NONI GIA

NONI GIA NONI-GIA + MFLORA ឈុតឯកទេស ដោះស្រាយបញ្ហាក្រពះពោះវៀន ស្តង់ដា អាមេរិក

31/07/2024

ញាតិញោមខ្ចីលុយគេ សងគេវិញផងប្រយត្ន័មានកម្មពៀរ រកសុីមិនឡេីង ហេីយត្រូវខាតបង់ទ្រព្យមិនអស់មិនហេីយ
ទ្រព្យគេ កម្មពៀរវែងឆ្ងាយណាស់ញោម។
ខ្ចីដឹងខ្ចីកុំកុហកសន្យាបំពាននាំអាប់រាសីខ្លួន🙌🏻

10/06/2024

ការទទួលទានភេសជ្ជៈប៉ូវកម្លាំងនិងស្រាបៀរហួសកម្រិតរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននឹងបន្សល់ទុកវិបត្តិសង្គម នាពេលអនាគត

 #ចំណេះដឹងទូទៅ ✍️📚📝✅តោះ Share ចែករំលែក​ចំណេះដឹង​នេះ ទៅកាន់អ្នកដទៃបន្ត🫶 #លោកឪសួង             #កម្ពុជា      #បតាសន្តិភាព  ...
04/01/2024

#ចំណេះដឹងទូទៅ ✍️📚📝✅
តោះ Share ចែករំលែក​ចំណេះដឹង​នេះ ទៅកាន់អ្នកដទៃបន្ត🫶

#លោកឪសួង
#កម្ពុជា
#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#សម្ដេចហ៊ុនម៉ាណែត
#សមតេចតេជោហ៊ុនសែន


រឿងពិត! មានក្មេងស្រីម្នាក់ ទើបរៀនបានត្រឹមថ្នាក់អនុវិទ្យាល័យ អាយុទើប១៦ឆ្នាំ ប៉ុន្តែនាងបានកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ(CKD)...
27/12/2023

រឿងពិត! មានក្មេងស្រីម្នាក់ ទើបរៀនបានត្រឹមថ្នាក់អនុវិទ្យាល័យ អាយុទើប១៦ឆ្នាំ ប៉ុន្តែនាងបានកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ(CKD) ដែលតម្រូវឲ្យ ទទួលការព្យាបាល តាមរយៈការលាងឈាមទៅហើយ។ តាមការសាកសួរ និងការរៀបរាប់ពីមិត្តរួមថ្នាក់ ដែលរៀនជាមួយក្មេងស្រីនេះ បានឲ្យដឹងថា នាងមានទម្លាប់ញ៉ាំភេសជ្ជៈផ្អែមៗ ញ៉ាំអាហារចៀនបំពង( ជាពិសេសប្រហិតតែម្ដង) និងញ៉ាំមីញឹកញាប់ផងដែរ។ ជាទូទៅ ការមានទម្លាប់ញ៉ាំអាហារមានផ្ទុកជាតិស្ករខ្ពស់ អាហារប្រៃខ្លាំង( ដូចជាមីជាដើម) និងអាហារ ដែលមានផ្ទុកនូវសារធាតុរក្សាទុកឲ្យបានយូរជាដើម ពិតជាមិនល្អចំពោះសុខភាពកូនរបស់លោកអ្នកនោះទេ។ វាអាចបង្កឲ្យកូន ងាយប្រឈមក្នុងការកើតជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមទាំងខ្លួននៅក្មេង ។ ម៉្យាងវិញទៀត អាហារទាំងនេះអាចជម្រុញនាំឲ្យ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្នុងរយៈពេលខ្លីបំផុត ប្រសិនបើពួកគេ​ កំពុងមានបញ្ហាសុខភាពដូចជា ជំងឺ lupus និងជំងឺទឹកនោមប្រៃ(Nephrotic syndrome) ជាដើម។ មានជំងឺរ៉ាំរ៉ៃ និងធ្ងន់ធ្ងរជាច្រើនប្រភេទ អាចកើតឡើងតាមរយៈរបបចំណីអាហារ មិនត្រឹមត្រូវ ។ សូមបងប្អូនចែករំលែក រឿងពិតនេះដល់មនុស្សជាទីស្រលាញ់ ដើម្បីទុកជាការដាស់តឿន និងផ្លាស់ប្ដូរទម្លាប់មិនល្អចេញ ដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នា។ ដោយក្ដីគោរពស្រលាញ់ និងសូមអរគុណច្រើន

ស្វែងយល់ពីជំងឺមួយចំនួនដែលអ្នកឧស្សាហ៍ជួប👇👇👇
ចូលគ្រុបតេលេក្រាម(Telegram)នៅទីនេះ https://t.me/+rXoZQrLwJP1iYTc1

ប្រភព: Hour Pheara

😨ជំងឺស្ត្រេស ការគិតស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះនឹងអាចកើតឡើងបាន។🔔✅ជាសញ្ញា​ចំនួន១០ យ៉ាង ដែល​ភាគច្រើន លេចច...
29/11/2023

😨ជំងឺស្ត្រេស ការគិតស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះនឹងអាចកើតឡើងបាន។

🔔✅ជាសញ្ញា​ចំនួន១០ យ៉ាង ដែល​ភាគច្រើន លេចចេញ​លើ​រាងកាយ​របស់​យើង បណ្ដាលមកពី​បញ្ហា​ស្ត្រេស។ សញ្ញា​ទាំងនេះ មាន​ដូចជា៖
១. ជំងឺស្បែក
២. ទម្ងន់ប្រែប្រួល
៣. ផ្ដាសាយញឹកញាប់
៤. ឈឺ​ក្រពះ-ពោះវៀន
៥. ជ្រុះសក់
៦. ឈឺក្បាល
៧. ចំណង់ផ្លូវភេទខ្សោយ
៨. ​គេងមិន​លក់
៩. ជំងឺសរសៃឈាមបេះដូង
១០. ពិបាក​ផ្ដោតអារម្មណ៍​លើ​ការងារ

✅✅អ្នកមាន​បញ្ហា​ស្ត្រេស​រយៈពេល​យូរ ភាគច្រើន ជួប​បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍​លើ​ការងារ​នានា។ ប្រសិន​បើយើង​កត់សម្កាល់​ថា យើង​ពិបាក​ផ្ដោត​អារម្មណ៍​ជាងធម្មតា ជម្រើស​ល្អ យើង​កាត់​បន្ថយ​ការងារ ឬ​សម្រាក​ខ្លះ។

🙏👩🏻‍⚕️❤️

គ្រឿងស្រវឹងជាអាវុធអត្តឃាតមួយ💀 វាសម្លាប់មនុស្សដោយបើកចំហ ដែលយើងស្ម័គ្រចិត្ត100% យកលុយឲ្យគេដើម្បីយកមកសម្លាប់ខ្លួនឯង   ជាតិអ...
10/11/2023

គ្រឿងស្រវឹងជាអាវុធអត្តឃាតមួយ💀 វាសម្លាប់មនុស្សដោយបើកចំហ ដែលយើងស្ម័គ្រចិត្ត100% យកលុយឲ្យគេដើម្បីយកមកសម្លាប់ខ្លួនឯង

ជាតិអាល់កុល ឬគ្រឿងស្រវឹងវាអាចបង្កផលប៉ះពាល់200មុខទៅលើជីវិតមនុស្សម្នាក់។ បញ្ហាសុខភាពត្រួសៗ ដែលបណ្តាលមកពីគ្រឿងស្រវឹង ÷

1. បង្កអាការ:អស់កម្លាំងរាំរៃ
2. សរីរាង្គកាយគ្រប់ផ្នែកចុះអន់ខ្សោយ
3. ខូចក្រពះអត់ដឹងខ្លួន ល្មមដឹងហួសពេល
4. ឡើងសម្ពាធឈាម
5. បង្ករោគបេះដូង អនាគតព្យាបាលមិនជា
6. បង្កើនហានិភ័យនៃជម្ងឺស្លាប់មួយចំហៀងខ្លួន
7. ទឹកនោមផ្អែមមិនដឹងខ្លួន
8. បញ្ហាជាតិស្ករក្នុងឈាមមិនមានតុល្យភាព ឡើងចុះខ្លាំងៗ
9. បង្កជាឆ្អឹងស្ពោត ពុកផុយ
10. ឈឺតាមសន្លាក់ដៃ សន្លាក់ជើង
11. ធ្វើឲ្យខូចក្រលៀន
12. អាចបង្កទៅជាលើសទម្ងន់ លើសជាតិខ្លាញ់
13. ផ្លាកែតឈាមធ្លាក់ចុះ កង្វះគ្រាប់ឈាមក្រហម
14. បង្កើតជម្ងឺមហារីកច្រើនមុខ
15. ធ្វើឲ្យសមត្ថភាពផ្លូវភេទធ្លាក់ចុះ
16. ស្រ្តីអាចបង្កឈឺចាប់ខ្លាំងពេលមករដូវ
17. វាបង្កឲ្យសារពាង្គកាយកង្វះវីតាមីន និងសារធាតុចិញ្ចឹម
18. ធ្វើឲ្យអាយុអ្នកខ្លី ឆាប់ស្លាប់

មនុស្ស៣លាន់អ្នកស្លាប់ដោយគ្រឿងស្រវឹងរៀងរាល់ឆ្នាំ។ មាន13.5% ស្លាប់ទាំងវ័យក្នេងពីអាយុ20-39ឆ្នាំ បណ្តាលមកពីគ្រឿងស្រវឹង។ មនុស្សប្រុសប្រមាណ 237លាន និងស្រី 47លាន មានបញ្ហាសុខភាពដែលទាក់ទងនឹងគ្រឿងស្រវឹង (ទិន្នន័យដកស្រង់ពី WHO) ។
ដោយលោក លី វ៉ាន់ហង្ស page: Organic Beauty Co Ltd ❤️

Address

271
Phnom Penh

Alerts

Be the first to know and let us send you an email when NONI GIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NONI GIA:

Share