Hoya lens Cambodia distributor

Hoya lens Cambodia distributor Visioncare Corporation

25/05/2026

តើអ្នកធុញទ្រាន់នឹងការជូតវ៉ែនតាញឹកញាប់មែនទេ?
សម្រាប់អ្នកពាក់វ៉ែនតាប្រចាំថ្ងៃ ដឹងតែយល់អារម្មណ៍មួយនេះ៖ ជិះកាត់ហុយបន្តិចក៏ប្រឡាក់, ត្រូវទឹកភ្លៀងបន្តិចក៏ស្រអាប់, ជួនកាលថែខ្លាំងណាស់ដែរ តែនៅតែមានស្នាមឆ្កូតដដែល!
លែងជាបញ្ហទៀតហើយ! ថ្នាំកូតកញ្ចក់វ៉ែនតា HOYA Hi-Vision Meiryo ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយរាល់បញ្ហាអស់ទាំងនេះ៖
ងាយជូតសម្អាតបំផុត ទោះជាប់ប្រេង ឬស្នាមម្រាមដៃ។
មិនងាយឆ្កូត ហើយប្រើប្រាស់បានយូរអង្វែង។
ធន់នឹងធូលី និងទឹក ធ្វើដំណើរប្រកបដោយទំនុកចិត្ត។
កម្រិតនៃការមើលឃើញច្បាស់ និងការការពារដែលអ្នកមិនធ្លាប់មានពីមុនមក!
💬 ខមិន ឬផ្ញើសារមកកាន់ផេក ដើម្បីទទួលបានព័ត៌មានលម្អិត!

22/05/2026

តើបងប្អូននៅចាំថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ដែរឬទេ? នោះគឺជាថ្ងៃដែលគ្រួសារ HOYA បានចាប់ផ្តើមបោះជំហានដំបូងយ៉ាងផ្លូវការនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា! 🇰🇭
រូបភាព និងវីដេអូអនុស្សាវរីយ៍ទាំងនេះ រំលឹកយើងពីបរិយាកាសដ៏អធិកអធម ភាពញញឹម និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូអុបទិក និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី Official Launching HOYA Lens។
ចាប់តាំងពីថ្ងៃនោះមក HOYA មិនត្រឹមតែនាំមកនូវកញ្ចក់វ៉ែនតាដែលមានគុណភាពខ្ពស់ដូចជា Stellify, Sync III, និង Sensity ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសុខភាពភ្នែករបស់លោកអ្នកឱ្យកាន់តែល្អប្រសើរ។
សូមទស្សនាទិដ្ឋភាពដ៏អស្ចារ្យឡើងវិញជាមួយពួកយើង! 🎬👇

ទោះក្នុងស្ថានភាពបែបណា ឬហុយដីកម្រិតណាក៏ដោយ... កញ្ចក់វ៉ែនតារបស់លោកអ្នកនៅតែស្អាតជានិច្ច! បើកបរតាមផ្លូវហុយដី ជួបផ្សែង ការចំអ...
18/05/2026

ទោះក្នុងស្ថានភាពបែបណា ឬហុយដីកម្រិតណាក៏ដោយ... កញ្ចក់វ៉ែនតារបស់លោកអ្នកនៅតែស្អាតជានិច្ច!
បើកបរតាមផ្លូវហុយដី ជួបផ្សែង ការចំអិនម្ហូប ឬសកម្មភាពប្រចាំថ្ងៃផ្សេងៗ លែងជាកង្វល់ទៀតហើយជាមួយ Hi-Vision Meiryo ដែលជាស្រទាប់ការពារកញ្ចក់កម្រិតខ្ពស់ ការពារបានគ្រប់ស្ថានភាព៖
🚫 ប្រឆាំងធូលី និងភាគល្អិតផ្សេងៗ
🛡️ ធន់នឹងការឆ្កូតខ្ពស់
💧 មិនដក់ជាប់ទឹក និងងាយជូតសម្អាត
ជ្រើសរើស Hi-Vision Meiryo ដើម្បីការមើលឃើញច្បាស់ល្អ និងការពារភ្នែកបានទ្វេដង!
#ច្បាស់គ្រប់ស្ថានភាព

🌹 អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីក្នុងឱកាសដ៏មហាស្រស់ត្រកាលនៃព្រ...
14/05/2026

🌹 អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ក្នុងឱកាសដ៏មហាស្រស់ត្រកាលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង:
ក្រុមហ៊ុន ហូយ៉ាខេមបូឌា សូមក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី មហាប្រសើរ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាង ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប ក្នុងព្រះរាជាណាចក្រកម្ពុជា។
🙏 សូមព្រះអង្គទ្រង់ព្រះចម្រើនព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា!

តើអ្នកបានទទួលប័ណ្ណបញ្ចុះតម្លៃ 15% ពីHOYA ពេលទៅពិសាកាហ្វេនៅភោជនីយដ្ឋាន រុក្ខា កាហ្វេ ដែរឬទេ?⏰ សូមរួសរាន់យកប័ណ្ណនេះទៅកាន់ហ...
13/05/2026

តើអ្នកបានទទួលប័ណ្ណបញ្ចុះតម្លៃ 15% ពីHOYA ពេលទៅពិសាកាហ្វេនៅភោជនីយដ្ឋាន រុក្ខា កាហ្វេ ដែរឬទេ?
⏰ សូមរួសរាន់យកប័ណ្ណនេះទៅកាន់ហាងវ៉ែនតាដៃគូរបស់ HOYA ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស 15% លើកញ្ចក់វ៉ែនតា HOYA។
📅 សូមកុំភ្លេច! ប័ណ្ណនេះមានសុពលភាពរហូតដល់ ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2026 ប៉ុណ្ណោះ។
📍 អាចប្រើបាននៅហាងវ៉ែនតាដៃគូរបស់ HOYA ទូទាំងប្រទេស។
📲 សម្រាប់ព័ត៌មានលម្អិត និងទីតាំងហាងដៃគូ សូមស្កេន QR Code នៅលើប័ណ្ណ ដើម្បីសាកសួពត៍មានអោយកាន់តែច្បាស់។
💚 កុំឲ្យឱកាសពិសេសនេះកន្លងផុតទៅ! ការពារភ្នែករបស់អ្នកជាមួយកញ្ចក់វ៉ែនតាគុណភាពខ្ពស់ពី HOYA ផលិតផលពិតរបស់ជប៉ុន។

💡 គន្លឹះក្នុងការសម្អាតកញ្ចក់វ៉ែនតាឱ្យបានត្រឹមត្រូវ៖១. លាងសម្អាតដៃឱ្យស្អាត៖ មុននឹងចាប់កាន់វ៉ែនតា អ្នកគួរលាងដៃឱ្យស្អាតដើម្...
12/05/2026

💡 គន្លឹះក្នុងការសម្អាតកញ្ចក់វ៉ែនតាឱ្យបានត្រឹមត្រូវ៖
១. លាងសម្អាតដៃឱ្យស្អាត៖ មុននឹងចាប់កាន់វ៉ែនតា អ្នកគួរលាងដៃឱ្យស្អាតដើម្បីជម្រះជាតិខ្លាញ់ និងធូលីដីដែលកកជាប់នៅលើដៃ។
២. ប្រើទឹកស្អាតដើម្បីសម្អាតកញ្ចក់៖ គួរលាងជម្រះធូលីចេញដោយប្រើទឹកស្អាត ជៀសវាងការប្រើទឹកសាប៊ូលាងចាន ឬទឹកជូតកញ្ចក់បង្អួច ដែលអាចធ្វើឱ្យខូចស្រទាប់ការពារកញ្ចក់ (Coating)។
៣. ប្រើក្រណាត់ទន់ប្រភេទ Microfiber៖ ប្រើតែក្រណាត់ទន់ដែលផ្ដល់ជូនដោយ HOYA ដើម្បីជូតកញ្ចក់។ ជៀសវាងការប្រើជាលិកា (Tissue) ឬជាយអាវដែលវាអាចមានជាតិសរសៃរឹង បង្កឱ្យមានស្នាមឆ្កូតតូចៗលើផ្ទៃកញ្ចក់។
៤. ជូតដោយថ្នមៗ៖ ជូតកញ្ចក់ក្នុងចលនាថ្នមៗ ដើម្បីជម្រះស្នាមម្រាមដៃ និងជាតិខ្លាញ់។ កុំសង្កត់ខ្លាំងពេកដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពកញ្ចក់។
៥. ជៀសវាងកម្ដៅខ្លាំង៖ កុំទុកវ៉ែនតានៅក្នុងឡាន ឬកន្លែងដែលមានកម្ដៅថ្ងៃខ្លាំង ព្រោះកម្ដៅអាចធ្វើឱ្យស្រទាប់ការពារកញ្ចក់រងការខូចខាត។
👉 អនុវត្តតាមជំហានខាងលើ ដើម្បីឱ្យវ៉ែនតារបស់អ្នកមើលទៅថ្មីជានិច្ច!

ក្នុងឱកាសដ៏វិសេសវិសាលនៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រុមហ៊ុន ហូយ៉ាខេមបូឌា សូមចូលរួមអបអរសាទរ និងលើកតម្កើងប្រពៃណីជាតិដ៏ថ្ល...
05/05/2026

ក្នុងឱកាសដ៏វិសេសវិសាលនៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រុមហ៊ុន ហូយ៉ាខេមបូឌា សូមចូលរួមអបអរសាទរ និងលើកតម្កើងប្រពៃណីជាតិដ៏ថ្លៃថ្លានេះ។
សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យទទួលបាននូវទិន្នផលកសិកម្មខ្ពស់ សម្បូរណ៍សប្បាយ។
សូមឱ្យការទស្សន៍ទាយតាមរយៈការបរិភោគរបស់ព្រះគោ នាំមកនូវភោគផលល្អប្រសើរសម្រាប់ដំណាំស្រូវ ពោត សណ្តែក និងភោគផលផ្សេងៗទៀតពេញមួយឆ្នាំ។

✨ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ✨ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ក្នុងឱកាសដ៏មានន័យនេះ ក្រុមហ៊ុន ហូយ៉ាខេមបូឌា សូមគោរព និងអបអរសា...
01/05/2026

✨ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ✨
ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦
ក្នុងឱកាសដ៏មានន័យនេះ ក្រុមហ៊ុន ហូយ៉ាខេមបូឌា សូមគោរព និងអបអរសាទរដល់កម្លាំងពលកម្មទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រទេសកម្ពុជាយើង។
🙏 សូមជូនពរឲ្យបងប្អូនកម្មករ-និយោជិតទាំងអស់
ទទួលបានសុខភាពល្អ កម្លាំងរឹងមាំ និងជោគជ័យក្នុងការងារ
👀 HOYA តែងតែរួមដំណើរជាមួយអ្នក ដោយផ្តល់នូវដំណោះស្រាយការពារភ្នែក និងភាពច្បាស់ល្អប្រសើរ សម្រាប់ការងាររៀងរាល់ថ្ងៃ។
💙 ធ្វើការយ៉ាងមានប្រសិទ្ធភាព មើលឃើញយ៉ាងច្បាស់!

✨ សូមអនុមោទនា បុណ្យវិសាខបូជា ✨ថ្ងៃដ៏វិសេសវិសាលនេះ គឺជាថ្ងៃរំលឹកដល់ កំណើត ត្រាស់ដឹង និង បរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធ 🌿ក...
01/05/2026

✨ សូមអនុមោទនា បុណ្យវិសាខបូជា ✨
ថ្ងៃដ៏វិសេសវិសាលនេះ គឺជាថ្ងៃរំលឹកដល់ កំណើត ត្រាស់ដឹង និង បរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធ 🌿
ក្នុងឱកាសដ៏សក្ការៈនេះ ក្រុមហ៊ុន ហូយ៉ាខេមបូឌា សូមជូនពរដល់អតិថិជន និងដៃគូរទាំងអស់
ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រុងចម្រើន និងសុខភាពល្អប្រសើរ 🙏
👀 កុំភ្លេចថែរក្សាភ្នែករបស់អ្នក ដូចជាការថែរក្សាផ្លូវចិត្ត
ជាមួយកញ្ចក់វ៉ែនតា HOYA ដែលផ្តល់ភាពច្បាស់ និងការការពារភ្នែកបានយ៉ាងល្អប្រសើរ

អ្នកមិនអាចគ្រប់គ្រងអ្វីៗទាំងអស់ក្នុងជីវិតបានទេ — ប៉ុន្តែអ្នកអាចគ្រប់គ្រងវិធីការពារភ្នែករបស់អ្នកបាន!កញ្ចក់វ៉ែនតា HOYA Ful...
30/04/2026

អ្នកមិនអាចគ្រប់គ្រងអ្វីៗទាំងអស់ក្នុងជីវិតបានទេ — ប៉ុន្តែអ្នកអាចគ្រប់គ្រងវិធីការពារភ្នែករបស់អ្នកបាន!
កញ្ចក់វ៉ែនតា HOYA Full Control ផ្តល់ការការពារគ្រប់ជ្រុងជ្រោយក្នុងកញ្ចក់តែមួយ ដោយផ្តល់នូវការមើលឃើញច្បាស់ និងមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ។

📣 សេចក្តីជូនដំណឹងពី ក្រុមហ៊ុន ហូយ៉ាខេមបូឌាយើងខ្ញុំសូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា៖កម្មវិធីប្រមូសិន ទិញ 1...
28/04/2026

📣 សេចក្តីជូនដំណឹងពី ក្រុមហ៊ុន ហូយ៉ាខេមបូឌា
យើងខ្ញុំសូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា៖
កម្មវិធីប្រមូសិន ទិញ 1 ថែម 1 លើកញ្ចក់វ៉ែនតា Rx Progressive និង Rx Single Vision (HOYA Stellify FSV HVP)
នឹងត្រូវ បិតបញ្ចប់នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2026 ខាងមុខនេះ។
👉 ដូច្នេះសូមអតិថិជនទាំងអស់ជ្រាបជាដំណឹង និងអញ្ជើញរួសរាន់ មុនពេលប្រមូសិនផុតកំណត់។
សូមអរគុណចំពោះការគាំទ្ររបស់អតិថិជនទាំងអស់ 🙏

Address

Https://maps. App. Goo. Gl/yUkdRS2W7HQJxMjC6?g_st=com. Google. Maps. Preview. Copy
Phnom Penh
12305

Opening Hours

Monday 09:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Telephone

+85587730008

Website

Alerts

Be the first to know and let us send you an email when Hoya lens Cambodia distributor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share