មន្ទីរពេទ្យខេត្តបាត់ដំបង BTB Provincial Hospital

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពេទ្យខេត្តបាត់ដំបង BTB Provincial Hospital

មន្ទីរពេទ្យខេត្តបាត់ដំបង BTB Provincial Hospital This is an official page of Battambang Provincial Referral Hospital.

មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អបអរសាទរទិវា សុវត្តិភាព នៃការថែទាំ អ្នកជំងឺ ឆ្នាំ២០២៦។ #មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
15/09/2026

មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អបអរសាទរទិវា សុវត្តិភាព នៃការថែទាំ អ្នកជំងឺ ឆ្នាំ២០២៦។
#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

15/09/2026
31/08/2026
📌 ការស្ដាប់ព័ត៌មានត្រឡប់ពីក្រុមការងារវាយតម្លៃ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំនាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមម...
26/08/2026

📌 ការស្ដាប់ព័ត៌មានត្រឡប់ពីក្រុមការងារវាយតម្លៃ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ

នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានចូលរួម ស្ដាប់ព័ត៌មានត្រឡប់ពីក្រុមការងារវាយតម្លៃ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីលទ្ធផលនៃការវាយតម្លៃ និងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តការងារផ្នែកសុខាភិបាល។

ការស្ដាប់ព័ត៌មានត្រឡប់នេះ មានគោលបំណងចែករំលែកលទ្ធផល បទពិសោធន៍ ចំណុចល្អ និងអនុសាសន៍នានា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

📌 ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រគល់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំ...
26/08/2026

📌 ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រគល់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

នាឱកាសនេះ ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រគល់ ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (Automated Identification Machine of NSSF ហៅកាត់ថា AIM NSSF) ចំនួន ០១ គ្រឿង និងបានបណ្តុះបណ្តាលអំពីការប្រើប្រាស់ម៉ាស៊ីនដល់ក្រុមការងារពាក់ព័ន្ធនៃ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីជួយសម្រួល និងពន្លឿនការផ្តល់សេវាថែទាំសុខភាពជូនដល់សមាជិក ប.ស.ស.។

ការផ្តល់ជូនម៉ាស៊ីននេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការកែលម្អប្រសិទ្ធភាពការងារ កាត់បន្ថយពេលវេលារង់ចាំ និងធានាឱ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ កាន់តែមានភាពរហ័សរហួន និងមានប្រសិទ្ធភាព។

🗓️ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

📢 កិច្ចប្រជុំប្រចាំខែ សីហា ឆ្នាំ២០២៦នាថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែ...
20/08/2026

📢 កិច្ចប្រជុំប្រចាំខែ សីហា ឆ្នាំ២០២៦

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំប្រចាំខែ សីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងផ្នែក និងអង្គភាពពាក់ព័ន្ធ កំណត់ទិសដៅការងារបន្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ 🤝🏥

#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

វេជ្ជបណ្ឌិតឯកទេស ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានវះកាត់ភ្នែកជូនកុមារា អាយុ៦ឆ្នាំ មកពីស្រុកបវេល ខេត្តបា...
21/07/2026

វេជ្ជបណ្ឌិតឯកទេស ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានវះកាត់ភ្នែកជូនកុមារា អាយុ៦ឆ្នាំ មកពីស្រុកបវេល ខេត្តបាត់ដំបង ដោយកែវភ្នែកស្តាំរបស់គាត់ឡេីងបាយ ក្រោយប៉ះទង្គិចជាមួយវត្ថុមុតស្រួចកាលពី២ឆ្នាំ​មុន​ ដោយជោគជ័យ៕
#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

📢 សេចក្តីបំភ្លឺព័ត៌មានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សូមបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញសង្គម Facebook ដោយគណ...
13/07/2026

📢 សេចក្តីបំភ្លឺព័ត៌មាន
មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សូមបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញសង្គម Facebook ដោយគណនីឈ្មោះ «ពូងុយស្វាយលើព័ត៌មាន» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដូចខាងក្រោម៖

#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

🦟🤝 កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា📅 នាថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័...
09/07/2026

🦟🤝 កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា
📅 នាថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានទទួលស្វាគមន៍ក្រុមការងារគម្រោង EpiC (Meeting Targets and Maintaining Epidemic Control) របស់អង្គការ FHI 360 ដែលទទួលការគាំទ្រពី ក្រសួងការបរទេសសហរដ្ឋអាមេរិក (U.S. Department of State)។
🤝 ទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដើម្បីរួមចំណែកឈានទៅសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

📌 ការចុះកម្មសិក្សារបស់និស្សិតយោធាថ្នាក់អន្តេវាសិកសង្គ្រោះបឋម ជំនាន់ទី១ ចំណុះយោធាភូមិភាគទី៥នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាស...
25/06/2026

📌 ការចុះកម្មសិក្សារបស់និស្សិតយោធាថ្នាក់អន្តេវាសិកសង្គ្រោះបឋម ជំនាន់ទី១ ចំណុះយោធាភូមិភាគទី៥

នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ និស្សិតយោធាថ្នាក់អន្តេវាសិកសង្គ្រោះបឋម ជំនាន់ទី១ ចំណុះយោធាភូមិភាគទី៥ បានអនុវត្តការចុះកម្មសិក្សានៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីពង្រឹងចំណេះដឹង បទពិសោធន៍ និងជំនាញជាក់ស្តែងក្នុងការផ្តល់សេវាសង្គ្រោះបឋម និងការថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

#មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

Address

Phnom Penh
12000

Telephone

+85553730100

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តបាត់ដំបង BTB Provincial Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category