14/05/2026
#ការព្យាបាលជំងឺបាក់ឆ្អឹងខ្នងដោយការចាក់ស៊ីម៉ង់វេជ្ជសាស្ត្រ
អ៊ុំស្រីម្នាក់មានអាយុ 70ឆ្នាំ បានធ្វើតំណើរតាមរថយន្តទៅលេងខេត្តជាមួយក្រុមគ្រូសារ ក្រោយត្រឡប់មកពីខេត្តវិញគាត់មានអារម្មណ៍ឈឺចាប់នៅឆ្អឹងខ្នង ការឈឺចាប់របស់គាត់គឺឈឺខ្លាំងនៅពេលដែលគាត់ដាក់ខ្លួនគេងនិងក្រោកពីគេង ក្រុមគ្រូសារបានយកអ៊ុំស្រីមកថតកាំរស្មីអ៊ិច(X.Ray)មើលឆ្អឹងខ្នង ក្រោយថតឃើញថាឆ្អឹងខ្នងអ៊ុំមានបញ្ហាបាក់ស្រុតមួយកង់ ដោយឃើញថាអ៊ុំស្រីគ្មានហេតុការគ្រោះថ្នាក់ណាមួយដែលបណ្តាលអោយបាក់ស្រុតឆ្អឹងខ្នងបែបនេះ ក្រុមគ្រូពេទ្យបានពន្យល់អោយអ៊ុំស្រីថតស្គែនកំហាប់ឆ្អឹងមួយតួរខ្លួន (Full Body Bone Densitometry) លទ្ធផលអ៊ុំស្រីមានបញ្ហាពុកឆ្អឹងខ្លាំង (Osteoporosis) ដោយមិនដឹងខ្លួន មូលហេតុនេះហើយដែលធ្វើអោយអ៊ុំស្រីបាក់ស្រុតឆ្អឹងខ្នងដោយមិនមានហេតុការគ្រោះថ្នាក់ណាធ្ងន់ធ្ងរ ដោយគ្រាន់តែធ្វើតំណើរផ្លូវឆ្ងាយនិងរលាកបន្តិចបន្តូចសោះអាចបណ្តាលអោយបាក់ស្រុតឆ្អឹងខ្នងបានដែរ ក្រោយការពន្យល់ការព្យាបាលយ៉ាងក្បោះក្បាយពីសំណាក់វេជ្ជបណ្ឌិតឯកទេសឆ្អឹង អ៊ុំស្រីព្រមទទូលការព្យាបាលដោយការចាក់ស៊ីម៉ង់វេជ្ជសាស្ត្រ ចូលក្នុងឆ្អឹងបាក់ (vertebroplasty)
ក្រោយពេលចាក់រួចអ៊ុំស្រីបានធូរស្រាលការឈឺចាប់ 80% ទៅ 90% ស្មាមរបួសតូចបំផុត និងសម្រាកពេទ្យត្រឹមតែ24ម៉ោង រួចអ៊ុំស្រីអាចអញ្ជើញទៅផ្ទះបានធម្មតា
#ឯកទេសឆ្អឹងនិងសន្លាក់សរសៃ
✅️ វះកាត់តូចធំ ឆ្អឹងបែកបាក់
តសរសៃ និងប្តូរសន្លាក់
✅️ ព្យាបាលជំងឺសន្លាក់រាំរ៉ៃ និង
សឹកឆ្អឹងខ្ចី
✅️ ព្យាបាលជំងឺកៀបសរសៃ
ឆ្អឹងកងក និង ឆ្អឹងកងខ្នង
✅️ ព្យាបាលបញ្ហាលើសអាស៊ីដ
#ឈឺសន្លាក់ #ឈឺចង្កេះ #ឈឺឆ្អឹងខ្នង #ឈឺជង្គង់ #ឈឺស្មា #កៀបសរសៃ #ព្យាបាលជំងឺឆ្អឹង #លើសជាតិអាស៊ីត #រលាកសន្លាក់រាំរ៉ៃ
👉 សម្រាប់ពត៍មានបន្ថែម
Telegram t.me/DrBone282
Tell 092885767/068828223