sun N moon

sun N moon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from sun N moon, Phnom Penh.

វាងងឹតណាស់ តើពន្លឺតូចនោះចាកចេញពីខ្ញុំម្តងទៀតហើយមែនទេ? ខ្ញុំកំពុងស្ថិតក្នុង Black Hole មែនទេ?
10/06/2026

វាងងឹតណាស់ តើពន្លឺតូចនោះចាកចេញពីខ្ញុំម្តងទៀតហើយមែនទេ? ខ្ញុំកំពុងស្ថិតក្នុង Black Hole មែនទេ?

គ្រប់ជំហានសុទ្ធតែសំខាន់ អាស្រ័យលើអ្នកហ៊ានទទួលការពិតឬអត់??
09/06/2026

គ្រប់ជំហានសុទ្ធតែសំខាន់ អាស្រ័យលើអ្នកហ៊ានទទួលការពិតឬអត់??

មនុស្សគ្រប់គ្នាបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែខ្ញុំបែរជាជាប់គាំងនៅទីកន្លែងដ៏ងងឹតមួយ......
08/06/2026

មនុស្សគ្រប់គ្នាបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែខ្ញុំបែរជាជាប់គាំងនៅទីកន្លែងដ៏ងងឹតមួយ......

បន្ទាប់ពីដើរឆ្លងកាត់ភាពងងឹតជាច្រើនឆ្នាំ ទីបំផុតខ្ញុំបានឃើញពន្លឺហើយ ទោះវាតូច ទោះវាជាពន្លឺអំពិលអំពែក ក៏គ្រាន់បើជាងគ្មានពន្...
06/06/2026

បន្ទាប់ពីដើរឆ្លងកាត់ភាពងងឹតជាច្រើនឆ្នាំ ទីបំផុតខ្ញុំបានឃើញពន្លឺហើយ ទោះវាតូច ទោះវាជាពន្លឺអំពិលអំពែក ក៏គ្រាន់បើជាងគ្មានពន្លឺអ្វីសោះដែរ ហើយខ្ញុំតែងសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងរកឃើញពន្លឺចែងចាំងមួយ រួមទាំងនៅក្បែរខ្ញុំរហូតទៅ។

កុំយកខ្ញុំទៅប្រៀបផ្ទឹមជាមួយគេ The only ផ្ទឹមជាមួយ U, I accept.
05/06/2026

កុំយកខ្ញុំទៅប្រៀបផ្ទឹមជាមួយគេ The only ផ្ទឹមជាមួយ U, I accept.

"ការងារច្រើន ក៏សប្បាយម៉្យាង""រវល់គ្មានពេលសម្រាក ក៏មិនដឹងថាអផ្សុក""នៅម្នាក់ឯង ក៏មានសេរីភាពម៉្យាង""ញ៉ាំបាយម្នាក់ឯង ក៏ប្លែក...
04/06/2026

"ការងារច្រើន ក៏សប្បាយម៉្យាង"
"រវល់គ្មានពេលសម្រាក ក៏មិនដឹងថាអផ្សុក"
"នៅម្នាក់ឯង ក៏មានសេរីភាពម៉្យាង"
"ញ៉ាំបាយម្នាក់ឯង ក៏ប្លែកអារម្មណ៍ម្យ៉ាង"
"ជីវិតសាមញ្ញ ក៏គ្មានរឿងត្រូវស្មុគស្មាញ"
"ទោះពេលខ្លះទទឹកភ្លៀងជោក ក៏ត្រជាក់ស្រួលដែរ"
->ទោះបីពេលខ្លះរឿងគ្រប់យ៉ាងមិនរលូនដូចការចង់បាន ប៉ុន្តែវាក៏បានផ្តល់មេរៀនឲ្យយើងច្រើនដែរ

ពិភពលោកនេះពេលខ្លះចិត្តអាក្រក់ចំពោះខ្ញុំណាស់ បង្ខំឲ្យខ្ញុំក្លាយជាមនុស្សធំដែលរឹងមាំ ទាំងដែលក្នុងចិត្តពោពេញទៅដោយភាពនឿយហត់ ន...
03/06/2026

ពិភពលោកនេះពេលខ្លះចិត្តអាក្រក់ចំពោះខ្ញុំណាស់ បង្ខំឲ្យខ្ញុំក្លាយជាមនុស្សធំដែលរឹងមាំ ទាំងដែលក្នុងចិត្តពោពេញទៅដោយភាពនឿយហត់ និងភាពឈឺចាប់រយលានកប់ជ្រៅនៅក្នុងចិត្ត😶

មានមនុស្សល្អជាច្រើនចូលមកក្នុងជីវិតអ្នកខ្លះមកដើម្បីជួយលើកទឹកចិត្តអ្នកខ្លះមកដើម្បីជួយផ្នែកហិរញ្ញវត្ថុអ្នកខ្លះមកដើម្បីធ្វើល...
02/06/2026

មានមនុស្សល្អជាច្រើនចូលមកក្នុងជីវិត
អ្នកខ្លះមកដើម្បីជួយលើកទឹកចិត្ត
អ្នកខ្លះមកដើម្បីជួយផ្នែកហិរញ្ញវត្ថុ
អ្នកខ្លះមកដើម្បីធ្វើល្អ
អ្នកខ្លះមកដើម្បីតម្រង់ទិសប្រៀនប្រដៅ
គ្រប់គ្នាមកដើម្បីឆ្លងកាត់ជីវិត ហើយក៏ចាកចេញ
ឯអ្នកខ្លះមកដើម្បីរួមដំណើរជីវិត ប៉ុន្តែខ្ញុំខ្លួនឯងដែលតែងតែបដិសេធ មិនមែនពួកគេមិនល្អ តែមកពីល្អពេករហូតខ្ញុំមិនសមទទួលយកគេ។

ខ្ញុំពិតជាមិនដឹងថា ខ្ញុំចង់បានអ្វីទេ? កាន់តែធំ កាន់តែធ្វើដំណើរទៅមុខ ខ្ញុំកាន់តែឃើញមានផ្លូវជាច្រើនដែលស្រស់ស្អាតជាងផ្លូវដែ...
05/02/2026

ខ្ញុំពិតជាមិនដឹងថា ខ្ញុំចង់បានអ្វីទេ?
កាន់តែធំ កាន់តែធ្វើដំណើរទៅមុខ ខ្ញុំកាន់តែឃើញមានផ្លូវជាច្រើនដែលស្រស់ស្អាតជាងផ្លូវដែលខ្ញុំកំពុងដើរ ខ្ញុំចាប់ផ្តើមមើលឃើញថាផ្លូវដែលខ្ញុំកំពុងដើរវាមិនត្រឹមត្រូវទេ ខ្ញុំចាប់ផ្តើមប្តូរទិសដៅជាបន្តបន្ទាប់ ខ្ញុំអាចបន្តបែបនេះជារើយៗដោយមិនសល់អ្វីក្រៅពីបទពិសោធន៍ ប៉ុន្តែវ័យខ្ញុំកាន់តែជ្រេ មនុស្សជាច្រើនដែលត្រូវការខ្ញុំជាទីពឹងក៏កាន់តែខកចិត្ត។ បើសួរខ្ញុំថារាល់ថ្ងៃខ្ញុំរស់នៅដើម្បីអ្វី ខ្ញុំប្រាកដជាឆ្លើយដោយមិនស្ទាក់ស្ទើថាដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ បន្ទាប់មកច្បាស់ជាមានសំណួរបន្តទៀតមិនខានថាបើរស់ដើម្បីតែមនុស្សជាទីស្រឡាញ់ មិនមែនរស់ដើម្បីខ្លួនឯងតើមានក្តីសុខដែរទេ? ច្បាស់ណាស់បើមនុស្សជាទីស្រឡាញ់ខ្ញុំមានក្តីសុខ ខ្ញុំក៏មានក្តីសុខដែរ។

ចៅ: លោកតា ទ្រឹស្តីទាំងអស់របស់អ្នកប្រាជ្ញសុទ្ធតែត្រឹមត្រូវ  មែនទេ?តា: "ត្រូវ"បើមនុស្សគិតថា"ត្រូវ" ប៉ុន្តែ"មិនត្រូវ"បើមនុស...
03/02/2026

ចៅ: លោកតា ទ្រឹស្តីទាំងអស់របស់អ្នកប្រាជ្ញសុទ្ធតែត្រឹមត្រូវ មែនទេ?
តា: "ត្រូវ"បើមនុស្សគិតថា"ត្រូវ" ប៉ុន្តែ"មិនត្រូវ"បើមនុស្សគិតថា"មិនត្រូវ"
ចៅ: ដូច្នេះមានន័យថាទ្រឹស្តីខ្លះយើងគិតថាត្រូវ តែអ្នកផ្សេងគិតថាមិនត្រូវ ប៉ុន្តែមានខ្លះយើងគិតថាមិនត្រូវ អ្នកផ្សេងគិតថាត្រូវ បែបហ្នឹងឬ លោកតា?
តា: តាមិនហ៊ាននិយាយថាយ៉ាងមិចទេ ប៉ុន្តែបើឧទាហរណ៍ងាយៗ បើចៅមិនចូលចិត្តស្តៅ ទោះអ្នកដទៃនិយាយថាវាឆ្ងាញ់ ល្អដល់សុខភាពក៏ចៅនៅតែមិនចូលចិត្តដដែល ហើយបើសួរថាចៅញ៉ាំវាឬអត់? គឺវាអាស្រ័យលើចៅ មួយវិញទៀតដូចថ្នាំពេទ្យ ថ្នាំខ្លះល្វីង ប៉ុន្តែតម្រូវឲ្យយើងលេបដូច្នេះទោះចង់មិនចង់ក៏យើងត្រូវតែលេបវា
សំណួរសួរថាតើអ្វីជាស្នូលនៃរឿងនេះ? តើអ្នកណាអាចឆ្លើយបានទេ?

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when sun N moon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share