ទឹកដោះម្ដាយ

ទឹកដោះម្ដាយ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ទឹកដោះម្ដាយ, Child Development, iDE, Phnom Penh.

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគម្រោងផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្តម្ភ។ នេះជាការសហការគ្នារវាងអង្គការអាយឌីអុី និង អង្គការហេទ្បែន ខេលល័រ ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ។

15/06/2026

🤔 ម៉ោះ! វីដេអូនេះនឹងបកស្រាយចម្ងល់ទាំងអស់គ្នាពីវិធីរក្សាទុកទឹកដោះម្តាយដែលច្របាច់បាន!
👇📺 បន្ទាប់ពីបានមើលហើយ កុំភ្លេចអនុវត្តតាមផងណា!😉

15/06/2026

តស់! បើចង់ដឹងថាមានហេតុផលអ្វីទើបអ្នកត្រូវបំបៅដោះកូនតាម ចិត្តកូនចង់/តាមចំណង់កូន ចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នា។ 👇📺

🎁 ការស្ទង់មតិតាមហ្វេសប៊ុកជាមួយរង្វាន់លើកទឹកចិត្ត! ការស្ទង់មតិនេះគឺសម្រាប់វាស់វែងប្រសិទ្ធិភាពនៃយុទ្ធការផ្លាស់ប្ដូរឥរិយាបទ...
09/06/2026

🎁 ការស្ទង់មតិតាមហ្វេសប៊ុកជាមួយរង្វាន់លើកទឹកចិត្ត!
ការស្ទង់មតិនេះគឺសម្រាប់វាស់វែងប្រសិទ្ធិភាពនៃយុទ្ធការផ្លាស់ប្ដូរឥរិយាបទនៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់លើហ្វេសប៊ុក "ទឹកដោះម្ដាយ" តែប៉ុណ្ណោះ!

យើងខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញម៉ាក់ ប៉ាប៉ា និងអ្នកថែទាំកូនដែលមានអាយុក្រោម ៦ ខែតែប៉ុណ្ណោះ ចូលរួមឆ្លើយសំណួរស្ទង់មតិខាងក្រោម (ត្រឹមតែ ១៥ សំនួរ ឬចំណាយពេល ១០នាទីប៉ុណ្ណោះ)។ យើងនឹងធ្វើការជ្រើសរើសអ្នកឈ្នះចំនួន ៣០នាក់ដោយចៃដន្យ ដើម្បីទទួលបានដបទឹកចំណុះ ៥០០ម.ល មួយ និងកាបូបមួយដ៏ស្រស់ស្អាត។

សូមធ្វើតាម ២ ជំហានខាងក្រោម៖
១. បំពេញសំនួរស្ទង់មតិសូមស្កេនក្នុងរូប ឬចុចលីងនេះ៖ https://forms.gle/XXpxDx1CYWGe1aa48
២. ចូលចិត្ត (like) និង ចែករំលែក (Share) ការប្រកាសនេះ

សូមបញ្ជាក់ថា:
⏰ ការស្ទង់មតិនេះនឹងបិទទទួលនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦
📅 ការប្រកាសឈ្មោះអ្នកទទួលបានរង្វាន់ដោយចៃដន្យនឹងប្រកាសនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦
✅ ក្រោយប្រកាស យើងនឹងទំនាក់ទំនងផ្ទាល់ទៅអ្នកឈ្នះដើម្បីបញ្ជាក់អត្តសញ្ញាណ និងភាពសុក្រិតផងដែរ!

កំណត់សម្គាល់៖​ សម្រាប់អ្នកដែលបំពេញសំនួរដដែលនេះរួចរាល់ហើយនៅក្នុងការប្រកាសលើកមុន (២៦ ឧសភា) នឹងមានសិទ្ធិទទួលរង្វាន់នេះបានដូចគ្នា!

---
ការផ្សព្វផ្សាយនេះ​គឺ​ជា​ផ្នែក​​នៃ​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែល​យុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និង​ផ្តល់​មូលនិធិ​ដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ (SBCC)។

#ទឹកដោះម្ដាយ #កូនឆ្លាត

🎁 ការស្ទង់មតិតាមហ្វេសប៊ុកជាមួយរង្វាន់លើកទឹកចិត្ត! ការស្ទង់មតិនេះគឺសម្រាប់វាស់វែងប្រសិទ្ធិភាពនៃយុទ្ធការផ្លាស់ប្ដូរឥរិយាបទ...
26/05/2026

🎁 ការស្ទង់មតិតាមហ្វេសប៊ុកជាមួយរង្វាន់លើកទឹកចិត្ត!
ការស្ទង់មតិនេះគឺសម្រាប់វាស់វែងប្រសិទ្ធិភាពនៃយុទ្ធការផ្លាស់ប្ដូរឥរិយាបទនៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់លើហ្វេសប៊ុករបស់យើងតែប៉ុណ្ណោះ!

យើងខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញម៉ាក់ ប៉ាប៉ា និងអ្នកថែទាំកូនដែលមានអាយុក្រោម ៦ ខែតែប៉ុណ្ណោះ ចូលរួមឆ្លើយសំណួរស្ទង់មតិខាងក្រោម (ត្រឹមតែ ១៥ សំនួរ ឬចំណាយពេល ១០នាទីប៉ុណ្ណោះ)។ យើងនឹងធ្វើការជ្រើសរើសអ្នកឈ្នះចំនួន ៣០នាក់ដោយចៃដន្យ ដើម្បីទទួលបានដបទឹកចំណុះ ៥០០ម.ល មួយដ៏ស្រស់ស្អាត។

សូមធ្វើតាម ២ ជំហានខាងក្រោម៖
១. បំពេញសំនួរស្ទង់មតិសូមស្កេនក្នុងរូប ឬចុចលើលីង៖ https://ee.kobotoolbox.org/single/294240a4bc994a59fff16f67f8c550ab
២. ចែករំលែក (Share post) ទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នក

សូមបញ្ជាក់ថា:
⏰ ការស្ទង់មតិនេះនឹងបិទទទួលនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦
📅 ការប្រកាសឈ្មោះអ្នកទទួលបានរង្វាន់ដោយចៃដន្យនឹងប្រកាសនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦
✅ ក្រោយប្រកាស យើងនឹងទំនាក់ទំនងផ្ទាល់ទៅអ្នកឈ្នះដើម្បីបញ្ជាក់អត្តសញ្ញាណ និងភាពសុក្រិតផងដែរ!

---
ការផ្សព្វផ្សាយនេះ​គឺ​ជា​ផ្នែក​​នៃ​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែល​យុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និង​ផ្តល់​មូលនិធិ​ដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ (SBCC)។

ប្រភពរូបភាព៖ កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program

#ទឹកដោះម្ដាយ

តើអ្នក ប្រពន្ធអ្នក បងប្អូនស្រី ឬមិត្តភក្តិអ្នក កំពុងជួបបញ្ហា មិនមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនបៅមែនទេ? ដើម្បីបង្កើនការផល...
23/05/2026

តើអ្នក ប្រពន្ធអ្នក បងប្អូនស្រី ឬមិត្តភក្តិអ្នក កំពុងជួបបញ្ហា មិនមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនបៅមែនទេ? ដើម្បីបង្កើនការផលិតទឹកដោះ គឺចាំបាច់ត្រូវបង្កើនការបញ្ចេញទឹកដោះឱ្យបានញឹកញាប់។ ផ្អែកលើការណែនាំពី កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីមានទឹកដោះគ្រប់គ្រាន់៖ 🤱✨

🎯 ជួយឱ្យទារកបៅផ្អឹបទៅនឹងសុដន់ម្តាយឱ្យបានល្អ ដើម្បីជញ្ជក់យកទឹកដោះបានច្រើន។
🙌 ម៉ាស្សាសុដន់ស្រាលៗ ដោយខ្លួនឯង នៅពេលបំបៅកូន ដើម្បីជួយឱ្យទឹកដោះហូរចេញមក។
🤝 ពិភាក្សាអំពីវិធីដែលអាចជួយម្តាយបំបៅដោះឱ្យបានញឹកញាប់ ដើម្បីឱ្យម្តាយមានពេលវេលាថែទាំកូន។
⏰ ត្រូវប្រាកដថាទារកបៅអស់ទឹកដោះម្ខាងហើយ មុននឹងប្តូរឱ្យទារកទៅបៅដោះម្ខាងទៀត។
🚫 ជៀសវាងការប្រើប្រាស់ឧបករណ៍សម្រាប់ទារកជញ្ជក់លេង និងក្បាលដោះសិប្បនិម្មិត (រួមទាំងដបទឹកដោះគោជាដើម) និងកាត់បន្ថយការប្រើអាហារបន្ថែមដើម្បីលួងទារក។
🥛 ច្របាច់ទឹកដោះទុកនៅពេលមិនបំបៅកូន ដើម្បីបញ្ចុកកូនដោយប្រើពែង។

ការគាំទ្រពីស្វាមី និងគ្រួសារ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងអំឡុងពេល ១,០០0 ថ្ងៃដំបូងនៃជីវិត! ❤️🤝

ចូលរួមជាមួយយើងតាមរយៈ៖
ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
TikTok៖ https://www.tiktok.com/

អំពីគម្រោង៖ ការផ្សព្វផ្សាយនេះ​គឺ​ជា​ផ្នែក​​នៃ​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែល​យុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី ( Cambodia ) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និង​ផ្តល់​មូលនិធិ​ដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។

#រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #ទឹកដោះម្ដាយ #ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ #សុខភាពមាតានិងទារក

រាល់ពេលវេលាជាមួយកូនតូច គឺពិតជាមានតម្លៃណាស់សម្រាប់អ្នកម្តាយ។ ផ្អែកលើការណែនាំពី កម្មវិធីជាតិអាហារូបត្ថម្ភ National Nutriti...
23/05/2026

រាល់ពេលវេលាជាមួយកូនតូច គឺពិតជាមានតម្លៃណាស់សម្រាប់អ្នកម្តាយ។ ផ្អែកលើការណែនាំពី កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺ និងលាសសុដន់ (ការស្ទះទឹកដោះ)៖ 🤱✨

☀️ សម្រួលការបៅ៖ ស្អំកន្សែងក្តៅឧណ្ណៗ និងច្របាច់ទឹកដោះចេញបន្តិចមុនពេលឱ្យកូនបៅ ដើម្បីឱ្យក្បាលសុដន់ទន់ ងាយស្រួលដល់ទារកបៅផ្អឹបមាត់។
🙌 ជំរុញលំហូរទឹកដោះ៖ ធ្វើការម៉ាស្សាសុដន់ថ្នមៗក្នុងអំឡុងពេលកូនបៅ។
❄️ កាត់បន្ថយការហើម៖ ស្អំកន្សែងត្រជាក់នៅចន្លោះពេលបំបៅ ដើម្បីកាត់បន្ថយការឈឺចាប់។
🎯 ពិនិត្យការបៅផ្អឹបមាត់៖ ធានាថាទារកបៅផ្អឹបមាត់ទៅនឹងសុដន់បានត្រឹមត្រូវ ដើម្បីជញ្ជក់ទឹកដោះបានល្អ។
🌿 បន្ធូរការស្ទះ៖ ប្រសិនបើសុដន់នៅតែតឹង គួរបន្តច្របាច់ទឹកដោះចេញ ២-៣ នាទី នៅចន្លោះពេលកូនបៅ រហូតដល់ធូរស្រាល។

រក្សាសុខភាពសុដន់ឱ្យបានល្អ ដើម្បីបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូង និងក្នុងអំឡុងពេល ១,០០០ ថ្ងៃដំបូងនៃជីវិតកូនតូច! ❤️

ចូលរួមជាមួយយើងតាមរយៈ៖
តេឡេក្រាម/ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
TikTok៖ https://www.tiktok.com/

អំពីគម្រោង៖ ការផ្សព្វផ្សាយនេះ​គឺ​ជា​ផ្នែក​​នៃ​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែល​យុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និង​ផ្តល់​មូលនិធិ​ដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។

#រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #ទឹកដោះម្ដាយ #ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ #សុខភាពមាតានិងទារក

អ្នកម្តាយ និងលោកឪពុកគ្រប់រូបដឹងអត់? សូម្បីតែគ្រូពេទ្យក៏យល់ស្រប និងអំពាវនាវដូចគ្នាដែរថា៖ «ទឹកដោះម្តាយ គឺជាកំពូលអាហារល្អបំ...
16/05/2026

អ្នកម្តាយ និងលោកឪពុកគ្រប់រូបដឹងអត់? សូម្បីតែគ្រូពេទ្យក៏យល់ស្រប និងអំពាវនាវដូចគ្នាដែរថា៖ «ទឹកដោះម្តាយ គឺជាកំពូលអាហារល្អបំផុតតែមួយគត់សម្រាប់កូនសម្លាញ់ក្នុងរយៈពេល ៦ខែដំបូង!» 🤱✨

ទឹកដោះម្តាយមិនត្រឹមតែជាអាហារដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្បូរទៅដោយ «អង្គបដិបក្ខប្រាណ (ការការពារស៊ាំ)» និងកោសិការស់សំខាន់ៗ ដែលដើរតួជាខែលការពារកូនពីការបង្ករោគផ្សេងៗ ដូចជា ជំងឺរាគរូស ជំងឺត្រចៀក និងបញ្ហាសុខភាពដទៃទៀត។

ទោះបីជាការងារប្រចាំថ្ងៃរវល់ខ្លាំងយ៉ាងណាក៏ដោយ សូមកុំរំលងការផ្តល់ការការពារដ៏រឹងមាំនេះដល់កូន! មកទស្សនារូបភាព និងស្វែងយល់បន្ថែមពីហេតុផលដែលគ្រូពេទ្យគ្រប់រូបតែងតែជម្រុញឱ្យមានការបំបៅកូនដោយទឹកដោះម្តាយតែ១មុខគត់។ 🩺❤️

👉 ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
👉 TikTok៖ https://www.tiktok.com/

#រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #ទឹកដោះម្ដាយ #ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ #ប្រព័ន្ធភាពស៊ាំ #សុខភាពមាតានិងទារក

ប្រភព៖ កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program

អំពីគម្រោង៖ ការផ្សព្វផ្សាយនេះ​គឺ​ជា​ផ្នែក​​នៃ​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែល​យុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និង​ផ្តល់​មូលនិធិ​ដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។

12/05/2026

តើអ្នកម៉ាក់ធ្លាប់ឮពី «ការដាក់ស្បែកកូនប៉ះនឹងស្បែកម្តាយ» ភ្លាមៗក្រោយសម្រាលដែរឬទេ? នេះមិនមែនត្រឹមតែជាការបង្ហាញក្តីស្រឡាញ់ដ៏កក់ក្តៅនោះទេ ប៉ុន្តែវាជាការចាប់ផ្តើមដ៏វិសេសវិសាលបំផុតសម្រាប់ជីវិតកូន! 🤱✨

ការដាក់កូននៅលើដើមទ្រូងម្តាយភ្លាមៗបន្ទាប់ពីសម្រាល មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យកូនមានភាពកក់ក្តៅ បង្កើតភាពស្និទ្ធស្នាល និងជម្រុញឱ្យកូនអាចស្វែងរកដោះម្តាយដើម្បីម៉ឹមទឹកដោះដំបូងបានយ៉ាងជោគជ័យ។

👥 ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
👉 TikTok៖ https://www.tiktok.com/

ប្រភព៖ កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program

ការផ្សព្វផ្សាយនេះ​គឺ​ជា​ផ្នែក​​នៃ​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែល​យុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និង​ផ្តល់​មូលនិធិ​ដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។

#ស្បែកប៉ះស្បែក #សុខភាពមាតានិងទារក #ទឹកដោះម្ដាយ

✨ សកម្មភាពចុះអប់រំសម្រាប់អ្នកម្តាយ និងអ្នកមើលថែទាំកុមារ នៅមណ្ឌលសុខភាពធ្លកវៀន! ✨កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា កន្លងទៅនេះ ទ...
28/04/2026

✨ សកម្មភាពចុះអប់រំសម្រាប់អ្នកម្តាយ និងអ្នកមើលថែទាំកុមារ នៅមណ្ឌលសុខភាពធ្លកវៀន! ✨

កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា កន្លងទៅនេះ ទោះបីជាមមាញឹកនឹងការងាររោងចក្រយ៉ាងណាក៏ដោយ ក៏អ្នកម្ដាយ និងអ្នកថែទាំកុមារចំនួន ១៦ នាក់ បានឆ្លៀតពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងវគ្គបង្វឹកបង្វឺនបន្ថែមជាក្រុមយ៉ាងផុសផុល។
កម្មវិធីនេះត្រូវបានដឹកនាំដោយ អ្នកគ្រូ សូត ចន្ទថេម ឆ្មបនៃមណ្ឌលសុខភាពធ្លកវៀន ស្ថិតនៅឃុំធ្លកវៀន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចសហការជាមួយអង្គការ iDE Cambodia និងអង្គការ Helen Keller Intl ដើម្បីចែករំលែកចំណេះដឹងសំខាន់ៗ៖

• ✅ ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់៖ គន្លឹះសម្រាប់អ្នកម្ដាយដែលមមាញឹកធ្វើការនៅក្រៅផ្ទះ ក្នុងការបន្តផ្ដល់ទឹកដោះម្ដាយដល់កូនសម្លាញ់ (អាយុក្រោម ៦ ខែ)។
• ✅ អាហារូបត្ថម្ភបន្ថែម៖ ការរៀបចំរបបអាហារដែលមានជីវជាតិសម្រាប់កុមារចាប់ពីអាយុ ៦ ខែឡើងទៅ។

🌟 ពិសេសជាងនេះទៅទៀត គម្រោងក៏បានប្រគល់ជូននូវ ឧបករណ៍ជំនួយទាក់ទងនឹងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ (Exclusive Breastfeeding Simulation Toolkit) ដល់មណ្ឌលសុខភាព ដើម្បីប្រើប្រាស់ក្នុងសកម្មភាពផ្ដល់ប្រឹក្សាប្រចាំថ្ងៃជូនដល់អ្នកម្ដាយឱ្យកាន់តែមានប្រសិទ្ធភាព និងយល់ដឹងកាន់តែច្បាស់។

សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោង Transforming Lives Through Nutrition (Transforming Lives) ដែលទទួលបានការគាំទ្រមូលនិធិដោយ The Church of Jesus Christ of Latter-day Saints ក្នុងគោលដៅកែលម្អសុខភាពមាតា និងទារកតាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ (SBCC)។

សូមចូលរួមអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបដែលខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗ! 🤱កុំភ្លេចតាមដានទំព័រ "ទឹកដោះម្ដាយ" សម្រាប់ដំបូន្មានល្អៗបន្ថែមទៀត។

👥 ចូលរួមជាមួយក្រុមហ្វេសប៊ុក៖ ចែករំលែកចំណេះដឹងស្ដីពីទឹកដោះម្ដាយ https://www.facebook.com/groups/tltnebfsbcc
🎬 តាមដានពួកយើងនៅលើ TikTok៖ ទឹកដោះម្ដាយ https://www.tiktok.com/

#បំបៅដោះកូនជាអាទិភាព #គាំទ្រការបំបៅដោះកូន #ទឹកដោះម្ដាយ #រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #មណ្ឌលសុខភាពធ្លកវៀន

28/04/2026

📣 ម៉ោះ! អ្នកម្តាយណាខ្លះកំពុងព្រួយបារម្ភ ឬមានចម្ងល់ទាក់ទងនឹងការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ?

តស់! នៅចាំអីទៀត ចូលរួមទស្សនាវីដេអូនេះឥឡូវនេះ ដើម្បីយល់ដឹងបន្ថែមឱ្យបានច្បាស់លាស់អំពីការឡើងទម្ងន់ដែលសមស្របក្នុងអំឡុងពេលមានផ្ទៃពោះ! 👇📺
កុំភ្លេចជួយចែករំលែកវីដេអូនេះបន្ត ដើម្បីជាប្រយោជន៍ដល់អ្នកម្ដាយដទៃទៀតផងណា!
សូមបន្តតាមដានទំព័រហ្វេសប៊ុករបស់យើង ដើម្បីទទួលបានព័ត៌មានសំខាន់ៗ និងដំបូន្មានសម្រាប់មាតា និងទារកក្នុងរយៈពេល ១.០០០ ថ្ងៃដំបូងនៃជីវិត!

👥 ចូលរួមជាមួយក្រុមហ្វេសប៊ុក៖ ចែករំលែកចំណេះដឹងស្ដីពីទឹកដោះម្ដាយ https://www.facebook.com/groups/tltnebfsbcc
🎬 តាមដានពួកយើងនៅលើ TikTok៖ ទឹកដោះម្ដាយ https://www.tiktok.com/
📖 ប្រភព៖ កម្មវិធីជាតិអាហារូបត្ថម្ភ (National Nutrition Program)

អំពីគម្រោង៖ ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោង Transforming Lives Through Nutrition (Transforming Lives) ដែលជាកិច្ចសហការរវាងអង្គការ Helen Keller Intl, Vitamin Angels និង iDE។ គម្រោងនេះទទួលបានការគាំទ្រមូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ទារក និងកុមារតូចៗ តាមរយៈការផ្លាស់ប្តូរឥរិយាបថ (SBCC)។

#បំបៅដោះកូនជាអាទិភាព #គាំទ្រការបំបៅដោះកូន #ទឹកដោះម្ដាយ

Address

IDE
Phnom Penh
85523

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00

Alerts

Be the first to know and let us send you an email when ទឹកដោះម្ដាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share