PrimPharma

PrimPharma យើងមានចក្ខុវិស័យ ធ្វើអោយវិស័យសុខាភិបាលកម្ពុជាកាន់តែមានភាពល្អប្រសើរ និង រីកចម្រើន

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!Pregnancy and Oral health education!សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ...
01/08/2026

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!
Pregnancy and Oral health education!

សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពទូទៅមានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារកដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីជៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។

១) តើមានអ្វីប្រែប្រួលខ្លះនៅក្នុងមាត់ ពេលដែលស្ត្រីមានផ្ទៃពោះ?
- ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ
- ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation)
- កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae)

២) តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ ឬទេ?
ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់
- ការងារជាទូទៅដូចជា ការសំអាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយ
- ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់
- ការងារមួយចំនួនដែលធ្វើអោយសោភ័ណភាពប្រសើរ ដូចជា ពត់តំរង់ធ្មេញ គួររង់ចាំក្រោយសម្រាល
- ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ

៣) ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ គួរធ្វើដូចម្តេច?
- សូមប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់
- ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ
- ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ

៤) តើការថតកាំរស្មី X-ray សំរាប់ព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ឬទេ?
- នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរជៀសវាងការថត
- បើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ

៥) ហេតុអ្វីបានជាកុមារខ្លះ ពេលដុះធ្មេញមានពណ៌ក្រម៉ៅខ្លាំង?
ការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។

៦) អនុសាសន៍៖
-ដើម្បីជៀសវាងបញ្ហាខាងលើ មុនពេលស្រ្តី មានគំរោងយកបុត្រ សូមមេត្តាពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញអោយបានល្អជាមុន ។
- សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
- ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមគ្រូពេទ្យឯកទេស និងទន្តបណ្ឌិតឯកទេស ដែលមានការសហការយ៉ាងល្អ រង់ចាំផ្តល់ការប្រឹក្សា និងព្យាបាលជូនលោកអ្នកប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

#មន្ទីរពេទ្យកាល់ម៉ែត

01/08/2026

ឈឺក្បាលរុំារ៉ៃ ឈឺមួយចំហៀងក្បាល ឈឺខ្លាំង ចង់ក្អួតចង់ចង្អោរ ចាញ់ពន្លឺ ចាញ់សំឡេង ទាំងនេះជាអាការៈរបស់ជំងឺឈឺក្បាលប្រកាំង។
#ឈឺក្បាលមួយចំហៀង
#ឈឺក្បាលក្អួត
#ឈឺក្បាលចាញ់ពន្លឺ ចាញ់សំឡេង

(English below)រួមគ្នាទើបខ្មែរយើងខ្លាំង 💪🇰🇭 ✨យើងប្តេជ្ញាគាំទ្រផលិតផលជាតិ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនយើង បង្កើនសេដ្ឋ...
01/08/2026

(English below)
រួមគ្នាទើបខ្មែរយើងខ្លាំង 💪🇰🇭 ✨
យើងប្តេជ្ញាគាំទ្រផលិតផលជាតិ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនយើង បង្កើនសេដ្ឋកិច្ចជាតិ និងកេរិ៍្តឈ្មោះផលិតខ្មែរលើឆាកអន្តរជាតិ។

គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម (PPM) សូមប្រកាសមិនតម្លើងថ្លៃគ្រប់ផលិតផលទាំងអស់របស់យើងសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ!

ព័ត៌មានបន្ថែមសូមអានសេចក្តីប្រកាសព័ត៌មានដូចមានភ្ជាប់នៅខាងក្រោម។
-----------------------------------------
Together, we Khmers are powerful. 💪🇰🇭 ✨

We are devoted to promoting our national products in order to create job opportunities for our people, strengthen the national economy, and promote the reputation of Khmer products on the international stage.

PPM is pleased to announce that we will not increase the prices of all our products for 2026!

For further information, see the press release below.
-----------------------------------------
𝗖𝗢𝗡𝗧𝗔𝗖𝗧 | 𝗙𝗢𝗟𝗟𝗢𝗪 𝗨𝗦
017 666 037
• 𝗪𝗲𝗯𝘀𝗶𝘁𝗲: https://ppmpharma.com/
• 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/ppmcambodia/
• 𝗧𝗶𝗸𝗧𝗼𝗸: https://www.tiktok.com/?_t=8kzi7VadHOB&_r=1
• 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/ppmpharma
• 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺: https://www.instagram.com/ppmpharma?igsh=MTJ1YXcyaTFsNHhmdA==
• 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻: https://www.linkedin.com/company/ppmpharma/
📍 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: https://maps.app.goo.gl/ixbvtjj7DrmftnAZ6
-----------------------------------------
#ក្រុមហ៊ុនឱសថធំបំផុតរបស់កម្ពុជា #ក្រុមហ៊ុនថ្នាំពេទ្យធំបំផុតរបស់កម្ពុជា #សេចក្ដីប្រកាស

(English Below) តើអ្នកដឹងទេ?កម្ពុជាមានសមត្ថភាពផលិតឱសថដោយខ្លួនឯង តាំងពីឆ្នាំ ១៩៩៦ មកម្លេះ។ នេះមិនមែនត្រឹមតែជាការរីកចម្រើន...
01/08/2026

(English Below) តើអ្នកដឹងទេ?
កម្ពុជាមានសមត្ថភាពផលិតឱសថដោយខ្លួនឯង តាំងពីឆ្នាំ ១៩៩៦ មកម្លេះ។ នេះមិនមែនត្រឹមតែជាការរីកចម្រើននៃវិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

សូមចូលរួមជាមួយយើង ក្នុងការគាំទ្រ និងលើកស្ទួយផលិតផលជាតិ ដោយជ្រើសរើសប្រើប្រាស់ និងយល់ដឹងអំពីគ្រឹះស្ថានផលិតឱសថខ្មែររបស់យើង។

ជាគ្រឹះស្ថានផលិតឱសថឈានមុខមួយនៅកម្ពុជា 𝗣𝗣𝗠 មានមោទនភាពក្នុងការផលិតឱសថដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីការពារនិងលើកកម្ពស់សុខភាពប្រជាជនខ្មែរ ហើយត្រូវបានទទួលស្គាល់ដោយដៃគូអន្តរជាតិ ដោយអាចនាំចេញទៅកាន់ជិត ២០ ប្រទេសទូទាំងពិភពលោក។
𝗣𝗣𝗠 ជា៖
• គ្រឹះស្ថានផលិតឱសថដំបូងរបស់កម្ពុជា ទទួលស្គាល់ដោយទីផ្សារអន្តរជាតិ
• បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ជាមួយបទពិសោធន៍ជាង ៣០ ឆ្នាំ
• អភិវឌ្ឍរូបមន្ត ផលិត និងត្រួតពិនិត្យគុណភាព ដោយឱសថការីជំនាញ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគោរពតាមស្តង់ដារអន្តរជាតិ

𝗣𝗣𝗠 មិនត្រឹមតែផលិតឱសថប៉ុណ្ណោះទេ ប៉ុន្តែបង្កើតទ្បើងសម្រាប់មនុស្សជាតិ ដោយផ្តោតលើការពារ ព្យាបាលសុខភាពសាធារណៈ បង្កើតឱកាសការងារ ជំរុញសេដ្ឋកិច្ចជាតិ រហូតដល់ការលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
-----------------------------------------
𝗗𝗶𝗱 𝘆𝗼𝘂 𝗸𝗻𝗼𝘄?
Cambodia has been able to produce its own medicines 𝘀𝗶𝗻𝗰𝗲 𝟭𝟵𝟵𝟲. This is not only a development in the health sector, but also a major force in strengthening the national economy and enhancing Cambodia's reputation on the international stage.

Please join us in 𝘀𝘂𝗽𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗽𝗿𝗼𝗺𝗼𝘁𝗶𝗻𝗴 𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗽𝗿𝗼𝗱𝘂𝗰𝘁𝘀 by choosing to use and understanding our Cambodian pharmaceutical manufacturer.

𝗔𝘀 𝗮 𝗹𝗲𝗮𝗱𝗶𝗻𝗴 𝗽𝗵𝗮𝗿𝗺𝗮𝗰𝗲𝘂𝘁𝗶𝗰𝗮𝗹 𝗺𝗮𝗻𝘂𝗳𝗮𝗰𝘁𝘂𝗿𝗲𝗿 𝗶𝗻 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮, 𝗣𝗣𝗠 𝗶𝘀 𝗽𝗿𝗼𝘂𝗱 to produce high-quality pharmaceutical products in compliance with national and international standards to protect and promote the health of the Cambodian people and is recognized by international partners, exporting to 𝗻𝗲𝗮𝗿𝗹𝘆 𝟮𝟬 𝗰𝗼𝘂𝗻𝘁𝗿𝗶𝗲𝘀 𝘄𝗼𝗿𝗹𝗱𝘄𝗶𝗱𝗲.

𝗣𝗣𝗠 𝗶𝘀:
• 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮'𝘀 𝗳𝗶𝗿𝘀𝘁 𝗽𝗵𝗮𝗿𝗺𝗮𝗰𝗲𝘂𝘁𝗶𝗰𝗮𝗹 𝗺𝗮𝗻𝘂𝗳𝗮𝗰𝘁𝘂𝗿𝗲𝗿 recognized by the international market
• 𝗘𝘀𝘁𝗮𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗶𝗻 𝟭𝟵𝟵𝟲 𝘄𝗶𝘁𝗵 𝗼𝘃𝗲𝗿 𝟯𝟬 𝘆𝗲𝗮𝗿𝘀 𝗼𝗳 𝗲𝘅𝗽𝗲𝗿𝘁𝗶𝘀𝗲
• 𝗙𝗼𝗿𝗺𝘂𝗹𝗮𝘁𝗶𝗼𝗻, 𝗺𝗮𝗻𝘂𝗳𝗮𝗰𝘁𝘂𝗿𝗶𝗻𝗴, 𝗮𝗻𝗱 𝗾𝘂𝗮𝗹𝗶𝘁𝘆 𝗰𝗼𝗻𝘁𝗿𝗼𝗹 𝗯𝘆 𝗲𝘅𝗽𝗲𝗿𝘁 𝗽𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁𝘀, using modern technology and adhering to international standards

𝗣𝗣𝗠 𝗻𝗼𝘁 𝗼𝗻𝗹𝘆 𝗽𝗿𝗼𝗱𝘂𝗰𝗲𝘀 𝗺𝗲𝗱𝗶𝗰𝗶𝗻𝗲𝘀 𝗯𝘂𝘁 𝗮𝗹𝘀𝗼 𝗰𝗿𝗲𝗮𝘁𝗲𝘀 𝗽𝗿𝗼𝗱𝘂𝗰𝘁𝘀 𝗳𝗼𝗿 𝗵𝘂𝗺𝗮𝗻𝗶𝘁𝘆, focusing on protecting and treating public health, creating job opportunities, boosting the national economy, and enhancing Cambodia's reputation on the international stage.

-----------------------------------------
𝗖𝗢𝗡𝗧𝗔𝗖𝗧 | 𝗙𝗢𝗟𝗟𝗢𝗪 𝗨𝗦
017 666 037
• 𝗪𝗲𝗯𝘀𝗶𝘁𝗲: https://ppmpharma.com/
• 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/ppmcambodia/
• 𝗧𝗶𝗸𝗧𝗼𝗸: https://www.tiktok.com/?_t=8kzi7VadHOB&_r=1
• 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/ppmpharma
• 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺: https://www.instagram.com/ppmpharma?igsh=MTJ1YXcyaTFsNHhmdA==
• 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻: https://www.linkedin.com/company/ppmpharma/
𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: https://maps.app.goo.gl/ixbvtjj7DrmftnAZ6
-----------------------------------------
#ក្រុមហ៊ុនឱសថធំបំផុតរបស់កម្ពុជា #ក្រុមហ៊ុនថ្នាំពេទ្យធំបំផុតរបស់កម្ពុជា

💉 តើកាលវិភាគចាក់វ៉ាក់សាំងរបស់កូនអ្នកបានទាន់ពេលវេលាហើយឬនៅ?ការចាក់វ៉ាក់សាំងជួយការពារកូនរបស់អ្នកពីជំងឺធ្ងន់ធ្ងរជាច្រើន។ ក្រ...
01/08/2026

💉 តើកាលវិភាគចាក់វ៉ាក់សាំងរបស់កូនអ្នកបានទាន់ពេលវេលាហើយឬនៅ?
ការចាក់វ៉ាក់សាំងជួយការពារកូនរបស់អ្នកពីជំងឺធ្ងន់ធ្ងរជាច្រើន។ ក្រុមគ្រូពេទ្យឯកទេសកុមារនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល រួចរាល់ក្នុងការផ្តល់ការណែនាំ និងថែទាំកូនរបស់អ្នក។
📅 វ៉ាក់សាំងសំខាន់ៗតាមអាយុ៖
• ពេលទើបកើត៖ បង្ការជម្ងឺរបេង រជំងឺរលាកថ្លើមប្រភេទ B
• អាយុ ៦ សប្ដាហ៍៖ បង្ការជម្ងឺរគ្រុនស្វិតដៃជើង រជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើម រលាកសួត (លើកទី១)
អាយុ ១០ សប្ដាហ៍៖ បង្ការជម្ងឺរគ្រុនស្វិតដៃជើង រជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើម រលាកសួត (លើកទី២)
អាយុ ១៤ សប្ដាហ៍៖ ង្ការជម្ងឺរគ្រុនស្វិតដៃជើង រជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើម រលាកសួត (លើកទី៣)
• អាយុ ៩ ខែ៖ បង្ការជម្ងឺរកញ្ជ្រឹល-ស្អូច (MR1) និងជម្ងឺររលាកខួរក្បាលជេអឺ (JE) (លើកទី១)
អាយុ ១៨ ខែ៖ បង្ការជម្ងឺរកញ្ជ្រឹល-ស្អូច (MR1) (លើកទី២)
📞 កក់ពេលណាត់ជួប៖ 096-228-6299

💉 Is your baby's vaccination schedule up to date?
Vaccinations protect your child from serious illness. Our pediatric team at SKMH can help.

📅 Common vaccines by age:
· At birth: BCG, Hepatitis B
· 6 weeks: OPV 1, DPT-Hep B-Hib, and PCV 1
· 10 weeks: OPV 2, DPT-Hep B-Hib, and PCV 2
· 14 weeks: OPV 3, DPT-Hep B-Hib, PCV 3, and IPV
· 9 months: MR1 and JE
· 18 months: MR2

📞 Book an appointment: 096-228-6299

🎉 អបអរសាទរ គម្រប់ខួប 30 ឆ្នាំ របស់គ្រឹះស្ថានផលិតឱសថ 𝐏𝐏𝐌 🎉តស់ តស់! លេងហ្គេម ទាយរូបភាពខាងក្រោម ពីប្រវត្តិរបស់ 𝐊𝐈𝐍𝐀𝐋® ឲ្យបា...
25/07/2026

🎉 អបអរសាទរ គម្រប់ខួប 30 ឆ្នាំ របស់គ្រឹះស្ថានផលិតឱសថ 𝐏𝐏𝐌 🎉

តស់ តស់! លេងហ្គេម ទាយរូបភាពខាងក្រោម ពីប្រវត្តិរបស់ 𝐊𝐈𝐍𝐀𝐋® ឲ្យបានត្រឹមត្រូវ
ចូលរួមលេងទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះ រង្វាន់ពិសេសៗជាច្រើន ក្នុងឱកាសអបអរសាទរ ខួប ៣០ ឆ្នាំរបស់ 𝐏𝐏𝐌!

លក្ខខណ្ឌចូលរួម៖
✅ ធ្វើការ 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞, 𝐓𝐢𝐤𝐓𝐨𝐤 និង 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 របស់ 𝐏𝐏𝐌
✅ ធ្វើការ 𝐑𝐞𝐚𝐜𝐭 និង 𝐒𝐡𝐚𝐫𝐞 𝐏𝐨𝐬𝐭 នេះជា 𝐏𝐮𝐛𝐥𝐢𝐜
✅ ធ្វើការ 𝐂𝐨𝐦𝐦𝐞𝐧𝐭 ចម្លើយដែលជារូបភាពត្រឹមត្រូវ ឲ្យបានទាំង៤ ភ្ជាប់ដោយការ 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 និងការបង្ហាញថាបាន 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 រួចរាល់
✅ ធ្វើការ 𝐌𝐞𝐧𝐭𝐢𝐨𝐧 មិត្តភក្តិ ៥ នាក់ នៅក្នុង 𝐂𝐨𝐦𝐦𝐞𝐧𝐭

📅 ថ្ងៃផុតកំណត់ចូលរួម៖ ៣០ សីហា ២០២៦
🏆 ថ្ងៃប្រកាសអ្នកឈ្នះ៖ ៣១ សីហា ២០២៦
✨ជូនពរឱ្យសំណាងល្អទាំងអស់គ្នា
-----------------------------------------

🎉 𝐏𝐏𝐌'𝐬 𝟑𝟎𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲

Can you guess the hidden image from 𝐊𝐈𝐍𝐀𝐋® 𝐡𝐢𝐬𝐭𝐨𝐫𝐲?
𝐖𝐢𝐧 𝐨𝐮𝐫 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐆𝐢𝐟𝐭𝐬 𝐢𝐧 𝐜𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐏𝐏𝐌'𝐬 𝟑𝟎𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲!

𝐇𝐨𝐰 𝐭𝐨 𝐉𝐨𝐢𝐧:
✅​ Like & Follow 𝐏𝐏𝐌 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞, 𝐏𝐏𝐌 𝐓𝐢𝐤𝐓𝐨𝐤, 𝐏𝐏𝐌 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
✅ React & Share this post (Public)
✅ Comment the answer that is the 𝐜𝐨𝐫𝐫𝐞𝐜𝐭 𝐢𝐦𝐚𝐠𝐞, 𝐚𝐥𝐥 𝟒, 𝐚𝐭𝐭𝐚𝐜𝐡𝐞𝐝 𝐰𝐢𝐭𝐡 𝐚 𝐬𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 𝐚𝐧𝐝 𝐬𝐡𝐨𝐰𝐢𝐧𝐠 𝐭𝐡𝐚𝐭 𝐲𝐨𝐮 𝐡𝐚𝐯𝐞 𝐋𝐢𝐤𝐞𝐝 & 𝐅𝐨𝐥𝐥𝐨𝐰𝐞𝐝
✅ Mention 𝟓 𝐟𝐫𝐢𝐞𝐧𝐝𝐬 in the comment

📅𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 30 August 2026
🏆𝐖𝐢𝐧𝐧𝐞𝐫𝐬 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭: 31 August 2026
✨Have a good luck!
-----------------------------------------
𝗖𝗢𝗡𝗧𝗔𝗖𝗧 | 𝗙𝗢𝗟𝗟𝗢𝗪 𝗨𝗦
017 666 037
• 𝗪𝗲𝗯𝘀𝗶𝘁𝗲: https://ppmpharma.com/
• 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/ppmcambodia/
• 𝗧𝗶𝗸𝗧𝗼𝗸: https://www.tiktok.com/?_t=8kzi7VadHOB&_r=1
• 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/ppmpharma
• 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺: https://www.instagram.com/ppmpharma?igsh=MTJ1YXcyaTFsNHhmdA==
• 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻: https://www.linkedin.com/company/ppmpharma/
• 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: https://maps.app.goo.gl/ixbvtjj7DrmftnAZ6
-----------------------------------------

មន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស ផ្តល់ជូននូវសេវាលាងឈាមដោយផ្តោតលើសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺ។ យើងមានក្រុ...
25/07/2026

មន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស ផ្តល់ជូននូវសេវាលាងឈាមដោយផ្តោតលើសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺ។ យើងមានក្រុមគ្រូពេទ្យឯកទេស និងបរិក្ខារពេទ្យទំនើប ដើម្បីធានាបាននូវគុណភាពនៃការថែទាំ។

📞 សម្រាប់ព័ត៌មានបន្ថែម ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ សូមទាក់ទងមកកាន់៖

☎️ 086 330 338 / 086 330 363

Sing-Specialists Medical Centre provides professional dialysis services, prioritizing patient safety and clinical efficiency. Supported by a specialized nephrology team and advanced medical technology, we ensure the highest standard of care for our patients.

📞 For further information or to consult with our specialists, please contact:

☎️ 086 330 338 / 086 330 363

25/07/2026

នៅសល់មួយថ្ងៃទៀត កម្មវិធី ពិនិត្យរកមេរោគរលាកថ្លើមប្រភេទ B ដោយឥតគិតថ្លៃ 😍🆓

ការសហាការ Devalda Medical Center មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា និងក្រុមហ៊ុន Getz Pharma Cambodia ផ្តល់ជូនការពិនិត្យរកមេរោគរលាកថ្លើមប្រភេទ B ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការពិនិត្យសុខភាពថ្លើមឱ្យបានទាន់ពេលវេលា។

🎁 កម្មវិធីនេះផ្តល់ជូនឥតគិតថ្លៃ សម្រាប់ 20 ក្នុងមួយថ្ងៃ

📅 កាលបរិច្ឆេទ៖ 24-25 កក្កដា 2026
🕗 ម៉ោង៖ 8:00 ព្រឹក – 12:00 ថ្ងៃត្រង់

ការចុះពិនិត្យ និងតាមដានការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។—— រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែក...
25/07/2026

ការចុះពិនិត្យ និងតាមដានការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
——

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានដឹកនាំក្រុមការងារចុះពិនិត្យ និងតាមដានការបម្រើសេវាសុខាភិបាល តាមផ្នែកនានា ព្រមទាំងចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីតាមដានវឌ្ឍនភាពនៃការបម្រើសេវា និងពង្រឹងគុណភាពនៃការថែទាំអ្នកជំងឺ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានចុះពិនិត្យការងារនៅតាមផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យ រួមមាន ផ្នែកសង្គ្រោះបន្ទាន់ និងទទួលអ្នកជំងឺដំបូង ផ្នែកវះកាត់ ផ្នែកសម្ភព រោគស្ត្រី និងផ្នែកកុមារ ព្រមទាំងចុះពិនិត្យបន្ទប់សល្យគារសម្រាប់វះកាត់ប្រព័ន្ធប្រសាទខួរក្បាល និងបន្ទប់ត្រៀមវះកាត់ប្តូរតម្រងនោម ដែលស្ថិតក្នុង អគារធិបតីសន្តិភាព ដែលទើបសាងសង់រួច។

ការចុះពិនិត្យនេះផ្តោតលើការរៀបចំប្រព័ន្ធទទួលអ្នកជំងឺ លំហូរនៃការផ្តល់សេវា គុណភាពនៃការព្យាបាល ការប្រើប្រាស់ធនធាន និងការធានាសុវត្ថិភាពអ្នកជំងឺ ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាលមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំបច្ចេកទេសតាមផ្នែក ឯកឧត្តមសាស្ត្រាចារ្យ បានស្តាប់របាយការណ៍ស្តីពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអភិវឌ្ឍន៍បន្តរបស់មន្ទីរពេទ្យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យការទទួល ពិនិត្យ និងព្យាបាលអ្នកជំងឺមានភាពឆាប់រហ័ស មានប្រសិទ្ធភាព និងជួយបង្កើនការពេញចិត្ត និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំឱ្យមន្ទីរពេទ្យបន្តពង្រីក និងពង្រឹងសេវាសុខាភិបាល ព្រមទាំងជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវា និងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ស្របតាមការរីកចម្រើននៃវិស័យសុខាភិបាល។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តជឿជាក់ លើសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ខ្ពស់ អាចផ្តល់សេវាព្យាបាលប្រកបដោយគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈ ដែលកំពុងត្រូវបានអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់ដើម្បីការចូលរួមការកាត់បន្ថយចំណាយពីហោប៉ៅផ្ទាល់ខ្លួនដោយប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំតាម​ផ្នែកនៃមន្ទីរពេទ្យ ឱ្យបន្តពង្រឹងគុណភាពសេវាសុខាភិបាល កែលម្អប្រព័ន្ធទទួលអ្នកជំងឺ បង្កើនសមត្ថភាពបុគ្គលិក ពង្រឹងសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងបន្តកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសុខាភិបាលកម្ពុជា ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ចូលរួមអមដំណើរឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសនោះ មានលោកស្រីឱសថការី សុផល ធីតា លោកសាស្ត្រាចារ្យ គុយ ណូ ប្រធានការិយាល័យបច្ចេកទេស តំណាងផ្នែករដ្ឋបាល ផ្នែកថែទាំ និងមន្ត្រីជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានចូលរួមពិនិត្យ វាយតម្លៃ និងពិភាក្សាលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីផ្តល់ការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ៕

នៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សកម្មភាពក្រុមគ្រូពេទ្យ...
17/07/2026

នៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សកម្មភាពក្រុមគ្រូពេទ្យ Grand Visit នៅតាមផ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ។

Address

PhnomPenh
Phnompenh

Alerts

Be the first to know and let us send you an email when PrimPharma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share