មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center

  • Home
  • Cambodia
  • Takeo
  • មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center

មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center Save Life! Donate Blood!

សូមអរព្រះគុណនិងអរគុណដល់សប្បុរសជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមព្រះសង្ឃព្រះនាម រស្មី លៀងស្រ៊ុន គង់នៅវត្តអង្គប្រីយ៍ និង លោក...
24/08/2026

សូមអរព្រះគុណនិងអរគុណដល់សប្បុរសជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមព្រះសង្ឃព្រះនាម រស្មី លៀងស្រ៊ុន គង់នៅវត្តអង្គប្រីយ៍ និង លោក ង៉ែត ថុន សូមអរគុណនិងអរព្រះគុណ 🙏🙏🙏

ដំណើរទស្សនកិច្ចគណៈប្រតិភូយោធា និងស្ថានទូតសហរដ្ឋអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ____________________________________...
18/08/2026

ដំណើរទស្សនកិច្ចគណៈប្រតិភូយោធា និងស្ថានទូតសហរដ្ឋអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
_____________________________________
លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងលោកវេជ្ជឯកទេស តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានកិត្តិយសយ៉ាងក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រុមយោធាសហរដ្ឋអាមេរិក (USMILGP) អមដំណើរជាមួយមន្ត្រីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ ក្រុមការងារជំនួយមនុស្សធម៌នៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចុះពិនិត្យដោយផ្ទាល់នៅអគារមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលជាសមិទ្ធផលធ្លាប់ទទួលបានការជួយឧបត្ថម្ភសាងសង់ កាលពីឆ្នាំ២០១៨ ព្រមទាំងស្វែងយល់បន្ថែមពីស្ថានភាពបច្ចុប្បន្ន ដើម្បីវាយតម្លៃតម្រូវការជាក់ស្តែង និងស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។ គណៈគ្រប់គ្រង រួមទាំងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្រដ៏មានតម្លៃនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
________________________
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ ================...
01/07/2026

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ
===============================
នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ សហការជាមួយមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានរៀបចំ «យុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត លើកទី១៧» ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីសង្ឃឹម និងសង្គ្រោះជីវិត» ដែលឧបត្ថម្ភគាំទ្រដោយមូលនិធិ ម៉េងលី ជេ. គួច។ ឆ្លៀតក្នុងឱកាសនេះ មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យ ដើម្បីប្រើប្រាស់សម្រាប់សង្រ្គោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ និងអ្នកជំងឺកំពុងសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យ។ តាំងនាមយើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមសម្ដែងនូវការកោតសរសើរ និងគួរឲ្យស្ញប់ស្ញែងបំផុតចំពោះការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ក្នុងសកម្មភាពមនុស្សធម៌មួយនេះ ។ លើសពីនេះទៅទៀតសូមជូនពរលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានប្រកបដោយសុខភាពកាយចិត្តល្អ ពោរពេញទៅដោយសេចក្ដីសុខ សុភមង្គល កិត្តិយស និងជោគជ័យគ្រប់ភារកិច្ច។

30/06/2026
សូមអរគុណលោកពូ ហ៊ាន ចន្ធី ដែលបានមកផ្តល់ឈាមជាប្រចាំដើម្បីជួយសង្រ្គោះជីវិតដល់អ្នកជំងឺដែលកំពុងត្រូវការឈាមសំរាប់ព្យាបាល សូមជូ...
15/06/2026

សូមអរគុណលោកពូ ហ៊ាន ចន្ធី ដែលបានមកផ្តល់ឈាមជាប្រចាំដើម្បីជួយសង្រ្គោះជីវិតដល់អ្នកជំងឺដែលកំពុងត្រូវការឈាមសំរាប់ព្យាបាល សូមជូនពរលោកពូ ទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

12/06/2026
យើងខ្ញុំសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបថា មជ្ឈមណ្ឌលផ្តល់ឈាមនៃ មន្ទីរពេទ្យបង្អែកខេត្ត តាកែវនឹង ប្រារព្ធយុទ្ធនាកាបរិច្...
04/06/2026

យើងខ្ញុំសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបថា មជ្ឈមណ្ឌលផ្តល់ឈាមនៃ មន្ទីរពេទ្យបង្អែកខេត្ត តាកែវនឹង ប្រារព្ធយុទ្ធនាកាបរិច្ចាគឈាមស្ម័គ្រចិត្តដែលរៀបចំ ឡើងដោយមូលនិធិ ម៉េងលី ជេ. គួច ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលភាសា
អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវក្រោមប្រធានបទ “ផ្ដល់ឈាមគឺផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត”នៅសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាតាកែវ អាស្រ័យដូច្នេះ សូមសាធារណជនអញ្ជើញចូលរួមឱ្យបានច្រើនកុះករទាំងអស់គ្នា

🗓កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែមិថុនា ២០២៦
⏰ ម៉ោង៖ ៨:០០ នាទីព្រឹកដល់ ១២:០០ នាទីថ្ងៃត្រង់
📍ទីកន្លែង៖ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ

មូលនិធិ ម៉េងលី ជេ. គួច នឹងរៀបចំយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៧ របស់ខ្លួន ក្រោមប្រធានបទ “ផ្ដល់ឈាមគឺផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត” ដោយសហការ ជាមួយមជ្ឈមណ្ឌលផ្តល់ឈាមខេត្តតាកែវ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។

ក្នុងឱកាសនេះ សូមគោរពអញ្ជើញគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និង សាធារណជនទាំងអស់ចូលរួមជាមួយមូលនិធិ ម៉េងលី ជេ. គួច ដើម្បីបង្កើនវប្បធម៌ នៃការចែករំលែក និងសង្គ្រោះអាយុជីវិតអ្នកជំងឺ តាមរយៈ៖

👉 លីងចុះឈ្មោះ៖ https://forms.gle/4qVYPMAwxo4j6XuAA
👉លីងទីតាំងនៃកម្មវិធី៖ https://maps.app.goo.gl/8RvNiivgeCpDf19P8

សម្រាប់ព័ត៌មានបន្ថែម៖ ០៩៥ ៨៨៨ ០៨៤

ឈាមមនុស្សយើងត្រូវបានគេបែងចែកប្រភេទខុសៗគ្នា ដោយមាន៤ប្រភេទធំៗគឺ ឈាមប្រភេទA B O និងAB ក្នងនោះទៀតសោតក៏មាន ក្រុមបូក(+) និងក្រ...
26/05/2026

ឈាមមនុស្សយើងត្រូវបានគេបែងចែកប្រភេទខុសៗគ្នា ដោយមាន៤ប្រភេទធំៗគឺ ឈាមប្រភេទA B O និងAB ក្នងនោះទៀតសោតក៏មាន ក្រុមបូក(+) និងក្រុមដក(-)ផងដែរ។

សូមអរព្រះគុណនិងអរគុណដល់សប្បុរសជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមថ្ងៃ ៦ .មេសា .២០២៦នេះបានចំនួន២ប្លោក លោកស្រីអាជីវករ ស្រេង  ឡ...
06/04/2026

សូមអរព្រះគុណនិងអរគុណដល់សប្បុរសជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមថ្ងៃ ៦ .មេសា .២០២៦នេះបានចំនួន២ប្លោក លោកស្រីអាជីវករ ស្រេង ឡៃសុីម និង ព្រះសង្ឃ ព្រះនាម បុឹង ប៉ុនកា គង់នៅវត្តដំណាក់រវាង .ពពេល .ត្រលក់ សូមអរគុណនិងអរព្រះគុណ 🙏🙏🙏

Address

ក្នុងបរិវេនមន្ទីរពេទ្យខេត្តតាកែវ
Takeo

Telephone

+85512765101

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មជ្ឈមណ្ឌលផ្តល់ឈាម ខេត្តតាកែវ - Takeo Provincial Blood Transfusion Center:

Shortcuts

Share

Category