Lev Chantha &Happy family

Lev Chantha &Happy family គ្រួសារ រីករាយ Happy life😊

ស្ត្រីស្អាតដោយហេតុ ១០ ប្រការ១. ស្រីស្អាតព្រោះចេះរៀបចំផ្ទះសម្បែង២. ស្រីស្អាតព្រោះចេះគោរពចាស់ព្រឹទ្ធាចារ្យ៣. ស្រីស្អាតដោយស...
12/04/2026

ស្ត្រីស្អាតដោយហេតុ ១០ ប្រការ

១. ស្រីស្អាតព្រោះចេះរៀបចំផ្ទះសម្បែង

២. ស្រីស្អាតព្រោះចេះគោរពចាស់ព្រឹទ្ធាចារ្យ

៣. ស្រីស្អាតដោយសារមានចំណេះវិជ្ជា

៤. ស្រីស្អាតព្រោះចេះស្រឡាញ់ពុកម្តាយ

៥. ស្រីស្អាតដោយសារចេះប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់

៦. ស្រីស្អាតព្រោះចេះស្គាល់តម្លៃនៃការសិក្សា

៧. ស្រីស្អាតព្រោះចេះស្គាល់តួនាទីរបស់ខ្លួនឯង

៨. ស្រីស្អាតព្រោះចេះរក្សាកេរដែលពុកម៉ែចែកឲ្យ

៩. ស្រីស្អាតព្រោះចេះមានចរិយាមារយាទរបស់ខ្លួនបាន

១០. ស្រីស្អាតព្រោះចេះធ្វើបុណ្យ ។

រៀនបានចេះដឹងជ្រៅជ្រះ មានចំណេះខ្ពង់ខ្ពស់ តែកុំភ្លេចអបរំចិត្ត ចរិយាមាយាទឲ្យបានល្អជានិច្ច បើពុំនោះទេតម្លៃនៃការសិក្សារបស់អ្ន...
29/03/2026

រៀនបានចេះដឹងជ្រៅជ្រះ មានចំណេះខ្ពង់ខ្ពស់

តែកុំភ្លេចអបរំចិត្ត ចរិយាមាយាទឲ្យបានល្អជានិច្ច បើពុំនោះទេតម្លៃនៃការសិក្សារបស់អ្នកគឺគ្មានតម្លៃនៅក្នុងសង្គមឡើយ។

តើពិតឬអត់?😊
15/03/2026

តើពិតឬអត់?😊

ជីវិតមនុស្សម្នាក់ៗមានសាច់រឿងប្លែកពីគ្នា ដោយឆ្លងកាត់ បទពិសោធន៍ ស្នាមញញឹម និងទឹកភ្នែកខុសៗគ្នា។ ការយល់ ដឹងពីរសជាតិនៃជីវិតពិ...
08/03/2026

ជីវិតមនុស្សម្នាក់ៗមានសាច់រឿងប្លែកពីគ្នា ដោយឆ្លងកាត់ បទពិសោធន៍ ស្នាមញញឹម និងទឹកភ្នែកខុសៗគ្នា។ ការយល់ ដឹងពីរសជាតិនៃជីវិតពិតប្រាកដ (ភាពលំបាក ឬភាពជោគជ័យ) គឺទាល់តែឆ្លងកាត់ដោយផ្ទាល់ ទើបអាចដឹងពីអត្ថន័យពិត

* ភាពប្លែកគ្នានៃវាសនា មនុស្សគ្រប់រូបមានដើមកំណើត និងកាលៈទេសៈរស់នៅខុសៗ គ្នា គ្មាននរណាម្នាក់មាន "សៀវភៅជីវិត" ដែលសរសេរដូចគ្នា បេះបិទនោះទេ។

* ការយល់ដឹងតាមរយៈបទពិសោធន៍

ការមើលឃើញពីខាងក្រៅ ឬការស្តាប់ឮពីអ្នកដទៃ មិនអាចឱ្យ យើងយល់ពីជម្រៅនៃអារម្មណ៍បានច្បាស់ឡើយ លុះត្រាតែយើង ឆ្លងកាត់ការឈឺចាប់ ឬភាពរីករាយនោះដោយផ្ទាល់។

* រឿងរ៉ាវនៅពីក្រោយឆាក

អ្វីដែលមនុស្សបង្ហាញលើបណ្តាញសង្គម ឬនៅចំពោះមុខ អ្នកដទៃ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។ មនុស្សខ្លះមើលទៅ រីករាយ តែអាចមាន "តំណក់ទឹកភ្នែក" និងការតស៊ូយ៉ាងខ្លាំងនៅ ពីក្រោយ។

* ជីវិតប្រៀបដូចជាការភ្លក់អាហារ បើមិនបានជួបប្រទះផ្ទាល់ យើងក៏មិនអាចដឹងថារសជាតិនោះ ហឹរ ជូរ ចត់ ឬផ្អែមកម្រិត ណានោះដែរ។

គ្រូសាររីករាយ ជីវិតមានសុភមង្គល😊😍

ទាំង 3ចំណុច នេះហើយដែលជាកត្តាធ្វើឲ្យអ្នកមិនសូវមានវិបត្តិ ឬជូបបញ្ហាច្រើន។
07/03/2026

ទាំង 3ចំណុច នេះហើយដែលជាកត្តាធ្វើឲ្យអ្នកមិនសូវមានវិបត្តិ ឬជូបបញ្ហាច្រើន។

មិនស្រេក ក៏ត្រូវតែទឹក តើលោកអ្នកដឹងទេថានៅក្នុងរាងកាយរបស់យើងបញ្ចេញជាតិទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?ទឹកជាសារធាតុសំខាន់ និងច...
04/03/2026

មិនស្រេក ក៏ត្រូវតែទឹក

តើលោកអ្នកដឹងទេថានៅក្នុងរាងកាយរបស់យើងបញ្ចេញជាតិទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ទឹកជាសារធាតុសំខាន់ និងចាំបាច់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ជាងចំណីអាហារទៅទៀត បន្ទាប់ពី ខ្យល់ ។ ដូច្នេះ យើងត្រូវតែផឹកទឹក ទោះបីជាមិនស្រេកក៏ដោយ ។ ព្រោះអ្វី?

ព្រោះថា ការមានអារម្មណ៍ស្រេកទឹក ពុំមែនជាសញ្ញាត្រឹមត្រូវបង្ហាញពីស្ថានភាពខ្វះខាតធាតុទឹកនៅក្នុង សរីរាង្គកាយរបស់យើងនោះទេ។ ទំរាំយើងដឹងថាស្រេកទឹក វាហួសពេលទៅហើយ ដោយសារការខ្វះខាតជាតិទឹក វាកើតមាននៅក្នុងខ្លួនយើងរួចជាស្រេចទៅហើយដែរ។ ហេតុផលមួយទៀត គឺនៅពេលដែលយើងកាន់តែចាស់ អារម្មណ៍ស្រេកទឹកកាន់តែយឺតយ៉ាវណាស់ទៅទៀត និងមាននិន្នាការពុំសូវអើពើ ពុំសូវដឹង និងពុំសូវយកចិត្តទុក ដាក់ទៀតផង។ ហេតុផលទីបី គឺការរក្សាជាតិទឹកក្នុងរាងកាយពុំមែនថយចុះទៅតាមអាយុកាលរបស់យើងនោះ ទេ។ ពិតមែនហើយដែលថា តម្រូវការទឹករបស់សរីរាង្គមួយចំនួនថយចុះ គឺទារកមានធាតុទឹក ៧៥% ពេលមាន អាយុពី ៧០ឆ្នាំឡើងទៅធាតុទឹកនៅតែ៥០% ប៉ុណ្ណោះរមែន ប៉ុន្តែយើងនៅតែបន្តបញ្ចេញជាតិទឹកពីក្នុងខ្លួនរៀងរាល់ ថ្ងៃជាដដែល ។

មួយថ្ងៃៗ យើងបញ្ចេញជាតិទឹកពីក្នុងខ្លួន +

តាមស្បែក : ញើស និងចំហាយញើសចំនួន ៥០០ ម.ល

តាមបស្សាវមគ្គ : ទឹកមូត្រពីមួយលីត្រទៅមួយលីត្រកន្លះ

តាមវច្ចមគ្គ : ក្នុងលាមកពី ១០០ ទៅ ២០០ ម.ល.

តាមការដកដង្ហើម : ចំហាយទឹកពី ៤០០ ទៅ ៥០០ម.ល.។

ដើម្បីទូទាត់នឹងការខាតបង់ជាតិទឹក ដូចបានរៀបរាប់ខាងលើនេះ យើងត្រូវផឹកទឹកមួយថ្ងៃឱ្យបានយ៉ាងតិច ក៏មួយលីត្រកន្លះទៅពីរលីត្រវិញដែរ ទើបគ្រប់គ្រាន់ ។

ក្នុងករណីមានជំងឺរាកមូស នោះរាងកាយយើងមានការបាត់បង់ជាតិទឹករឹតតែធ្ងន់ធ្ងរ ទាមទារការបំពេញ ជាតិទឹកឡើងវិញ រួមផ្សំជាមួយនឹងការព្យាបាល ដូចជាទឹកអូរ៉ាលីត ទឹកដូង ទឹកបបរ... ។ល។ ពុំនោះទេ អ្នកជំងឺ ប្រៀបដូចជារុក្ខជាតិដែលខ្វះទឹក អាចរញមស្លោក ស្រពោន ក្រៀម និងស្លាប់បាន។

មានវេជ្ជបណ្ឌិតជាច្រើនបានទូន្មានអ្នកជំងឺជារឿយៗ ឱ្យឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើនជាអតិបរមា ក្នុងមួយថ្ងៃ១ ។

តាមពិតទៅ របៀបព្យាបាលដោយការទទួល់ទានទឹក មានតាំងពីបូរាណកាលយូរយារណាស់មកហើយ គ្រាន់តែជាទឹកធម្មតានោះ ត្រូវបានព្រះឥន្ទ ព្រះព្រហ្ម ព្រះសង្ឃ ឬរូបអ្នកតាប្រសិទ្ធីប្រគល់ឱ្យជាទឹកសក្តិសិទ្ធិយក មកឱ្យអ្នកជំងឺទទួលបាន អាចកម្ចាត់បង់នូវរោគាព្យាធិបាន។

ក្នុងសៀវភៅ វិធីព្យាបាលរោគដោយការទទួលទានទឹក” របស់លោក(លី អាប៊ុន)។

ជាមនុស្សស្រីនៅពេលដែលធ្វើខ្លួនឲ្យសាមញ្ញ ស្មោះត្រង់ ចំពោះស្វាមីចរិកលក្ខណៈសុភាពរាបសាររម្យទំុ មិនឆ្មើងឆ្មៃចេះគោរពចាស់ទំុញាតិ...
22/02/2026

ជាមនុស្សស្រី

នៅពេលដែលធ្វើខ្លួនឲ្យសាមញ្ញ ស្មោះត្រង់ ចំពោះស្វាមី
ចរិកលក្ខណៈសុភាពរាបសាររម្យទំុ មិនឆ្មើងឆ្មៃ
ចេះគោរពចាស់ទំុញាតិទាំងសងខាងរបស់ស្វាមីនឹងញាតិខ្លួន
ចេះគោរព នឹងផ្តល់តម្លៃ ថ្នាក់ថ្មមជួនស្វាមី
ចេះរៀនច្បាប់ស្រី ចូលចិត្តអានសៀវភៅ ក្បួនច្បាប់បូរាណ
ចេះសម្អាតរាងកាយឲ្យបានស្អាត ជានិច្ច
ចេះសម្អាតផ្ទះសម្បែង នឹងទីលំនៅស្ថានឲ្យបានស្អាតជានិច្ច
ចេះអបរំនិងទូន្មានកូនៗឲ្យបានល្អតាមកន្លង
ចេះប្រើពាក្យសម្តីផ្អែមល្ហែម ទៅកាន់ស្វាមី។
(( នេះហើយជាលក្ខណៈសម្បត្តិ មនុស្សស្រីដែលល្អដាច់គេ ហើយស្រស់ស្អាតបំផុតដាច់គេដោយមិនចាំបាច់លាបឡេ ))

ជីវិតប្តីប្រពន្ធបើគ្មានការអត់ធ្មត់ ចិត្តឆេវឆាវដោយគ្មានការពិចារណាងក់ងរដោយគ្មានហេតុផល ឆាប់បោះបង់ទំនុកចិត្តពីគ្នា រកតែចំណុច...
18/02/2026

ជីវិតប្តីប្រពន្ធ

បើគ្មានការអត់ធ្មត់ ចិត្តឆេវឆាវដោយគ្មានការពិចារណា
ងក់ងរដោយគ្មានហេតុផល ឆាប់បោះបង់ទំនុកចិត្តពីគ្នា រកតែចំណុចខុសពីគ្នា។ " នោះកុំសង្ឃឹមថាជីវិតគួរមានក្តីសុខនោះ" (ក្តីសុខកើតចេញពីការយល់ចិត្ត និងទំនួលខុសត្រូវ)

ធ្វើជាមនុស្សត្រូវចេះរកវិធីធ្វើឲ្យខ្លួនឯង នឹងក្រុមគ្រូសារមានស្នាមញញឹមនោះទើបហៅថា សេចក្តីសុខ។
17/02/2026

ធ្វើជាមនុស្សត្រូវចេះរកវិធីធ្វើឲ្យខ្លួនឯង នឹងក្រុមគ្រូសារមានស្នាមញញឹមនោះទើបហៅថា សេចក្តីសុខ។

សេចក្តីស្រឡាញ់ការព្រួយបារម្មណ៍ ការយកចិត្តទុកដាក់ការនឹករលឹកគ្នា ការតាមដានសកម្មភាពដោយវិជ្ជមានការថ្នាក់ថ្មម ការយល់ចិត្ត ការ...
15/02/2026

សេចក្តីស្រឡាញ់
ការព្រួយបារម្មណ៍ ការយកចិត្តទុកដាក់
ការនឹករលឹកគ្នា ការតាមដានសកម្មភាពដោយវិជ្ជមាន
ការថ្នាក់ថ្មម ការយល់ចិត្ត ការផ្តល់តម្លៃ
ការផ្តល់ក្តីសង្ឃឹម ការផ្តល់ភាពកក់ក្តៅ
ការផ្តល់ដំបូន្មានល្អៗ ការផ្តល់ភាពច្បាស់លាស់
ការផ្តល់ភាពត្រឹមត្រូវ ការផ្តល់ស្នាមញញឹម
នឹងការផ្តល់ភាពស្មោះត្រង់ ឲ្យគ្នាទៅវិញទៅមកនោះគឺជា (ថ្នាំទិព្វអាយុវែង នឹងជាថ្នាំមហាកម្លាំង)
ដែលមិនមានលក់នៅលើ ឱសថស្ថានឬទីផ្សារឡើយ៘

មួលហេតុដែលទិញត្រសក់មកហើយមិនហ៊ានញាំព្រោះខ្លាចខូចរូបរាង😄
17/01/2026

មួលហេតុដែលទិញត្រសក់មកហើយមិនហ៊ានញាំព្រោះខ្លាចខូចរូបរាង😄

- ជីវិតដែលមានន័យ គឺជាជីវិតដែលសម្មញ្ញបំផុត។- នៅពេលដែលអ្នកចង់មាន ចង់បានអ្វីៗគ្រម់យ៉ាងកាន់តែខ្លាំង នោះជីវិតរបស់អ្នកក៍ហត់នឿយ...
03/01/2026

- ជីវិតដែលមានន័យ គឺជាជីវិតដែលសម្មញ្ញបំផុត។
- នៅពេលដែលអ្នកចង់មាន ចង់បានអ្វីៗគ្រម់យ៉ាងកាន់តែខ្លាំង នោះជីវិតរបស់អ្នកក៍ហត់នឿយ នឹង ស្មុកស្មាញកាន់តែខ្លាំងទៅតាមការលោភលន់របស់អ្នកនោះដែរ (សម្មញ្ញគឺជាក្តីសុខ)។

Address

Gyeongsangnamdo Gimhaesi Saenglimmyeon Masalo
Seoul
50800

Alerts

Be the first to know and let us send you an email when Lev Chantha &Happy family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share