Soeuy sokum ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Soeuy sokum, Ban Mai Nong Sai.

29/06/2026
មានលក់
08/03/2025

មានលក់

11/02/2022

សូមបងប្អូនអានអោយចប់ ព្រោះនេះមិនមែនជាការលេងសើច 🙏🙏🙏🙏🙏
មានគេប្រាប់ខ្ញុំថាមានអ្នកលក់ផលិតផលសំរកទំងន់នៅខ្មែរ ណែនាំនិងកំពុងលក់ថ្នាំប្រភេទនេះអោយគេប្រើប្រាស់សំរាប់សំរកទំងន់។ គេឡាយណែនាំអោយប្រើប្រាស់សំរាប់ការបញ្ចុះទំងន់។ល។ ដោយហៅថ្នាំនេះថា "ថ្នាំលាងឈាម ថ្នាំលាងជាតិពុល"ជាដើម។

Furosemide ត្រូវបានប្រើដើម្បីកាត់បន្ថយសារធាតុរាវ
Furosemide គឺជាថ្នាំមួយប្រភេទដែលគេហៅថាថ្នាំបញ្ចុះនោម។ វាត្រូវបានគេប្រើដើម្បីព្យាបាលជំងឺលើសឈាម, ជំងឺខ្សោយបេះដូងនិងហើម (ការបង្កើតសារធាតុរាវនៅក្នុងខ្លួន) ។ Furosemide អាចប្រើបានតែតាមវេជ្ជបញ្ជាប៉ុណ្ណោះ។ វាចេញមកជាគ្រាប់និងជាសារធាតុរាវដែលអ្នកលេប។ វាក៏អាចត្រូវបានផ្តល់ឱ្យដោយការចាក់ថ្នាំដែរប៉ុន្តែជាធម្មតាវាត្រូវបានធ្វើឡើងតែនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ។

ថ្នាំប្រភេទនេះវាធ្វើអោយនោមញឹក ដូចនេះហើយវាធ្វើអោយបងប្អូនស្រកគីឡូភ្លាមៗ តែវាមិនមែនស្រកជាតិខ្លាញ់ដែរលើសក្នុងខ្លួនបងប្អូននុះទេ។ វាធ្វើអោយស្រកគីឡូដោយសារបងប្អូននោមច្រើនធ្វើអោយកង្វះជាតិទឹកក្នុងខ្លួន។ ថ្នាំនេះមិនអាចប្រើប្តេសប្តាសទេ ពេលប្រើវា អាចមានការរំខានដូចជា ធ្វើអោយមានអារម្មណ៍វិលវល់ ភ្លេចភ្លាំង ខ្សោយអស់កំលាំង ឈឺសាច់ដុំ ល្ហិតល្ហៃ។ល។ ថ្នាំនេះក៏មិនអាចប្រើបានសំរាប់មនុស្សមួយចំនួនដែរមានជំងឺប្រចាំកាយដែរ ហើយថ្នាំនេះក៏អាចបង្ករការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៅថ្ងៃមុខ ដូចជាខូចក្រលានជាដើម។

ខ្ញុំអង្វរហើយអង្វរទៀត ដាស់តឿនហើយដាស់តឿនទៀត សូមបងប្អូនយកបញ្ញាមកស្វែងយល់ យកសិតមកបែងចែកអ្វីដែរគួរនិងមិនគួរ។ កុំអោយអស់ទាំងលុយខូចទាំងសុខភាព។ លឺថាថ្នាំនេះតំលៃត្រឹមតែ2-3ពាន់រៀនក្នុងមួយបន្ទះ តែអ្នកលក់មុខដូចមនុស្សភពផ្កាយនុះលក់ក្នុងមួយគ្រាប់$3។ ខ្ញុំមិនដឹងថាបេះដូងអ្នកធ្វើពីអ្វី តើអ្នកមានសារធាតុជាមនុស្សឬអត់ ដែរហ៊ានបំផ្លាញមនុស្សដូចគ្នាដល់ថ្នាក់នេះ។ ដោយសារតែភាពមានបាន ភាពហុឺហារ អ្នកហ៊ានធ្វើដល់ថ្នាក់បំផ្លាញសុខភាពអ្នកដ៏ទៃទាំងមិនរអៀសចិត្ត។ មានតំណាងចែកចាយទៀត ហេតុតែចង់បានលុយគេ ខ្វះបញ្ញា ខ្វះការយល់ដឹង អោយគេដឹកច្រមុះទៅសាងបាប បំផ្លាញមនុស្សជាតិដូចគ្នា។ បាបកម្មមានពិតណា៎ អ្នកនឹងទទួលបានវាជាមិនខាន។

បញ្ជាក់ៈខ្ញុំមិនមែនជាពេទ្យឬអ្នកជំនាញ អ្វីដែរខ្ញុំណែនាំខាងលើគឺគ្រាន់តែជាការស្រាវជ្រាវចេញពីinternet បងប្អូនអាចយកទៅសួរនាំពត៌មានបន្ថែមពីពេទ្យជំនាញ។

Cr: sweetie berry

កុំអោយភ្លេចមុខ
16/01/2020

កុំអោយភ្លេចមុខ

ที่อยู่

Ban Mai Nong Sai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Soeuy sokumผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์