04/08/2026
បុគ្គលិកគ្រប់រូបនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាន់ដា មានកិត្តិយសយ៉ាងក្រៃលែងក្នុងការទទួលស្វាគមន៍សាស្រ្តាចារ្យ Katherine Marshall ដែលជាអ្នកដឹកនាំដ៏ឆ្នើមក្នុងការអភិវឌ្ឍអន្តរជាតិ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown និងជាអតីតនាយកប្រតិបត្តិធនាគារពិភពលោក មកកាន់មន្ទីរពេទ្យរបស់យើងកាលពីចុងសប្តាហ៍មុន។ ជាមួយនឹងការខិតខំប្រឹងប្រែងអស់រយៈពេលជិត៤០ឆ្នាំ ក្នុងការដោះស្រាយបញ្ហាភាពក្រីក្រ សីលធម៌ និងសន្តិភាពទូទាំងពិភពលោក ការបម្រើការងារដ៏អស្ចារ្យរបស់គាត់ស្ទើរតែពេញមួយជីវិតនេះបានជម្រុញ និងលើកទឹកចិត្តបុគ្គលិក និងក្រុមគ្រូពេទ្យរបស់ពួកយើងយ៉ាងខ្លាំង។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងការចែករំលែកយ៉ាងយកចិត្តទុកដាក់ដោយក្តីមេត្តារបស់គាត់។
We were deeply honored to welcome Professor Katherine Marshall—a distinguished leader in international development, Georgetown professor, and former World Bank executive—to our hospital this past weekend. With nearly four decades dedicated to addressing global poverty, ethics, and peace, her extraordinary lifetime of service deeply inspired our staff and medical team. We are immensely grateful for her time, insights, and shared commitment to compassionate care.
#សុខភាព #ពេទ្យ