បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារដួងច័ន្ទ

  • Home
  • Cambodia
  • Chbar Ampeou
  • បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារដួងច័ន្ទ

បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារដួងច័ន្ទ Consultant pediatrician and Neonatologist from France 🇫🇷

ឣរគុណ ចំពោះទំនុកចិត្ត មកលើបន្ទប់ពិគ្រោះដួងចន្ទ័🥰😘😍វេជ្ជបណ្ឌិតឯកទេសរោគកុមារ និង ទារក ដែលបញ្ចប់ការសិក្សាមកពី ប្រទេសបារំាង ...
29/07/2024

ឣរគុណ ចំពោះទំនុកចិត្ត មកលើបន្ទប់ពិគ្រោះដួងចន្ទ័🥰😘😍

វេជ្ជបណ្ឌិតឯកទេសរោគកុមារ និង ទារក ដែលបញ្ចប់ការសិក្សាមកពី ប្រទេសបារំាង 🇫🇷 🇫🇷 ដែលផ្ដល់នូវការព្យាបាលនឹងពន្យល់យ៉ាងក្បោះក្បាយប្រកបដោយវិជ្ជាជីវៈនឹងទំនួលខុសត្រូវខ្ពស់👨‍⚕️🥼

#បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារដួងចន្ទ័

ពិនិត្យ និងពិគ្រោះជំងឺ តាមដានការលូតលាស់ទារក និងកុមារ និងមានចាក់វ៉ាក់សាំងគ្រប់ប្រភេទ 🥰

☎️សូមធ្វេីការណាត់ជួបជាមុនតាមរយៈ

📱ទំនាក់ទងលេខ 081272718 ៕

វិធីសាស្ត្រជួយទារកនៅពេល ក្អែទឹកដោះ!ក្អែទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ឪពុកម្តាយភាគច្រើន...
23/06/2024

វិធីសាស្ត្រជួយទារកនៅពេល ក្អែទឹកដោះ!

ក្អែទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ឪពុកម្តាយភាគច្រើន។ ជាទូទៅគេច្រើនសង្កេតឃើញនៅសប្តាហ៍ទី ២ ទៅទី ៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកុមារមានអាយុ ៤ ទៅ ៥ខែ ហើយភាគច្រើនបាត់ទៅវិញនៅរវាង ៩ ទៅ ១២ខែ។

មូលហេតុចម្បងៗ ដែលធ្វើឲ្យក្មេងទឹកដោះរួមមាន៖
- ការឲ្យបៅលើសចំនួន
- ការបំបៅមិនបានត្រឹមត្រូវ ធ្វើឲ្យក្មេងលេបខ្យល់ចូលក្នុងពោះច្រើន
- យំខ្លាំង ឬពេលក្អក

វិធីជួយទារកក្នុងការ កាត់បន្ថយ ឬកុំឲ្យមានការក្អែទឹកដោះមានដូចខាងក្រោម៖
- បំបៅដោះកូន (តាមការសិក្សាការបំបៅដោះពិតជាអាចកាត់បន្ថយការក្អែបានច្រើន ជាងក្មេងដែលបៅទឹកដោះគោ)។
- លើកបញ្ឈរកូន ១០ ទៅ ១៥នាទី ក្រោយពេលបៅហើយ
- បំបៅញឹកញាប់ តែកាត់បន្ថយបរិមាណទឹកដោះ
- ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ បន្ទាប់ពីបៅ
- ជៀសវាងការស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេក
- ផ្លាស់ប្តូររបបអាហារមួយចំនួនសម្រាប់អ្នកម្តាយបំបៅដោះកូន (ជៀសវាងការបរិភោគអាហារមានជាតិជូរដូចជា ក្រូចឆ្មា ក្រូច ប៉េងប៉ោះ ។ល។ អាហារមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ សូកូឡា ។ល។ ម្រេច និងអាហារមានជាតិខ្លាញ់ច្រើន)
- ប្តូរក្បាលដោះ ប្រសិនបើក្មេងបៅទឹកដោះគោ

ភាគច្រើននៃការក្អែទឹកដោះ មិនមានមកពីជំងឺទេ ហើយកុមារក៏មានការលូតលាស់ និងឡើងគីឡូជាធម្មតា។ ប្រសិនបើមាតាបិតា អាចអនុវត្តតាមវិធានការខាងលើ មិនត្រឹមតែជួយឲ្យកុមារគេចផុតពីការក្អែទឹកដោះប៉ុណ្ណោះទេ តែក៏អាចជួយកុមារកុំឲ្យមានបញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះបានផងដែរ។

Credit : Calmette Hospital

Address

ផ្ទះលេខ510 ផ្លូវ 369
Chbar Ampeou

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារដួងច័ន្ទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារដួងច័ន្ទ:

Shortcuts

Share

Category