05/08/2026
ក្រុងកំពង់ចាមៈ
នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
លោកសាស្ត្រ. យិន សុីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានដឹកនាំមន្រ្តីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណ: និងក្រុមគ្រួសារព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់ម្តាយ ជីដូន ជាទីស្រឡាញ់ជារៀងរហូត។
យើងខ្ញុំពិតជាមានក្តីរន្ធត់តក់ស្លុតក្រៀមក្រំក្នុងចិត្តយ៉ាងជ្រាលជ្រៅបំផុតនៅពេលបានទទួលដំណឹងថាឧបាសិកា មិន ស៊ីហ៊ាប បានទទួលមរណភាពនៅថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧ និង៤៥នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
សូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធឧបាសិកា មិន ស៊ីហ៊ាប ដែលបានចែកឋានទៅនោះ សូមឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ 🙏🙏🙏