05/08/2026
📌 ក្នុងឱកាសនៃការចុះអភិបាលនៅតាមមន្ទីរពេទ្យបង្អែកស្រុក នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៦នេះ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម សុិក ប៊ុណា្ណ រដ្ឋលេខាធិការ និងឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃជំងឺគ្រុនឈាម តាមផ្នែកនិមួយៗនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាធាយ។
សកម្មភាពនេះ ក៏មានការចូលរួមផងដែរពីមន្ត្រីជំនាញតាមការិយាល័យជុំវិញមន្ទីរសុខាភិបាលខេត្ត, ប្រធានមន្ទីរពេទ្យបង្អែកស្រុក ប្រធានការិយាល័យស្រុកប្រតិបត្តិ។
🏨🚑 គោលបំណង ÷ការចុះពិនិត្យមើលស្ថានភាពអ្នកជំងឺតាមបណ្តាផ្នែកនានា ពិសេសជំងឹគ្រុនឈាមដែលកំពុងតែមានមានការកើនឡើងគូរកត់សំគាល់ ដើម្បីពិនិត្យមើលលទ្ធភាពដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង និងវិធានការនានា ទប់ស្កាត់ការកើនឡើងនៃជំងឺគ្រុនឈាម ក៏ដូចជាជំងឺឆ្លងដទៃទៀត។