មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង We appreciate all critics from constructive willing and make our hospital more standardised. Telegram Channel របស់មន្ទីរពេទ្យយេីងខ្ញុំ​

https://t.me/kcnph2022

🏥 ពិធីបើកសម្ភោធអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្...
01/09/2026

🏥 ពិធីបើកសម្ភោធអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានប្រារព្ធ ពិធីបើកសម្ភាធអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (Intensive Care Unit – ICU) ដោយមានការចូលរួមពី ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, លោកប្រធានមន្ទីរពេទ្យ, អនុប្រធានមន្ទីរពេទ្យ, ប្រធាន/អនុប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធនៃអគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកជំងឺទូទៅ ក (Medicine A)។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយភាពសាមគ្គី និងសេចក្តីរីករាយ ដោយមានពិធីសាសនា និងការប្រគេនភោជនាហារដល់ព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងជ័យមង្គល សម្រាប់ផ្នែកថ្មី និងបុគ្គលិកទាំងអស់ដែលបំពេញការងារផ្នែកសុខាភិបាល។

ការបើកដំណើរការ ICU គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះ និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងរួមចំណែកលើកកម្ពស់ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាថែទាំអ្នកជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

💐 ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ៖
🙏 ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ការណែនាំដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

🙏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យព្រះកុសុមៈ ដែលបានផ្តល់ជាសំភារៈបរិក្ខាពេទ្យនិងតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ការណែនាំដល់ការអភិវឌ្ឍន៍

👩‍⚕️👨‍⚕️ លោកគ្រូ អ្នកគ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងការលះបង់ ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋ។

🙏 សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ គាំទ្រ និងរួមចំណែកក្នុងការសាងសង់ និងអភិវឌ្ឍអគារ ICU ថ្មីនេះ។

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង — រួមគ្នាដើម្បីសុខភាព និងសុវត្ថិភាពអ្នកជំងឺ ❤️🏥

#មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង


#គុណភាពសេវាសុខាភិបាល
#សុវត្ថិភាពអ្នកជំងឺ

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងសិក្សាស្រាវជ្រាវ (AMS-HICAP) នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង———————— #ខេត្តកំពង់ឆ្នា...
28/08/2026

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងសិក្សាស្រាវជ្រាវ (AMS-HICAP) នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
————————
#ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំមួយចូលរួមក្នុងការអនុវត្តគម្រោងស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របសម្រាប់ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ»។
ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង។ បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេប ពិភាក្សាលើវឌ្ឍនភាពការងារយ៉ាងយកចិត្តទុកដាក់ និងចុះទស្សនកិច្ចផ្ទាល់ក្នុងមន្ទីរពេទ្យ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានផ្តល់ការគាំទ្រ ជំរុញលើកទឹកចិត្តដល់ក្រុមការងារ និងស្នើឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើចំណុចខ្វះខាតដែលបានរកឃើញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរង បានណែនាំដល់គ្រូពេទ្យព្យាបាលឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងទទួលបានជោគជ័យ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ឱសថប្រឆាំងមេរោគហួសកម្រិត ឬមិនសមស្របនៅកម្ពុជា ព្រមទាំងសំណូមពរឱ្យភាគីពាក់ព័ន្ធបន្តការតម្រង់ទិស និងបណ្តុះបណ្តាលបន្ថែមដល់ក្រុមការងារ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យរង និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់មន្ត្រីរាជការទាំងអស់គ្នា។ ជាចុងក្រោយ សូមគោរពជូនពរ ឯកឧត្តម និងសហការី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

🌟 អបអរសាទរ សមិទ្ធផលថ្មីរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង! 🎉🏥មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានមោទនភាពសូមចែករំលែកន...
27/08/2026

🌟 អបអរសាទរ សមិទ្ធផលថ្មីរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង! 🎉🏥

មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានមោទនភាពសូមចែករំលែកនូវលទ្ធផលដ៏គួរឱ្យរីករាយពី ការវាយតម្លៃគុណភាព និងការកែលម្អគុណភាពពីក្រុមការងារវាយតម្លៃខាងក្រៅ នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២៦–២៧ ខែសីហា ឆ្នាំ២០២៦។

🎯 លទ្ធផលវាយតម្លៃ៖ ៨៦.២៧% 🎯

លទ្ធផលនេះគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល និងក្រុមការងារគ្រប់ផ្នែក ក្នុងការលើកកម្ពស់ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។

🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារវាយតម្លៃគុណភាព និងការកែលម្អគុណភាព នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ចំពោះការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ ការណែនាំ និងមតិយោបល់ដ៏មានតម្លៃ ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការកែលម្អជាបន្តបន្ទាប់។

💙 ៨៦.២៧% មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាជំហានថ្មីសម្រាប់យើងបន្តអភិវឌ្ឍ!

យើងនឹងបន្តរួមគ្នា ដោយស្មារតី
“គុណភាពខ្ពស់ សុវត្ថិភាពអ្នកជំងឺ និងសេវាដែលប្រជាពលរដ្ឋទុកចិត្ត”
ដើម្បីឈានទៅរកស្តង់ដារកាន់តែប្រសើរ និងក្លាយជាគំរូក្នុងការផ្តល់សេវាសុខាភិបាល។

🎊 សូមអបអរសាទរដល់ក្រុមការងារទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង! 🎊

゚viralシ ゚viralシfypシ゚

ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម បានប្រគល់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស ១គ្រឿង ដល់មន្ទីរពេទ្យខេត្តកំពង់ឆ្...
26/08/2026

ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម បានប្រគល់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស ១គ្រឿង ដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីជាអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស (AIM NSSF) នៅមូលដ្ឋានសុខភិបាលនៃគូ ប.ស.ស នេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយកែលម្អ និងពន្លឿនកិច្ចការងារផ្តល់សេវាថែទាំសុខភាពជូនដល់បងប្អូនសមាជិក ប.ស.ស. នៅខេត្តកំពង់ឆ្នាំង។
ការដាក់ឱ្យដំណើរការ ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាស្វ័យប្រវត្តិ ប.ស.ស (AIM NSSF) នៅតាមមូលដ្ឋានសុខាភិបាលដៃគូ នឹងផ្តល់នូវអត្ថប្រយោជន៍ធំៗជាច្រើនដូចជា៖
- កាត់បន្ថយការរងចាំការកំណត់អត្តសញ្ញាណជាសមាជិក ប.ស.ស. កាន់តែលឿន និងងាយស្រួលជាងមុន ដោយមិនបាច់រង់ចាំយូរ និងចូលប្រើប្រាស់សេវា។
- ផ្តល់សិទ្ធពេញលេញទៅដល់ដៃសមាជិក ប​.ស.ស.
- ផ្តល់សិទ្ធពេញលេញទៅដល់អ្នកប្រើប្រាស់
- ទប់ស្កាត់ការក្លែងបន្លំ។

ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
August 26, 2026

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រ...
20/08/2026

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ៖
ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានផ្តល់នូវសប្បុរសធម៌ដ៏ថ្លៃថ្លា ដោយបានជួយឧបត្ថម្ដនូវ Patient Monitor ចំនួន ១០ គ្រឿងដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់។
កាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពឆ្លើយតប និងការថែទាំព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់រវាងមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទៀតផង។
សូមគោរពជូនពរ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ជាពិសេស សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហាឆ្នាំ២០២៦

#មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
#សូមថ្លែងអំណរគុណ

#សប្បុរសជន
#គាំទ្រវិស័យសុខាភិបាល

📢 ការយកចិត្តទុកដាក់លើមតិយោបល់អតិថិជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម!នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសក...
19/08/2026

📢 ការយកចិត្តទុកដាក់លើមតិយោបល់អតិថិជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម!

នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃមតិយោបល់ត្រឡប់ពីការពេញចិត្តរបស់អ្នកជំងឺ (Patient Satisfaction Feedback - PSF)។

នៅក្នុងកិច្ចប្រជុំនេះ យើងបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើពិន្ទុ PSF និងរាល់មតិយោបល់របស់អតិថិជន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះគ្រប់បញ្ហាដែលបានលើកឡើង។ តាមរយៈលទ្ធផលនៃការស្ទង់មតិ យើងសង្កេតឃើញថា ការពេញចិត្តទៅលើ "សេវាកម្មបន្ទប់ទឹក" គឺទទួលបានពិន្ទុទាបជាងគេ។ អាស្រ័យហេតុនេះ មន្ទីរពេទ្យបានសម្រេចដាក់បញ្ហានេះជា "អាទិភាពចម្បង" នៅក្នុងផែនការកែលម្អ (Improvement Plan) របស់យើងភ្លាមៗ ដើម្បីធានាឱ្យបាននូវអនាម័យ និងផាសុកភាពខ្ពស់បំផុតជូនអ្នកជំងឺ និងក្រុមគ្រួសារ។

មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់មតិស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ។ រាល់មតិយោបល់របស់លោកអ្នក គឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏សំខាន់សម្រាប់យើងខ្ញុំក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់ស្តង់ដារសេវាកម្មឱ្យកាន់តែប្រសើរឡើងជានិច្ច។

#មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

#ការពេញចិត្តរបស់អ្នកជំងឺ

🏥 កិច្ចប្រជុំបន្តស្តីពីការត្រួតពិនិត្យអនាម័យដៃ (Follow-up Hand Hygiene Monitoring Meeting) 🧼🤲ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្ន...
19/08/2026

🏥 កិច្ចប្រជុំបន្តស្តីពីការត្រួតពិនិត្យអនាម័យដៃ (Follow-up Hand Hygiene Monitoring Meeting) 🧼🤲

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

ក្រុមការងារនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបន្ត ដើម្បីតាមដាន និងវាយតម្លៃលើការអនុវត្តអនាម័យដៃនៅក្នុងមន្ទីរពេទ្យរបស់យើង។

កិច្ចប្រជុំនេះពិតជាទទួលបានលទ្ធផលជាទីផ្លែផ្កា ដោយមានការចូលរួមយ៉ាងសកម្មពីក្រុមការងារ។ យើងបានពិនិត្យមើលទិន្នន័យជាក់ស្តែងរួមគ្នា និងបានពិភាក្សាអំពីចំណុចសំខាន់ៗ ដើម្បីបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (IPC) នៅក្នុងមន្ទីរពេទ្យ ដែលជួយធានាបាននូវគុណភាពសេវា និងសុវត្ថិភាពទាំងសម្រាប់អ្នកជំងឺ ក៏ដូចជាបុគ្គលិកសុខាភិបាលផ្ទាល់។

សូមកោតសរសើរ និងថ្លែងអំណរគុណដល់បុគ្គលិក និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន! រួមគ្នាដើម្បីសុវត្ថិភាពអ្នកជំងឺ! 💙👏

#មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង #អនាម័យដៃ

📣 សកម្មភាពចុះគាំទ្រ និងពង្រឹងការគ្រប់គ្រង–ព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦...
13/08/2026

📣 សកម្មភាពចុះគាំទ្រ និងពង្រឹងការគ្រប់គ្រង–ព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានកិត្តិយសទទួលស្វាគមន៍ ឯកឧត្តម កែ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោកសាស្រ្តាចារ្យ គី សន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានអញ្ជើញចុះមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បី គាំទ្រ ពង្រឹងការគ្រប់គ្រង និងការព្យាបាលជំងឺគ្រុនឈាម ព្រមទាំងទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តការងាររបស់មន្ទីរពេទ្យខេត្ត។

ក្នុងឱកាសនេះ ក្រុមការងារបានចុះពិនិត្យ និងពិភាក្សាផ្តោតលើការពង្រឹងគុណភាពសេវាថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម ការតាមដានស្ថានភាពអ្នកជំងឺ ការរៀបចំប្រព័ន្ធការងារ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាល។

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សម្រាប់ការគាំទ្រ ការចែករំលែកបទពិសោធន៍ និងការណែនាំដ៏មានតម្លៃ ដែលជាកម្លាំងចិត្តដ៏សំខាន់ក្នុងការបន្តពង្រឹងគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។ 🙏❤️

រួមគ្នាពង្រឹងគុណភាពសេវា — រួមគ្នាការពារសុខភាពប្រជាពលរដ្ឋ* 🇰🇭

#មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
#ជំងឺគ្រុនឈាម
#ពង្រឹងគុណភាពសេវាសុខាភិបាល
#ក្រសួងសុខាភិបាល
#សុខភាពប្រជាពលរដ្ឋ

📣 វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងជំងឺគ្រុនឈាម (Dengue Management)» ប្រចាំមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង 🏥នារសៀលថ្ងៃទី១...
10/08/2026

📣 វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងជំងឺគ្រុនឈាម (Dengue Management)» ប្រចាំមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង 🏥

នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ការិយាល័យបច្ចេកទេស ផ្នែកបណ្តុះបណ្តាល នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយស្តីពី «ការគ្រប់គ្រងជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកពេទ្យ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ វេជ្ជបណ្ឌិត ទុំ សម្បត្តិ នាយកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងបានដឹកនាំបង្រៀនដោយ វេជ្ជបណ្ឌិត សុខ គង់ ប្រធានផ្នែកព្យាបាលកុមារ។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់វេជ្ជបណ្ឌិតសរុបចំនួន ២៣ រូប ដែលអញ្ជើញមកពីផ្នែកពិនិត្យជំងឺក្រៅ (OPD) ផ្នែកសង្គ្រោះបន្ទាន់ (ER) ផ្នែកសង្គ្រោះជំងឺធ្ងន់ (ICU) ផ្នែកព្យាបាលកុមារ ផ្នែកព្យាបាលមនុស្សពេញវ័យ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត។

គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
* ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ក្នុងការវាយតម្លៃ ចាត់ថ្នាក់ និងគ្រប់គ្រងអ្នកជំងឺគ្រុនឈាមប្រកបដោយប្រសិទ្ធភាព។
* ធ្វើឲ្យបុគ្គលិកអាចស្គាល់សញ្ញាព្រមាន (Warning Signs) និងសញ្ញានៃការស្ហុក (Shock) បានទាន់ពេលវេលា មុនពេលអ្នកជំងឺធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
* ធ្វើឲ្យមានឯកភាពគ្នាលើនីតិវិធីនៃការព្យាបាល ការគ្រប់គ្រងសារធាតុរាវ ការតាមដាន និងលក្ខណៈវិនិច្ឆ័យនៃការបញ្ជូនបន្ត។
* ចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពដោយសារជំងឺគ្រុនឈាមឲ្យនៅកម្រិតទាបបំផុត។
តាមរយៈការខិតខំប្រឹងប្រែងនេះ យើងប្តេជ្ញាលើកកម្ពស់គុណភាពសេវាព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺឱ្យកាន់តែប្រសើរឡើង។

📸 សូមទស្សនាកម្រងរូបភាពសកម្មភាពកំឡុងពេលវគ្គបណ្តុះបណ្តាលដូចខាងក្រោម៖
(សូមបញ្ចូលរូបភាពនៅទីនេះ)

#ការគ្រប់គ្រងជំងឺគ្រុនឈាម #មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង #សុខភាពទារកនិងកុមារ

Address

Kampong Chnang

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង:

Shortcuts

Share

Category