Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ

  • Home
  • Cambodia
  • Kandal
  • Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ

Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ Chaktomuk Polyclinic and Maternity provides comprehensive family medicine, surgery obstetric and pediatric care in the heart of Krong Ta Khmau.

Our mission is to deliver high-quality, compassionate care to our community.

« ដំណឹងជ្រើសរើសបុគ្គលិក »មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ សូមជម្រាបជូនដល់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ឱ្យបានជ្រាបថា...
24/08/2026

« ដំណឹងជ្រើសរើសបុគ្គលិក »

មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ សូមជម្រាបជូនដល់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ឱ្យបានជ្រាបថា មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ ត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោង ដែលមានជំនាញ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ សម្រាប់បម្រើការងារជា គ្រូពេទ្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកជំងឺទូទៅ ផ្នែករោគកុមារ និងផ្នែកសម្ភព និងរោគស្រ្តី ដែលមានលក្ខណ្ឌដូចខាងក្រោម៖

☑️ បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិ និងឯកសារពាក់ព័ន្ធដូចខាងក្រោម៖
· មានសញ្ញាបត្រវិជ្ជាជីវៈ​ ទទួលស្គាល់ដោយក្រសួងសុខាភិបាល (បញ្ជាក់ជាផ្លូវការពី អាជ្ញាធរមានសមត្ថកិច្ច)
· មានអាជ្ញាបណ្ណវេជ្ជសាស្រ្ត មានសុពលភាព (បញ្ជាក់ជាផ្លូវការពី គណៈគ្រូពេទ្យកម្ពុជា)
· មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ជាផ្លូវការពី អាជ្ញាធរមានសមត្ថកិច្ច)
· មានក្រមសីលធម៌ វិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
· ចេះប្រើប្រាស់កុំព្យូរទ័រផ្នែករដ្ឋបាល (Microsoft​ Office) និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ
· មានអាទិភាពសម្រាប់ បេក្ខជន បេក្ខនារី​​​ ដែល៖ មានបទពិសោធន៍ការងារពីមុន ទាំងវិស័យរដ្ឋ និងវិស័យឯកជន, មានជំនាញអេកូសាស្រ្ត​ ឬជំនាញខ្លីផ្សេងៗ

☑️ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូបសង្ខេប (CV និង Cover Letter)
និងឯកសារពាក់ព័ន្ធដោយផ្ទាល់ នៅផ្នែករដ្ឋបាល នៃមន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។

☑️ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖
· ០៩៥​ ២២៤ ៦៦៣

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ កណ្តាល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ

« រីករាយខួបអនុស្សាវរីយ៍លើកទី៧ មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ »ឆ្នាំទី៧ ដែលពួកយើងបានបន្តបំពេញការងារ និងបម្រើជូនសេវាសុខា...
05/08/2026

« រីករាយខួបអនុស្សាវរីយ៍លើកទី៧ មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ »

ឆ្នាំទី៧ ដែលពួកយើងបានបន្តបំពេញការងារ និងបម្រើជូនសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ។

គណៈគ្រប់គ្រង មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ដែលតែងតែលើកទឹកចិត្ត កោតសរសើរ និងផ្តល់មតិស្ថាបនា ដើម្បីធានាបាននូវការអភិវឌ្ឍន៍របស់ស្ថាប័នយើងខ្ញុំ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ។

ជាមួយគ្នានេះផងដែរ យើងខ្ញុំក៏សូមថ្លៃងអំណរគុណចំពោះបុគ្គលិកគ្រប់រូប គ្រប់ផ្នែក សហភាតរៈ និងដៃគូអភិវឌ្ឍន៍ទាំងអស់គ្នា ដែលបានរួមចំណែកទាំងកំលាំងកាយ កំលាំងចិត្ត និងស្មារតី ដើម្បីភាពរីកចម្រើន និងការបោះជំហានទៅមុខដ៏ស្វាហាប់របស់ក្រុមគ្រួសារចតុមុខ ។

យើងខ្ញុំ នឹងបន្តខិតខំបំពេញភារកិច្ច និងផ្តល់ជូននូវការពិនិត្យ ព្យាបាលជូនអស់លោក លោកស្រី និងក្រុមគ្រួសារ ប្រកបដោយការយកចិត្តទុកដាក់ ការគោរពស្រលាញ់ ដោយស្របតាមគោលការណ៍គ្រឹះទាំង៤របស់យើងខ្ញុំគឺ គុណភាព សេវាកម្ម ក្រមសីលធម៌ និងវិជ្ជាជីវៈ ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងក្រុមគ្រួសារជិតឆ្ងាយ សូមទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមអរគុណ ។

Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ


សូមអនុមោទនា ចូលវស្សា ជាពិធីសំខាន់នៃព្រះពុទ្ធសាសនា។ បុណ្យចូលព្រះវស្សាគឺជាពិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេល...
30/07/2026

សូមអនុមោទនា ចូលវស្សា ជាពិធីសំខាន់នៃព្រះពុទ្ធសាសនា។
បុណ្យចូលព្រះវស្សាគឺជាពិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃបានរៀនធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ចំណែកបរិស័ទដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យដោយនាំយកសំពត់សាដក ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ មានទៀន និងធូបជាដើមទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

28/07/2026

មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ បន្តពង្រឹងការបម្រើសេវាកម្មរបស់ជានិច្ច ។

យើងខ្ញុំសូមមេត្តាយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនទាំងអស់គ្នា ចំពោះការរំខានផ្សេងៗ អំឡុងពេលនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីពង្រីកវិសាលភាពបម្រើសេវាជូន នាពេលខាងមុខ ។

យើងខ្ញុំសូមថ្លែងអំណរគុណ សម្រាប់ការជ្រើសរើសយកសេវាកម្ម និងការពេញចិត្តរបស់បងប្អូនទាំងអស់គ្នា ។

=============================

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖
📞 ផ្នែកសេវាកម្មអតិថិជន
069 224 663 (សម្រាប់ការហៅចូល និងតេលេក្រាម)

E-mail : [email protected]
Facebook : https://www.facebook.com/clinic.chaktomuk
Telegram : https://t.me/chaktomuk_customerservice
TikTok : https://www.tiktok.com/.clinic

អាសយដ្ឋាន៖ ផ្ទះលេខ៩១៩ ផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល

📍 CHAKTOMUK POLYCLINIC AND MATERNITY
https://goo.gl/maps/XXUbYUoJnqVS1UGy8

21/07/2026

មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ បន្តពង្រឹងការបម្រើសេវាកម្មរបស់ជានិច្ច ។

យើងខ្ញុំសូមថ្លែងអំណរគុណ សម្រាប់ការជ្រើសរើសយកសេវាកម្ម និងការពេញចិត្តរបស់បងប្អូនទាំងអស់គ្នា ។

=============================

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖
📞 ផ្នែកសេវាកម្មអតិថិជន
069 224 663 (សម្រាប់ការហៅចូល និងតេលេក្រាម)

E-mail : [email protected]
Facebook : https://www.facebook.com/clinic.chaktomuk
Telegram : https://t.me/chaktomuk_customerservice
TikTok : https://www.tiktok.com/.clinic

អាសយដ្ឋាន៖ ផ្ទះលេខ៩១៩ ផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល

📍 CHAKTOMUK POLYCLINIC AND MATERNITY
https://goo.gl/maps/XXUbYUoJnqVS1UGy8

14/07/2026

សូមជម្រាបសួរអតិថិជនទាំងអស់គ្នា យើងខ្ញុំសូមណែនាំ បន្ទប់សម្រាកដែលរៀបចំថ្មី ដែលមានផាសុកភាព និងសម្ភារៈបរិក្ខារសម្បូរបែប!

បន្ទប់ Standard
👉 សម្រាលដោយធម្មជាតិ តម្លៃ 300$ (3យប់/4ថ្ងៃ)
👉 សម្រាលដោយការវះកាត់ តម្លៃ 660$ (5យប់/6ថ្ងៃ)

=============================

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖
📞 ផ្នែកសេវាកម្មអតិថិជន
069 224 663 (សម្រាប់ការហៅចូល និងតេលេក្រាម)

E-mail : [email protected]
Facebook : https://www.facebook.com/clinic.chaktomuk
Telegram : https://t.me/chaktomuk_customerservice
TikTok : https://www.tiktok.com/.clinic

អាសយដ្ឋាន៖ ផ្ទះលេខ៩១៩ ផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល

📍 CHAKTOMUK POLYCLINIC AND MATERNITY
https://goo.gl/maps/XXUbYUoJnqVS1UGy8

12/07/2026

សូមអរគុណ បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រ និងជ្រើសរើសសេវាកម្មរបស់ មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ យើងខ្ញុំ ។

យើងខ្ញុំ នឹងខិតខំបន្តបេសកកម្មរបស់ខ្លួនជាបន្តទៀត ជាមួយនឹងការដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នាពេលខាងមុខនេះ ។

សូមរីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា ☀️☀️☀️🍀🍀🍀

Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ
គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ

« ដំណឹងជ្រើសរើសបុគ្គលិក » មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងដូចខាងក្រោម (សម្រាប់កា...
09/07/2026

« ដំណឹងជ្រើសរើសបុគ្គលិក »

មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងដូចខាងក្រោម (សម្រាប់ការងារពេញម៉ោង និងយាមយប់)៖

១. ទន្តបណ្ឌិត ចំនួន ០១ រូប
២. ឱសថការី ចំនួន ០១ រូប
៣. ប្រធានផ្នែកគិលានុបដ្ឋាក ចំនួន ០១ រូប
៤. គិលានុបដ្ឋាយិកា (ផ្នែកពិគ្រោះក្រៅ) ចំនួន ០១ រូប

ប្រសិនបើ បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV) និងឯកសារពាក់ព័ន្ធ មកកាន់មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ ដោយផ្ទាល់ ឬផ្ញើតាមរយៈ អ៊ីម៉ែល [email protected] ឬតាមតេឡេក្រាមលេខ ០៩៥ ២២៤ ៦៦៣ ។

សូមទាក់ទងមកទូរស័ព្ទលេខ ០៩៥ ២២៤ ៦៦៣ ដើម្បីទទួលបានព័ត៌មានបន្ថែម ៕

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
កណ្តាល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ

អបអរសាទរ ខួបលើកទី៩ « តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ »។ ថ្ងៃពុធ ៩រោច ខ...
08/07/2026

អបអរសាទរ ខួបលើកទី៩ « តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ »។
ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

Address

Street 115
Kandal
08251

Telephone

+85595224663

Website

Alerts

Be the first to know and let us send you an email when Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chaktomuk Polyclinic and Maternity - មន្ទីរពហុព្យាបាល និងសម្ភព ចតុមុខ:

Shortcuts

Share

Category