12/09/2026
ជំងឺគ្រុនឈា*មលើមនុស្សពេញវ័យ!
ជំងឺគ្រុនឈា*មជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ ជំងឺនេះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា។
យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។
ក) រោគសញ្ញា៖
- ក្តៅ.ខ្លួនខ្លាំង
- ឈឺ.ក្បាល
- ឈឺ.សន្លាក់ដៃជើង និងសាច់ដុំ
- ក្អួតចង្អោរ
- ស្នាមអុចក្រហមលើស្បែក
ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក៖
១. ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖
- ការហូរឈា*មនៅក្នុងភ្នែក(Hémorragie Conjonctivale)
- ហូរឈា*មតាមច្រមុះ
- ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ។
២. ជំងឺគ្រុនឈា*មមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់/ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា (ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរ*ក្បាល) ហើយដែលអាចបង្កអោយមានគ្រោះ,ថ្នាក់ដល់អាយុ.ជីវិត។
គ) ការកំណត់រោគវិនិច្ឆ័យ៖
ការកំណត់រោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយៈ
១. ការកំណត់រកពពួក Antigen NS1 នៅក្នុងឈាមអ្នកជំងឺ តែពពួក Antigen នេះនឹងបាត់ទៅវិញនៅថ្ងៃទី ៤ ឬទី៥ បន្ទាប់ពីការចេញរោគសញ្ញា។
២. ការកំណត់រកពពួក Antibody (IgM, IgG) ដែលនៅក្នុងឈា-មអ្នកជំងឺ ហើយការកំណត់ពពួក Antibody នេះគឺអាចអោយយើងដឹងពីស្ថានភាពជំងឺដែលទើបនឹងកើត ឬកើតមកមួយរយៈពេលហើយ
៣. ការរាប់មេរោគ គ្រុនឈា-មតាមរយៈ PCR (Polymerase chain reaction) គឺអាចកំណត់ដោយសុក្រឹត្យអំពីវត្តមានរបស់មេរោគគ្រុនឈា-មដែលមាននៅក្នុងខ្លួនយើង តែតេស្តប្រភេទនេះនឹងត្រូវប្រើប្រាស់តែសំរាប់ការសិក្សាប៉ុណ្ណោះ។
ឃ) ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ នៅលើសកលលោកមិនទាន់មានការព្យាបាលអោយចំ ចំពោះជំងឺគ្រុនឈា-មនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់.ធ្ងរ ដែលអាចប៉ះ.ពាល់ដល់អាយុ'ជីវិត។
ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈា.ម ត្រូវបានអនុញ្ញាតអោយប្រើប្រាស់កាលពីពេលថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក តែទោះជាយ៉ាងណា ការចរាចរណ៍នៃប្រភេទវ៉ាក់សាំងនេះនៅមានកម្រិតទាបនៅឡើយ។
ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
- លុបបំបាត់ជម្រកមូស
- ការពារពីមូស(ខ្លា)ខាំ (ពេលព្រឹក និងពេលព្រលប់):
+ គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
+ ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
+ ចៀសវាងនៅក្នុងទីងងឹត
+ ប្រើផលិតផលការពារមូស (លាបលើស្បែក)។
[...]
#មន្ទីរពេទ្យកាល់ម៉ែត