មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital

  • Home
  • Cambodia
  • Kep
  • មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital

មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital មន្ទីរពេទ្យខេត្តកែប

ថ្ងៃសុក្រ ០៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ  មន្រ្តីរាជការ...
21/08/2026

ថ្ងៃសុក្រ ០៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកែប គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭

#មន្ទីរពេទ្យខេត្តកែប

🩺 ឈឺខ្នង ឈឺក ស្មា ឬមានបញ្ហាសន្លាក់មែនទេ?​ការព្យាបាលដោយចលនា មិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែជួយស្តារលទ្ធភាព...
19/08/2026

🩺 ឈឺខ្នង ឈឺក ស្មា ឬមានបញ្ហាសន្លាក់មែនទេ?

​ការព្យាបាលដោយចលនា មិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែជួយស្តារលទ្ធភាពចលនារបស់រាងកាយអ្នកឱ្យត្រឡប់មកធម្មតាវិញប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

​កុំបណ្តោយឱ្យការឈឺចាប់មករំខានជីវិតរាល់ថ្ងៃរបស់អ្នក! សូមអញ្ជើញមកប្រឹក្សា និងព្យាបាលជាមួយក្រុមក្រុមគ្រូពេទ្យព្យាបាលដោយចលនានៃមន្ទីរពេទ្យខេត្តកែបនៅថ្ងៃនេះ ✨

📍អាសយដ្ឋាន : ផ្លូវជាតិលេខ33A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
📞097 867 12 12

#សេវាព្យាបាលដោយចលនា
#មន្ទីរពេទ្យខេត្តកែប

✨ ការគាំទ្រដល់សុខភាពម្តាយ និងទារក!លោកវេជ្ជបណ្ឌិត លៀម ម៉េងស៊្រាម ប្រធានមណ្ឌលសុខភាពពងទឹក បានឧបត្ថម្ភ ម៉ាស៊ីនបូមទឹកដោះចំនួន...
15/08/2026

✨ ការគាំទ្រដល់សុខភាពម្តាយ និងទារក!

លោកវេជ្ជបណ្ឌិត លៀម ម៉េងស៊្រាម ប្រធានមណ្ឌលសុខភាពពងទឹក បានឧបត្ថម្ភ ម៉ាស៊ីនបូមទឹកដោះចំនួន ០១កេស ដល់ផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែប។

​អំណោយនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយគាំទ្រដល់ការផ្ដល់អាហារូបត្ថម្ភដំបូងដ៏មានតម្លៃសម្រាប់ទារកទើបនឹងកើត។ 👏🏥

​មន្ទីរពេទ្យខេត្តកែប សូមគោរពជូនពរ លោកវេជ្ជបណ្ឌិត និងក្រុមគ្រសារ ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យភារកិច្ចថ្មីៗបន្តទៀត! 🙏✨

#ផ្នែកសម្ភពនិងរោគស្ត្រី
#មន្ទីរពេទ្យខេត្តកែប

ទឹកចិត្តសប្បុរសធម៌ និងភាពកក់ក្តៅក្នុងគ្រួសារមន្ទីរពេទ្យខេត្តកែប!ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ផេង ហុល ប្រធាន...
14/08/2026

ទឹកចិត្តសប្បុរសធម៌ និងភាពកក់ក្តៅក្នុងគ្រួសារមន្ទីរពេទ្យខេត្តកែប!

ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ផេង ហុល ប្រធានមន្ទីរពេទ្យខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយ លោកពូ ទន លាង ដែលជាបុគ្គលិកកម្មករ បម្រើការងារនៅមន្ទីរពេទ្យខេត្តកែប ខណៈពេលដែលលោកពូកំពុងសម្រាកព្យាបាលជំងឺ។

​ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិតប្រធានក៏បានពាំនាំនូវការសួរសុខទុក្ខ និងឧបត្ថមថវិកាមួយចំនួន ព្រមទាំងជូនពរឱ្យលោកពូឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ។ 🙏🏥

#គ្រួសារមន្ទីរពេទ្យខេត្តកែប

ភាពត្រឹមត្រូវក្នុងការវិនិច្ឆ័យ និងការតាមដានស្ថានភាពជំងឺជាប់ជាប្រចាំ គឺជាគន្លឹះសំខាន់បំផុតក្នុងការយកឈ្នះលើជំងឺគ្រប់ប្រភេទ...
13/08/2026

ភាពត្រឹមត្រូវក្នុងការវិនិច្ឆ័យ និងការតាមដានស្ថានភាពជំងឺជាប់ជាប្រចាំ គឺជាគន្លឹះសំខាន់បំផុតក្នុងការយកឈ្នះលើជំងឺគ្រប់ប្រភេទ។
​លោកគ្រូពេទ្យយើងខ្ញុំតែងតែយកចិត្តទុកដាក់ខ្ពស់លើគ្រប់ព័ត៌មានលម្អិតរបស់អ្នកជំងឺ ដើម្បីផ្តល់នូវការព្យាបាលដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត។ 🩺📋
​សុខភាពរបស់អ្នក គឺជាអាទិភាពរបស់យើងខ្ញុំ!

#មន្ទីរពេទ្យខេត្តកែប

សុខភាពរបស់ប្អូនៗ គឺជាអាទិភាពរបស់យើងខ្ញុំ។ ពួកយើងមកទីនេះដើម្បីធានាថា ប្អូនៗទាំងអស់គ្នាមានសុខភាពល្អ និងកម្លាំងពេញលេញក្នុងក...
10/08/2026

សុខភាពរបស់ប្អូនៗ គឺជាអាទិភាពរបស់យើងខ្ញុំ។ ពួកយើងមកទីនេះដើម្បីធានាថា ប្អូនៗទាំងអស់គ្នាមានសុខភាពល្អ និងកម្លាំងពេញលេញក្នុងការប្រឡង។ ជោគជ័យជារបស់ប្អូនៗ! 🩺💙
មន្ទីរពេទ្យខេត្តកែបចូលរួមប្រចាំការដើម្បីថែរក្សានិងការពារសុខភាពដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាយ័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។
សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យគ្រប់ៗគ្នា

#មន្ទីរពេទ្យខេត្តកែប

08/08/2026
ស្នាមញញឹមរបស់ម៉ាក់ៗនិងសម្លេងស្រែកយំរបស់ទារកគឺជាសេចក្តីសុខរបស់ពេទ្យឆ្មបគ្រប់ៗរូប។សូមស្វាគមន៍សមាជិកថ្មី  កូនប្រុស🧒👩‍🍼វេលាម...
06/08/2026

ស្នាមញញឹមរបស់ម៉ាក់ៗនិងសម្លេងស្រែកយំរបស់ទារកគឺជាសេចក្តីសុខរបស់ពេទ្យឆ្មបគ្រប់ៗរូប។

សូមស្វាគមន៍សមាជិកថ្មី កូនប្រុស🧒👩‍🍼

វេលាម៉ោង ១៨:០០នាទី ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ចាន់ សែ អនុប្រធានមន្ទីរពេទ្យខេត្តកែប ព្រមទាំងក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យខេត្តកែបបានធ្វើការវះកាត់សម្រាលមួយករណីជូនស្ត្រីម្នាក់មកពីភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដោយទទួលបានកូនប្រុស ទម្ងន់៣២០០ក្រាម។

មន្ទីរពេទ្យខេត្តកែប សូមជូនពរម៉ាក់ៗ និង បេប៊ី សូមមានសុខភាពល្អបរិបូរណ៍ និង សូមអរគុណដល់ក្រុមគ្រួសារបងប្រុស បងស្រី ដែលតែងតែជឿទុកចិត្ត ដែលបានជឿទុកចិត្តលើមន្ទីរពេទ្យខេត្តកែបយើង 🙏🙏
🙏

🏥មន្ទីរពេទ្យខេត្តកែបក៏មានបម្រើសេវាជូនសមាជិក បសស ផងដែរ៕

#ផ្នែកសម្ភពនិងរោគស្ត្រី
#ផ្នែកវះកាត់
#បសស
#មន្ទីរពេទ្យខេត្ត

សុខភាពរបស់អ្នក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ មន្ទីរពេទ្យខេត្តកែបសូមណែនាំ «សេវា VIP» ដែលរួមមាន៖​🩺 កញ្ចប់សេវាពិនិត្យស...
03/08/2026

សុខភាពរបស់អ្នក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ មន្ទីរពេទ្យខេត្តកែបសូមណែនាំ «សេវា VIP» ដែលរួមមាន៖
​🩺 កញ្ចប់សេវាពិនិត្យសុខភាពទូទៅ
(General Health Check-up Packages)
💉កញ្ចប់ព្យាបាលវីអាយភី
(V.I.P Treatment Packages)
🧒ទទួលពិនិត្យ និងព្យាបាលជនបរទេស
(Foreigners Health Check-up & Treatment)
🛏️បន្ទប់វីអាយភី
(V.I.P Rooms)

#ផ្នែកថែទាំ
#ផ្នែកសម្ភពនិងរោគស្ត្រី
#ផ្នែកវះកាត់
#បសស
#មន្ទីរពេទ្យខេត្តកែប

សុខភាព និងសុវត្ថិភាពរបស់ម្តាយ និងទារក គឺជាអាទិភាពចម្បងបំផុត។ ការពិនិត្យផ្ទៃពោះតាមកាលកំណត់ ការជ្រើសរើសមន្ទីរពេទ្យដែលមានស្...
02/08/2026

សុខភាព និងសុវត្ថិភាពរបស់ម្តាយ និងទារក គឺជាអាទិភាពចម្បងបំផុត។ ការពិនិត្យផ្ទៃពោះតាមកាលកំណត់ ការជ្រើសរើសមន្ទីរពេទ្យដែលមានស្ដង់ដារ និងគ្រូពេទ្យជំនាញ គឺជាគន្លឹះសំខាន់ធ្វើឱ្យការសម្រាលកូនកន្លងផុតទៅដោយរលូន។ 🤰🏥✨

យប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែបបានផ្ដល់សេវាសម្រាលដោយធម្មជាតិជូនស្រ្តី២នាក់ ដែលរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយទទួលបានកូនប្រុសទាំង២៖
-ទី១ : ទម្ងន់ 3500g សម្រាលម៉ោង22:06នាទី
-ទី២ : ទម្ងន់ 3300g សម្រាលម៉ោង 22:22នាទី

#ផ្នែកសម្ភពនិងរោគស្ត្រី
#មន្ទីរពេទ្យខេត្តកែប

Address

33A
Kep
22101

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital:

Shortcuts

Share

Category