មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង

  • Home
  • Cambodia
  • Kompong Prâsat
  • មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង

មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង To help all people

24/08/2026
24/08/2026

ជំងឺស្ត្រូកត្រូវការការព្យាបាល បន្ទាន់បំផុត ព្រោះរាល់នាទីដែលពន្យារពេល អាចបណ្តាលឱ្យកោសិកាខួរក្បាលខូចកាន់តែច្រើន។

ការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល។ —— ខេត្តកណ្ដាល៖ ថ្ង...
01/08/2026

ការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល។
——

ខេត្តកណ្ដាល៖ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង ជុំទី៤ ឆ្នាំ២០២៦។

គោលបំណងបេសកកម្មផ្តោតសំខាន់លើការងាររួមមាន៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។

ជាមួយគ្នានោះដែរ ក្រុមការងារចុះពង្រឹងគុណភាពសេវាតាមមន្ទីរពេទ្យបង្អែកបានធ្វើការណែនាំលម្អិតពីការព្យាបាល និងថែទាំជម្ងឺគ្រុនឈាម និងជម្រុញឱ្យបង្កើនការយកចិត្តទុកដាក់ តាមរយៈគ្រប់ចំណុចសំខាន់ៗ៖
-ការទទួលអ្នកជម្ងឺតាំងពីពេលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
-អំឡុងពេលដែលអ្នកជម្ងឺសម្រាកព្យាបាល
-ពេលវេលាដែលអ្នកជម្ងឺចាកចេញពីមន្ទីរពេទ្យ ដោយផ្ដោតសំខាន់ៗ លើចំណុចដែលអាចពាក់ព័ន្ធនឹងសភាពធ្ងន់ ឬស្រាល របស់អ្នកជម្ងឺ ហើយនិងអ្វីដែលត្រូវពង្រឹងក្នុងការព្យាបាល ក្នុងការថែទាំ និងការតាមដាន ដើម្បីធានាបានថាអ្នកជម្ងឺបានទទួលការព្យាបាលបានល្អត្រឹមត្រូវ ពាក់ព័ន្ធជាមួយនឹងជម្ងឺដែលត្រូវបញ្ជូន និងជម្ងឺដែលអាចត្រឡប់ទៅផ្ទះបាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង ។

25/07/2026

🛡 សកម្មភាពសាមញ្ញៗ តែអាចការពារអ្នក និងគ្រួសារពីជំងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធភាព! 🤧

🧼 ១. លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត។
😷 ២. ត្រូវពាក់ម៉ាសជានិច្ច នៅពេលអ្នកនៅក្បែរ ឬត្រូវថែទាំអ្នកដែលកំពុងឈឺ។
🤧 ៣. ខ្ទប់ច្រមុះ និងមាត់ ជាមួយក្រដាសអនាម័យ រាល់ពេលអ្នកក្អក ឬកណ្ដាស់ ។
🛌 ៤. សម្រាកនៅផ្ទះ ប្រសិនបើអ្នកមានអាការៈផ្ដាសាយ ។

សូមចូលរួមអនុវត្តទាំងអស់គ្នា និងចែករំលែក (Share) សារនេះទៅកាន់មនុស្សដែលអ្នកស្រលាញ់ ដើម្បីសុខភាពល្អជាប្រចាំ! ❤️

24/01/2026

ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​ ។
វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ។ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ 40%–70% ។
ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ​្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​ ។ មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។
សូមបញ្ជក់ៈ​ រហូតដល់ពេលនេះ​ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិតថ្លៃ​ ។

19/01/2026
09/01/2026

អបអរសាទរ ការដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ពពនិងរោគស្រ្តី និងទន្តសាស្រ្ត

តំណភ្ជាប់ទាញយកឯកសារ គេហទំព័រក្រសួងសុខាភិបាល ៖ https://moh.gov.kh/kh/documents/document

21/11/2025

Address

Kandal Province
Kompong Prâsat
885

Telephone

012334078

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង:

Shortcuts

Share

Category