29/08/2026
#គ្រប់ពេលធ្វើទុក្ខ_ខ្លាចណាស់ដួលសន្លប់គ្មានអ្នកជួយ ពេលខ្លះចង់ដាច់ខ្យល់ទៅ រកគេរកឯងឱ្យជួយ ធ្វើទុក្ខគ្មានប្រាប់មុនទេ ពិបាកខ្លាំងណាស់,,,,
😰អ្នកដឹងទេ រោគសញ្ញានៃជំងឺផ្លូវចិត្ត ច្រើនស្តែងកើតមានលើរាងកាយរបស់យើង តែយើងគ្រប់គ្នា មិនបានសង្កេត និងយល់ដឹងពីរោគសញ្ញារបស់ជំងឺផ្លូវចិត្តឱ្យបានច្បាស់លាស់ ជាហេតុ តែងដាក់សំនួរ សួរខ្លូនឯងគ្រប់ពេល ព្យាបាលដែរ តែមិនធូរស្បើយសោះ ។
#តើយើងអាចដឹងបានដោយរបៀបណាថាយើងអាចមានជំងឺផ្លូវចិត្ត ឬជំងឺណាមួយនៃជំងឺផ្លូវចិត្ត,,,,តួយ៉ាងមានជំងឺផ្លូវចិត្តមួយប្រភេទ ដែលច្រើនកើតមានលើប្រជាជនយើង នោះគឺជាជំងឺស្រឺត ដែលយើងហៅថា ជំងឺខ្យល់ (អ្នកជំងឺឧស្សាហ៍កោសខ្យល់ញឹកញាប់)
❌ជំងឺស្រឺត ឬភ័យស្លន់ស្លោ ភ័យខ្លាចស្លាប់ គឺជាជំងឺម្យ៉ាងដែលសម្គាល់ដោយការកើតមានឡើងនូវអាការៈស្រឺត ភ្លាមៗដោយនឹកស្មានមិនដល់ ម្តងហើយម្តងទៀត ។ អាការៈស្រឺត មានន័យថាជាការធ្វើទុក្ខភ្លាមៗយ៉ាងខ្លាំងនូវ អាការៈដែលកើតមាននៅពេលដែលយើងមានអារម្មណ៍ ភ័យខ្លាច ឬព្រួយចិត្តខ្លាំងដូចជា បេះដូងលោតញាប់ ពិបាកដកដង្ហើម បែកញើស ផើតៗពោះជាដើម។
⭕នៅពេលយើងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយ ជាធម្មតាយើងនឹងមាន អារម្មណ៍ភ័យខ្លាច ដែលធ្វើឲ្យខ្លួនយើងត្រៀមដើម្បីការពារខ្លួន ឬរត់គេចពីស្ថានភាពនោះ ។ ការឆ្លើយតបបែបនេះគឺជា ប្រតិកម្មធម្មតា ។ ប៉ុន្តែ សម្រាប់អ្នកមានជំងឺស្រឺតវិញ រាងកាយរបស់គាត់ ប្រតិកម្មតបនឹងការភ័យខ្លាចដោយឯងៗភ្លាមៗ ទោះជាមិនមានរឿងអ្វីដែលគាត់ត្រូវភ័យខ្លាចនៅពេលនោះក៏ដោយ។
⭕អ្នកជំងឺអាចមានការភ័យព្រួយថាខ្លួនអាចធ្វើទុក្ខស្រឺតទៀតហើយ គាត់អាចព្យាយាមមិនចេញទៅណា ឬគេចវេសពីសកម្មភាព ឬស្ថានភាពមួយចំនួនដែលគាត់គិតថាអាចបង្កឲ្យជំងឺគាត់ធ្វើទុក្ខ។ អ្នកជំងឺភាគច្រើនចំណាយពេលឃុំខ្លួនឯងនៅតែផ្ទះ ដោយសារការ ភ័យខ្លាចនេះ។ ពេលធ្វើទុក្ខម្តងៗ អ្នកជំងឺអាចប្រញាប់ទៅមន្ទីរពេទ្យដោយគិតថាខ្លួន មានជំងឺបេះដូង ឬជំងឺផ្លូវកាយធ្ងន់ធ្ងរ តែលទ្ឋផលពិនិត្យបង្ហាញថា គាត់គ្មានជំងឺបេះដូង ឬជំងឺផ្លូវកាយធ្ងន់ធ្ងរនោះទេ។
➡️រោគសញ្ញាផ្លូវចិត្តដែលមានពេលធ្វើទុក្ខម្តងៗ ភ័យខ្លាចថាត្រូវស្លាប់ ឬមានជំងឺផ្លូវកាយធ្ងន់ធ្ងរ - ភ័យខ្លាចថាទៅជាឆ្កួត - ភ័យខ្លាចថាបាត់បង់ការគ្រប់គ្រងលើខ្លួនឯង - រោគសញ្ញាផ្លូវចិត្តកំឡុងពេលធ្វើទុក្ខម្តងៗ . - បារម្ភពីជំងឺរបស់ខ្លួន - ព្យាយាមនៅតែផ្ទះ និងចង់មានអ្នកនៅក្បែរ ភ័យខ្លាចស្លាប់ជាដើម។
➡️រោគសញ្ញាផ្លូវកាយដែលមានពេលធ្វើទុក្ខម្តងៗ - តឹងទ្រូង ឬឈឺទ្រូង ពិបាកដកដង្ហើម អួលដើមក បេះដូង លោតញាប់ - ស្ពឹក ឬចាក់ឆៀបៗតាមម្រាមដៃម្រាមជើង ញ័រដៃ បែកញើស ឆេះឆួលមុខ ម្តងក្តៅម្តងត្រជាក់ វិលមុខ ចង់ក្អួតចង្អោរ ធីងធោងចង់ដួល។
ការព្យាបាលជំងឺសឺត
💊វិធីសាស្ត្រក្នុងការព្យាបាលសម្រាប់អ្នកជំងឺស្រឺត ➡️រួមមានការព្យាបាលតាមបែប ចិត្តសាស្ត្រ និងការព្យាបាលដោយប្រើប្រាស់ថ្នាំ។ មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេះបើការព្យាបាលតាមរបៀបមួយ ឲ្យផលល្អចំពោះមនុស្សម្នាក់ វាមិនប្រាកដថាឱ្យផលល្អដូចគ្នាចំពោះ មនុស្សម្នាក់ទៀតនោះទេ។ យកល្អ អ្នកមានជំងឺស្រឺត គប្បីទៅទទួលការព្យាបាលពីអ្នកឯកទេសផ្លូវចិត្ត ។
💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
🙏🏻សូមធ្វើការណាត់ទុក ✅ជាងវៀងការរងចាំ
#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។