29/08/2026
សូមអនុមោទនា សទ្ធាជ្រះថ្លា ទាយក-ទាយិកា ទទួលកាន់វេនឧបត្ថម្ភចង្ហាន់បិណ្ឌបាត្រ និងរាប់បាត្រ ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី ជាសទ្ធាជ្រះថ្លាកុសលញាណសម្បយុត្តរបស់៖ Madame Kusuma Kong ,devotee from Malaysia ត្រូវជាសិស្សគណព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ប្រធានស្តីពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយអានុភាពនៃអាមិសទាន និងកុសលចេតនាដ៏បរិសុទ្ធនេះ សូមកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វការីជន ញាតិកាទាំង ៧សន្តាន និងសព្វសត្វ បានចម្រើនកើតមាន ប្រកបដោយសុខភាពល្អ សេចក្តីសុខ សេចក្តីចម្រើនលើ និងប្រាជ្ញាវាងវៃ នឹងទទួលបាននូវមង្គលពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
━━━━━━━━
ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា