មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរព?

21/08/2026

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន ១០ម៉ឺន ដុល្លារអាម៉េរិក ដល់ការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយប្រសិទ្ធភាព។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានព្រះពរព្រះអង្គប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជារយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕

14/08/2026
3rd -7th August 2026@KBH  Stewardship@MoH===== #តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្...
08/08/2026

3rd -7th August 2026@KBH
Stewardship@MoH
=====
#តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល #មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានរៀបចំការបណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ស្តីពីការគ្រប់គ្រង ការព្យាបាល និងការថែទាំអ្នកជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងវគ្គទី១ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

#ការបណ្តុះបណ្តាលនេះបានផ្តល់បទពិសោធន៍ដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា មកពីខេត្តកណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ ដើម្បីពង្រឹងចំណេះដឹង និងបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពដល់អ្នកជំងឺ

#បន្តពីវគ្គបណ្តុះបណ្តាលក្នុងរយៈពេលបីថ្ងៃនេះ #ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចំនួន២ក្រុម បានបន្តបេសកកម្មពិនិត្យព្យាបាលនិងបណ្តុះបណ្តាលផ្ទាល់ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅតាមមូលដ្ឋានសុខាភិបាលមួយចំនួន រួមមាន មន្ទីរពេទ្យខេត្តកំពត មន្ទីរពេទ្យខេត្តកែប និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល ខេត្តកណ្តាល

#សកម្មភាពចុះបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែង ព្រមទាំងពង្រឹងកិច្ចសហការរវាងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ក្នុងការគ្រប់គ្រង ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម #ជាពិសេសការកំណត់សញ្ញាព្រមានទៅរកសភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ការតាមដានស្ថានភាពអ្នកជំងឺ និងការគ្រប់គ្រងករណីធ្ងន់ឱ្យបានទាន់ពេលវេលា
=========
# #សូមចូលរួមការពារ-កម្ចាត់ជំងឺគ្រុនឈាមទាំងអស់គ្នា!
#បំបាត់ជម្រកមូសខ្លា@ការពារបុត្រធីតាពីមូសខ្លាខាំ@កម្ចាត់មូសខ្លាដែលហោះហើរជុំវិញផ្ទះរបស់លោកអ្នក!...សូមចូលរួមទាំងអស់គ្នា!!
=====
-@មន្ទីរពេទ្យគន្ធបុប្ផា Dr.med.BeatRichner since 1993

07/08/2026
05/08/2026

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
August 5, 2026
==========
#នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុ គម្រប់៧៤ ឆ្នាំ ឈានចូល ៧៥ឆ្នាំ (៥ សីហា ១៩៥២ - ៥ សីហា ២០២៦) របស់សម្តេចអគ្គមហាសេនាបតីតេជោ "ហ៊ុន សែន" ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
#ខ្ញុំបាទ-យើងខ្ញុំជាថ្នាក់ដឹកនាំ -បុគ្គលិក មន្រ្តីរាជការ ជាកូនចៅ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេលពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប #សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតាទាំងមួយម៉ឺនលោកធាតុ សូមប្រោសប្រទានសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ និងសូមជួយបីបាច់ថែរក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃសុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងដល់ប្រជាជន និងប្រទេសជាតិទាំងមូល៕
#សូមអរគុណ និងដឹងគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន #ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា
=========
-@មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ@សៀមរាប-----

Address

Kantha Bopha Hospital Cornner French Street 61 & 88 Sangkat Sras Chak, Khan Daun Penh, Cambodia
Phnom Penh
12201

Telephone

+85523428009

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ:

Shortcuts

Share

Category