ម៉ាក់ពេទ្យ

ម៉ាក់ពេទ្យ Pediatrician & Neonatologist

 #ការបង្កាការកើតមានជំងឺពងបែកបាតដៃ-បាតជើង-មាត់ របស់ ក្រសួងសុខាភិបាល🙏
22/08/2026

#ការបង្កាការកើតមានជំងឺពងបែកបាតដៃ-បាតជើង-មាត់
របស់ ក្រសួងសុខាភិបាល🙏

22/08/2026

កុមារម្នាក់អាចឆ្លងជំងឺពងបែកដៃ-ពងបែកជើងនិងមាត់ ២ទៅ៥ដងច្រើនជាងនេះ ដោយសារប្រព័ន្ធភាពសាំកុមារខ្សោយ វីរុសច្រើនប្រភេទ អង់ទីគ័រថយចុះតាមពេលវេលា មិនអាចការពារបានចំពោះវីរុសប្រភេទផ្សេងគ្នា ការប៉ះពាល់វីរុសញឹកញាប់

22/08/2026

អ្នកគ្រូ! កូនខ្ញុំធ្លាប់កើតជំងឺពងបែក (Hand Foot Mouth Disease) ហើយ? នៅកើតទៀតអត់? ចំលើយខ្លី៖ កើតហើយក៏នៅតែអាចកើតទៀតដែរ អោយតែនៅក្នុងក្រុមអាយុក្មេងក្រោម៥ឆ្នាំ -ហេតុអ្វី? សូមអានអត្ថបទក្នុង Comments ខាងក្រោម👇

👦 កុមារម្នាក់អាចឆ្លងជំងឺពងបែកដៃ-ពងបែកជើងនិងមាត់ បានច្រើនដងក្នុងអំឡុងពេលកុមារភាព ជាធម្មតាចាប់ពី២ ទៅ៥ដង ឬច្រើនជាងនេះ។  #ហេ...
22/08/2026

👦 កុមារម្នាក់អាចឆ្លងជំងឺពងបែកដៃ-ពងបែកជើងនិងមាត់ បានច្រើនដងក្នុងអំឡុងពេលកុមារភាព ជាធម្មតាចាប់ពី២ ទៅ៥ដង ឬច្រើនជាងនេះ។ #ហេតុអ្វី?

1- #ព្រោះមានវីរុសជាច្រើនប្រភេទបង្កជំងឺនេះ 🦠🦠🦠🦠

មិនមែនមកពីវីរុសតែមួយប្រភេទទេរួមមាន៖

- Enterovirus 71 (EV71): វីរុសប្រភេទនេះអាចបង្កជំងឺធ្ងន់ធ្ងរ អាចធ្វើឱ្យមានផលវិបាកដល់ប្រព័ន្ធសរសៃប្រសាទ (រលាកសាច់ខួរក្បាល) និងការចុះខ្សោយនៃប្រព័ន្ធសរសៃឈាមសួត~បេះដូង។

- Coxsackievirus A16 (CA16): ជាវីរុសបង្កញឹកញាប់ជាងគេ ជាទូទៅរោគសញ្ញាក៏អាចឆាប់ជាសះស្បើយទៅវិញខ្លួនឯង មិនសូវបង្កជំងឺមិនសូវធ្ងន់ធ្ងរ (កំរ)។

- Coxsackievirus A6 (CA6): មានលក្ខណៈកាចជាង CA16 ដែលអាចចេញកន្ទួលធ្ងន់ធ្ងរជាង រាលដាលខ្លាំងជាង ហើយគ្រុនក្តៅក៏ខ្លាំងជាង។

- និង Enterovirus មានវីរុសជាង ១០ ប្រភេទផ្សេងទៀត។

2- #ប្រព័ន្ធភាពសាំជាក់លាក់ (Specific Immunity) 🚫

ជាភាពស៊ាំដែលកើតឡើងនៅពេលកុមារឆ្លងវីរុសមួយប្រភេទ នោះរាងកាយបង្កើតភាពស៊ាំជាក់លាក់សម្រាប់វីរុសប្រភេទនោះ ហើយមិនអាចការពារបានចំពោះវីរុសប្រភេទផ្សេង។

ឧទាហរណ៍៖ បើកូនឆ្លង Coxsackievirus A16 = មានភាពស៊ាំនឹង CA16 ក៏ប៉ុន្តែមិនមានភាពស៊ាំនឹង Enterovirus 71ទេ‼️ ដូច្នេះហើយកុមារនៅតែអាចឆ្លង EV71 និងវីរុសក្រុមផ្សេងបាន។

3- #ប្រព័ន្ធភាពស៊ាំថយចុះតាមពេលវេលា 📉🔻

ទោះបីរាងកាយបង្កើតភាពស៊ាំក្រោយពីឆ្លងក៏ដោយ ក៏កម្រិតអង្គបដិប្រាណ (អង់ទីគរ) អាចថយចុះតាមពេលវេលា។

ឧទាហរណ៍៖ បើកូនឆ្លង Coxsackievirus A16 = មានភាពស៊ាំនឹង CA16 ដូចនេះរយៈពេលដែលប្រព័ន្ធភាពសាំនេះខ្លាំងក្លាអាចការពារកុមារពីការឈឺបានគឺ រយៈពេល ១ ទៅ ២ ឆ្នាំដំបូង។ បន្ទាប់មកភាពស៊ាំនោះក៏ចាប់ផ្តើមថយចុះ បន្ទាប់ពី ២ ទៅ ៣ឆ្នាំក្រោយក៏អាចឆ្លងវីរុសហ្នឹងដដែលម្តងទៀត។

4- #ប្រព័ន្ធភាពស៊ាំកុមារក្រោមអាយុ៥ឆ្នាំនៅខ្សោយ 😔

ប្រព័ន្ធភាពស៊ាំនេះកំពុងអភិវឌ្ឍ មិនទាន់ការពារបានពេញលេញ មិនទាន់ប្រឈមវីរុសច្រើនប្រភេទ ងាយឆ្លងជាងមនុស្សធំ។

ម្យ៉ាងទៀតកុមារតូចៗ មានសកម្មភាពច្រើន នៅជាក្រុម (មត្តេយ្យសិក្សា សាលារៀន) ជាហេតុធ្វើអោយងាយឆ្លង រីករាយដាលពេលមានអ្នកឈឺ ទំលាប់យកគ្រប់យ៉ាងដាក់ចូលមាត់ របស់លេងរួមគ្នា អនាម័យរាងកាយ~ដៃមិនទាន់ល្អយកជាការបាននៅឡើយ ឆាប់កង្វក់។

5- #ការប៉ះពាល់វីរុសញឹកញាប់ 🦠🙌

កុមារអាចប៉ះវីរុសច្រើនដងនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ពីបរិយាកាសជុំវិញ ដូចជានៅសាលារៀន កន្លែងលេងកំសាន្ត (Playground) ទីសាធារណៈដែលមានអ្នកឈឺ។

ក្នុងគ្រួសារមានកូនច្រើនកុមារអាចប៉ះវីរុសប្រភេទផ្សេងៗគ្នាជាបន្តបន្ទាប់ ពិសេសកូនដែលទៅរៀន ច្រើនចំលងបន្តអោយប្អូនតូចៗដែលនៅផ្ទះ។

នេះហើយជាមូលហេតុដែលធ្វើអោយកូនៗឈឺម្តងហើយម្តងទៀត។ ហើយទោះជាវាជាជំងឺដែលឆ្លងនិងរីករាដាលខ្លាំងប៉ុនណាក៏ដោយ ក៏យើងអាចបង្ការបានដែរ ចាំជួបគ្នាក្នុងអត្ថបទក្រោយទៀត។

ម៉ាក់ពេទ្យ

21/08/2026

ថ្ងៃនេះអត់មានអី Update ជូនទេ ខ្លាចផុសច្រើនពេកកើតភ័យព្រួយដល់ប៉ាម៉ាក់ ចឹងហើយមានអីចង់សួរ ចង់បញ្ចេញអារម្មណ៍ អី Comments មក ចាំឆ្លើយជូន🙏

20/08/2026

ជំងឺមានកន្ទួលពងបែកដូចគ្នា ចុះធ្វើមិចបានដឹងថាជា # អ៊ុតស្វាយ រឺ #ជំងឺពងបែកបាតដៃ-បាតជើង-មាត់ ទៅ?
៥ចំនុចក្នុងអត្ថបទខាងក្រោម អាចជួយប៉ាម៉ាក់បាន👇

20/08/2026

មួយរយៈនេះមានកុមារឆ្លងជំងឺពងបែកហូរហែ ធ្វើអោយប៉ាម៉ាក់មួយចំនួនពិបាកសំគាល់ថាវាជាជំងឺពងបែក រឺ ជំងឺអ៊ុតស្វាយណាស់ ៥ចំនុចក្នុងអត្ថបទខាងក្រោម នឹងជួយអោយប៉ាម៉ាក់អាចរៀនបែកចែកជំងឺទាំង២នេះបាន 👇

ដោយសារមួយរយៈនេះមានកុមារមួយដែលមានជំងឺពងបែកឆ្លងហូរហែជាបន្តបន្ទាប់ ហើយប៉ាម៉ាក់ពិបាកសំគាល់ថាវាជាជំងឺពងបែក រឺ ជំងឺអ៊ុតស្វាយ ក...
20/08/2026

ដោយសារមួយរយៈនេះមានកុមារមួយដែលមានជំងឺពងបែកឆ្លងហូរហែជាបន្តបន្ទាប់ ហើយប៉ាម៉ាក់ពិបាកសំគាល់ថាវាជាជំងឺពងបែក រឺ ជំងឺអ៊ុតស្វាយ ក្នុងផុសនេះ ម៉ាក់ពេទ្យនឹងផ្តល់ ៥ចំនុចដែលអាចអោយប៉ាម៉ាក់អាចបែងចែកជំងឺទាំង២នេះបាន។

#ជំងឺពងបែកបាតដៃ~បាតជើង~មាត់ Hand, Foot and Mouth Disease (HFMD) #និងជំងឺអុតស្វាយ (Chickenpox) #គឺជាជំងឺឆ្លងពីរប្រភេទខុសគ្នាដែលបង្កដោយវីរុសខុសគ្នា ប៉ុន្តែមានរោគសញ្ញាខ្លះស្រដៀងគ្នា ដែលធ្វើអោយយើងពិបាកបែកចែក មិនដឹងថាឈឺមួយណា។

#ជំងឺទាំង2នេះចេញរោគសញ្ញាកន្ទួលលើស្បែកដូចគ្នាមែន តែមានលក្ខណៈខុសគ្នាដែលអាចសំគាល់បាន ៥ចំនុច ក្នុងអត្ថបទនេះ៖

១. #កន្ទួល៖

HFMD កន្ទួលរាងមូលៗតូចៗ ពណ៌ក្រហម មានពងទឹកតូចៗ ឬដំបៅរាក់ៗ ចំនែកអ៊ុតស្វាយ កន្ទួលវិវត្តពីពណ៌ក្រហមទៅជាពងទឹក ដំបៅជ្រៅ ពេលបែកមានស្នាមដូចអ៊ុច (ក្នុងរូប) បន្ទាប់មកឡើងក្រមរ។

ទីតាំងចម្បងរបស់ HFMD គឺនៅ ដៃ (ជាពិសេសបាតដៃ), ជើង (ជាពិសេសបាតជើង), មាត់ និងអណ្តាត កន្ទួលក្នុងមាត់ច្រើនតែឈឺចាប់ និងអាចបង្កជាដំបៅ មិនសូវរាលដាលទៅតាមដងខ្លួននិងក្បាលទេ ច្រើនលេចឡើងនៅបាតដៃបាតជើងនិងមាត់។

ខណៈដែលជំងឺអ៊ុតស្វាយរាលដាលពេញដងខ្លួន មុខ និងក្បាល រួមទាំងដៃ ជើង និងអាចមានក្នុងមាត់ផងដែរ កន្ទួលកើតឡើងតាមដំណាក់កាលផ្សេងៗគ្នា (មានកន្ទួលនៅដំណាក់កាលផ្សេងៗគ្នាក្នុងពេលតែមួយ) ច្រើនកើតតាមដងខ្លួននិងក្បាលជាងចុងដៃចុងជើង។

២. #ដំណាក់កាលនៃកន្ទួល៖

HFMD មានកន្ទួលស្ថិតក្នុងដំណាក់កាលដូចគ្នា ចំណែកជំងឺអុតស្វាយកន្ទួលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នាក្នុងពេលតែមួយ។

៣. #ការរមាស់៖
ជំងឺអុតស្វាយបង្កការរមាស់ខ្លាំង ចំណែកជំងឺ HFMD ច្រើនតែឈឺចាប់ជាងរមាស់។

៤. #ការសះជារបស់កន្ទួល៖
HFMD ជាទូទៅមិនបន្សល់ស្នាមទេ ចំណែកជំងឺអុតស្វាយអាចបន្សល់ស្នាមស្លាកជាអចិន្ត្រៃយ៍។

៥. #ប៉ះពាល់ដល់ក្រចកដៃជើង៖
HFMD អាចបណ្តាលឱ្យក្រចករលាត់ក្រោយពេលជាសះស្បើយ ចំណែកជំងឺអុតស្វាយមិនបណ្តាលឱ្យក្រចករលាត់ទេ។

ម៉ាក់ពេទ្យ

19/08/2026

កុំអាល័យរវល់តែរឿង គ្រុនឈាម រលាកទងសួតដោយ RSV #មានជំងឺឆ្លងផ្សេងទៀតក៏កំពុងឃើញមានហូរហែរដែរដូចជា ជំងឺពងបែក-បាតដៃ-បាតជើង-មាត់ នេះជាដើម តោះ* រំលឹកមេរៀនយើងមកវិញ👇

‼️‼️‼️កុំអាល័យរវល់តែរឿង គ្រុនឈាម រលាកទងសួតដោយ RSV  #មានជំងឺឆ្លងផ្សេងទៀតក៏កំពុងឃើញមានហូរហែរដែរដូចជាឫពងបែក-បាតដៃ-បាតជើង-បំ...
19/08/2026

‼️‼️‼️កុំអាល័យរវល់តែរឿង គ្រុនឈាម រលាកទងសួតដោយ RSV #មានជំងឺឆ្លងផ្សេងទៀតក៏កំពុងឃើញមានហូរហែរដែរដូចជាឫពងបែក-បាតដៃ-បាតជើង-បំពង់កនេះជាដើម តោះ* រំលឹកមេរៀនយើងមកវិញ👇

👋ជំងឺ​ពងបែក ដៃ-ជើង និង​មាត់បង្កដោយមេរោគក្នុងអំបូរ Enterovirus family ដែល Coxsackievirus A16 ជួបច្រើនជាងគេ, Coxsackievirus A6 (រោគសញ្ញអាចធ្ងន់ជាង) និង Enterovirus 71 (អាចអោយរលាកខួរក្បាល រាកសួត ដែលអាចបង្កអោយគ្រោះថ្នាក់ដល់ជីវិតបាន)។

👧🧒វាច្រើនកើត​មាន​ចំពោះ​កុមារតូចៗ​ពិេសសអាយុ​ក្រោម​៥​ឆ្នាំ ជំងឺនេះជាធម្មតាមិនធ្ងន់ធ្ងរទេ ប៉ុន្តែវាឆ្លងខ្លាំងណាស់ ហើយរាលដាលយ៉ាងឆាប់រហ័សពិសេសកុមាតដែលដល់វ័យចូលសាលារៀន។ កុមារនឹងចាប់ផ្តើមប្រសើរ និងជាទៅវិញដោយខ្លួនឯងក្នុងរយៈពេល 7ទៅ10 ថ្ងៃ។

#កុមារភាគច្រើនមានរោគសញ្ញា៖
- 🥵ចាប់ផ្តើមដំបូង ដោយគ្រុនក្តៅ ស្រដែងៗដូចគ្រុនផ្តាសាយ 3-6 ថ្ងៃបន្ទាប់ពីពួកគេឆ្លងមេរោគ។
- 🥶2-3ថ្ងៃបន្ទាប់ អាចលេខចេញរោគសញ្ញាផ្សេងទៀតរួមមានៈ គ្រុន លែងចង់បៅ ថយការញាំអាហារ ឈឺ​បំពង់ក មានអារម្មណ៍មិនល្អ យំរករឿង កិចកុកខ្លាំង និង សញ្ញាកន្ទួល ពងបែកនៅលើបាតដៃ បាតជើង ក្នុងមាត់។

#ដំបៅមាត់
- 😢1-2 ថ្ងៃបន្ទាប់ពីគ្រុនក្តៅ កូនរបស់អ្នកអាចមានការឡើងនូវចំណុចក្រហមតូចៗ ជាញឹកញាប់នៅខាងក្រោយមាត់ រួចក្លាយជាពងបែកដែលបង្កឈឺចាប់ខ្លាំង ហើយអាចសំគាល់បានតាមរយះសញ្ញាមួយចំនួនដូចជា៖ កូនហៀរទឹកមាត់ច្រើនជាងធម្មតា មិនសូវចង់បៅ ចង់ញាំទោះជាឃ្លាន ចង់ផឹកទឹកត្រជាក់ៗ ជាដើម។

#កន្ទួលលើស្បែក
- កូនរបស់អ្នកអាចឡើងកន្ទួលលើស្បែកនៅលើបាតដៃ និងបាតជើង។ វាក៏អាចលេចឡើងនៅលើជង្គង់ កែងដៃ គូទ ឬតំបន់ប្រដាប់បន្តពូជ។
- កន្ទួលជាធម្មតាមើលទៅដូចជាសំប៉ែត ចំណុចក្រហម ជួនកាលមានពងបែក។ សារធាតុរាវនៅក្នុងពងបែក និងស្នាមប្រេះដែលកើតឡើងនៅពេលដែលពងបែកជាសះស្បើយអាចមានផ្ទុកមេរោគដែលបណ្តាលឱ្យកើតជំងឺដៃ ជើង និងមាត់។ ក៉ំជួសពងបែកអោយសោះ រក្សាស្នាមរបួសឱ្យស្អាត ហើយជៀសវាងការប៉ះវា។ (វាចំលងមេរោគខ្លាំង)

👩‍⚕️ #សូមយកកុមារទៅពិនិត្យជាមួយគ្រូពេទ្យ បើពួកគាត់មានរោគសញ្ញាដូចខាងក្រោម៖
* កុមារតូចៗ ជាពិសេសអាយុតិចជាង 6ខែ (ប្រព័ន្ធភាពសាំទន់ខ្សោយ ងាយល្ហិតល្ហៃដោយបៅមិនបាន ខ្វះជាតិទឹក...)
* កូនបៅមិនបាន ញាំមិនបាន
* គ្រុនក្តៅលើសពី 3 ថ្ងៃ
* ប្រកាច់......ជាដើម

❌❌❌ រឿងមិនគួរធ្វើ
- ក៉ំជួសពងបែកអោយសោះ រក្សាស្នាមរបួសឱ្យស្អាត ហើយជៀសវាងការប៉ះវា (វាចំលងមេរោគខ្លាំង)
- កុំយកអីទៅញីលើបាតដៃបាតជើង
- កុំមុជទឹកអោយកូនជាមួយស្លឹកឈើ៖ ទឹកស្លឹកស្វាយ ......ជាដើម (អាចបង្ករោគរឹតតែខ្លាំង)
- កុំព្យាយាមអោយថ្នាំកូនដោយខ្លួនឯង

ម៉ាក់ពេទ្យ

Address

Phnom Penh
855

Opening Hours

Monday 14:00 - 17:00
Tuesday 14:00 - 17:00
Wednesday 14:00 - 17:00
Thursday 14:00 - 17:00
Friday 14:00 - 17:00
Saturday 08:00 - 12:00
Sunday 08:00 - 12:00

Telephone

+85593407707

Alerts

Be the first to know and let us send you an email when ម៉ាក់ពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ម៉ាក់ពេទ្យ:

Shortcuts

Share