BioTest laboratory knowledge center

BioTest laboratory knowledge center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BioTest laboratory knowledge center, Medical Lab, 23BEo, Street 257, Phnom Penh.

03/07/2023
ភាពមិនប្រក្រតីនៃក្រពេញភេទ•ការវាស់វែងកម្រិត Testosterone ជាមួយនឹង FSH និងកម្រិត LH ជួយក្នុងការវាយតម្លៃនៃភាពមិនប្រក្រតីនៃក...
31/05/2023

ភាពមិនប្រក្រតីនៃក្រពេញភេទ

•ការវាស់វែងកម្រិត Testosterone ជាមួយនឹង FSH និងកម្រិត LH ជួយក្នុងការវាយតម្លៃនៃភាពមិនប្រក្រតីនៃក្រពេញភេទ(gonadal dysfunction) ទាំងបុរស និងស្ត្រី ដុំសាច់ក្នុងក្រពេញអូវែ Hirsutism និង វាយតម្លៃលក្ខខណ្ឌមិនអាចមានកូន និងភាពអារ។

•Free Testosterone គឺជាទម្រង់សកម្ម ដែលវាមានកំរិតទាបនៅពេលដែល SHBG កើនឡើង។ ការធ្វើតេស្តទាំង SHBG និង Testosterone (Free & Total)ចាំបាច់ដើម្បីបញ្ជាក់ពីកង្វះ androgen ។
លទ្ធផលមិនប្រក្រតីនៃ Free Testosterone អាចមានន័យដូចខាងក្រោម៖
🔘 ការកើនឡើង
១.ចំពោះបុរស
▪️Adrenal tumor
▪️Androgen secreting tumor Celiac sprue
▪️Cushing’s syndrome Hyperthyroidism Precocious puberty ▪️Reifenstein’s syndrome
២. ចំពោះស្ត្រី
▪️Adrenal tumor
▪️Cushing’s syndrome
▪️Molar pregnancy
▪️Obesity
▪️Polycystic ovarian disease Supplements (containing androgens) Virilizing ovarian tumors
🔘 ការថយចុះ
▪️AIDS
▪️Bilateral cryptorchidism Chronic renal failure
▪️Cirrhosis
▪️Congenital adrenal hyperplasia Delayed puberty
▪️Down syndrome
▪️Klinefelter’s syndrome Myotonic dystrophy
▪️Primary hypogonadism Secondary hypogonadism ។

Le cholestérol គឺជាតិខ្លាញ់​ក្នុងឈាម ដែល​មាន​៧០​ភាគរយ​បង្ក​បង្កើត​ដោយ​ថ្លើម​ខ្លួន​ឯង, និង​៣០​ភាគរយ​បង្ក​បង្កើត​តាម​ចំណី ...
28/12/2022

Le cholestérol គឺជាតិខ្លាញ់​ក្នុងឈាម ដែល​មាន​៧០​ភាគរយ​បង្ក​បង្កើត​ដោយ​ថ្លើម​ខ្លួន​ឯង, និង​៣០​ភាគរយ​បង្ក​បង្កើត​តាម​ចំណី អាហារ​ដែល​យើងបរិភោគ ។
Le cholestérol មានពីរ​ប្រភេទ ៖
- Le bon cholestérol (HDL) ខ្លាញ់ល្អ : 2-2.5g/L
- Le mauvais cholestérol (LDL) ខ្លាញ់​​អាក្រក់ : 2-2.5g/L

តើកូលេស្តេរ៉ុល LDL និង HDL ជាអ្វី?
កូលេស្តេរ៉ុលធ្វើដំណើរតាមឈាមទៅលើប្រូតេអ៊ីនដែលហៅថា "lipoproteins" ។ សារធាតុ lipoproteins ពីរប្រភេទផ្ទុកកូលេស្តេរ៉ុលក្នុងរាងកាយ៖

កូលេស្តេរ៉ុល LDL (Low-density lipoprotein) ដែលជួនកាលគេហៅថា ខ្លាញ់ អាក្រក់ បង្កើតបានជាកូលេស្តេរ៉ុលភាគច្រើនក្នុងរាងកាយរបស់អ្នក។ កម្រិតខ្ពស់នៃកូលេស្តេរ៉ុល LDL បង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
កូលេស្តេរ៉ុល HDL (lipoprotein ដង់ស៊ីតេខ្ពស់) ដែលជួនកាលហៅថា ខ្លាញ់ ល្អ ស្រូបយកកូលេស្តេរ៉ុលក្នុងឈាម ហើយបញ្ជូនវាត្រឡប់ទៅថ្លើមវិញ។ បន្ទាប់មក ថ្លើមនឹងបញ្ចេញវាចេញពីរាងកាយ។ កម្រិតខ្ពស់នៃកូលេស្តេរ៉ុល HDL អាចបន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

👉កុំរំលង! ពណ៌ទឹកនោមអាចបង្ហាញឱ្យដឹងអ្វីខ្លះពីសុខភាព?១.​ លឿងស្លេក ឬលឿងស្រាលចូរព្យាយាមរក្សាឱ្យបាននូវទឹកនោមពណ៌បែបនេះ! នោះក៏ព...
13/09/2021

👉កុំរំលង! ពណ៌ទឹកនោមអាចបង្ហាញឱ្យដឹងអ្វីខ្លះពីសុខភាព?

១.​ លឿងស្លេក ឬលឿងស្រាល

ចូរព្យាយាមរក្សាឱ្យបាននូវទឹកនោមពណ៌បែបនេះ! នោះក៏ព្រោះតែទឹកនោមពណ៌លឿងស្រាល ឬស្លេកមានន័យថារាងកាយរក្សាបាននូវកម្រិតជាតិទឹកត្រឹមត្រូវគ្រប់គ្រាន់។

២. ទឹកនោមពណ៌លឿងចាស់

ក៏ជាពណ៌ធម្មតានៃទឹកនោមផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនបន្តិចទៀត។ ពណ៌លឿងនៃទឹកនោមមានន័យថាអ្នកទទួលទានទឹកបានទាបជាងកម្រិតមធ្យមប៉ុណ្ណោះ។

៣. ពណ៌លឿងទុំដូចមាស

ទឹកនោមមានពណ៌បែបនេះមានន័យថាអ្នកទទួលទានទឹកមិនទាន់បានគ្រប់គ្រាន់។ ដូច្នេះចូរព្យាយាមទទួលទានទឹកបន្ថែម។ ហើយដើម្បីជាការប្រសើរអ្នកក៏គួររួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារផងដែរក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិទឹកបន្ថែមពីលើជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់។

៤. ពណ៌ត្នោត

រាងកាយកំពុងខ្វះជាតិទឹកខ្លាំងហើយប្រសិនបើទឹកនោមប្រែជាពណ៌ត្នោត។ ហើយវាក៏ជារោគសញ្ញាមួយនៃបញ្ហាថ្លើម ឬតម្រងនោមផងដែរ។ ក្នុងករណីខ្លះទឹកនោមពណ៌ត្នោតគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ ការទទួលទានអាហារ ឬថ្នាំមួយចំនួន។

៥. ផ្កាឈូក ឬក្រហម

ពេលខ្លះការទទួលទានអាហារពណ៌ក្រហមច្រើនអាចបណ្ដាលឱ្យទឹកនោមប្រែជាពណ៌ផ្កាឈូក ឬក្រហម។ ទោះជាយ៉ាងណាទឹកនោមមានពណ៌បែបនេះក៏ប្រហែលបណ្ដាលមកពីមានឈាមក្នុងទឹកនោមដែលអាចបង្កឡើងដោយបញ្ហាក្រួសក្នុងតម្រងនោម ឬក្រពេញប្រូស្តាតរីកធំជាដើម។

៦. ពណ៌ទឹកក្រូច

ការទទួលទានឱសថមួយចំនួនអាចបណ្ដាលឱ្យទឹកនោមមានពណ៌ទឹកក្រូច។ ហើយការទទួលទានអាហារជ្រលក់ពណ៌ ឬភេសជ្ជៈមានពណ៌ទឹកក្រូចច្រើនក៏ធ្វើឱ្យទឹកនោមមានពណ៌បែបនេះដូចគ្នា។ ទោះជាយ៉ាងណាអ្នកជំនាញផ្នែកសុខភាពជាច្រើននិយាយថាពេលខ្លះទឹកនោមពណ៌ទឹកក្រូចជារោគសញ្ញាមួយនៃបញ្ហាថ្លើម ឬប្រមាត់។

៧. ពណ៌បៃតង

ការទទួលទានអាហារដែលជ្រលក់ពណ៌បៃតង ការទទួលទានថ្នាំមួយចំនួន និងការឆ្លងមេរោគផ្លូវបង្ហូរនោមសុទ្ធតែអាចបណ្ដាលឱ្យទឹកនោមមានពណ៌បៃតង។

៨. ពណ៌ខៀវ

អាចលេចឡើងដោយសារការទទួលទានអាហារជ្រលក់ពណ៌ ឬភេសជ្ជៈពណ៌ខៀវច្រើន។ ទោះជាយ៉ាងណាវាក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរដូចជាជំងឺលើសជាតិកាល់ស្យូមក្នុងឈាម។

៩. ពណ៌ខ្មៅ

វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលទឹកនោមមានពណ៌ខ្មៅ! កត្តាជាច្រើនដែលបង្កបញ្ហានេះរួមមានការទទួលទានថ្នាំមួយចំនួនមានផ្ទុកសារធាតុ laxatives និងជាតិដែកជាដើម។

១០. គ្មានពណ៌

ប្រសិនបើទឹកនោមរបស់អ្នកគ្មានពណ៌អ្វីសោះនោះមានន័យថាអ្នកកំពុងទទួលទានទឹកច្រើនលើសពេកហើយ! ទឹកនោមគ្មានពណ៌ចង្អុលបង្ហាញឱ្យដឹងថាតម្រងនោមកំពុងធ្វើការខុសធម្មតាក្នុងការបញ្ចេញជាតិទឹកដែលលើសតម្រូវការចេញពីរាងកាយ។ ទឹកនោមគ្មានពណ៌ក៏អាចជាលទ្ធផលនៃការទទួលទានថ្នាំបញ្ចុះទឹកនោមផងដែរ៕

ប្រភព: https://www.health.com.kh/

Address

23BEo, Street 257
Phnom Penh

Website

Alerts

Be the first to know and let us send you an email when BioTest laboratory knowledge center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category