Ms. Han Vuthy

Directions

Ms. Han Vuthy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ms. Han Vuthy, Mental Health Service, Phnom Penh, Phnom Penh.

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
🟢 ចិត្តវិទ្យា • ជីវិតប្រចាំថ្ងៃ • ថាមពលវិជ្ជមាន
💚 Clinical Counseling and Psychology.
📲 តេឡេក្រាម https://t.me/hanvuthy

តើនៅក្នុងបរិបទសង្គមខ្មែរពាក្យថា “រក្សាមុខមាត់ឲ្យគ្រួសារ” ជាការរារាំងដល់ការស្វែងរកជំនួយផ្នែកសុខភាពផ្លូវចិត្តដែរឬទេ? វាជារ...
28/08/2026

តើនៅក្នុងបរិបទសង្គមខ្មែរពាក្យថា “រក្សាមុខមាត់ឲ្យគ្រួសារ” ជាការរារាំងដល់ការស្វែងរកជំនួយផ្នែកសុខភាពផ្លូវចិត្តដែរឬទេ?

វាជារបាំងខ្មៅងងឹតដែលផ្តាច់យើងដាច់ចេញពីសង្គមពិត ជាគំនាបវប្បធម៌ដែលមាន ពាក្យស្លោកខ្មែរមួយលើក ឡើងថា «ភ្លើងក្នុងកុំនាំចេញក្រៅ ភ្លើងក្រៅកុំនាំចូលក្នុង» គឺជាទស្សនៈមួយ ដែលមានឥទ្ធិពលខ្លាំងសំដៅលើទំនាស់ក្នុងគ្រួសារ ដែលវាមានន័យថាទំនាស់នៅក្នុងគ្រួសារ កុំនិយាយប្រាប់អ្នកក្រៅ។

វាក៏មានគុណសម្បតិ្តល្អផងដែរ ជាការរក្សាឯកជនភាព កិត្តិយសគ្រួសារ ហើយដោះស្រាយដោយសម្ងាត់ និងថ្លៃថ្នូរបំផុត។ មិនមានទំនាស់ពាក់ពន្ធ័វែងឆ្វាយដល់សាច់ញាតិ សាច់ថ្លៃ និងសាច់បង្កើត។

ប៉ុន្តែបើក្នុងករណីដែលគ្រួសារជួបបញ្ហាធ្ងន់ធ្ងរ ដូចជាការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ការបំពានទាំងផ្លូវចិត្ត ផ្លូវកាយ សំពាធផ្លូវចិត្តរ៉ាំរៃ វិបត្តិដោះស្រាយមិនចេញ។ បើយើងនៅតែប្រកាន់ខ្ជាប់ពាក្យថា «ភ្លើក្នុងកុំនាំចេញក្រៅ» ឧទាហរណ៍ថា ភ្លើងឆេះសម្រាប់ធ្វើអាហារនោះវាពិតជាមានប្រយោជន៍ ហើយភ្លើងរាលដាលខ្លះក៏យើងពន្លត់បាន តែបើភ្លើងឆេះទំហំធំហើយ យើងត្រូវទៅរកអ្នកដ៏ទៃជួយពន្លត់ ឬហៅឡានទឹកមកពន្លត់។ បើយើងប្រឹងពន្លត់ តើចំនេញអ្វី? នោះយើងក៏រត់ យកតែខ្លួនឲ្យផុតពីភ្លើងនឹងឯង។

ដូចគ្នាទំនាស់ខ្លះវាមានប្រយោជន៍៍ជួយយើងឲ្យរីកចម្រើន យល់ចិត្តគ្នាលើសមុន តែទំនាស់ខ្លះវាឈ្លោះខាតពេលវេលា លុយកាក់ ក្តីស្រឡាញ់តែបើគ្រប់គ្រងបានក៏ពន្លត់ទៅ។ តែបើគ្រងគ្រងមិនបាគឺវាធ្ងន់ធ្ងរ ត្រូវទៅស្វែងរកការសង្រ្គោះបន្ទាន់ ទៅរកគ្រួសារ សាច់ញាតិ ឬមិត្តភក្តិដែលយើងទុកចិត្តដើម្បីពិភាក្សាគ្នា ហើយរក្សាខ្លួនឯងឲ្យសុវត្ថិភាព។

ខ្ញុំថែមពាក្យថា «ពន្លត់ភ្លើងបើនៅពន្លត់បាន» កុំទុកឲ្យក្លាយជា «ភ្លើងឆេះផ្ទះ» តែបើគ្មានសមត្ថភាពពន្លត់ទេគឺវាមិនអន់ទេ ទៅហៅគេឲ្យមកជួយពន្លត់ឲ្យទាន់ពេលទៅ យ៉ាងហោចក៏សល់ទ្រព្យសម្បតិ្តខ្លះ។

ការរក្សាឯកជនភាពគឺជារឿងល្អ ប៉ុន្តែកុំឲ្យឯកជនភាពនោះក្លាយជា ទ្រុងនៃសេចក្តីទុក្ខ ឬសេចក្តីវិនាសមកបំផ្លាញយើង។

គាំទ្រដោយ Mental Library
វីដេអូពេញនៅខាងក្រោម។

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

តើធ្វើដូចម្តេចដើម្បីឱ្យផ្ទះក្លាយជាកន្លែងដែលកក់ក្តៅ?មិនមែនមានន័យថាជាផ្ទះដែលគ្មានជម្លោះ ឬគ្មានបញ្ហានោះទេ ប៉ុន្តែជាផ្ទះដែលគ...
27/08/2026

តើធ្វើដូចម្តេចដើម្បីឱ្យផ្ទះក្លាយជាកន្លែងដែលកក់ក្តៅ?

មិនមែនមានន័យថាជាផ្ទះដែលគ្មានជម្លោះ ឬគ្មានបញ្ហានោះទេ ប៉ុន្តែជាផ្ទះដែលគ្រប់គ្នាមានអារម្មណ៍ថា «សុវត្ថិភាព» ពេលមានបញ្ហាពីក្រៅ ចូលដល់ក្នុងផ្ទះទទួលអារម្មណ៍ធូរស្រាល។

មានអ្នកស្តាប់រឿងក្នុងចិត្ត មិនបន្ទោស ហើយយល់ចិត្ត។
បង្កើតសកម្មភាពរួមគ្នា៖ ចាកចេញពីឧបករណ៍អេឡិចត្រូនិក ចំអិនអាហារ ថែទាំសួន ការងារផ្ទះ ជួយឲ្យដិតដានអនុស្សាវរិយ៍រហូតដល់កូនពេញវ័យធំ។

ត្រូវតែនិយាយជាប្រចាំរាល់ថ្ងៃ សរសើរ អរគុណ សុំទោស និង និយាយពាក្យថាស្រឡាញ់ ។ ពាក្យទាំងនេះនឹងផ្លាស់ប្តូរ អារម្មណ៍តានតឹងមកជាភាពកក់ក្តៅ ក្តីសុខ។ មនុស្សគ្រប់គ្នាមាន «ពេលវេលាផ្ទាល់ខ្លួន» គោរពគំនិតយោបល់ និងភាពឯកជនរបស់គ្នា។

នៅពេលមានជម្លោះ សូមព្រមព្រៀងគ្នាថានឹងមិនប្រើពាក្យសម្តីជេរប្រមាថ ឬបង្អាប់តម្លៃគ្នាឡើយ។ ទំនាស់គឺតែងតែមាន សំខាន់មិនទុកបញ្ហាឱ្យរ៉ាំរ៉ៃ (មិនសន្សំកំហឹង) ផ្តោតលើ «ដំណោះស្រាយ» មិនមែនផ្តោតលើតែការរុករក «អ្នកណាខុស»។ ហ៊ានសុំទោសភ្លាមៗនៅពេលដឹងថាខ្លួនខុស។

បរិយាកាសក្នុងផ្ទះ បើស្រឡាញ់ផ្កា និងធម្មជាតិ អាចរៀបចំផ្ទះឱ្យមានភាពស្រស់ស្រាយតាមរយៈ ការដាក់ផ្កា ឬរុក្ខជាតិលម្អក្នុងផ្ទះ ពណ៌បៃតង និងក្លិនផ្កាជួយកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។

រក្សាអនាម័យ និងសណ្តាប់ធ្នាប់ ព្រោះផ្ទះដែលរៀបរយផ្តល់អារម្មណ៍ស្ងប់ស្ងាត់ និងក្តីសុខដល់ចិត្ត។

សូមចាំថា យើងមិនអាចបង្កើតសុភមង្គលឱ្យកូនៗនិងដៃគូរជីវិតយើងបានទេ បើយើងខ្លួនឯងកំពុងហត់នឿយខ្លាំង។ ដូច្នេះ ជំហានដំបូងនៃផ្ទះមានសុភមង្គល គឺការថែរក្សាសុភមង្គលផ្ទាល់ខ្លួនរបស់យើងជាមុនសិន។ ពេលយើងមានថាមពលវិជ្ជមាន និងក្តីសុខ នោះយើងនឹងក្លាយជា «ពន្លឺ» ដែលដឹកនាំគ្រួសារឱ្យដើរទៅរកសុភមង្គលជាមួយគ្នា។

គាំទ្រដោយ Mental Library
វីដេអូពេញនៅខាងក្រោម។

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

ថ្ងៃនេះនាងខ្ញុំបានមកចូលរួមចែករំលែកអំពីស្នេហា និងយុវវ័យ ។ តើអ្វីជាស្នេហាពិត? ហេតុអ្វីស្នេហ៍គ្រាដំបូងមិនអាចក្លាយជាគូរជីវិត...
26/08/2026

ថ្ងៃនេះនាងខ្ញុំបានមកចូលរួមចែករំលែកអំពីស្នេហា និងយុវវ័យ ។ តើអ្វីជាស្នេហាពិត? ហេតុអ្វីស្នេហ៍គ្រាដំបូងមិនអាចក្លាយជាគូរជីវិតរបស់យើង?
រង់ចាំទស្សនានៅលើផេក CLÉ

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

មិនក្បត់ លាក់បាំង ត្រូវស្មោះត្រង់នៅក្នុងគ្រួសារ៖1. តើយើងគួរតែជួបជុំមិត្តភក្តិនៅខាងក្រៅក្នុងកំរិតណាដែលមិនប៉ះពាល់ដល់ទំនាក់...
25/08/2026

មិនក្បត់ លាក់បាំង ត្រូវស្មោះត្រង់នៅក្នុងគ្រួសារ៖

1. តើយើងគួរតែជួបជុំមិត្តភក្តិនៅខាងក្រៅក្នុងកំរិតណាដែលមិនប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ?
2. ត្រូវប្រាកដថាទំនាក់ទំនងមិត្តភក្តិរបស់យើងគឺត្រូវបានផ្តល់តម្លៃជូនដល់គ្រួសារ និង កូនៗ។
3. មិនបានបំពានអារម្មណ៍របស់ដៃគូរជីវិតយើងអោយឈឺចាប់នៅឯផ្ទះកំឡុងពេលយើងសប្បាយនៅខាងក្រៅ។
4. សូមកំនត់ឲ្យបានច្បាស់នូវការទំនាក់ទំនងជិតស្និទ្ធកំរិតណាជាមួយមិត្តភក្តិដែលមានភេទផ្ទុយគ្នា ជៀសវាងជ្រុលជ្រួសនាំឲ្យវិនាសដល់គ្រួសារ។
5. កម្រិតនៃការទំនាក់ទំនងត្រូវមានភាពច្បាស់លាស់ហើយតម្លាភាព ទំនាក់ទំនងការងារ ឬ ផ្ទាល់ខ្លួន? ជៀសវាងការយល់ច្រឡំ ឬអាចជ្រុលខ្លួននាំឲ្យប៉ះពាល់ទំនាក់ទំនងគ្រួសារ។

វិធីជួយឲ្យគ្រួសារមានសភមង្គលយូរអង្វែងតទៅ!

1. មិនលាក់បាំង និងស្មោះត្រង់នៅក្នុងគ្រួសារ
2. ទំនាស់នៅក្នុងគ្រួសារត្រូវដោះស្រាយភ្លាមដោយការគោរព និងមានសីលធម៌
3. ដាក់ដែនកំនត់ខ្លួនឯងជាមួយការជួបជុំមិត្តភក្តិនៅក្រៅផ្ទះ គឺមិនឲ្យដៃគូរម្ខាងឈឺចាប់ដោយសារការរាប់អានមិត្ត
4. ផ្តល់ការគោរព និងដឹងគុណរាល់ថ្ងៃ ចំពោះដៃគូរជីវិត
5. បង្កើតពេលវេលាល្អៗ និមានគុណភាពជាមួយគ្នា ដោយគ្មានទំនាស់
6. រៀបផែនការជីវិតរួមគ្នា ត្រួតពិនិត្យទៀងទាត់ និងប្រឹងប្រែងសម្រេចវាទាំងអស់គ្ន។

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

វិធីជួយឲ្យគ្រួសារមានសភមង្គលយូរអង្វែងតទៅ!1.  មិនលាក់បាំង និងស្មោះត្រង់នៅក្នុងគ្រួសារ 2. ទំនាស់នៅក្នុងគ្រួសារត្រូវដោះស្រាយ...
24/08/2026

វិធីជួយឲ្យគ្រួសារមានសភមង្គលយូរអង្វែងតទៅ!

1. មិនលាក់បាំង និងស្មោះត្រង់នៅក្នុងគ្រួសារ
2. ទំនាស់នៅក្នុងគ្រួសារត្រូវដោះស្រាយភ្លាមដោយការគោរព និងមានសីលធម៌
3. ដាក់ដែនកំនត់ខ្លួនឯងជាមួយការជួបជុំមិត្តភក្តិនៅក្រៅផ្ទះ គឺមិនឲ្យដៃគូរម្ខាងឈឺចាប់ដោយសារការរាប់អានមិត្ត
4. ផ្តល់ការគោរព និងដឹងគុណរាល់ថ្ងៃ ចំពោះដៃគូរជីវិត
5. បង្កើតពេលវេលាល្អៗ និមានគុណភាពជាមួយគ្នា ដោយគ្មានទំនាស់
6. រៀបផែនការជីវិតរួមគ្នា ត្រួតពិនិត្យទៀងទាត់ និងប្រឹងប្រែងសម្រេចវាទាំងអស់គ្នា

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

វិធីបំភ្លេចស្នេហាចាស់! 1. ទុកអោយពេលវេលាជាអ្នកដោះស្រាយ ផ្តោតលើតែគោលដៅ និងការថែទាំផ្លូវចិត្តខ្លួនឯង2. ទទួលស្គាល់ថាយើងបាត់ប...
23/08/2026

វិធីបំភ្លេចស្នេហាចាស់!

1. ទុកអោយពេលវេលាជាអ្នកដោះស្រាយ ផ្តោតលើតែគោលដៅ និងការថែទាំផ្លូវចិត្តខ្លួនឯង
2. ទទួលស្គាល់ថាយើងបាត់បង់គេហើយ
3. បង្ហាញភាពសោកសង្រងដែលវិជ្ជមានដល់ខ្លួនឯង
4. ប្រយត្ត័ជាមួយនឹងការប្រើប្រាស់បណ្តាញសង្គម អាចឈឺចាប់ពេលឃើញអតីតសង្សារយើង
5. ប្រយត្ត័ជាមួយនឹងការទទួលយកស្នេហាថ្មីកំឡុងពេលឈឺចាប់នឹងអ្នកចាស់ អាចឈឺចាប់ម្តងទៀត ព្រោះរបួសចាស់មិនទាន់ជា
6. ការធ្វើសមាធិ ផ្ចង់អារម្មណ៍មកបច្ចុប្បន្ន និងហាត់ប្រាណ
7. បង្កើតពេលវេលាសម្រាប់ខ្លួនឯង និងស្វែងរកក្ដីសង្ឃឹមក្នុងជីវិត
8. ត្រូវតែចងចាំថា តើហេតុអ្វីបានជាយើងបែកគ្នា? ជៀសវាងជួបបញ្ហាដដែល
9. បើមិនអាចជួយខ្លួនឯងបានប្រសើរទេ ស្វែងរកការព្យាបាលផ្លូវចិត្ត

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

ហេតុផលនៃការបែកបាក់ស្នេហា!1. មិនស្មោះត្រង់ កុហក់ ឬ លួច​លាក់បិទបាំង/លាក់ទុកក្តីស្រឡាញ់ និង មិនអើពើនឹងដៃគូរស្នេហា2. អាកប្បក...
22/08/2026

ហេតុផលនៃការបែកបាក់ស្នេហា!

1. មិនស្មោះត្រង់ កុហក់ ឬ លួច​លាក់បិទបាំង/លាក់ទុកក្តីស្រឡាញ់ និង មិនអើពើនឹងដៃគូរស្នេហា
2. អាកប្បកិរិយាពិបាក យើងមិនអាចទទួលយកបាន
3. ជាមនុស្សឆាប់ខឹងដោយមិនសមហេតុផល
4.មិនចេះជួយទុក្ខធុរៈគ្នា ឬគាំទ្រផ្លូវចិត្ត និងអារម្មណ៍
5. មនុស្សដែលបង្កគ្រោះថ្នាក់ដល់យើង ឬ មនុស្សមានឥទ្ធិពលមិនល្អក្នុងសង្គម
6. ចូលចិត្តត្អូញត្អែ ឆាប់ចុះចាញ់នឹងជីវិត
7. មិនប្រឹងអភិវឌ្ឍខ្លួនឯង ឬខ្វះទំនាក់ទំនងសង្គម
សម្រាប់ការប្រឹក្សា Mindspace Center លំហចិត្ត

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

តើស្នេហាជាអ្វី!🟢 ស្នេហាមានន័យថា ជាសេចក្តីស្រលាញ់ គោរព និង ឲ្យតម្លៃគ្នា។ 🟢 ស្នេហាគឺមិនអាត្មានិយម ស្នេហាគឺផ្តល់ឲ្យដៃគូរនូវ...
21/08/2026

តើស្នេហាជាអ្វី!

🟢 ស្នេហាមានន័យថា ជាសេចក្តីស្រលាញ់ គោរព និង ឲ្យតម្លៃគ្នា។
🟢 ស្នេហាគឺមិនអាត្មានិយម ស្នេហាគឺផ្តល់ឲ្យដៃគូរនូវអារម្មណ៍សុវត្តិភាព។
🟢 ស្នេហាគឺជាតម្រូវការរបស់មនុស្សគ្រប់រូប "ទីណាមានទឹកទីនោះមានត្រី ទីណាមានស្រីទីនោះមានប្រុស"។
🟢 មនុស្សប្រុស និងមនុស្សស្រីពិតជាត្រូវការគ្នាដើម្បីបង្កើតពិភពលោកមួយដ៏ស្រស់ស្អាត។
🟢 ស្នេហាធ្វើឲ្យអារម្មណ៍មនុស្សមានក្តីសុខ និងមានកំលំាងចិត្តតស៊ូជម្នះគ្រប់បញ្ហាជីវិត។
🟢 ស្នេហាអាចផ្លាស់ប្តូរមនុស្សពីអាក្រក់មកជាល្អ ហើយក៏ពីល្អមកជាអាក្រក់ផងដែរ។
រងចាំទស្សនាវីដេអូពេញ CLÉ

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

13/08/2026

យើងមានក្តីសុខ សង្គមយើងមានក្តីសុខ!

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

12/08/2026

វប្បធម៌ខ្មែរយើងល្អណាស់!

🧑‍🎓 លោកស្រី ហាន វុទ្ធី | អ្នកចិត្តសាស្ត្រជាន់ខ្ពស់
✅ សេវាសុខភាពផ្លូវចិត្ត • ប្រឹក្សាផ្លូវចិត្ត
📲 សូមធ្វើការណាត់ជួបជាមុន https://t.me/hanvuthy
_______________________________
#សុខភាពផ្លូវចិត្ត #គូជីវិត #គ្រួសារ #សាលារៀន

Address

Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Ms. Han Vuthy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share