Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត

Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត OBGY

15/12/2023

🤍

🚩 ចែករំលែកជូនចំពោះប្អូនៗប្រុសស្រី និងឱពុកម្តាយទាំងអស់គ្នា ទុកជាបទពិសោធន៍🔞 ករណី :ចោទរំលោភសេពសន្ថវៈ (រឿងពិត)ក្មុងអំឡុងពាក់...
18/04/2023

🚩 ចែករំលែកជូនចំពោះប្អូនៗប្រុសស្រី និងឱពុកម្តាយទាំងអស់គ្នា ទុកជាបទពិសោធន៍
🔞 ករណី :ចោទរំលោភសេពសន្ថវៈ (រឿងពិត)

ក្មុងអំឡុងពាក់កណ្តាលឆ្នាំ 2014 ខ្ញុំជាវេជ្ជបណ្ឌិតថ្មីទើបចប់ការសិក្សាពីប្រទេបារាំងបានមួយឆ្នាំ បំរើការនៅមន្ទីរពេទ្យរដ្ឋមួយក្នុងក្រុងភ្នំពេញ។

នាព្រឹកថ្ងៃសៅរ៍ ម៉ោងប្រហែល 9h ដែលត្រូវជាថ្ងៃប្រចាំការ 24h, ខ្ញុំទទួលបានទូរសព្ទ័អោយមកជួយពិនិត្យករណីរោគស្រ្តីមួយ ព្រោះលោកសាស្រ្តាចារ្យប្រធានក្រុមកំពុងជាប់វះ។

មកដល់មុខបន្ទប់ ខ្ញុំឃើញលោកពូម្នាក់មាឌធំ ទឹកមុខរួសរាយ មានឯកសណ្ឋានជាអាជ្ញាធរមានសមត្ថកិច្ច ញញឹមដាក់ខ្ញុំ។
ចូលដល់ក្នុងបន្ទប់ពិនិត្យ ឃើញមានអ្នកមីងម្នាក់ដែលមានសម្បុសររូបរាងសមសួន ស្ឋានភាពជាអ្នកមានជីវភាពបង្គួរ(ត្រូវជាម្តាយជនរងគ្រោះ) និង យុវតីដ៏ស្រស់ស្អាតពីរនាក់: កូនបងស្លៀកពាក់ឆុតគេងយប់សាច់រលោង ម្នាក់ជាប្អូន អាយុ17ឆ្នាំ (ជាជនរងគ្រោះ) ស្លៀកខោខៅប៊យខ្លី អាវយឺតខ្លួនខ្លីលេចសាច់ចង្កេះបន្តិច។ ពួកគាត់ទាំងពីរនាក់បងប្អូន ក្មេងៗអាយុស្របាលគ្នា មានទឹកមុខរីករាយ សុភាពរាបសារ សប្បុរសរក្បុសភ្លឺដូចអំពូល ច្រមុះខ្ពស់ ភ្នែកសមមុខ ដៃជើងស្រឡូន កម្ពស់ខ្ពស់ជាងអ្នកគ្រូពេទ្យ និយាយរួមស្អាតខ្លាំង។

ទាំងបីនាក់ម្តាយកូន លើកដៃជំរាបសួរគ្រូពេទ្យ ហើយរាបរាប់ដូចតទៅ!

(ចាប់ពីនេះទៅ នាងខ្ញុំសូមហៅកាត់ ម្តាយជនរងគ្រោះថា អ្នកមីង , ហៅជនរងគ្រោះថា B និងបងស្រីជនរងគ្រោះ ថាA)

🏥ខ្ញុំ: ជំរាបសួរមីង មានបញ្ហាអ្វីដែរ?
👩‍🦳អ្នកមីង: កូនBខ្ញុំត្រូវបានគេរំលោភកាលពីយប់មិញ សូមអ្នកគ្រូជួយពិនិ្យនិងធ្វើរបាយការណ៌មក ខ្ញុំយកអោយពូរបស់ B ដែលចាំនៅក្រៅបន្ទប់យកទៅប្តឹងគេ!
🏥ខ្ញុំ: ខ្ញុំសូមពិនិត្យមើលប្អូនBសិនមីង ហើយរបាយការណ៍េផ្លូវការណ៌ត្រូវចាំលោកប្រធានខ្ញុំមកជួយមើលនិងទទួលស្គាល់ និងប្រហែលត្រូវឆ្លងរដ្ឋបាលមន្ទីពេទ្យទៀត ទើបមីងអាចយកប្រើបាន។ វាត្រូវចំណាយពេល!
👩‍🦳អ្នកមីង: ចា មិនអីទេអ្នកគ្រូ ពិនិត្យទៅអ្នកគ្រូ ហើយសូមជួយពិនិត្យអោយលំអិត ព្រោះខ្ញុំត្រូវអោយខាងប្រុសគេទទួលខុសត្រូវជាដាច់ខាត!

🏥ខ្ញុំ(ដោយទឹកមុខស្រពោន): B សូមប្អូនរាបរាប់ដំណើរដើមទងប្រាប់បងខ្លះៗបានទេ?
👩‍🦰B: ចាបង ខ្ញុំសិស្សថ្នាក់ទី11 សង្សាខ្ញុំរៀនមហាវិទ្យាល័យឆ្នាំទីបី យើងស្គាល់គ្នាជាងបីខែហើយ ដើរលេងជាមួយគ្នាញឹកញាប់ គាត់ព្យាយាម បបួលខ្ញុំចូលអូតែលច្រើនដងហើយ តែខ្ញុំមិនព្រម យប់មិញ គាត់អត់ប្រាប់ខ្ញុំទេ ចេញពីមើលកុន គាត់ដឹកខ្ញុំចូលអូតែលតែម្តង! ព្រឹកឡើងគេក៏ដឹកខ្ញុំមកផ្ទះវិញទៅ។
👱‍♀️A: នឹងហើយអ្នកគ្រូ Bមកដល់ផ្ទះភ្លាម ម៉ាក់នឹងខ្ញុំស្រូតយកមកជួបអ្នកគ្រូភ្លាម សូម្បីអាវគេងយប់ខ្ញុំមិនប្តូរផង មកទាំងចឹងម៉ង!

ខ្ញុំស្តាប់ហើយមានមន្ទិលតែមិនហ៊ាននិយាយអីទេ ក៏យកប្អូនBទៅពិនិត្យ។ ពិនិត្យបណ្តើរខ្ញុំប្រាប់Bបណ្តើរពីអ្វីដែលបានពិនិត្យឃើញ ហើយBរាបរាប់ប្រាប់មកវិញក៏ច្រើន ហើយស្តាប់ទៅ មិនមានករណីបង្ខំទេ ហើយក៏មិនមែនលើកទីមួយដែរ។

🏥ខ្ញុំ: ពិនិត្យរួចហើយមីង Bគ្មានស្នាមរបួសអ្វីទេ មានស្នាមដាច់ព្រហ្មចារីយ៍តិចតួចហើយមើលទៅមិនមែនរបួសថ្មីទេ...
និយាយមិនទាន់ចប់ អ្នកមីងកាត់...

👩‍🦳អ្នកមីង: អ្នកគ្រូសរសេរតែប៉ុន្នឹងទេក្នុងរបាយការណ៍? សរសេរចឹងខ្ញុំប្តឹងគេម៉េច? ចុះអត់ពិនិត្យទឹកកាមអីទេ?
🏥ខ្ញុំ: ចាមីង ធម្មតារបាយកាណ៌ពេទ្យសរសេរតែអ្វីដែលពេទ្យពិនិត្យឃើញប៉ុន្នោះ មិនមែនសរសេរថាគាត់ត្រូវបានគេរំលោភទេ។ ហើយការពិនិត្យទឹកកាមគឺការមើលបញ្ជាក់ DNA, តេស្តនឹងមានតំលៃថ្លៃហើយមិនទាន់ធ្វើបាននៅស្រុកយើងទេ ណាមួយទៀត ដល់តែមីងមាន DNA ម្នាក់ប្រុសនឹងមកផ្ទៀងទឹកកាមដែលយើងពិសោធន៍ទើបបញ្ជាក់បានថាជារបស់ម្នាក់នឹង!
👩‍🦳អ្នកមីង (លើកដៃសំពះ): សូមទោសអ្នកគ្រូ ជួយប្អូនទៅ អាណិតគ្នាក្មេងណាស់ ខ្ញុំមិនភ្លេចគុណអ្នកគ្រូទេ គេកូនអ្នកមាន ចរិកក៏សមរម្យ មានចំណេះដឹង ខ្ញុំចង់បានគេជាកូនប្រសារដែរ។
🏥ខ្ញុំភ្ញាក់ព្រឺត: ហាក៎.. ចុះមីងម៉េចមិនប្រាប់ម៉ែឱគេ អោយចូលតាមច្បាប់ទៅ ក្មេងៗគេស្រលាញ់គ្នាតើ!
👩‍🦳អ្នកមីង: គេមិនយកយើងទេ គេមានណាស់អ្នកគ្រូអឺយ! ដល់តែគំរាមប្តឹង ក្រែងគេខ្លាចខូចកេត្តិយស គេព្រមយកយើង! អ្នកគ្រូជួយទៅ ខ្ញុំក៏មិនមែនប្តឹងគេដើម្បីលុយដែរ គឺចង់អោយគេទទួលខុសត្រូវប៉ុន្នោះ!
🏥ខ្ញុំ:សុំទោសមីង របាយណ៌វេជ្ចសាស្ត្រ បោកគេមិនបានទេ ពេទ្យណាក៏គេចេះពិនិត្យដែរ ណាមួយខ្ញុំនឹងជំរាបលោកប្រធានខ្ញុំ ហើយគាត់នឹងជួយពិនិត្យបន្ថែម.... ....

រឿងហ្នឹងនៅវែងទៀត តែនាងខ្ញុំសូមសរសេរត្រឹមហ្នឹងទុកជាបទពិសោធន៌ជូនប្អូនៗទាំងប្រុសទាំងស្រី ពិចារណាតាមការគួរ! 🙏

📛📛មូលហេតុមួយចំនួនដែលធ្វេីអោយអ្នកឈឺសុដន់📛✅1.ការប្រែប្រួលអ័រម៉ូន​ (មុនមករដូវ​ រឺ​អ្នកំពុងមានទំងន់)✅2.អ្នកប៉ះទង្គិចរឺបុកអ្វ...
13/04/2023

📛📛មូលហេតុមួយចំនួនដែលធ្វេីអោយអ្នកឈឺសុដន់📛

✅1.ការប្រែប្រួលអ័រម៉ូន​ (មុនមករដូវ​ រឺ​អ្នកំពុងមានទំងន់)
✅2.អ្នកប៉ះទង្គិចរឺបុកអ្វីមួយ
✅3.អាវទ្រនាប់ដែលអ្នកប្រេីប្រាស់​មិនសមស្របនឹងទំរង់សុដន់
✅4.រលាគសាច់ដុំទ្រូង​ (សាច់ដុំក្រោយសុដន់)
✅5.អ្នកកំពុងបំបៅដោះ
✅6.ក្រពេញសុដន់​ មានករោគ
✅7.ការប្រេីប្រាស់ថ្នាំព្យាបាលមួយចំនួន
✅8.ឈឺលេីស្នាមវះ​ រឺ​ ក្រោយព្យាបាលកាំរស្មី
✅9.មានដុំដោះ
✅10.មហារីកសុដន់

📍🏪អាស័យដ្ឋាន: ខុនដូ ដឹស្តា ប៉ូឡារីស២៣ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)
🌐🏪Google maps: https://maps.app.goo.gl/uo2eAyNWAmsMATFT9?g_st=ic
☎️☎️Tel:068 666 990 /085 666 990
📲🌐Telegram: t.me/Sokhasalongevityclinic
📲🌐page: https://m.facebook.com/Sokhasalongevityclinic/?mibextid=LQQJ4

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Yong Malisadet-វេជ្ជ. យង់ ម៉ាលីសាដែត:

Shortcuts

Share

Category