ពុទ្ធី លីយ៉ា

ពុទ្ធី លីយ៉ា ស្នាមញញឹម ជីវិតមានសុភមង្គល

27/06/2026
នារីម្នាក់សម្រចចិត្តបែកពីសង្សារ ហើយមិត្តភក្តិនាងក៏សួរថាមកពីហេតុអ្វី។នាងក៏ឆ្លើយថា:-គេជាកូនល្អសម្រាប់គ្រួសាររបស់គេ តែមិនប្...
05/02/2021

នារីម្នាក់សម្រចចិត្តបែកពីសង្សារ ហើយមិត្តភក្តិនាងក៏សួរថាមកពីហេតុអ្វី។នាងក៏ឆ្លើយថា:

-គេជាកូនល្អសម្រាប់គ្រួសាររបស់គេ តែមិនប្រាកដថាគេអាចជាអនាគតស្វាមីដ៏ល្អរបស់ខ្ញុំឡើយ។ គេស្រឡាញ់គ្រួសារពេក ស្តាប់ប៉ាម៉ាក់ជ្រុលពេក។ ពួកយើងស្រឡាញ់គ្នាលាក់លៀមព្រោះបើប៉ាម៉ាក់របស់គេដឹងថាកូនគាត់មកស្រឡាញ់នារីក្រីក្រដូចជាខ្ញុំ ពួកគាត់នឹងកាត់កាលគេចោលមិនខាន។ តើសុភមង្គលនៅត្រង់ណា បើគេជាកូនល្អជ្រុលយ៉ាងនេះ? ទៅថ្ងៃមុខ គេអាចនឹងបោះបង់ខ្ញិំ តាមអ្នកមានគុណគេក៏ថាបាន។ សម្រាប់ខ្ញុំ ប្តីល្អមិនពិបាករកទេ តែម្តាយឪពុកកក្មេកល្អទើបពិបាករក។ យើងរួមរស់ជាមួយប្តីយើងមែន តែបើប្តីយើងស្តាប់តែម្តាយឪពុកគេពេក ជីវិតគូយើងគ្មានក្តីសុខទេ។

មិត្តភក្តិក៏សួរបន្ត:

-ម៉េចក៏ឯងមិនសាកយកចិត្តអនាគតម្តាយឪពុកក្មេកឯងសិនទៅ?

នារីតបភ្លាមទាំងញញឹម:

-មនុស្សគេស្អប់យើងហើយ ទោះធ្វើល្អបុណ្ណាក៏គេមើលមិនឃើញដែរ។ សង្សារគ្នាគ្មានភាពក្លាហានចំពោះស្នេហាពួកយើងទេ។ ប៉ាម៉ាក់ខ្ញុំក៏មានកត្តិយសដែរ រឿងអីខ្ញុំត្រូវទៅយកចិត្តខាងប្រុសទាំងដែលគេមិនឲ្យតម្លៃគ្រួសារខ្ញុំបន្តិចសោះនោះ?បានហើយ! ឈប់សួរខ្ញុំទៀតទៅ! ខ្ញុំបែកពីគេបែបនេះគឺល្អបំផុតហើយ ព្រោះមានតែបែកគ្នាទេ ទើបខ្ញុំអាចផ្តល់កត្តិយសនិងតម្លៃជូនគ្រួសារខ្ញុំ

ជារឿងដែលនឹកឃើញភ្លាមៗ ហើយក៏មិនដឹងថាអ្នកណាខ្លះធ្លាប់ជូប ឬ កុំជួបរឿងស្រដៀងរឿងខាងលើឬអត់។

ខ្ញុំសូមអភ័យទោសទុកជាមុន ព្រោះរឿងខាងលើមិនបានគ្រប់ជ្រុងជ្រោយនិងមានអត្ថន័យពេញលេញឡើយ។ រឿងនេះកើតឡើងក៏ដោយសារអារម្មណ៍មួយឆាវដែលហោះកាត់ចិត្តខ្ញុំ។
#ធ្វើល្អចេញពីចិត្តមិនមែនប្រឌិតអោយគេអាណិតខ្លួនហើយទម្លាក់កំហុសលើគេ

10/07/2019

គួរអោយស្រលាញ់ណាស់ 😘😘

Address

Phnom Penh

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 19:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+85517717671

Website

Alerts

Be the first to know and let us send you an email when ពុទ្ធី លីយ៉ា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ពុទ្ធី លីយ៉ា:

Shortcuts

Share