Prek Takong Medical Cabinet

Call Directions Contact the practice

Prek Takong Medical Cabinet មានទទួលពិនិត្យនិងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ

អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន…………………………………………………………………………វិធីសាស្រ្ត​​ថ្មី​តែ​សាមញ្ញ​ ​​ជួយ​ឱ...
17/11/2021

អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន
…………………………………………………………………………

វិធីសាស្រ្ត​​ថ្មី​តែ​សាមញ្ញ​ ​​ជួយ​ឱ្យ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ថយ​ចុះ ដោយ​ពុំ​បាច់​​​​​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ចាក់​អាំង​ស៊ុយ​លីន​ ត្រូវ​អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ និង​​ណែ​នាំ​។

វិធីសាស្រ្ត​​ថ្មី​តែ​សាមញ្ញ​ ​​ជួយ​ឱ្យ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ថយ​ចុះ ដោយ​ពុំ​បាច់​​​​​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ចាក់​អាំង​ស៊ុយ​លីន​ ត្រូវ​អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ និង​​ណែ​នាំ​។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​ប្រទេស​អ៊ីស្រាអែល​ បាន​​រក​ឃើញ​ថា វិធី​សាមញ្ញ​​​ដែល​​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​គឺ ការ​កម្រិត​​អាហារ​​ត្រឹម​​តែ​បី​ពេល​​សម្រាប់​១​ថ្ងៃ (មិន​ឱ្យ​លើស​ពី​បី​ពេល​) ដោយ​ក្នុង​នោះ​​អាហារ​ទាំង​បី​ពេល​នោះ គប្បី​​ទទួល​ទាន​​ឱ្យ​​ទៀង​ទាត់​ពេល​​វេលា។ អនុវត្តតាម​វិធី​នេះ​ក្នុង​រយៈ​ពេល​បី​​ខែ​ អាច​ជួយ​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​​លើ​ការ​​ចាក់​អាំង​ស៊ុយ​លីន​​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​បាន​ ដោយ​មាន​ប្រសិទ្ធ​ភាព​។

អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​ថា ដោយ​សារ​វិធី​សាស្រ្ត​​កំណត់​នេះ គឺ​ជួយ​ឱ្យ​អ្នក​​កើតជំងឺ​ទឹក​នោម​ផ្អែម ​​​ស្រកទម្ងន់​ខ្លះ ព្រម​ទាំង​បន្ថយ​ចំណង់​ញ៉ាំ​អាហារ​​ ដែល​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។ វិធី​​នេះ ត្រូវ​បាន​ពិសោធ​រយៈ​​ពេល១២​សប្តាហ៍​​លើ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្ម័គ្រ​ចិត្ត​ ដែល​មាន​បញ្ហា​​លើស​ទម្ងន់ ​២៨ ​នាក់ ហើយ​​​វិធី​នេះ ជួយ​ឱ្យ​អ្នក​ទាំងនោះឲ្យ​ស្រកទម្ងន់​​ជា​មធ្យម​៥​គីឡូក្រាម និង​​ថយ​ចុះ​ជា​តិ​ស្ករ​​ក្នុង​ឈាម​ (Hemoglobin A1C) ប្រមាណ​១,២%។

ក្រោយ​រយៈ​ពេល​ ១២​សប្តាហ៍​ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​កត់​សម្គាល់​ឃើញ​ពី​ប្រសិទ្ធភាព​ ឃើញ​ថា អ្នក​ជំងឺ​ទាំង​នោះ ពុំ​ពឹង​ផ្អែក​លើ​​ការ​ចាក់​អាំង​ស៊ុយ​លីន​បាន​ច្រើន ដែល​​អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​វិធី​នេះ ជា​ការ​ណែ​នាំ​ថ្មី​មួយ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ សម្រាប់​​​ការ​រក​ឃើញ​នេះ គឺ​ជា​ការ​ស្រាវជ្រាវ​រួម​គ្នា រវាង​ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​ មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ Wolfson​ និង​សាកលវិទ្យាល័យ​ Hebrew Jerusalem នៃ​ប្រទេស​អ៊ីស្រាអែល។

24/07/2021

ខណៈពេលដែលប្រទេសជិតខាងយើងបាននឹងកំពុងតែរីករាលដាល និងស្លាប់ដោយសារកូវីដ១៩ ប្រទេសយើងអាចនឹងមានផលប៉ះពាល់នៃការឆ្លងកាន់តែខ្លាំងបន្ថែមទៀត ។

Address

Prek Takong, Prek Tasek, Chrouy Changva
Phnom Penh
12000

Telephone

+85512299295

Website

Alerts

Be the first to know and let us send you an email when Prek Takong Medical Cabinet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Prek Takong Medical Cabinet:

Shortcuts

Share

Category