22/07/2026
#យល់ដឹងអំពីក្រុមឱសថAntispasmodics
✍️ Antispasmodics ជាក្រុមឱសថដែលប្រឆាំងការកន្រ្តាក់នៃសាច់ដុំ ត្រូវបានគេប្រើនៅក្នុងករណីមួយចំនួនដូចជា៖
- ព្យាបាលរោគសញ្ញាឈឺចាប់នៃផ្លូវទឹកប្រមាត់នឹងប្រព័ន្ធរំលាយអាហារ (ចុកពោះ, ចុករមួលកន្រ្តាក់ក្នុងពោះ...)
- ជំងឺខ្សោយនឹងរលាកពោះវៀន (IBS)
- ព្យាបាលរោគសញ្ញាឈឺចាប់ដែលបណ្តាលមកពីការកន្រ្តាក់ផ្លូវទឹកនោម (ឈឺចុកចាប់ខ្លាំងនៅតម្រងនោម Renal colic...)
- ព្យាបាលរោគសញ្ញាឈឺចាប់នៃការកន្រ្តាក់លើរោគស្រ្តី (ការឈឺចុកចាប់ក្បាលពោះពេលមករដូវ....)
- ជំនួយព្យាបាលការកន្រ្តាក់នៅពេលមានផ្ទៃពោះ
💊 សារធាតុថ្នាំដែលមាននៅក្នុង Antispasmodics រួចមាន៖
○ Phoroglucinol (Anticholinergic Antispasmodic)
○ Smooth Muscle relaxant Antispasmodics
- Alverine
- Dotavirine
- Mebevirine
○ Trimebutine (Antimuscarinic Antispasmodic)
○ Hyoscine Butylbromide (Anticholinergic Antispasmodic)
🟢 ទម្រង់នឹងកម្រិតនៃការប្រើប្រាស់របស់ Antispasmodics:
○ ចំពោះ Phoroglucinol ៖
- ឱសថគ្រាប់
◇ មនុស្សពេញវ័យ៖ 1-2គ្រាប់ (80mg) × 3ដង
Max Dose: 6caps ក្នុងមួយថ្ងៃ
◇ កុមារ៖
=> 12ឆ្នាំ ទៅ > 12ឆ្នាំ: 1គ្រាប់ (80mg) × 2ដង
=> > 2ឆ្នាំ: 1 គ្រាប់ (80mg)
- ឱសថចាក់
◇ មនុស្សពេញវ័យ៖ ដូសដំបូង 1-3អំពូល / ១ថ្ងៃ ដោយចាក់សរសៃ ឬ សាច់ដុំ, ដូសបន្ត ប្តូរជាឱសថគ្រាប់ មិនលើសពី 6 គ្រាប់ទេក្នុង ១ថ្ងៃ ឬប្រើឱសថស៊ុល ៣គ្រាប់ក្នុង ១ថ្ងៃ
○ ចំពោះ Alverine៖
- ឱសថគ្រាប់
◇ មនុស្សពេញវ័យ: 60-120mg x 3ដង
○ ចំពោះ Trimebutine៖
ឱសថគ្រាប់
◇ មនុស្សចាស់៖
- កម្រិតស្រាល: 100mg x 3ដង នៅមុនពេលអាហារ 30នាទី ឬ មុនពេលចូលគេង
- កម្រិតខ្ពស់: 200mg x 3ដង
Max: 600mg ក្នុង ១ថ្ងៃ
○ ចំពោះ Hyoscine Butylbromide៖
ឱសថគ្រាប់
+ ការកន្ត្រាក់ផ្លូវរំលាយអាហារ នឹងប្រព័ន្ធផ្លូវទឹកនោម
◇ មនុស្សចាស់៖ 20mg x 4ដង ក្នុង១ថ្ងៃ
◇ កុមារ៖
=> 6-11ឆ្នាំ : 10mg x 3ដងក្នុង១ថ្ងៃ
=> ធំជាង 12ឆ្នាំ: កម្រិតមនុស្សចាស់
+ Irritable Bowel Syndrome
◇ មនុស្សចាស់៖ 10mg x 3ដង
◇ កុមារ ធំជាង 12ឆ្នាំ៖ កម្រិតមនុស្សចាស់
💡 យន្តការសកម្មភាពឱសថនៃក្រុម Antispasmodics៖
○ ចំពោះ Phoroglucinol៖ ជា Anticholinergic Antispasmodics (ពួក Musculotropics) ធ្វើសកម្មភាពដោយរារាំងដោយផ្ទាល់ទៅលើ Voltage-dependent calcium ដែលស្ថិតនៅក្នុងកោសិកាសាច់ដុំរលោង បង្កឲ្យមានការកាត់បន្ថយការនាំចូលនូវ calcium ធ្វើឲ្យការពារបាននូវការកន្ត្រាក់របស់សាច់ដុំ
○ ចំពោះ Alverine៖ Antispasmodics ក្រុម Smooth muscle relaxant (ដែលសាច់ដុំរលោងជាសាច់ដុំដែលមិនមានរងការបញ្ជាហើយមានវត្តមាននៅក្នុងពោះវៀនហើយនឹងស្បូន) ដូចនេះ វាធ្វើសកម្មភាពទៅលើសាច់ដុំរលោងទាំងនោះដោយផ្ទាល់ ដើម្បីទៅពន្លាសាច់ដុំ ហើយកាត់បន្ថយចលនាការកន្ត្រាក់នៃសាច់ដុំ (ក្នុងពោះវៀនទៅលើជំងឺ IBS នឹង ជំងឺ Diverticular) រួមទាំង (ក្នុងស្បូនទៅលើការឈឺចាប់ពេលមករដូវ ដែលបណ្តាលមកពីDsymenorrhea)
○ ចំពោះ Trimebutine៖ ជា Antimuscarinic Antispasmodics ក៏អាចហៅថាជា Spasmolytics ឬ prokinetic agents. សកម្មភាពគ្រប់គ្រងទៅលើចលនានៃពោះវៀនដោយធ្វើឲ្យ receptors mu-opioid សកម្ម បញ្ចេញនូវអរម៉ូនពោះវៀនម្យ៉ាងហៅថា motilin។ motilin មាននាទីគ្រប់គ្រងទៅលើកំហាប់ calcium នៅក្នុងសាច់ដុំពោះវៀន ដែលជួយកាត់បន្ថយនូវការកន្ត្រាក់នៃសាច់ដុំ
○ ចំពោះ Hyoscine៖ ឬហៅថា Scopolamine ជា Anticholinergic antispasmodics ដោយធ្វើសកម្មភាពដោយផ្ទាល់ទៅលើសាច់ដុំរលោងផ្លូវរំលាយអាហារ ផ្លូវទឹកនោម ប្រព័ន្ធទឹកប្រម៉ាត់ ជួយកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំ
🔴 ផលរំខានរបស់ក្រុម Antispasmodics
○ Phoroglucinol: ជាឱសថដែលកម្របង្កផលរំខានប្រតិកម្មអាឡែកហ្ស៊ីដល់អ្នកប្រើ ប៉ុន្តែអាចកើតមានជាយថាហេតុដូចជា៖
- កន្ទួលរមាស់
- កន្ទាលត្រអាក
- ចុះសម្ពាធឈាម
- anaphylactic shock
○ ចំពោះ Alverine:
- ចង្អោរ ក្អួត
- ឈឺក្បាល វិលមុខ
- រមាស់ នឹងប្រតិកម្មអាឡែកហ្ស៊ី
○ ចំពោះ Trimebutine:
- ស្ងួតមាត់
- ក្រហាយទ្រូង
- ចង្អោរ ក្អួត វិលមុខ ឈឺក្បាល
- រាគ ឬ ទល់លាមក
○ ចំពោះ Hysocine:
- ស្ងួតមាត់
- ទល់លាមក
- ចង្វាក់បេះដូងមិនស្មើ
🚫 ការហាមប្រើនឹងការប្រុងប្រយ័ត្នរបស់ឱសថ៖
○ ចំពោះ Phoroglucinol:
- ករណីអ្នកជំងឺប្រតិកម្មជាមួយសារធាតុ
- Functional ileus (ជំងឺពោះវៀនលែងមានការកន្រ្តាក់
- Intestinal obstruction (ជំងឺស្ទះពោះវៀន)
○ ចំពោះ Alverine:
- អ្នកជំងឺប្រតិកម្មសារធាតុឱសថ
- Paralytic ileus
- ជំងឺស្ទះពោះវៀន (Intestinal Obstruction)
○ ចំពោះ Trimebutine:
- កូនក្មេង ស្រ្តីមានផ្ទៃពោះ នឹងបំបៅដោះកូន
- អ្នកជំងឺ Lactose intolerance
- ហាមប្រើនឹងឱសថក្រុមពន្លាសាចដុំដទៃ៖ ដោយវាអាចពន្យាររយៈពេលនៃឱសថទាំងនោះ
○ ចំពោះ Hyoscine:
- អ្នកជម្ងឺទឹកដក់ក្នុងភ្នែក Glaucoma
- អ្នកជំងឺចុះខ្សោយសាច់ដុំ (Myasthenia Gravis
- អ្នកជំងឺស្ទះផ្លូវទឹកនោម (Urinary retention)
- ស្ត្រីមានផ្ទៃពោះនឹងបំបៅដោះកូន
♻️ អន្តរកម្មឱសថនៃក្រុម Antispasmodics
○ ចំពោះ Phoroglucinol:
- ហាមការប្រើប្រាស់ជាមួយនឹងឱសថ Analgesics ដូចជាពួក morphine នឹងស្រឡាយ ដែលជា Opioids ដោយសារពពួក Opioids បង្កឲ្យមានការកន្ត្រាក់នូវសាច់ដុំ ដែលបណ្តាលឲ្យប្រឆាំងគ្នានឹង Phoroglucinol
- ទៅលើឱសថចាក់ ហាមប្រើជាមួយឱសថ Analgin (Metamizole) ដែលបង្កទៅជា thrombophlebitis
○ ចំពោះ Alverine:
-ក្រុមឱសថការពារលើសសម្ពាធឈាម (ACE inhibitors/beta-blockers/Calcium channel blockers) :ដោយ Alverine ជម្រុញមុខងារនៃឱសថក្រុមទាំងនេះ បណ្តាលជាហានិភ័យនៃការថយចុះសម្ពាធឈាម
- ក្រុមឱសថ CNS Depressants : បង្កើនកម្រិតនៃ CNS depressants
- Antispasmodics ដទៃ:បង្កើនការញៀន នឹង gut musculature
○ ចំពោះ Trimebutine:
- Benzodiazepines: បង្កើនប្រសិទ្ធិភាពរារាំងលើ CNS នៃក្រុម benzodiazepines
- Aceclofenac /Paracetamol: បន្ថយអត្រានៃការបញ្ចេញចោលរបស់ Trimebutine
- Acetazolamide: បន្ថយប្រសិទ្ធិភាពនៃ trimebutine
- Trimebutine បង្កើនប្រសិទ្ធិភាពនៃក្រុម hypoglycemic នឹងបង្កើនហានិភ័យនៃ bradycardia លើឱសថ Acebutolol
○ ចំពោះ Hyoscine:
- Metoclopramide: បន្ថយកម្រិតធំនៃឱសថទាំង ២ ដោយសារយន្តការសកម្មភាពផ្ទុយគ្នា
- Antidepressants/Antihistamines: បង្កើនផលរំខាននៃឱសថ Hyoscine
- Beta adrenergic agent: ជម្រុញចង្វាក់បេះដូងលោតញាប់
- Antacids: បន្ថយកម្លាំងនៃ hyoscine
- ហាមឃាត់ការប្រើជាមួយឱសថ Anticoagulants ដោយសារអាចបង្កជាស្នាមជាំ នឹងកកឈាមនៅទីកន្លែងដែលចាក់
💡 ការចែករំលែកអត្ថបទខាងលើគ្រានតែជាគន្លឹះខ្លីៗសម្រាប់បន្ថែមការយល់ដឹងទៅលើស្ថានភាពជំងឺ នឹងពត៌មាននៃឱសថនីមួយៗខ្លះតែប៉ុណ្ណោះ។ ប្រសិនបើមានសញ្ញាណនៃការសង្ស័យណាមួយដែលទាក់ទងទៅនឹងជំងឺនានា និងការប្រើប្រាស់ឱសថណាមួយ សូមទៅពិភាក្សា ឬ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ឬ ឱសថការី ជាមុនសិន👩⚕️🧑⚕️ ដោយជៀសវាងការព្យាបាល នឹងការប្រើប្រាស់ឱសថដោយខុសគោលការណ៍នឹងការណែនាំ ដែលអាចបណ្តាលជាគ្រោះថ្នាក់ដល់អាយុជីវិត។
🚫 រក្សាសិទ្ធដោយ៖ Drug and Disease-DD Lim LyLy