28/03/2026
សូមគោរពជូនពត័មានដល់ មាតាបិតា ឬ អ្នកអាណាព្យាបាលទាំងអស់
ជំងឺគ្រុនស្វិតដៃជើងគ្មានថ្នាំព្យាបាលទេ ប៉ុន្តែអាចការពារបានដោយថ្នាំបង្ការ!
សូមអញ្ជើញមាតាបិតា ឬអ្នកអាណាព្យាបាល នាំកុមារដែលមានអាយុក្រោម៥ឆ្នាំទាំងអស់ មកទទួលថ្នាំបង្ការជម្ងឺគ្រុនស្វិតដៃជើង ដូសបន្ថែម ឱ្យបាន២ដងបន្ថែមទៀតដោយឥតគិតថ្លៃ ឱ្យបានគ្រប់ៗគ្នា ទោះបីកុមារធ្លាប់បានទទួលគ្រប់ចំនួន ឬមិនទាន់គ្រប់ចំនួន ឬមិនធ្លាប់បានទទួលថ្នាំបង្ការ ឬទើបនឹងទទួលរួចថ្មីៗនេះមកហើយក៏ដោយ។
📅 កាលបរិច្ឆេទ៖
លើកទី១៖ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៦
លើកទី២៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៦
📍ទីតាំង: នៅមណ្ឌលសុខភាពភ្នំពេញថ្មី ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតផ្ទះលោកអ្នកអាណាព្យាបាល។
សំរាប់ព័ត៌មានបន្ថែម សូមសាកសួរ ប្រធានភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ ឬបុគ្គលិកមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត។
យុទ្ធនាការនេះរៀបចំដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រដោយ Global Polio Eradication Initiative Gavi, the Vaccine Alliance World Health Organization (WHO) Clinton Health Access Initiative និងយូនីសេហ្វ។