21/03/2026
មុននឹងចាយលុយរបស់អ្នក កុំភ្លេចស្វែងយល់រឿងទាំងនេះ ៖
1. នៅពេលអ្នកអត់លុយ ហើយត្រូវការលុយ អ្នកដើរខ្ចីគេ គេអាចដៀលត្មះអ្នកហើយមិនឲ្យអ្នកខ្ចីទៀត ហើយគេក៏មានបន្ទុករបស់គេមិនអាចជួយអ្នកបានដែរ ។
2. ទោះជាគេឲ្យលុយអ្នកខ្ចីតែ គេអាចគិតថាអ្នកជាមនុស្សគ្មានគំនិត មានលុយចាយមិនចេះគិត ដល់ពេលអស់ប្រឹងដើរខ្ចីគេចាយ ។
3. លុយពិបាករកណាស់ កុំចាយលើរបស់មិនចាំបាច់ ទោះជាអ្នកមានលុយក៏ត្រូវទិញតាមតម្រូវការរបស់អ្នកដែរ ។
4. គេចាយបាន អ្នកក៏ចាយបាន វាមិនមែនជាទស្សនៈត្រឹមត្រូវទេ ព្រោះអ្នកមិនដឹងចំណូលគេច្បាស់ទេ ។ បើគេចំណូល $ 10,000 ក្នុងមួយខែ គេផឹកកាហ្វេ 5$ មិនជាអ្វីទេ បើអ្នកប្រាក់ខែ $300 អ្នកប្រឹងផឹកកាហ្វេ $5 ដូចគេរាល់ថ្ងៃដែរ អ្នកនឹងវេទនា ។
5. នៅពេលរកបានច្រើន ត្រូវចេះដាក់ខ្លួនរស់នៅធម្មតា កុំហ៊ឺហារ ប្រឹងចាយលុយ ព្រោះមនុស្សយើិងមិនអាចរកបានច្រើនរហូតទេ នៅពេលអ្នករកមិនបានលុយដែលអ្នកសន្សំទាំងនោះអាចជួយអ្នកបាន ។
6. មានមនុស្សច្រើនណាស់ដែលចាយលុយតាមអារម្មណ៍ សប្បាយចិត្តក៏ចាយ មិនសប្បាយក៏ចាយ ដូចនេះបើអ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឲ្យនៅផ្លូវកណ្តាល នោះអ្នកក៏មិនសូវចាយលុយដែរ ។
7. បើអ្នកពូកែចាយ អ្នកត្រូវតែក្លាយជាមនុស្សពូកែរកលុយដែរ ហើយរកឲ្យបានច្រើនជាងលុយដែលអ្នកចាយ ហើយទុកសន្សំផង ។
8. គ្មានអ្នកមានលុយណាមិនចេះទុកលុយទេ ហើយលុយក៏មិនចូលចិត្តមនុស្សណាដែលមិនស្រឡាញ់វាដែរ បើអ្នកចាយលុយមានន័យថាអ្នកស្អប់លុយមិនចង់នៅក្បែរវា ។
9. តើអ្នកមានកម្លាំងប៉ុន្មានឆ្នាំទៀតដែលអាចរកលុយបាន ? បើចាយមិនគិតចាស់ទៅ ឬ មានជំងឺបានលុយពីណាយកមកចាយ?
#ប្រឹក្សាបកប្រែណាត់ពេទ្យពេទ្យធ្មេញ_សម្ទូទៅនៅកូ៊