29/07/2026
សេវាកម្មពិគ្រោះ ថែទាំ និងព្យាបាលជំងឺវះកាត់ប្រព័ន្ធប្រសាទ (ខួរក្បាល និងឆ្អឹងខ្នង) មជ្ឈមណ្ឌលឯកទេសវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាព និងការព្យាបាលជំងឺប្រព័ន្ធប្រសាទឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ សូមជូនដំណឹងដល់សាធារណជន អំពីការផ្តល់សេវាពិគ្រោះជំងឺ និងការព្យាបាលដោយបច្ចេកវិទ្យា និងវិធីសាស្ត្រវះកាត់ទំនើបៗជាច្រើន ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
1.សេវាព្យាបាល និងវះកាត់ជំងឺខួរក្បាល (Brain Pathologies & Surgeries)
• វះកាត់ដុំសាច់ខួរក្បាល (Brain Tumors)
• វះកាត់ដុំពកសរសៃឈាម និងជំងឺសរសៃឈាមខួរក្បាល (Cerebral Aneurysm & Vascular Diseases)
• វះកាត់ឈាមកកក្នុងខួរក្បាល (Intracranial Hematoma)
• វះកាត់ជំងឺស្ទះសរសៃឈាម និងការថតពិនិត្យសរសៃឈាមខួរក្បាល (Cerebral Angiography)
• វះកាត់ប្តូរ/ដាក់លលាដ៍ក្បាលសិប្បនិម្មិត (Cranioplasty)
2.សេវាព្យាបាល និងវះកាត់ជំងឺឆ្អឹងខ្នង (Spine Pathologies & Surgeries)
• វះកាត់បាក់បែក និងរំកិលឆ្អឹងខ្នង (Spinal Fractures & Dislocations)
• ជំងឺលៀនឌីសឆ្អឹងខ្នង (Herniated Disc) ដោយចោះអង់ដូស្កុប
• វះកាត់ផ្លាស់ប្តូរទ្រនាប់ឆ្អឹងខ្នង (Disc Replacement)
• វះកាត់ចាក់ស៊ីម៉ង់ត៍វេជ្ជសាស្ត្រ (Vertebroplasty / Kyphoplasty)
• ជំងឺឆ្អឹងកងក និងការតម្រង់ឆ្អឹងខ្នង (Cervical Spine Surgery & Deformity Correction)
បទពិសោធន៍ និងជំនាញនៃក្រុមវេជ្ជបណ្ឌិត
•ក្រុមវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទទាំងអស់ បានបញ្ចប់ការសិក្សា និងការហ្វឹកហ្វឺនជំនាញយ៉ាងស្ទាត់ជំនាញ ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្តាប្រទេសជឿនលឿនក្នុងតំបន់ និងពិភពលោក។
•មានបទពិសោធន៍ច្រើនឆ្នាំក្នុងការអនុវត្តការវះកាត់ករណីស្មុគស្មាញ ប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកជំងឺ។
ម៉ោងធ្វើការ និងការផ្តល់សេវា
•ការពិគ្រោះ និងពិនិត្យជំងឺទូទៅ (Consultation Outpatient):
-រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃអាទិត្យ
-ម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច
•ផ្នែកសង្គ្រោះបន្ទាន់ (Emergency Services):
-បម្រើសេវា ២៤ ម៉ោង / ១ ថ្ងៃ និង ៧ ថ្ងៃ / ១ សប្តាហ៍ (២៤/៧)
📍 ទីតាំង និងទំនាក់ទំនង
• ទីតាំងផ្ទាល់៖ អគារអធិបតីសន្តិភាព នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មហាវិថី យោធពលខេមរភូមិន្ទ / ផ្លូវលេខ ២៧១, ភូមិ៦, សង្កាត់ទំនប់ទឹក, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ)
•លេខទូរស័ព្ទ / Telegram ទំនាក់ទំនង៖ 099 966 052 (មានប្រព័ន្ធ Telegram សម្រាប់សាកសួរព័ត៌មាន ឬណាត់ជួប)