មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍

មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍ គ្លីនិចយេីងខ្ញុំមានទទួលពិនិត្យ​ និងព្យបាលជំងឺទូទៅ

17/06/2026

Please take care your healthy

ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!I. ការណែនាំប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖   - ១៧ ប្រភេទមានពិស   - ៦ ប្រភេទ ដែលពិសរបស់វាបណ្តា...
10/06/2026

ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!

I. ការណែនាំ
ប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖
- ១៧ ប្រភេទមានពិស
- ៦ ប្រភេទ ដែលពិសរបស់វាបណ្តាលឱ្យមានភាពធ្ងន់ធ្ងរបន្ទាប់ពីចឹក
- ៥ ប្រភេទទៀតបណ្តាលអោយស្លាប់បន្ទាប់ពីចឹក

តាមអ្នកជំនាញឯកទេសពស់បានអោយដឹងថា៖ ៨០ % នៃពស់ចឹកកើតឡើងនៅខែវស្សាពីខែមិថុនា កក្កដា សីហា និង ខែកញ្ញា។ នៅប្រទេសកម្ពុជាយើងពីចុងខែឧសភា ដល់ខែសីហា ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ និងទន្លេសាប «ខែទឹកឡើងលិចព្រៃ»។

II. រោគសញ្ញាពស់ចឹក
ក) រោគសញ្ញាទូទៅ៖
- ចង្អោរ ក្អួត ឈឺពោះ
- ឡេះឡះ ខ្សោយ ងងុយដេក

ខ) រោគសញ្ញានៅនឹងកន្លែងចឹក៖
- ស្នាមរបួសមានរន្ធពីរ (ស្នាមចង្កូម២)
- មានហូរឈាមនៅកន្លែងចឹក
- មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ

III. ការជួយសង្រ្គោះបឋម
១- កំណត់ប្រភេទពស់ (មានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប)
២- ផ្លាស់ទីឆ្ងាយពីកន្លែងពស់ចឹក (សែង)
៣- ចំពោះអ្នកពស់ចឹកតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ។ កាលណាភ័យស្លន់ស្លោនាំអោយបេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿនបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
៤- ហាមលើកដៃឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)
៥- បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់
៦- ត្រូវដោះគ្រឿងអលង្ការ ឬ សម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ
៧- លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ
៨- រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ។

IV. វិធានការណ៍ការពារ
- អប់រំប្រជាជនក្នុងសហគមន៍អោយចេះដឹងពីវិធានការណ៍ការពារ និងហានិភ័យពស់ចឹក និង ការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក
- ពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០% នៃពស់ចឹកគឺចឹកជើងក្រោមជង្គង់)
- ចំពោះអ្នកនៅជនបទស្រែចំការសំរាន្តលើគ្រែចងមុង
- ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ
- ធ្វើដំណើរពេលយប់ប្រើភ្លើងពិល
- សម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ
- ហាមចាប់ពស់

08/06/2026

សរីរៈសរីរាង្គកាយវិទ្យា មនុស្សស្រី ស្រ្តី ៗ
👩‍⚕️🌸 ស្គាល់សរីរាង្គបន្តពូជស្ត្រី ដើម្បីថែរក្សាសុខភាពឱ្យបានល្អ ៖


រូបភាពនេះបង្ហាញពី សរីរាង្គបន្តពូជស្ត្រីខាងក្នុង ដែលមានតួនាទីសំខាន់ចាប់ពីការមករដូវ ការបង្កកំណើត រហូតដល់ការមានផ្ទៃពោះ និងសម្រាលកូន។

📌 ១. ស្បូន (Uterus)

🏠 ជា “ផ្ទះរបស់ទារក” ៖

* ជាកន្លែងដែលទារកលូតលាស់ក្នុងអំឡុងពេលមានផ្ទៃពោះ។
* រៀងរាល់ខែ ស្រទាប់ខាងក្នុងស្បូននឹងក្រាស់ឡើងដើម្បីរង់ចាំការបង្កកំណើត។
* បើមិនមានការបង្កកំណើត ស្រទាប់នេះនឹងធ្លាក់ចេញជារដូវ។

📌 ២. បំពង់ដៃស្បូន (Fallopian Tubes)

🛣️ ជា “ផ្លូវជួបគ្នា”

* តភ្ជាប់ពីអូវែទៅស្បូន។
* ជាកន្លែងដែលមេជីវិតឈ្មោល និងស៊ុតជួបគ្នាបង្កកំណើតភាគច្រើន។
* បន្ទាប់ពីបង្កកំណើត អំប្រ៊ីយ៉ុងនឹងធ្វើដំណើរទៅកាន់ស្បូន។

📌 ៣. អូវែ (Ovaries)

🥚 ជា “រោងចក្រផលិតស៊ុត”

* ផលិតស៊ុតរៀងរាល់ខែ។
* ផលិតអរម៉ូនស្ត្រីសំខាន់ៗ ដូចជា Estrogen និង Progesterone។
* គ្រប់គ្រងការមករដូវ និងសុខភាពបន្តពូជ។

📌 ៤. ស្រទាប់ខាងក្នុងស្បូន (Endometrium)

🌱 ជា “ដីសម្រាប់កូនចាក់ឫស”

* ជាស្រទាប់ទន់នៅក្នុងស្បូន។
* ទទួលអំប្រ៊ីយ៉ុងឱ្យភ្ជាប់ និងលូតលាស់។
* ជាស្រទាប់ដែលធ្លាក់ចេញពេលមករដូវ។

📌 ៥. មាត់ស្បូន (Cervix)

🚪 ជា “ទ្វារចូលស្បូន”

* ភ្ជាប់ស្បូនទៅទ្វារមាស។
* បើកធំឡើងពេលសម្រាលកូន។
* ជាទីតាំងដែលគ្រូពេទ្យធ្វើ Pap Smear ដើម្បីស្វែងរកមហារីកមាត់ស្បូន។

📌 ៦. ទ្វារមាស (Va**na)

🌺 ជា “ផ្លូវកំណើត”

* ជាផ្លូវចេញនៃរដូវ។
* ជាផ្លូវសម្រាលកូនធម្មជាតិ។
* ជាផ្លូវដែលមេជីវិតឈ្មោលចូលទៅក្នុងប្រព័ន្ធបន្តពូជ។

🌸 ងាយចាំតាមរូបមន្ត

🥚 អូវែ = ផលិតស៊ុត
🛣️ បំពង់ដៃស្បូន = ផ្លូវដឹកស៊ុត
🏠 ស្បូន = ផ្ទះរបស់ទារក
🌱 ស្រទាប់ស្បូន = កន្លែងទារកភ្ជាប់ខ្លួន
🚪 មាត់ស្បូន = ទ្វារចូលផ្ទះ
🌺 ទ្វារមាស = ផ្លូវចេញចូល

💡 សារអប់រំសម្រាប់ម៉ាក់ៗ

✅ មករដូវទៀងទាត់ ជាសញ្ញាថាប្រព័ន្ធអរម៉ូនកំពុងដំណើរការល្អ។
✅ ពិនិត្យ ANC ទៀងទាត់ពេលមានផ្ទៃពោះ។
✅ ធ្វើ Pap Smear តាមការណែនាំរបស់គ្រូពេទ្យ។
✅ បើមានឈឺអាងត្រគាកខ្លាំង ឈាមចេញមិនប្រក្រតី ឬពិបាកមានកូន គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។

🌷 «ស្គាល់រាងកាយខ្លួនឯង = ស្គាល់សុខភាពខ្លួនឯង។
ការយល់ដឹងមុន គឺជាការការពារល្អបំផុតសម្រាប់ស្ត្រី និងក្រុមគ្រួសារ»។

02/06/2026

តើត្រូវធ្វើដូចម្តេច បើមានជំងឺរលាកថ្លើមពេលមានផ្ទៃពោះ?

🎈យល់ដឹងពី វីតាមីន A B1 B2 B5 B6 B12 C D E &K🎈1. អត្ថប្រយោជន៍2. ប្រភពនៃវីតាមីន3. តម្រូវការប្រចាំថ្ងៃ
16/12/2024

🎈យល់ដឹងពី វីតាមីន A B1 B2 B5 B6 B12 C D E &K🎈
1. អត្ថប្រយោជន៍
2. ប្រភពនៃវីតាមីន
3. តម្រូវការប្រចាំថ្ងៃ

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែ...
09/12/2024

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ។
កត្តាជាច្រើនដែលបង្កអោយមានជំងឺមហារីកពោះវៀនធំរួមមាន៖
- ការបរិភោគសាច់ច្រើន
- អាយុលើសពី៥០ឆ្នាំ
- ផឹកស្រា
- ជក់បារី
- និងការប្រែប្រួលនៃហ្សែន

ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចំលងទៅអោយសមាជិកជំនាន់ក្រោយ ដែលធ្វើអោយជំងឺនេះក្លាយជាជំងឺតំណពូជ។

២) តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?
ជាទូទៅ ការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ។ កត្តាមួយចំនួនអាចអោយយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួលហ្សែន ដែលកត្តានោះរួមមាន៖
- អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)
- អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ
- ការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់ (ប៉ូលីព) ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។

៣) នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?
យើងដឹងហើយថា ជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជ ដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថាហ្សែនជាមូលហេតុបង្កអោយមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកអោយឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់។

៤) តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?
វិធីតែមួយគត់ដែលអាចធ្វើអោយយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវអោយធ្វើការឆ្លុះពោះវៀន ១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវអោយមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានអោយបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

៥) តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែន គេធ្វើដូចម្តេច?
ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនឹងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀតៈ
- ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល
- ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ក្នុងករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។
- ការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចអោយយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីក បើដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។

មេឃក្តៅខ្លាំង បារម្ភសុខភាព! នេះជាវិធីសាស្រ្ត៥ ដើម្បីរក្សាខ្លួននិងសុខភាពឱ្យត្រជាក់ នៅរដូវក្តៅក្នុងអំឡុងពេលរដូវក្តៅ ខណៈនៅក...
03/04/2024

មេឃក្តៅខ្លាំង បារម្ភសុខភាព! នេះជាវិធីសាស្រ្ត៥ ដើម្បីរក្សាខ្លួននិងសុខភាពឱ្យត្រជាក់ នៅរដូវក្តៅ

ក្នុងអំឡុងពេលរដូវក្តៅ ខណៈនៅកម្ពុជាហៅថាខែចេត្រឬរដូវប្រាំងដែលចាប់​ផ្តើមពីអំឡុងខែមេសា ដល់ខែឧសភានេះ អាកាសធាតុតែងតែក្តៅខ្លាំង។ ក្នុងនោះបើតាមអង្គការសុខភាពបានបង្ហាញថាអាកាសធាតុក្តៅខ្លាំងនឹងអាចពាល់ដល់ស្ថានភាពសុខភាពមនុស្ស ជាពិសេសអ្នកដែលងាយរងគ្រោះ ដូចជាកុមារតូចៗនិងមនុស្សចាស់។

យ៉ាងណាមិញបើយោងតាមកាកបាទក្រហមរបស់ចក្រភពអង់គ្លេសបានបង្ហាញពីវិធីសាស្រ្តចំនួន៥យ៉ាងដើម្បីរក្សាខ្លួននិងសុខភាពឱ្យមានសីតុណ្ហភាពសមល្មមត្រជាក់ នៅពេលមេឃក្តៅខ្លាំង។

១. កាត់បន្ថយជាតិអាកុល ទទួលទានទឹកគ្រប់គ្រាន់៖ ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនឱ្យនៅត្រជាក់ ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ កុំរង់ចាំដល់ស្រេក​ទើបផឹក កាត់បន្ថយជាតិតែ ជាតិកាហ្វេអ៊ីននិងជាតិអាកុល ដោយជំនួសមកវិញនូវការទទួលទានទឹកធម្មតាឬទឹកដែលត្រជាក់ល្មម។

២. ស្លៀកពាក់រលុងៗ និងប្រើពណ៍ស្រាល៖ ដើម្បីកាត់បន្ថយកម្តៅ ការស្លៀកពាក់ក៏បានរួមចំណែកយ៉ាងសំខាន់ដល់សីតុណ្ហភាពក្នុងខ្លួនដែរ ដូច្នេះនៅពេលចេញទៅខាងក្រៅចូរស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្រាល និងរលុងៗ ដើម្បីជៀសវាងការស្រូបកម្តៅពេលស្លៀកពាក់ពណ៌ខ្មៅឬពណ៌ដិតៗ និងភាពស្អុះស្អាប់ពេលស្លៀកពាក់ខោអាវតឹងៗ។

៣. ទទួលទានផ្លែឈើសម្បូរជាតិទឹក៖ ដើម្បីជួយបង្កើនភាពត្រជាក់ដល់ក្នុងខ្លួន​និងជួយដល់សុខភាព ពេលរដូវក្តៅ កាត់បន្ថយការទទួលទានអាហារដែលមានជាតិហិរខ្លាំង ខ្លាញ់ច្រើន ដោយជំនួសមកវិញដោយការទទួលទានផ្លែឈើដែលសម្បូរទៅដោយជាតិទឹក ដូចជាផ្លែត្រសក់ ផ្លែឪឡឹក ផ្លែដូង ផ្លែត្រសក់ស្រូវ និងផ្លែម្នាស់ជាដើម ដែលទាំងនេះសុទ្ធសឹងតែជាផ្លែឈើដែលផ្ទុកជាតិទឹកជិត៩០%ឯណោះ។

៤. រក្សាសីតុណ្ហភាពក្នុងផ្ទះ៖​ ប្រសិនបើផ្ទះខ្លះមិនមានម៉ាស៊ីនត្រជាក់ក្នុងផ្ទះ គឺពិតជាពិបាកក្នុងការរក្សាសីតុណ្ហភាពក្នុងផ្ទះ ប៉ុន្តែបងប្អូនអាចកាត់កម្តៅក្នុងផ្ទះបាន តាមវិធីសាស្រ្តមួយចំនួនដូចជា ការកាត់បន្ថយការចម្អិនម្ហូបដោយប្រើប្រាស់ភ្លើងនៅពេលម៉ោងថ្ងៃក្តៅខ្លាំង ប្រើវាំងននដែលមានពណ៌ស្រាល​ បិទបង្អួចពេលនៅខាងក្រៅថ្ងៃក្តៅ និងបើកបង្អួចពេលល្ងាចត្រជាក់។

បិទនិងដកដុយឧបករណ៍អេឡិចត្រូនិចដែលមិនប្រើប្រាស់ និងញុំាទឹកមួយកែវមុនគេងពេលយប់ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួន ហើយប្រសិនបើពិបាកក្នុងការរក្សាភាពត្រជាក់នៅក្នុងផ្ទះ បងប្អូនអាចធ្វើការទៅលេងកន្លែងសាធារណៈដូចជាផ្សារទំនើបនិងហាងកាហ្វេ នៅពេលថ្ងៃក្តៅខ្លាំងផងដែរ។

៥. កុំប៉ះពាល់ជាមួយកម្តៅថ្ងៃ៖ សម្រាប់បងប្អូនដែលធ្វើការនៅក្រោមកម្តៅថ្ងៃច្រើន សូមកុំនៅក្រោមកម្តៅថ្ងៃយូរពេក ឧស្សាហ៍ទៅជ្រកក្នុងម្លប់ ប្រើឡេការពារកម្តៅថ្ងៃការពារមុខនិងស្បែក ស្លៀកពាក់ជិតៗ និងពាក់មួកឱ្យបានត្រឹមត្រូវ សម្រាកឱ្យបានទៀងទាត់នៅកន្លែងត្រជាក់ ដើម្បីជៀសវាងការហត់នឿយខ្លាំង ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ទន្ទឹមនឹងនេះនាយកដ្ឋានសុខភាពអាមេរិកនៃរដ្ឋ Illinois ក៏បានបញ្ជាក់ថាប្រសិនបើអាកាសធាតុក្តៅខ្លាំងពេកនោះនឹងធ្វើឱ្យរាងកាយមនុស្សចុះខ្សោយខ្លាំង ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល និងប៉ះពាល់ដល់បេះដូង។

បន្ថែមពីនោះបើតាមការស្រាវជ្រាវនៅទីក្រុងឌូបៃ ​បានឱ្យដឹង​ផង​ដែរថា​ ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ៣៨ អង្សាសេ យើងមិន​គួរនៅក្រោមពន្លឺព្រះអាទិត្យចន្លោះម៉ោង ៩:០០ ព្រឹកដ​ល់ម៉ោង ៣:០០ រសៀល។

ជាការពិតណាស់ដើម្បីកាត់បន្ថយកម្តៅពិភពលោកអង្គការសហប្រជាជាតិតែងអំពាវនាវឱ្យ មនុស្សជាតិគួរចូលរួមដាំដើមឈើឱ្យបានច្រើន រក្សាប្រភពទឹក​ ប្រើប្រាស់អគ្គិសនីដែលបំប្លែងពីពន្លឺព្រះអាទិត្យ (ថាមពលសូឡា) ចូលរួមកាត់បន្ថយផ្សែងពុល ការប្រើប្រាស់ផ្លាសិ្ទច និងការប្រើប្រាស់មធ្យាបាយធ្វើដំណើរ ដែលជាមូលហេតុដែលធ្វើឱ្យផែនដីឡើងកម្តៅដោយប្រយោល៕

ត្ថបទដោយ៖ ពីង ជូអេង

សុទ្ធតែជាទំពាំងស្នងឬស្សី​ សសរទ្រូងប្រទេសជាតិ​ ម្តេចមិនអោយចូលរៀនតែម្តងទៅ​ មានទៅខាតអ្វី​ បេីប្រទេសជាតិយេីងមានអ្នកឯកទេសច្រេ...
13/12/2023

សុទ្ធតែជាទំពាំងស្នងឬស្សី​ សសរទ្រូងប្រទេសជាតិ​

ម្តេចមិនអោយចូលរៀនតែម្តងទៅ​ មានទៅខាតអ្វី​ បេីប្រទេសជាតិយេីងមានអ្នកឯកទេសច្រេីននោះ?

Osteopenia (ជំងឺ​ ខ្វះកំហាប់ឆ្អឹង)និយមន័យ ១- អ្វីជាជំងឺ​ខ្វះ​កំហាប់​ឆ្អឹង?  ​​​កង្វះ​កំហាប់​ឆ្អឹង សំដៅ​លើ​ស្ថាន​ភាព​ឆ្អឹ...
04/12/2023

Osteopenia (ជំងឺ​ ខ្វះកំហាប់ឆ្អឹង)
និយមន័យ

១- អ្វីជាជំងឺ​ខ្វះ​កំហាប់​ឆ្អឹង?

​​​កង្វះ​កំហាប់​ឆ្អឹង សំដៅ​លើ​ស្ថាន​ភាព​ឆ្អឹង​ធ្លាក់​ចុះ​ដង់ស៊ីតេ ​ធ្វើ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ គ្មាន​សមត្ថភាព​បំពេញ​មុខងារ​បាន ហើយ​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ​យូរទៅ​នឹង​វិវត្ត​ជា​ជំងឺ​ពុក​ឆ្អឹង។ ជាទូទៅ​ដង់ស៊ីតេ​ឆ្អឹង ឡើង​ដល់​ចំណុច​កំពូល​​នៅ​ពេល​យើង​ឈាន​ដល់​​វ័យ ​៣៥ ឆ្នាំ។

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ប្រមាណ ៥០ភាគរយ នៃ​ពលរដ្ឋ​អាមេរិក​ចាស់ៗ គឺ​មាន​កើត​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី។

រោគ​សញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ដោយសារ​តែ​ការ​ថយ​ចុះ​កំហាប់​ឆ្អឹង​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ហេតុនេះ​​មិន​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

យ៉ាងណា​ បើ​មាន​ចម្ងល់ ឬ​សំណួរ​ណា​មួយ​ពាក់ព័ន្ធ​ជំងឺ​កង្វះ​កំហាប់​ឆ្អឹង គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

ជា​ធម្មតា ​ឆ្អឹង​​មាន​យន្តការ​ផលិត​ឥត​ឈប់​ឈរ​តាម​ល្បឿន​ថេរមួយ ​មាន​តុល្យភាព​រវាង​ការ​កកើត​ឆ្អឹង​ថ្មី ​និង​ជម្រុះ​ឆ្អឹង​ចាស់​ចោល។ ដំណើរ​ការ​នេះ​ ប្រែប្រួល​ហើយ​កំហាប់​ឆ្អឹង​​ថយ​ចុះ នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ឆ្អឹង ​​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ។ លើស​ពី​នេះ ​ថ្នាំ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​​ពុក​ឆ្អឹង​ដែរ។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​មាន​អ្វីខ្លះ?

កត្តា​ប្រឈម​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ​​មាន​ដូចជា៖

– ស្ត្រី​ជនជាតិ​អាស៊ី

– ប្រវត្តិ​គ្រួសារ​មាន​កំហាប់​ឆ្អឹង​ទាប

– អាយុ​ច្រើន​ជាង ៥០​ឆ្នាំ

– អស់​រដូវ​មុន​អាយុ​ ៤៥​ឆ្នាំ

– មាន​ជំងឺ​ត្រូវ​វះកាត់​អូវែ​ចេញ​ទាំង​វ័យ​ក្មេង

– មិន​សូវហាត់​ប្រាណ

– របប​អាហារ​ខ្វះ​ជាតិ​កាល់ស្យូម ​និង​វីតាមីន D

– ជក់បារី ​និង​ផឹកស្រា

– ញ៉ាំ​សារធាតុ​កាហ្វេអ៊ីន​ច្រើន​លើស​កម្រិត

– ប្រើ​ថ្នាំ​ស្តេរ៉ូអ៊ីត

– កើតជំងឺ​មិន​ឃ្លាន​អាហារ

– វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ

– វិបត្តិ​ទីរ៉ូអ៊ីត

– វិបត្តិ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត

– ជំងឺ​ Cushing ដែល​បង្ក​ដោយ​ការ​ប្រើថ្នាំ​ប្រឆាំង​រលាក​លើស​កម្រិត។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​​ដោយ​វាស់​កំហាប់​ឆ្អឹង។ មូលនិធិ​ជាតិ​សម្រាប់​ជំងឺ​ពុក​ឆ្អឹង នៅអាមេរិក (National Osteoporosis Foundation) បាន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​មួយ​ប្រភេទ គឺ​ថត​កាំរស្មីអ៊ិច DXA ជាទូទៅ​ស្គាល់​ថា DEXA ​ភាគ​ច្រើន​ធ្វើ​លើ​ឆ្អឹង​ត្រគាក ​កដៃ ​និង​ខ្នង ​ជា​កន្លែង​ងាយ​​មាន​គ្រោះ​ថ្នាក់​ជាង​គេ។

តេស្ត​កាំ​រស្មីអ៊ិច​ប្រភេទ​នេះ នឹង​ចេញ​ជា​លទ្ធផល​ ២ គឺ T score និង Z score ដើម្បី​ប្រៀប​ធៀប​​កំហាប់​មធ្យម​របស់អ្នក​ជំងឺ ​ទៅ​តាម​ភេទ​ និង​អាយុ។ T score សម្រាប់​វាស់​ជាមួយ​​គ្នា​យើង​មាន​សុខភាព​ល្អ​ និង​ភេទ​ដូច​គ្នានៅ​វ័យ ​៣០ ​ឆ្នាំ។ តេស្ត​ផ្សេង​ទៀត​ដូចជា​ការ​ថត​កាំរ​ស្មី​អ៊ិច QCT pQCT QUS ក៏​អាច​វាស់​កំហាប់​ឆ្អឹង​បាន​ដូច​គ្នា ហើយ​លទ្ធផល​គឺ​អាស្រ័យ​នៅ​លើ​ការ​វិធី​សាស្ត្រ​ធ្វើ​តេស្ត​នីមួយៗ។

ពេល​ខ្លះ​ការ​ថត​កាំ​រស្មីអ៊ិច ចាំបាច់​នៅ​កន្លែង​ជាក់​លាក់​ដូចជា​ឆ្អឹង​ខ្នង​ជាដើម។ ករណី​ខ្លះ ​ការ​រលាក​ជុំវិញ​សន្លាក់​ អាច​ធ្វើឲ្យ​កំហាប់​ឆ្អឹង​ចុះ​ទាប តែ​មិន​មែនមាន​ន័យ​ថា​ជា​រោគ​កំហាប់​ឆ្អឹង​ចុះ​ទាប​នេះ​ទេ​ដូច​នេះ​ការ​ទាមទារ​ថត​កាំ​រស្មី​អ៊ិក DXA ជា​រឿង​ចាំ​បាច់រក​មើល​ជំងឺ​ប្រភេទ​នេះ។

៨- ព្យាបាល​ដោយ​វិធី​ណា?

គោល​បំណង​ព្យាបាល​ជំងឺ​នេះ ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វា​វិវត្តទៅ​ជា​ជំងឺ​ពុក​ឆ្អឹង ដោយ​ជំហាន​ដំបូង គឺ​របប​អាហារ​ និង​ហាត់​ប្រាណ អាច​ជួយ​បន្ថយ​ហានិភ័យ​ក្នុង​ការ​បាក់​ឆ្អឹង​បាន។ លុះ​ត្រា​តែ​កំហាប់​ឆ្អឹង​ចុះ​ទាប​ខ្លាំង​ ទើប​គ្រូពេទ្យ​ចេញ​ថ្នាំ​ឲ្យ​ប្រើប្រាស់។ ​អាច​ពិគ្រោះ​ជាមួយ​អ្នក​ឯក​ទេស​ពី​កម្រិត​កាល់ស្យូម​ និង​វីតាមីន D ត្រូវ​ប្រើ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– របប​អាហារត្រូវ​សម្បូរ​ជាតិ​កាល់ស្យូម ​និង​វីតាមីន​ D ដូចជា​ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ទឹក​ដោះ​គោរជូរ ទឹក​ក្រូច​ច្របាច់​ នំប៉័ង ធញ្ញជាតិ​ សណ្ដែក​ក្រៀម ផ្កា​ខាត់ណា​បៃតង សាច់​ត្រី​សាល់​ម៉ុន និង​ស្ពៃ​ពួយឡេង ជាដើម។ គោល​បំណង​ ដើម្បីឲ្យ​រាង​កាយ​ទទួល​​បានកាល់ស្យូម​ ១២០០មិល្លីក្រាម​ និង​វីតាមីន​ D​ ៨០០អាយយូ (IU)​ ក្នុង​មួយ​ថ្ងៃ។

– ហាត់​ប្រាណ​ ដូចជា​ដើរ​ លោត រត់ ​៣០​នាទី ​ដើម្បី​បង្កើន​ថាមពល​ឆ្អឹង​។ ​ទោះយើងមាន​ជំងឺ ក៏​យើង​​អាច​ហែល​ទឹក ​និង​លើក​ទម្ងន់​បាន​ ​ធ្វើ​យ៉ាង​ណា​ឲ្យ​កំហាប់​ឆ្អឹង​កើន​ឡើង​ ដើម្បី​កាត់​បន្ថយ​ការ​បាក់​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​ ​ហាត់​ប្រាណ​មាន​ការ​លំបាក​ពេលអាយុ​យើងកាន់​តែ​ចាស់ ​តែ​​ធាក់​កង់ ឬ​រត់​តិច​ៗ ​និង​ហែល​ទឹក ​នៅ​តែ​អាច​ជួយ​​បាន។

– ​ហាត់​បន្តឹង​ថាមពល​ត្រគាក ​ហាត់​បន្តឹង​សាច់​គូទ ​និង​ចង្កេះ សុទ្ធ​តែ​ជា​វិធី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​ការ​ហាត់ប្រាណ​ ត្រូវ​សាកសួរ​ដើម្បី​ទទួល​បាន​ដំបូន្មាន​ល្អៗ​ពី​អ្នក​ជំនាញជំងឺ

Address

11°27'43. 8"N 104°50'41. 2"E 11. 462167, 104. 844778 Street 27, Komreng Villag, Sangkat Sak Sapov, Khan Dongkor, PP
Phnom Penh
00000

Alerts

Be the first to know and let us send you an email when មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍:

Shortcuts

Share