25/08/2026
យើងតែងតែឆ្ងល់ថា ការឈឺក្រពះញឹកញាប់ បណ្តាលមកពីអ្វីឲ្យច្បាស់លាស់ ⁉️ ហេតុអ្វីបានមានទំនាក់ទំនងទៅនឹងសុខភាពផ្លូវចិត្ត? ចុះឈឺក្រពះសោះ ម៉េចបានឲ្យទៅពិនិត្យផ្លូវចិត្ត?
ក្នុងនឹងក៍មានលេចចេញនៅរោគសញ្ញាផ្សេងៗទៀតដែរ….
😨គ្រប់គ្នាមិនសូវបានស្គាល់ និងចាប់អារម្មណ៍លើអាការ:រោគសញ្ញានៃជំងឺផ្លូវចិត្ត មានសញ្ញាជាច្រើនតែងតែស្តែងចេញ ទៅលើរាងកាយរបស់អ្នកជំងឺ ធ្វើឱ្យគាត់ មានការយល់ច្រឡំ ថាខ្លួនមានជំងឺផ្នែករាងកាយ ដូចជាឈឺក្រពះ ញឹកញាប់ បញ្ហាបេះដូង ប្រពន្ធ័ដកដង្ហើម ,,, ជាហេតុធ្វើឱ្យគាត់ សង្ស័យថា ម្តងឈឺនេះម្តងឈឺនោះ មិនចេះចប់ ។
🤔គាត់អាចជាមានជំងឺផ្លូវចិត្តណាមួយ ដែលធ្វើឱ្យគាត់បារម្ភពីរឿងគ្រប់យ៉ាង គិតព្រួយនៅបញ្ហាមិនទាន់កើតមាន អំពីសុខភាព បញ្ហាសេដ្ឋកិច្ច ស្ថានភាពក្នុងគ្រួសារ ។
▶️ការព្រួយបារម្ភ មិនឈប់ឈរនេះ បានកើតមានម្តងបន្តិចៗ ធ្វើឱ្យគាត់មានបញ្ហារោគសញ្ញានៃជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន។
😷ទាំងនេះជារោគសញ្ញាចំបងៗរបស់ជំងឺផ្លូវចិត្ត
➡️-រោគសញ្ញាស្តែងមាននៅលើរាងកាយ៖
បេះដូងដើរញាប់, ចង្វាក់ដង្ហើម ខ្លីៗ, វិលមុខ, ស្រវាំងភ្នែក, រោយកញ្ចឹងក, ស្ងួតមាត់, បែកញើសហួសប្រមាណ, ត្រជាក់ចុងដៃ ជើង, រសេះរសោះ, អស់កំលាំងល្ហិតល្ហៃ,ចុកចាប់ តឹងណែនសាច់ដុំ, ចង្អោរ ក្អួត,នោមញឹក,ឧស្សាហ៍កោសខ្យល់,ស្រឺត,ពិបាកគេង គេងមិនលក់ ។
➡️-រោគសញ្ញាស្តែងលើផ្លូវចិត្ត៖
ព្រួយបារម្ភ ,ភ័យខ្លាចគ្មានហេតុផល, ភ័យខ្លាចស្លាប់ដោយគាំងបេះដូង, អន្ទះសាពិបាកក្នុងការរង់ចាំ, ពិបាកក្នុងការផ្ចង់អារម្មណ៍, មិនហ៊ានធ្វើដំណើរ ឬនៅតែឯង ។
🔺️ភ័យខ្លាចថាខ្លួនឯងឈឺ ទោះគ្មានរោគសញ្ញា
🔺️ទោះជាគ្រូពេទ្យបញ្ជាក់ថា មិនមានជំងឺអ្វីក៏ដោយ ក៏នៅតែមានអារម្មណ៍អន្ទះអន្ទែងនៅមិនសុខ
🔺️ចេះតែស្វែងរកព័ត៌មានសុខភាពលើប្រព័ន្ធអនឡាញ
🔺️អានអត្ថបទទាក់ទងនឹងជំងឺណាមួយ ហើយចាប់ផ្ដើមព្រួយបារម្ភថាខ្លួនកើតជំងឺនោះ
❌ការព្រួយបារម្ភពីបញ្ហាសុខភាពកំពុងតែជ្រៀតជ្រែកក្នុងជីវិត គ្រួសារ ការងារ ឬចំណង់ចំណូលចិត្ត ក៏ដូចជាសកម្មភាពប្រចាំថ្ងៃ។
🔘ជាទូទៅ អ្នកមានជំងឺនេះ តែងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត រសាប់រសល់ និងស្រ្តេសជាដើម។ ដូចនេះហើយ មានតែការព្យាបាលដោយប្រើថ្នាំ💊និងព្យាបាលផ្នែកចិត្តសាស្ត្រជាមួយអ្នកជំនាញប៉ុណ្ណោះ ដែលអាចជួយយើងក្នុងការគ្រប់គ្រង និងបំភ្លេចចោលនូវទុក្ខកង្វល់ទាំងនោះបាន។
💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
#សូមធ្វើការណាត់ទុក #ជៀសវាងការរងចាំ
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។