Dr. Ratha -ម៉ាក់ពេទ្យ

Dr. Ratha -ម៉ាក់ពេទ្យ Dr. Ratha (MakPED), Pediatrician & Tech Interprener

សូមអញ្ជើញប៉ាម៉ាក់ជា Fan ម៉ាក់ពេទ្យ ចូលរួមក្នុងកម្មវិធីសិក្ខាក្នុងប្រធានបទ «ការថែទាំសុខភាពមាតានិងទារក មុននិងក្រោយសំរាល»។ ...
21/07/2026

សូមអញ្ជើញប៉ាម៉ាក់ជា Fan ម៉ាក់ពេទ្យ ចូលរួមក្នុងកម្មវិធីសិក្ខាក្នុងប្រធានបទ «ការថែទាំសុខភាពមាតានិងទារក មុននិងក្រោយសំរាល»។

ប៉ាម៉ាក់ដែលទើបមានកូនដំបូងៗ ប្រហែលជាតែងតែមានអារម្មណ៍ភ័យព្រួយ មិនដឹងគួររៀបចំខ្លួនបែបណាដើម្បីទទួលយកសមាជិកថ្មី មិនដឹងគួរថែទាំកូនយ៉ាងណាអោយបានល្អ សូមចំនាយពេលមកចូលរួម ដើម្បីទទួលបានការត្រៀមខ្លួនអោយបានរួចរាល់ដើម្បីក្លាយជាឳពុកម្តាយគេ។

តាមរយៈសិក្ខាសិលាដែលមានម៉ាក់ពេទ្យជាវាគ្មិនម្នាក់ នឹងបង្ហាញប៉ាម៉ាក់អោយដឹងពីការថែទាំសុខភាពទាំងម្តាយ និងទារក ទាំងនៅមុន និងក្រោយសំរាល ដើម្បីជាទុនដល់ប៉ាម៉ាក់ងាយស្រួលយកទៅអនុវត្តជាក់ស្តែង ហើយម៉ាក់ប៉ាក៏អាចសួរសំនួរនានាដែលជាចំងល់របស់យើងបានផងដែរ។

មិនតែប៉ុណ្ណោះប៉ាម៉ាក់ក៏មានឱកាសទទួលបានរង្វាន់ ពីកម្មវិធីនិងការលេងហ្គេមសប្បាយៗផងដែរ 😘

រៀបចំដោយ: Baby Outlet

📅កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី25 ខែកក្កដា ឆ្នាំ២០២៦
⏰វេលាម៉ោង៖ ២:៣០ នាទីរសៀល - ៤:៣០ នាទីរសៀល
📍ទីតាំង៖ បេប៊ីអោតឡេត សាខាកោះនរា។

🎉 ការចូលរួមឥតគិតថ្លៃ! ក៏ប៉ុន្តែចំនួនមានកំណត់‼️

📝 សូមលោកអ្នកចុះឈ្មោះចូលរួមតាមរយៈលីងនេះ👇
https://surl.li/ktnngm

☎️ រឺទាក់ទងមកលេខ៖ 092 622 822!

07/07/2026

បើកូនក្តៅខ្លួនខ្លាំងៗ ទោះមិនទាន់មានរោគសញ្ញាអ្វីផ្សេង មិនដឹងថាមកពីមូលហេតុអីទេ #កុំភ្លេចគិតដល់គ្រុនឈាមផង សូមយកកូនទៅពេទ្យដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យ ការព្យាបាលបានទាន់ពេលវេលា អាចជួយសង្គ្រោះកុមារពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

នេះគឺជា «មូសខ្លាញី» « Female Aedes» ជាភ្នាក់ងារចំលងរោគគ្រុនឈាមដែលចូលចិត្តចេញខាំព្រលប់ៗនិងពេលព្រឹកព្រលឹម។ក្រោយត្រូវបានមូស...
07/07/2026

នេះគឺជា «មូសខ្លាញី» « Female Aedes» ជាភ្នាក់ងារចំលងរោគគ្រុនឈាមដែលចូលចិត្តចេញខាំព្រលប់ៗនិងពេលព្រឹកព្រលឹម។

ក្រោយត្រូវបានមូសខាំរួច កុមារអាចចាប់ផ្តើមចេញរោគសញ្ញាក្នុងរវាង 2-7ថ្ងៃ (ជាទូទៅ 3-4ថ្ងៃ) ដូចជា៖
👉 ក្តៅខ្លួនខ្លាំង 39-40អង្សា មិនថយចុះទោះជាអោយថ្នាំបំបាត់ក្តៅខ្លួនក៏ដោយ (Paracetamol) អាចរហូតដល់គ្រុនញាក់
👉 ល្ហិតល្ហៃ ចុងរោយសាច់ដុំ ឈឺក្បាល មិនសូវលេង
👉 មានរោគសញ្ញាហូរឈាម៖
- ដោយឯកឯង ៖ ដូចជាហូរឈាមតាមអញ្ចេញធ្មេញ ច្រមុះ ជាដើម
- ហូរឈាមដោយការប៉ះទង្គិច៖ ឆាប់ចេញជាំលើស្បែកទោះមានការប៉ះទង្គិចតិចតួច

ដំណាក់កាលដំបូង វាតែងតែត្រូវបានយល់ច្រឡំជាមួយជំងឺផ្តាសាយ រឺក្តៅខ្លួនធម្មតា ដែលធ្វើអោយយើងអាចប្រហែសដែរ។

#បន្ទាប់ពីក្តៅខ្លួនខ្លាំង ស្រាប់តែកូនបើជាចុះកំដៅមកធម្មតាវិញ ហាក់ដូចជាសះស្បើយ លែងកើតអីចឹង តែកូនៗមួយចំនួន (ដែលឆ្លងគ្រុនឈាមចាប់ពីលើក 2ឡើងទៅ) បែរជាមានរោគសញ្ញាថ្មីបន្ថែមដូចជា៖
- ឈឺពោះ (stomach pain)
- មានការហូរឈាម (bleeding) ដូចជា ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ឬក្នុងលាមក
- ឆាប់ចេញជាំលើស្បែកទោះមានការប៉ះទង្គិចតិចតួច
- ល្វើយ ល្ហិតល្ហៃ អស់កំលាំង រកតែដេក

ដោយសារពេលនេះជារដូវវស្សា ភ្លៀងចាប់ផ្តើមធ្លាក់ ដែលជាហេតុបង្កអោយមានទឹកដក់ មានមូសខ្លា ដូចនេះបើកូនៗមានគ្រុនក្តៅខ្ពស់រួមជាមួយរោគសញ្ញាខាងលើ សូមនាំប៉ាម៉ាក់ឆាប់យកកូនមកពិនិត្យជាមួយគ្រូពេទ្យឱ្យបានឆាប់ ព្រោះការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាអាចជួយកាត់បន្ថយផលវិបាក និងជួយឱ្យកុមារជាសះស្បើយបានលឿន។

#ជំងឺគ្រុនឈាមអាចកើតមានធ្ងន់ធ្ងរបានក្នុងកុមារ កើតបាន4ដងក្នុងមួយជីវិតមនុស្សម្នាក់ៗ មិនប្រកាន់វ័យ គ្រាន់តែក្រុមកុមារជាក្រុមមនុស្សងាយប្រឈមជាងគេ ដែលឈឺពីម្តងទៅម្តងកាន់តែធ្ងន់ ដូច្នេះការតាមដាន និងការពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺមានសារៈសំខាន់ណាស់។

ម៉ាក់ពេទ្យ

[បកប្រែជាភាសាខ្មែរ]កូនៗគ្រប់រូបគួរតែទទួលបានសម្រាប់សុខភាពដ៏ល្អបំផុតតាំងពីការចាប់ផ្តើមដំបូង។ការពិនិត្យទារកទើបនឹងកើត (Newbo...
24/06/2026

[បកប្រែជាភាសាខ្មែរ]

កូនៗគ្រប់រូបគួរតែទទួលបានសម្រាប់សុខភាពដ៏ល្អបំផុតតាំងពីការចាប់ផ្តើមដំបូង។

ការពិនិត្យទារកទើបនឹងកើត (Newborn Screening) គឺជាការពិនិត្យរហ័សនិងសាមញ្ញក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃជីវិតកូនរបស់ប៉ាម៉ាក់ ដែលអាចរកឃើញជំងឺផ្សេងៗបាន រួមមាន៖

⭕ ជំងឺបេះដូងពីកំណើត (Congenital heart conditions)

⭕ ជំងឺកោសិកាឈាមក្រហមរាងដូចកណ្តៀវ (Sickle cell disease)

⭕ ជំងឺកង្វះអរម៉ូនទីរ៉ូអ៊ីតពីកំណើត (Congenital hypothyroidism)

⭕ ការថយចុះនៃការស្តាប់ (Hearing Lose)

⭕ ជើងជើងខ្វេរ (Clubfoot)

⭕ ឆែបបបូរមាត់និងឆែបក្រអូម (Cleft lip and palate)

ការរកឃើញបញ្ហាទាំងនេះឲ្យបានឆាប់ជួយឪពុកម្តាយទទួលបានការថែទាំនិងការគាំទ្រត្រឹមត្រូវកាន់តែលឿន ហើយផ្តល់ឱកាសល្អបំផុតដល់កូននីមួយៗឲ្យលូតលាស់និងរីកចម្រើនយ៉ាងពេញលេញ។

Every baby deserves the healthiest possible start.

Newborn screening - a quick, simple check in your baby’s first days of life –
can pick up a range of conditions early, including:
⭕ Congenital heart conditions
⭕ Sickle cell disease
⭕ Congenital hypothyroidism
⭕ Hearing loss
⭕ Clubfoot
⭕ Cleft lip and palate

Catching them early helps families get the right care and support sooner –
and gives every child the best chance to grow and thrive.

23/06/2026

ការស្រាវជ្រាវបានបង្ហាញថា កុមារញញឹមជាមធ្យម 400 ដងក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យដែលសប្បាយចិត្តជាមធ្យមដែលញញឹម 40-50 ដងក្នុងមួយថ្ងៃ និងមនុស្សពេញវ័យធម្មតាដែលញញឹមត្រឹមតែ 20 ដងក្នុងមួយថ្ងៃ។

ការញញឹមមិនត្រឹមតែផ្តល់នូវការបង្កើនអារម្មណ៍រីករាយតាមរយះទឹកមុខស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់យើងបញ្ចេញសារធាតុ cortisol និង endorphins ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន រួមទាំង៖
— កាត់បន្ថយសម្ពាធឈាម
— បង្កើនការស៊ូទ្រាំ អត់ធ្មត់
— កាត់បន្ថយការឈឺចាប់
— កាត់បន្ថយភាពតានតឹង
— ពង្រឹងប្រព័ន្ធភាពស៊ាំ អោយសុខភាពរាងកាយរឹងមាំ មិនសូវឈឺ

លើស​ពី​នេះ​ទៅ​ទៀត ការ​សិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ញញឹម​​ជា​មនុស្សគួរ​ឱ្យ​ស្រលាញ់ សុភាព ​មាន​សមត្ថភាព បំពេញការងារក៏បានរលូន ចឹងហើយគួរតែញញឹមអោយបានច្រើនៗទាំងអស់គ្នាណា។

ម៉ាក់ពេទ្យ

21/06/2026

ប៉ាម៉ាក់ដឹងទេ? គ្រាន់តែកូនៗមិនទទួលបានសារធាតុចិញ្ចឹមខួរក្បាលសំខាន់ក្នុងរបបអាហារប្រចាំថ្ងៃ ក៏អាចប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍន៍ខួរក្បាលដែរ កុំតាមកូនញាំ មិនញាំក៏ហី កូនញាំបានគ្រប់មុខ គ្រប់គ្រាន់ទើបល្អ បើមិនញាំផង បានឆ្លាតពីណាមក?

ថ្ងៃនេះមានម៉ាក់ពេទ្យកិត្តិយស អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសម្ភាសន៍កម្មវិធី ពត៍មានសុខភាពរបស់ BTV លើប្រធានបទ « #១០០០ថ្ងៃ...
18/06/2026

ថ្ងៃនេះមានម៉ាក់ពេទ្យកិត្តិយស អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសម្ភាសន៍កម្មវិធី ពត៍មានសុខភាពរបស់ BTV លើប្រធានបទ « #១០០០ថ្ងៃដំបូងនៃជីវិតកុមារដែលមិនអាចត្រលប់ក្រោយ»

សង្ឃឹមថាម៉ាក់ប៉ា និងអាណាព្យាបាលកុមារនឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីចឹញ្ចឹមបីប៉ាច់ថែរក្សាកូនអោយកាន់តែល្អប្រសើរ មុនពេលវេលានេះកន្លងផុតទៅ។

ម៉ាក់ពេទ្យ

17/06/2026

#គន្លឹះសុខភាពសំរាប់ប៉ាម៉ាក់ជួយកាត់បន្ថយបញ្ហាក្រពះពោះវៀនកូនតូចៗនៅផ្ទះ

16/06/2026

ប៉ាម៉ាក់ដែលមានកូនង៉ែតតូចៗ ដែលចេះមានបញ្ហា ពិបាកបត់ជើង បត់ម្តងៗប្រឹងឡើងក្រហមមុខអស់ ជុះមិនចង់ចេញ យំគ្មានមូលហេតុ រឺ បៅហើយក្អែរមកវិញច្រើនៗ វាគឺជាបញ្ហាទូទៅមួយដែលអាចកើតមានលើកូនតូចៗ កិនថាកូនយើង រឺកូនគេទេ។

ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នេះ សូមកុំភ្លេចតាមដានវីដេអូរបស់ម៉ាក់ពេទ្យ នៅថ្ងៃស្អែកនេះណា៎ 🥰

ម៉ាក់ពេទ្យ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Dr. Ratha -ម៉ាក់ពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category