13/10/2026
🦠 Flu A/B ឬ ជំងឺផ្តាសាយធំប្រភេទ A និង B:
🌡️ ក្តៅខ្លួន 38–40°C
🥶 រងាញាក់
🤕 ឈឺក្បាល
💪 ឈឺខ្លួន
😷 ក្អក ឈឺក ហៀរសំបោរ
😴 អស់កម្លាំង
*** ការព្យាបាល និងការថែទាំ
✅ សម្រាកឱ្យបានគ្រប់គ្រាន់ និងផឹកទឹកឱ្យបានច្រើន
✅ ប្រើថ្នាំបន្ថយកម្ដៅតាមការណែនាំរបស់គ្រូពេទ្យ
✅ ពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់ ដើម្បីវាយតម្លៃពីតម្រូវការប្រើថ្នាំ
✅ ពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និងកាត់បន្ថយការប៉ះពាល់ជាមួយអ្នកដទៃ
⚠️ ការប្រុងប្រយ័ត្ន៖ ស្ត្រីមានផ្ទៃពោះ កុមារតូច មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ គួរពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់ ប្រសិនបើសង្ស័យថាមាន Flu A/B។
🚨 ប្រសិនបើមានអាការៈពិបាកដកដង្ហើម ឈឺទ្រូង ឬស្ថានភាពកាន់តែធ្ងន់ធ្ងរ សូមមកមន្ទីរពេទ្យជាបន្ទាន់។
#ផ្តាសាយធំ #ថែទាំសុខភាព