Cho Ray Phnom Penh Hospital

Cho Ray Phnom Penh Hospital At a cost of 47 million dollars for Cho Ray Phnom Penh Hospital, a joint venture between Vietnam’s Saigon Medical Investment Joint Stock Co and Sokimex Co
(1)

30/04/2026
គោលការណ៍ ៦ ត្រូវសម្រាប់ការផ្តល់ឱសថព្យាបាលអ្នកជំងឺFUNDAMENTAL SIX RIGHTS OF MEDICATION ADMINISTRATION       នារសៀល ថ្ងៃទី...
30/04/2026

គោលការណ៍ ៦ ត្រូវសម្រាប់ការផ្តល់ឱសថព្យាបាលអ្នកជំងឺ

FUNDAMENTAL SIX RIGHTS OF MEDICATION ADMINISTRATION

នារសៀល ថ្ងៃទី២៩ - ៣០ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជោរៃ
ភ្នំពេញ មានរៀបចំកម្មវិធីបណ្ដុះបណ្ដាលវេជ្ជសាស្រ្តបន្ត សម្រាប់គិលានុបដ្ឋាក ឆ្មប បុគ្គលិកបច្ចេកទេសសុខាភិបាល ទាក់ទងនឹងប្រធានបទ គោលការណ៍ ៦ ត្រូវ សម្រាប់ការផ្ដល់ឱសថព្យាបាលអ្នកជំងឺ (Fundamental Six Rights of Medication Administration) ដោយមានការចូលរួមសម្របសម្រួលដោយផ្ទាល់ ពីលោកនាយកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យជោរៃភ្នំពេញ ។ គោលបំណងនៃកម្មវិធីថ្ងៃនេះ គឺសំដៅលើកកម្ពស់ការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ រវាងបុគ្គលិកសុខាភិបាល និងបុគ្គលិកសុខាភិបាល រវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ដើម្បីធានាដល់សុវត្ថិភាពអ្នកជំងឺជាចម្បង ទប់ស្កាត់រាល់កំហុសឆ្គងវេជ្ជសាស្រ្ត ដែលអាចកើតមានឡើង នៅក្នុងពេលពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ គ្រប់ជ្រុងជ្រោយ ៕

សូមអរគុណ !

🎉 សេចក្តីជូនដំណឹង ស្តីពី សេវាពិនិត្យសុខភាព 🎉    មន្ទីរពេទ្យជោរៃភ្នំពេញ មានកិត្តិយស សូមជម្រាបជូនភ្ញៀវជាតិ និងអន្តរជាតិ មេ...
29/04/2026

🎉 សេចក្តីជូនដំណឹង ស្តីពី សេវាពិនិត្យសុខភាព 🎉

មន្ទីរពេទ្យជោរៃភ្នំពេញ មានកិត្តិយស សូមជម្រាបជូនភ្ញៀវជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិជន ដែលមានបំណងពិនិត្យសុខភាពនៅមន្ទីរពេទ្យជោរៃភ្នំពេញ មន្ទីរពេទ្យបានដាក់ឱ្យដំណើរការសេវាពិនិត្យសុខភាពជាកញ្ចប់ កញ្ចប់ពិនិត្យសុខភាពសេវាទូទៅ និង កញ្ចប់ពិនិត្យសុខភាពសេវាវីអាយភី ។ ជាងនេះទៅទៀត មន្ទីរពេទ្យនៅជួយសម្រួលសេវាបកប្រែភាសា ជូនអតិថិជនសម្រាប់ការពិនិត្យជំងឺ មានភាសាចិន កូរ៉េ អង់គ្លេស និងវៀតណាម ៕

សូមអរគុណ !

ANNOUNCEMENT ON HEALTH CHECK PACKAGES

The Cho Ray Phnom Penh hospital is honored to inform our valued customers that in order to provide convenient service to the customers, the hospital is implementing 2 services of Health Check Packages, Normal and VIP. Furthermore, the hospital is facilitating interpretation for health check, including Mandarin, Korean, English and Vietnamese.
Thank you 🙏

កម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តCONTINUING MEDICAL EDUCATION    នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជោរៃភ្...
24/04/2026

កម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត
CONTINUING MEDICAL EDUCATION

នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជោរៃភ្នំពេញ មានរៀបចំកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត សម្រាប់វេជ្ជបណ្ឌិត ទាក់ទងនឹងប្រធានបទ មេរោគ ក្រពះ (Helicobacter Pylori) ដែលធ្វើបទបង្ហាញដោយលោកស្រី ផល្លា ដានី វេជ្ជបណ្ឌិតឯកទេស ផ្នែក ជំងឺទូទៅ នៃមន្ទីរពេទ្យជោរៃភ្នំពេញ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោកនាយកវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យជោរៃភ្នំពេញ ។ គោលបំណងនៃការធ្វើបទបង្ហាញថ្ងៃនេះ គឺសំដៅធ្វើបច្ចុប្បន្នភាពលើកកម្ពស់ការយល់ដឹងស្តីពី មេរោគក្រពះ ដល់ក្រុមគ្រូពេទ្យមកពីគ្រប់បណ្តាផ្នែកចំណុះឱ្យមន្ទីរពេទ្យ ជោរៃភ្នំពេញ ដើម្បីលើកកម្ពស់ការពិនិត្យ ព្យាបាល និងថែទាំ អ្នកជំងឺគ្រប់ជ្រុងជ្រោយ ៕

សូមអរគុណ !

កម្មវិធីអប់រំសុខភាព (HEALTH EDUCATION)    នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជោរៃភ្នំពេញ មានរៀបចំកម្មវិធីអប់រ...
22/04/2026

កម្មវិធីអប់រំសុខភាព
(HEALTH EDUCATION)

នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជោរៃភ្នំពេញ មានរៀបចំកម្មវិធីអប់រំសុខភាពទាក់ទងនឹងប្រធានបទ “ជំងឺខ្វះគ្រាប់ឈាមក្រហម” (ANEMIA) ដោយក្រុមគ្រូបង្គោល នៃផ្នែក គិលានុបដ្ឋាក ក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោកនាយកវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យជោរៃភ្នំពេញ ។ គោលបំណងនៃការធ្វើបទបង្ហាញថ្ងៃនេះ គឺសំដៅលើកកម្ពស់ការយល់ដឹងស្តីពីជំងឺខ្វះឈាមក្រហមជូន ដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីចូលរួមថែរក្សាសុខភាព កាត់បន្ថយភាពយឺតយ៉ាវ ក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាល ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ៕

សូមអរគុណ !

🏥 មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ផ្ដល់ជូននូវសេវាកម្មព្យាបាលប្រកបដោយគុណភាពខ្ពស់   និងបច្ចេកទេសទំនើប ។ យើងមានក្រុមគ្រូពេទ្យជំនាញ...
20/04/2026

🏥 មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ផ្ដល់ជូននូវសេវាកម្មព្យាបាលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកទេសទំនើប ។ យើងមានក្រុមគ្រូពេទ្យជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ និងក្រមសីលធម៌ល្អ រួមជាមួយឧបករណ៍ទំនើបៗ ដើម្បីធានាប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាល ។ លើសពីនេះ មន្ទីរពេទ្យ របស់យើងខ្ញុំក៏មានកន្លែងចតរថយន្តធំទូលាយ និងមានសុវត្ថិភាពផងដែរ ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលបានជឿជាក់ និងគាំទ្រសេវាកម្មរបស់យើងកន្លងមក ។ យើងខ្ញុំសូមជូនពរឱ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។

🏥សេវាកម្មរបស់មន្ទីរពេទ្យយើងខ្ញុំរួមមានដូចជា / Our service as below ៖

👉 ផ្នែកវេជ្ជសាស្ត្រ/Clinical Department ផ្នែក VIP / VIP Department ផ្នែក VIP2 និងជនបរទេស (VIP2) / Department for VIP2 & Foreigner ផ្នែកជម្ងឺទូទៅ / Internal Medicine department ផ្នែកបេះដូង / Cardiology Department ផ្នែកពិគ្រោះជម្ងឺក្រៅ / Outpatient Department ផ្នែកត្រចៀក ច្រមុះ បំពង់ក / Ear Nose Throat Department ផ្នែកជំងឺ​ ប្រព័ន្ធដង្ហេីម / Department of Pulmonology បន្ទប់ពិនិត្យភ្នែក / Ophthalmology Consultation ផ្នែកព្យាបាលធ្មេញ / Dental Department ផ្នែកវះកាត់ទូទៅ / General Surgery Department ផ្នែកសម្ភព និង រោគស្រ្ដី / Obstetric & Gynecology Unit ផ្នែកវះកាត់ប្រព័ន្ធប្រសាទ និង វះកាត់ឆ្អឹង / Department of Neurosurgery & Orthopedics ផ្នែកសង្គ្រោះបន្ទាន់ / Emergency Department ផ្នែកប្រពោធនកម្ម / Intensive Care Unit មជ្ឈមណ្ឌលលាងឈាម / Hemodialysis Center ផ្នែកដាក់ថ្នាំសណ្ដំប្រពោធនកម្ម / Department of Anesthesiology
👉 ផ្នែកអមវេជ្ជសាស្ត្រ / Subclinical Department ផ្នែកឆ្លុះក្រពះនិងពោះវៀន / Endoscopy Department ផ្នែកអេកូសាស្ត្រ / Ultrasound Department ផ្នែកវិទ្យុសាស្ត្រ / Radiology Department មន្ទីរពិសោធន៍ / Laboratory Department ផ្នែកឱសថ / Pharmacy Department
📌ព័ត៌មានលម្អិតទំនាក់ទំនង /More details, contact us below:
👉🏻សម្រាប់ផ្នែកពិគ្រោះជំងឺ និង ថ្ងៃបុណ្យសម្រាកផ្សេងៗ
For OPD and Public Holiday:
- ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាចរៀងរាល់ថ្ងៃ។
From 7:00 AM - 4:30 PM
☎️023 684 1001 (24ម៉ោង/7ថ្ងៃ)
☎️071 856 7777 (ព័ត៌មានទូទៅ)

👉🏻សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ និងសម្រាកពេទ្យគឺ 24/7
For Emergency and IPD 24/7
☎️023 684 1002 (សង្រ្គោះបន្ទាន់ & រថយន្តសង្រ្គោះបន្ទាន់)

👉🏻សម្រាប់ផ្នែកពិគ្រោះជម្ងឺពេលយប់ (Night Time Consultation)
☎️023 636 8888
-- ពីម៉ោង ៤:៣០ នាទីល្ងាច តទៅនៅផ្នែក VIP2 ជាន់ទី៣។
From 4:00 PM onward at VIP2 (3rd Floor)
👉ផ្នែកសេវាថែទាំតាមផ្ទះ (Home Care Unit)
☎️088 60 222 06
☎️023 636 8888
📍អាសយដ្ឋាន /Address
https://maps.app.goo.gl/YT3sk33EGND66Nuz9?g_st=ic

🏥 April 16, 2026 in Ho Chi Minh City. More than 1,000 delegates from Vietnam and abroad attended the Cho Ray Hospital An...
18/04/2026

🏥 April 16, 2026 in Ho Chi Minh City. More than 1,000 delegates from Vietnam and abroad attended the Cho Ray Hospital Annual Scientific Conference 2026. Among them were 24 presentations by international experts from the United States, France, China, Taiwan, Cambodia, etc., contributing to the sharing and updating of many advanced diagnostic and treatment methods from around the world. The delegation from Cho Ray Phnom Penh Hospital (Cambodia) successfully presented three research topics at this conference.

Address

Head Office, National Road 1, Phum Ta Ngov, Sangkat Niroth, Chba Ampov Dist
Phnom Penh
CHORAYPHNOMPENHHOSPITAL

Alerts

Be the first to know and let us send you an email when Cho Ray Phnom Penh Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cho Ray Phnom Penh Hospital:

Share

Category