Master Feng Shui

Directions

Master Feng Shui គ្រូហុងស៊ុយ ហោរាសាស្រ្ដខ្មែរ

🐒 ឆ្នាំវក និង 🐖 ឆ្នាំកុរ! ខួរក្បាលភ្លឺស្វាង រឿងការងារនិងលុយកាក់ដោះស្រាយបានយ៉ាងរលូន។ ញញឹមទទួលថ្ងៃថ្មី! 🌟
01/08/2026

🐒 ឆ្នាំវក និង 🐖 ឆ្នាំកុរ! ខួរក្បាលភ្លឺស្វាង រឿងការងារនិងលុយកាក់ដោះស្រាយបានយ៉ាងរលូន។ ញញឹមទទួលថ្ងៃថ្មី! 🌟

ង៉ូវហេងប្រចាំឆ្នាំ ខ្សែដៃលើករាសីនាំសំណាង ទាំង៨ទិស
28/07/2026

ង៉ូវហេងប្រចាំឆ្នាំ ខ្សែដៃលើករាសីនាំសំណាង ទាំង៨ទិស

ខ្សែដៃលើករាសី ងូវហេងទិសទាំង៨នាំលាភនាំជ័យ ហៅទ្រព្យ
24/07/2026

ខ្សែដៃលើករាសី ងូវហេងទិសទាំង៨នាំលាភនាំជ័យ ហៅទ្រព្យ

មនុស្សពេញវ័យ (អ្នកដែលមានភាពចាស់ទុំ) មិនមែនជាមនុស្សដែលឈ្នះរាល់សមរភូមិនោះទេ។ប៉ុន្តែគឺជាមនុស្សដែលដឹងថា សមរភូមិណាដែលមិនគួរចូ...
18/07/2026

មនុស្សពេញវ័យ (អ្នកដែលមានភាពចាស់ទុំ) មិនមែនជាមនុស្សដែលឈ្នះរាល់សមរភូមិនោះទេ។

ប៉ុន្តែគឺជាមនុស្សដែលដឹងថា សមរភូមិណាដែលមិនគួរចូលរួមប្រយុទ្ធ។
បុរាណាចារ្យបានសង្ខេបភាពឆ្លាតវៃនៅក្នុងឆាកជីវិតយ៉ាងខ្លីខ្លឹមនៅក្នុងរឿង ៤ យ៉ាង៖

ឃើញការដណ្តើមគ្នា ត្រូវចេះគេចចេញ៖ មិនមែនមកពីខ្លាចនោះទេ ប៉ុន្តែគឺមកពីយល់ច្បាស់ថា ការចាញ់ឈ្នះនៅក្នុងរឿងជាច្រើន មានតែធ្វើឱ្យខាតកម្លាំង ខាតពេលវេលា ដោយមិនទទួលបានអ្វីដែលមានតម្លៃមកវិញឡើយ។

ជួបការរិះគន់និន្ទា (រឿងអាស្រូវ) ត្រូវធ្វើមិនដឹងមិនឮ៖ មនុស្សដែលតាមនិយាយដើមពីក្រោយខ្នង គឺមិនដែលខ្សត់ឡើយ។ កាន់តែយកចិត្តទុកដាក់ ខ្វល់ខ្វាយជាមួយវាខ្លាំងប៉ុនណា អ្នកនឹងកាន់តែត្រូវគេអូសទាញចូលទៅក្នុងរង្វង់វឹកវរនៃរឿងរ៉ាវដែលមិនមែនជារបស់ខ្លួនឯងខ្លាំងប៉ុណ្ណោះ។

កន្លែងដែលសៅហ្មង (មិនស្អាតស្អំ) មិនត្រូវទៅពាក់ព័ន្ធ៖ មជ្ឈដ្ឋានបែបណា នឹងបង្កើតមនុស្សបែបនោះ។ អង្គុយនៅកន្លែងដែលពោរពេញទៅដោយការគិតគូរគុំកួន ច្រណែនឈ្នានីសអស់រយៈពេលយ៉ាងយូរ យូរៗទៅចិត្តរបស់អ្នកក៏នឹងត្រូវឆ្លងមេរោគនោះដែរ។

ពាក្យសម្តីដែលជាកម្មពៀរ (ការនិយាយដើមចាក់ដោត) មិនត្រូវទៅលេងជាមួយ៖ កុំពោលពាក្យសម្តីពិសពុល និងកុំចូលដៃចូលជើងនិយាយអាក្រក់ពីនរណាម្នាក់ឱ្យសោះ។ ពាក្យសម្តីប្រៀបដូចជាកាំបិត ចាក់ដោតគេហើយ ថ្ងៃណាមួយវានឹងត្រឡប់មកចាក់ដោតខ្លួនឯងវិញជាមិនខាន។
ការជៀសវាងពីរឿងរ៉ាវទាំងនោះ មិនមែនជាភាពទន់ជ្រាយឡើយ។ វាគឺជាការរក្សាចិត្តគំនិតរបស់ខ្លួនឯងឱ្យស្អាតបរិសុទ្ធ និងដើម្បីរក្សាកម្លាំងកាយចិត្តទុកសម្រាប់ធ្វើអ្វីៗដែលជារឿងមានតម្លៃពិតប្រាកដ។
មិនមែនរាល់សមរភូមិទាំងអស់ សុទ្ធតែគួរតែចូលរួមប្រយុទ្ធនោះឡើយ។ ការចេះរំលងចោល (មិនខ្វល់ខ្វាយ) ចំពេលត្រឹមត្រូវ ក៏ជាភាពឆ្លាតវៃដែរ។

🗣️ មានសំនួរជាច្រើនសួរទៅកាន់អ្នកគ្រូថា:"ផ្លូវណា ឆ្ពោះទៅរកភាពជោគជ័យ?"  👉 ចម្លើយរបស់អ្នកគ្រូគឺ ត្រូវចាប់ផ្តើមពីផ្លូវចំណេះដឹ...
17/07/2026

🗣️ មានសំនួរជាច្រើនសួរទៅកាន់អ្នកគ្រូថា:
"ផ្លូវណា ឆ្ពោះទៅរកភាពជោគជ័យ?"

👉 ចម្លើយរបស់អ្នកគ្រូគឺ ត្រូវចាប់ផ្តើមពីផ្លូវចំណេះដឹង 500គីឡូម៉ែត្រ
• បន្ទាប់មកបត់ឆ្វេងចូលផ្លូវសាកល្បង 100គីឡូម៉ែត្រហើយបត់ស្តាំចូលក្រឡុកបង់ខាត ឆ្លងក្រឡុកបងខាត
• ហើយ ចូលផ្លូវ អត់ធ្មត់ 100គីឡូម៉ែត្រទៀត បត់ឆ្វេង ចូលផ្លូវអស់សង្ឃឹម 20គីឡូម៉ែត្របន្ទាប់មកបត់ស្តាំ ឆ្លងស្ពាន មរណៈ
• បន្ទាប់ពីឆ្លងស្ពានមរណៈហើយ ចូលផ្លូវ តស៊ូ 100គីឡូម៉ែត្រទៀត ឆ្លងជ្រោះ ក្តីសង្ឃឹម បន្ទាប់ពីឆ្លងជ្រោះ ក្តីសង្ឃឹមហើយ
• ចូលដល់ផ្លូវ សតិបញ្ញា 100គីឡូម៉ែត្រទៀត ហើយបត់ចូល ច្រកឧបសគ្គ
• បន្ទាប់មកជិះទៅត្រង់ដល់ផ្លូវទាល់ ហើយងាកស្តាំទើបដល់ ឃ្លាំងសម្បត្តិ នៃភាពជោគជ័យ

👉តើអ្នកណាខ្លះក្លាហានហ៊ានដើរក្នុងផ្លូវជោគជ័យនេះខ្លះ ?

ឥទ្ធិពលដួងកែវកំណើតនិង ផលប៉ះពាល់ បើសិនជាយើងរៀបចំខុសលើដីដែលមានជ័យភូមិមិនល្អ រឺដីថាមពល Negative Energy ( ថាមពលអវិជ្ជមាន ) 👉...
22/06/2026

ឥទ្ធិពលដួងកែវកំណើតនិង ផលប៉ះពាល់ បើសិនជាយើងរៀបចំខុសលើដីដែលមានជ័យភូមិមិនល្អ រឺដីថាមពល Negative Energy ( ថាមពលអវិជ្ជមាន )
👉ហេតុអ្វីបានជាដួងកែវកំតមិនអាចចេះតែធ្វើ ដោយមិនបានមើលជ័យភូមិដីនិងថាមពលរបស់ដី? ហេតុអ្វីបានជាមានដីតិចបំផុតដែលអាចធ្វើបាន ?
👉 ចម្លើយ ÷ ការធ្ដួងកែវកំណើត គឺការទាញថាមពលចក្រវាឡិក្រោមដីមកប្រើ គេហៅថា Yin Feng Shui គឺថាមពលដែលផុសពីក្រោមដី បើដីមានជ័យភូមិល្អ ដីមានថាមពលវិជ្ជមាន កាលណាយើងដាក់បញ្ចុះ DNA របស់យើងអោយត្រូវតាមក្បួន មេឃ ដី មនុស្ស រួមគ្នា តែមួយ នោះថាមពលមេឃដី នឹងជួយជំរុញថាមពលវិជ្ជមានដល់យើង អោយគិតត្រូវ ឆ្លាត សំរេចចិត្តត្រូវ ចេះចាប់ឱកាសល្អៗបាន ជំរុញថាមពលវិជ្ជមានធ្វើអោយមានសុខភាពល្អ នោះមនុស្សយើងនឹងរីកចំរើន តែបើធ្វើនៅលើដីមិនល្អ វិញ គឺហុចថាមពលអវិជ្ជមាន លទ្ធផលដែលទទួលបាន គឺដូចការរៀបម៉ុងដូនតាខុសនាំអោយមានបញ្ហាដោយមិនដឹងខ្លួន ។
👉មនុស្សភាគច្រើនគិតថាវាងាយស្រួលធ្វើ តែវាមិនស្រួលដូចយើងគិតទេ បើយើងគិតពីសុខ សុវត្ថិភាព និង ភាពរីកចំរើនរបស់អ្នកធ្វើ
👉បើមិនច្បាស៎កុំប្រថុយ តែបើច្បាស់ គឺបានផលពិត បើយើងសង្គេតអោយជាក់លាក់ តែតំណមដូងកែវកំណើតត្រូវតមអោយបាន គឺហាមបំពាន ទ្រព្យសម្បត្តិអ្នកដទៃយកមកជារបស់ខ្លួន ហាមសំលាប់មនុស្ស ហាមបំពានអ្នកធ្វើអោយ
👉ការទាញថាមពលចក្រវាឡិមកប្រើ មនុស្សត្រូវមានគុណធម៌ លុយបានមកដោយធម៌

12/06/2026

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Master Feng Shui posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share