គ្លីនិក ខេមហេល Camhealth Clinic

គ្លីនិក ខេមហេល Camhealth Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គ្លីនិក ខេមហេល Camhealth Clinic, Medical Center, ផ្ទះលេខ៩A ផ្លូវផ្សារឆេកូ សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ, Phnom Penh.

22/09/2026

🧬 អ្វីទៅជាជំងឺមហារីកកូនកណ្ដុរ? ហើយវាអាចកើតនៅកន្លែងណាខ្លះ?

សូមទស្សនាវីដេអូ បកស្រាយដោយ វេជ្ជបណ្ឌិត ស៊ីវ ហ្គេកហ៊ាង ឯកទេសជំងឺមហារីក និងគ្រាប់ឈាម មានបទពិសោធន៍ជិត១០ឆ្នាំក្នុងការព្យាបាលជំងឺមហារីក។

#មហារីកកូនកណ្ដុរ #ជំងឺមហារីក #មហារីក #កូនកណ្ដុរ #ជំងឺគ្រាប់ឈាម #ស៊ីវហ្គេកហ៊ាង

🩺 ឈឺក្រពះ តើត្រូវតែឆ្លុះក្រពះមែនទេ?មិនមែនគ្រប់ករណីទាំងអស់ទេ 💙ការសម្រេចថាតើគួរ ឆ្លុះក្រពះ (Gastroscopy) ឬអត់ អាស្រ័យលើ អា...
21/09/2026

🩺 ឈឺក្រពះ តើត្រូវតែឆ្លុះក្រពះមែនទេ?

មិនមែនគ្រប់ករណីទាំងអស់ទេ 💙
ការសម្រេចថាតើគួរ ឆ្លុះក្រពះ (Gastroscopy) ឬអត់ អាស្រ័យលើ អាយុ រោគសញ្ញា រយៈពេល និងកត្តាហានិភ័យផ្សេងៗ របស់មនុស្សម្នាក់ៗ។

🔎 គួរពិចារណាឆ្លុះក្រពះ ប្រសិនបើមាន៖
🔹 ឈឺ ឬមិនស្រួលក្រពះរ៉ាំរ៉ៃ ឬព្យាបាលមិនធូរ
🔹 ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
🔹 ក្អួតជាប់ៗគ្នា ឬពិបាកលេបអាហារ
🔹 ស្លេកស្លាំង ឬសង្ស័យមានការហូរឈាម
🔹 លាមកខ្មៅដូចជាជ័រ ឬក្អួតមានឈាម
🔹 មានកត្តាហានិភ័យ ឬប្រវត្តិគ្រួសារមហារីកក្រពះ

💡 បើរោគសញ្ញាស្រាល និងមិនមានសញ្ញាព្រមាន វេជ្ជបណ្ឌិតអាចពិចារណាការពិនិត្យ ឬតេស្តផ្សេងៗជាមុន ដូចជា H. pylori ដោយផ្អែកលើស្ថានភាពរបស់អ្នក។

👉 ដូច្នេះ មិនមែនឈឺក្រពះ = ត្រូវឆ្លុះក្រពះភ្លាមៗទេ។ ការវាយតម្លៃដោយវេជ្ជបណ្ឌិត គឺជាជំហានសំខាន់ក្នុងការសម្រេចថាតើចាំត្រូវឆ្លុះក្រពះភ្លាមៗ ឬយ៉ាងណា។
━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសតាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីក #មហារីកក្រពះ #ឯកទេសមហារីក #សុខភាពក្រពះ #ឆ្លុះក្រពះ #សុងក្រពះ

20/09/2026

🩸អ្នកណាគេខ្លះ ធ្លាប់លឺពាក្យថា កើតមហារីក រង់ចាំតែថ្ងៃស្លាប់ទេ។

មកស្តាប់វីដេអូនេះទាំងអស់គ្នា

បកស្រាយដោយ វេជ្ជបណ្ឌិត #ស៊ីវហ្គេកហ៊ាង ឯកទេសជម្ងឺមហារីក និងគ្រាប់ឈាម បទពិសោធន៍ជិត១០ឆ្នាំ ក្នុងការព្យាបាលជំងឺមហារីក។

#មហារីក #ជំងឺមហារីក #ការយល់ដឹងពីមហារីក #មហារីកដំណាក់កាលដំបូង #មហារីកដំណាក់កាលចុងក្រោយ #មហារីកដំណាក់កាលទី៤

🚨សញ្ញាព្រមានដំបូងនៃមហារីកក្រពះ ដែលមនុស្សភាគច្រើនច្រឡំថាជា "ជំងឺក្រពះធម្មតា"មហារីកក្រពះ នៅដំណាក់កាលដំបូង អាចមានរោគសញ្ញាស្...
19/09/2026

🚨សញ្ញាព្រមានដំបូងនៃមហារីកក្រពះ ដែលមនុស្សភាគច្រើនច្រឡំថាជា "ជំងឺក្រពះធម្មតា"

មហារីកក្រពះ នៅដំណាក់កាលដំបូង អាចមានរោគសញ្ញាស្រដៀងនឹងជំងឺរលាកក្រពះធម្មតា ដូចនេះរោគសញ្ញាដែលគួរយកចិត្តទុកដាក់រួមមាន៖
🔹ឈឺ ឬមិនស្រួលនៅផ្នែកខាងលើពោះជាបន្តបន្ទាប់
🔹ឆាប់ឆ្អែត ឬណែនពោះ ទោះញ៉ាំតិច
🔹ក្រហាយទ្រូង/ឡើងអាស៊ីតក្រពះ ឬរំលាយអាហារមិនល្អ​
🔹ចង្អោរ ឬក្អួតជាបន្តបន្ទាប់
🔹បាត់បង់ចំណង់អាហារ
🔹ស្រកទម្ងន់ដោយមិនបានគ្រោងទុក
🔹អស់កម្លាំង ឬខ្សោយខុសធម្មតា ដែលអាចពាក់ព័ន្ធនឹងភាពស្លេកស្លាំង
🔹លាមកខ្មៅដូចជាជ័រ ឬក្អួតមានឈាម អាចជាសញ្ញានៃការហូរឈាមក្នុងក្រពះ

⚠️ចំណុចសំខាន់: រោគសញ្ញាទាំងនេះភាគច្រើនក៏អាចបណ្តាលមកពីជំងឺដែលមិនមែនជាមហារីក ដូចជា រលាកក្រពះ ដំបៅក្រពះ ឬ ខ្សោយសាច់ដុំក្រពះ។
អ្វីដែលខុសគ្នានោះគឺ រោគសញ្ញាទាំងនេះ បន្តជាច្រើនសប្តាហ៍ កាន់តែធ្ងន់ធ្ងរ រួមផ្សំជាមួយការចុះខ្សោយនៃសភាពរាងកាយទូទៅ ដែលតម្រូវ អោយជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីពិនិត្យ និងវាយតម្លៃអោយបានត្រឹមត្រូវថាជាមហារីក ឬមិនមែន។

👉ចូរចងចាំថា មហារីកដែលរកឃើញនៅដំណាក់កាលដំបូង និងការព្យាបាលត្រឹមត្រូវ អាចជួយអាយុជីវិតយើងបាន។
━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសតាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីក #មហារីកក្រពះ #ឯកទេសមហារីក #សុខភាពក្រពះ

18/09/2026

🩺 តើឧបករណ៍ និងគ្រូពេទ្យ មួយណាសំខាន់ជាងក្នុងការព្យាបាល?

សូមទស្សនាវីដេអូ ដែលបកស្រាយដោយ វេជ្ជបណ្ឌិត ស៊ីវ ហ្គេកហ៊ាង ដើម្បីស្វែងយល់បន្ថែម

#គ្រូពេទ្យ #ឧបករណ៍វេជ្ជសាស្ត្រ #មហារីក #ជំងឺមហារីក
#ការព្យាបាលមហារីក

🔍 ដើម្បីដឹងថាមានមហារីកពោះវៀនធំ គ្រូពេទ្យនឹងពិនិត្យលើអ្វីខ្លះ?គ្រូពេទ្យនឹងពិនិត្យលើ៖1️⃣ ប្រវត្តិជំងឺ និងការពិនិត្យរាងកាយគ...
17/09/2026

🔍 ដើម្បីដឹងថាមានមហារីកពោះវៀនធំ គ្រូពេទ្យនឹងពិនិត្យលើអ្វីខ្លះ?

គ្រូពេទ្យនឹងពិនិត្យលើ៖

1️⃣ ប្រវត្តិជំងឺ និងការពិនិត្យរាងកាយ
គ្រូពេទ្យនឹងសួរអំពី៖
• រយៈពេល និងលក្ខណៈនៃការហូរឈាម
• ទម្លាប់បន្ទោរបង់ដែលប្រែប្រួល
• ឈឺពោះ ឬស្រកទម្ងន់
• ប្រវត្តិគ្រួសារមានមហារីកពោះវៀនធំ ឬ Polyps
• ថ្នាំដែលកំពុងប្រើ
អាចមានការពិនិត្យ Digital Re**al Examination (DRE) ដើម្បីពិនិត្យតំបន់ចុងពោះវៀនធំ រកភាពមិនប្រក្រតី ឬដុំសាច់។

2️⃣ ការពិនិត្យឈាម
អាចរួមមាន៖
• CBC ៖ ពិនិត្យសញ្ញាស្លេកស្លាំង (Anemia)
• Ferritin / Iron studies ៖ ស្វែងរកការខ្វះជាតិដែក
• Liver & Renal Function ៖ តាមស្ថានភាពរបស់អ្នកជំងឺ

3️⃣ ការពិនិត្យលាមក
FIT (f***l immunochemical test) ដើម្បីរក Occult blood ក្នុងលាមក។
ប៉ុន្តែ FIT មិនអាចបញ្ជាក់ ឬបដិសេធថាគ្មានមហារីកបានទេ។ ប្រសិនបើ Positive ជាទូទៅត្រូវបន្តដោយការឆ្លុះពោះវៀន (Colonoscopy)។

4️⃣ ការឆ្លុះពោះវៀន (ជាការពិនិត្យសំខាន់)
ការឆ្លុះពោះវៀនធំអាចជួយអោយគ្រូពេទ្យមើលឃើញច្បាស់នៅពោះវៀនធំ និងចុងពោះវៀនធំដើម្បីស្វែងរក៖
• ដុំសាច់ពក (Polyp/Adenoma)
• ដុំសាច់ (Tumor/Mass)
• កន្លែងហូរឈាម
• កន្លែងរលាកផ្សេងៗ

ប្រសិនបើរកឃើញការរលាក ឬស្នាមដំបៅ (Lesion) គួរឱ្យសង្ស័យ គ្រូពេទ្យនឹងច្រឹបយកជាលិកានោះ ទៅពិនិត្យ រកមហារីកភ្លាម (Biopsy)។

5️⃣ ការច្រឹបសាច់ Biopsy (ជំហានសម្រាប់បញ្ជាក់រោគវិនិច្ឆ័យ)
ការកំណត់ថាមានមហារីកពោះវៀនធំ ឬអត់ ត្រូវតែបញ្ជក់ដោយ ការពិនិត្យទៅសាច់ ឬសំណាកដែលច្រឹបបាន ជាចាំបាច់ (Histopathology)។

🎗 សរុប៖ ការសង្ស័យមហារីកពោះវៀនធំមិនអាចសម្រេចបានត្រឹមរោគសញ្ញា ឬការពិនិត្យតែមួយមុខទេ។ គ្រូពេទ្យនឹងជ្រើសរើសការពិនិត្យសមស្របទៅតាមរោគសញ្ញា និងស្ថានភាពរបស់អ្នកជំងឺ ដើម្បីដឹងច្បាស់ ពិតប្រាកដ 100% ដោយមិនមានការសង្ស័យថាជាមហារីក ឬមិនមែនមហារីក។
━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសតាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីក #មហារីកពោះវៀនធំ #ឯកទេសមហារីក #គ្លីនិកមហារីក #ឆ្លុះពោះវៀនធំ #ច្រឹបសាច់

🩸 ឈាមក្រហមស្រស់ ឬឈាមលាយជាមួយលាមក ពេលបត់ជើងធំ តើជាឬសដូងបាត ឬអាចជាសញ្ញាមហារីកពោះវៀនធំ?ឈាមចេញតាមរន្ធគូថ ពិតជាអាចបណ្តាលមកពីឬ...
16/09/2026

🩸 ឈាមក្រហមស្រស់ ឬឈាមលាយជាមួយលាមក ពេលបត់ជើងធំ តើជាឬសដូងបាត ឬអាចជាសញ្ញាមហារីកពោះវៀនធំ?

ឈាមចេញតាមរន្ធគូថ ពិតជាអាចបណ្តាលមកពីឬសដូងបាត ប៉ុន្តែមិនមែនទាំងស្រុងទេ។
ដូច្នេះ អ្នកមិនគួរសន្និដ្ឋានថាជាឬសដូងបាតតែមួយមុខទេ ព្រោះវាក៏អាចជាសញ្ញានៃមហារីកពោះវៀនធំ និងរន្ធគូថ ផងដែរ។

🔴 ឈាមដែលជួបញឹកញាប់ក្នុងឬសដូងបាត
🔹ឈាមក្រហមស្រស់ ចេញពេល ឬក្រោយបន្ទោរបង់
🔹ឃើញលើក្រដាសអនាម័យ ឬលើផ្ទៃលាមក
🔹 អាចមានរមាស់ ឈឺ ឬដុំសាច់ជុំវិញរន្ធគូថ
🔹ជាញឹកញាប់ពាក់ព័ន្ធនឹងការទល់លាមក ឬការខំប្រឹងបន្ទោរបង់

⚠️ តើពេលណាគួរទៅពិនិត្យបន្ថែមរកមហារីកពោះវៀនធំ?

🔹ឈាមក្នុងលាមក ឬឈាមចេញបន្ទាប់ពីលាមក ឬបន្ទាប់ពីបន្ទោរបង់
🔹ទម្លាប់បន្ទោរបង់ប្រែប្រួល ទល់លាមក ឬរាគជាប់ៗគ្នា រុំារៃ
🔹 អស់កម្លាំង ឬស្លេកស្លាំងដោយសារខ្វះជាតិដែក ដែលបាត់បង់ដោយការហូរឈាម
🔹 ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
🔹 ឈឺពោះ ឬមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ឬមានដុំពករំខានពេលបន្ទោរបង់
🔹 មានប្រវត្តិគ្រួសារមហារីកពោះវៀនធំ ឬ polyps

👉 ចំណាំ៖ ឈាមក្រហមស្រស់ក៏អាចកើតមានក្នុងមហារីកពោះវៀនធំ ឬរន្ធគូថបាន ដូច្នេះ ពណ៌ឈាមតែមួយមុខ មិនអាចបញ្ជាក់មូលហេតុបានទេ។

🩺 ប្រសិនបើមានឈាមចេញតាមរន្ធគូថជាបន្តបន្ទាប់ ឬមានរោគសញ្ញាខាងលើ សូមទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺមហារីកពោះវៀនធំ ដោយមិនដឹងខ្លួន។

━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសតាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីក #មហារីកពោះវៀនធំ #ឯកទេសមហារីក #គ្លីនិកមហារីក

15/09/2026

🧬 ក្រោយវះកាត់ជំងឺមហារីកពោះវៀនធំ ហេតុអ្វីអ្នកខ្លះតម្រូវឱ្យចាក់ថ្នាំគីមី ខណៈអ្នកខ្លះទៀតមិនចាំបាច់

#មហារីកពោះវៀនធំ #ថ្នាំគីមី #ការព្យាបាលមហារីក

🎗 មហារីកថ្លើមដំណាក់កាលចុងក្រោយ (BCLC-D) ៖ តើមានជម្រើសថែទាំអ្វីខ្លះ?មហារីកថ្លើម (HCC) ដំណាក់កាលចុងក្រោយ — BCLC-D (Termina...
14/09/2026

🎗 មហារីកថ្លើមដំណាក់កាលចុងក្រោយ (BCLC-D) ៖ តើមានជម្រើសថែទាំអ្វីខ្លះ?

មហារីកថ្លើម (HCC) ដំណាក់កាលចុងក្រោយ — BCLC-D (Terminal Stage) គឺជាដំណាក់កាលដែលអ្នកជំងឺមិនសមស្របសម្រាប់ការព្យាបាលប្រឆាំងមហារីក ដែលមានគោលបំណងគ្រប់គ្រងជំងឺ ដោយសារស្ថានភាពទូទៅធ្ងន់ធ្ងរ និង/ឬមុខងារថ្លើមមានការខូចខាតខ្លាំង។

នៅដំណាក់កាលនេះ គោលដៅសំខាន់គឺ បន្ថយរោគសញ្ញា រក្សាផាសុកភាព និងលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺ។
🔹 ការថែទាំគាំទ្រ និងការថែទាំសម្រន់ (Best Supportive & Palliative Care)
ការថែទាំផ្តោតលើការគ្រប់គ្រងរោគសញ្ញា និងផលវិបាកដែលអាចកើតមាន ដូចជា៖
​​​​ • ការឈឺចាប់
• ការចង្អោរ និងក្អួត
• ការប្រមូលទឹកក្នុងពោះ (Ascites)
• ការហើម
• ភាពអស់កម្លាំង និងបាត់បង់ចំណង់អាហារ
• រោគសញ្ញាដែលពាក់ព័ន្ធនឹងការខ្សោយមុខងារថ្លើម
🔹 ការថែទាំបែប Palliative Care
ក្រុមថែទាំបែប Palliative មានតួនាទីជួយគ្រប់គ្រងរោគសញ្ញា ផ្នែកផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងគាំទ្រអ្នកជំងឺ និងគ្រួសារ ដើម្បីរក្សាគុណភាពជីវិតឱ្យបានល្អបំផុត។

💡 ចំណុចសំខាន់
BCLC-D មិនមានន័យថា “គ្មានអ្វីអាចធ្វើបាន” ឬត្រូវបោះបង់ការថែទាំនោះទេ។ ផ្ទុយទៅវិញ ការថែទាំបែប palliative និង supportive care មានសារៈសំខាន់ខ្លាំង ដើម្បីបន្ថយការឈឺចាប់ និងរោគសញ្ញា ព្រមទាំងជួយឱ្យអ្នកជំងឺមានផាសុកភាព និងរក្សាគុណភាពជីវិត។

👉 ការសម្រេចចិត្តព្យាបាលត្រូវធ្វើឡើងជាលក្ខណៈបុគ្គល ដោយផ្អែកលើស្ថានភាពទូទៅ មុខងារថ្លើម និងបំណងប្រាថ្នារបស់អ្នកជំងឺ និងគ្រួសារ។

📌 ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីរៀបចំផែនការថែទាំដែលសមស្រប និងផ្តល់នូវគុណភាពជីវិតល្អបំផុតសម្រាប់អ្នកជំងឺ។
━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ និងរៀបចំផែនការថែទាំ ជាមួយវេជ្ជបណ្ឌិតឯកទេសតាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីក #មហារីកថ្លើម #គលនកមហារីក

🎗 មហារីកថ្លើមដំណាក់កាលរីករាលដាល(BCLC-C)៖ តើមានជម្រើសព្យាបាលអ្វីខ្លះ?មហារីកថ្លើម (HCC) ដំណាក់កាលរីករាលដាល— BCLC-C (Advanc...
13/09/2026

🎗 មហារីកថ្លើមដំណាក់កាលរីករាលដាល(BCLC-C)៖ តើមានជម្រើសព្យាបាលអ្វីខ្លះ?

មហារីកថ្លើម (HCC) ដំណាក់កាលរីករាលដាល— BCLC-C (Advanced Stage) អាចមានការរាលដាលសរសៃឈាមសំខាន់ៗរបស់ថ្លើម និង/ឬមានការរាលដាលទៅក្រៅថ្លើម។ នៅដំណាក់កាលនេះ ការព្យាបាលភាគច្រើនមានគោលបំណង គ្រប់គ្រងជំងឺ ពន្យារការវិវត្តនៃជំងឺ និងបង្កើនរយៈពេលរស់នៅ ព្រមទាំងរក្សាគុណភាពជីវិត។

👉 ការព្យាបាលដោយថ្នាំ (Systemic Therapy)
សម្រាប់អ្នកជំងឺដែលមានមុខងារថ្លើម និងស្ថានភាពទូទៅសមស្រប ការព្យាបាលជាប្រព័ន្ធគឺជាជម្រើសសំខាន់។
ជម្រើសដែលមានការប្រើប្រាស់សំខាន់ៗរួមមាន៖
🔹 ការព្យាបាលដោយថ្នាំជំរុញប្រព័ន្ធភាពស៊ាំ (Immunotherapy Combinations) ដូចជា ការរួមបញ្ចូលថ្នាំជំរុញប្រព័ន្ធភាពស៊ាំជាមួយថ្នាំប្រឆាំងការបង្កើតសរសៃឈាមថ្មី (anti-angiogenic therapy) ឬការរួមបញ្ចូលថ្នាំ Immunotherapy ពីរប្រភេទ។​​
ប្រភេទនេះជួយ ជំរុញប្រព័ន្ធភាពស៊ាំឱ្យស្គាល់ និងវាយប្រហារកោសិកាមហារីក ​ដែលអាចជួយ គ្រប់គ្រងការរីកលូតលាស់នៃជំងឺ និងអាចជួយបង្កើនរយៈពេលរស់នៅរបស់អ្នកជំងឺ។
🔹 ការព្យាបាលដោយថ្នាំគោលដៅ (Targeted Therapy / Anti-angiogenic Therapy)
ថ្នាំប្រភេទនេះអាចធ្វើសកម្មភាពលើ គោលដៅជាក់លាក់ដែលពាក់ព័ន្ធនឹងការលូតលាស់របស់កោសិកាមហារីក និងអាចជួយទប់ស្កាត់ការបង្កើតសរសៃឈាមថ្មីដែលផ្គត់ផ្គង់ដល់ដុំសាច់។

💡 ចំណុចសំខាន់
មិនមែនអ្នកជំងឺ BCLC-C ទាំងអស់សុទ្ធតែទទួលការព្យាបាលដូចគ្នាទេ។ ការជ្រើសរើសវិធីព្យាបាលត្រូវពិចារណា មុខងារថ្លើម ស្ថានភាពទូទៅ (Performance Status) កម្រិតនៃការរាលដាលសរសៃឈាម និងការរាលដាលក្រៅថ្លើម។

👉 សម្រាប់មហារីកថ្លើមដំណាក់កាលរាលដាល​ ការព្យាបាលដោយថ្នាំ អាចជួយគ្រប់គ្រងជំងឺ និងពន្យារការវិវត្តរបស់ជំងឺ។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានផែនការព្យាបាលដែលសមស្របបំផុត។

📌 ការយល់ដឹងពីជម្រើសព្យាបាល អាចជួយឱ្យអ្នកជំងឺ និងគ្រួសារ សម្រេចចិត្តបានកាន់តែច្បាស់លាស់។
━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ និងរៀបចំផែនការព្យាបាល ជាមួយវេជ្ជបណ្ឌិតឯកទេសតាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីក #មហារីកថ្លើម #គលនិកមហារីក

Address

ផ្ទះលេខ៩A ផ្លូវផ្សារឆេកូ សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ
Phnom Penh
120702

Alerts

Be the first to know and let us send you an email when គ្លីនិក ខេមហេល Camhealth Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category