D.R Top Clinic មន្ទីរសំរាកព្យាបាល ឌី.អរ ថប

  • Home
  • Cambodia
  • Phnom Penh
  • D.R Top Clinic មន្ទីរសំរាកព្យាបាល ឌី.អរ ថប

D.R Top Clinic មន្ទីរសំរាកព្យាបាល ឌី.អរ ថប 🩺 Call ឥឡូវនេះ !
📞 ប្រឹក្សាយោបល់ និងណាត់ជួបជាមួយគ្រូពេទ្យ ៖
តេលេក្រាម ☎️ https://t.me/Ektes_Clinic

29/08/2026

សម្រាប់ម៉ាក់ៗទាំងអស់គ្នាអាចចូលរួមវគ្គអប់រំសុខភាព ដោយឥតគិតថ្លៃ!
ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ មន្ទីរសម្រាកព្យាបាល ឌី.អរ ថប សូមគោរពអញ្ជើញលោកអ្នកចូលរួមកម្មវិធីអប់រំសុខភាព៖

👶 ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៦
ប្រធានបទ៖ ស្វែងយល់អំពីរជំងឺបាក់ទឹកចិត្តក្រោយសម្រាល (Postpartum Blues)
សូមចុះឈ្មោះតាមរយៈ Link ខាងក្រោម៖
https://forms.gle/dmB8xDQaYVpzQQZ39
⏰ ម៉ោង៖ ១០:០០ ព្រឹក ដល់ ១២:០០ ព្រឹក
📍 ទីតាំង៖ មន្ទីរសម្រាកព្យាបាល ឌី.អរ ថប (D.R TOP Clinic)
✨ កម្មវិធីនេះស័ក្តិសមសម្រាប់៖
• ស្ត្រីមានផ្ទៃពោះ និងអ្នកកំពុងត្រៀមយកបុត្រ
• ស្រ្តីក្រោយសម្រាល
• ស្វាមី ភរិយា និងសមាជិកគ្រួសារ ដែលចង់ស្វែងយល់ពីការថែទាំសុខភាពស្ត្រី
✨ អត្ថប្រយោជន៍ទទួលបាន៖
• តើអ្វីទៅជាអារម្មណ៍សោកសៅក្រោយសម្រាលកូន(Postpartum Blues)?
• វិធីថែទាំខ្លួនឯងបន្ទាប់ពីសម្រាលកូន
• ពេលណាគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត
• តួនាទីស្វាមីនិងសមាជិកគ្រួសារក្នុងការផ្តល់ការគាំទ្រ

📲 សូមចុះឈ្មោះជាមុនតាមរយៈ QR Code នៅលើ Poster និងតាមរយៈ Link ខាងលើ ឬទំនាក់ទំនងមកកាន់មន្ទីរសម្រាកព្យាបាល។
🙏 សូមជួយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្តិ បងប្អូន សាច់ញាតិ ឬអ្នកជាទីស្រឡាញ់របស់អ្នក ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានចំណេះដឹងដ៏មានតម្លៃនេះផងដែរ។
💖 ការយល់ដឹងថ្ងៃនេះ អាចជួយការពារសុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់នៅថ្ងៃស្អែក។

ចង់ជួបអ្នកគ្រូផ្ទាលមែនទេ?ចង់ណាត់ថ្ងៃអាទិ្យមែនទេ?ណាត់ទុកមុនបានថ្ងៃ6 ខែកញ្ញានេះ ម៉ោង 11»1pm
29/08/2026

ចង់ជួបអ្នកគ្រូផ្ទាលមែនទេ?
ចង់ណាត់ថ្ងៃអាទិ្យមែនទេ?
ណាត់ទុកមុនបានថ្ងៃ6 ខែកញ្ញានេះ ម៉ោង 11»1pm

See you tmr at D.R top clinic 10-11am.Accept consultation from 11:30-1pm please pre booked your appointment. 085568926 /...
29/08/2026

See you tmr at D.R top clinic 10-11am.
Accept consultation from 11:30-1pm please pre booked your appointment. 085568926 / 016568926



ផ្ញើរជូនបងប្អូនដែលកើតមហារីកទាំងអស់ បងប្អូនមិនឯងការទេ ពួកយើងលើកទឹកចិត្ត គាំទ្រ ចាំជួយពីខាងក្រោយ។ ដោយក្តីស្រលញ់និងគោរពពីក្...
27/08/2026

ផ្ញើរជូនបងប្អូនដែលកើតមហារីកទាំងអស់ បងប្អូនមិនឯងការទេ ពួកយើងលើកទឹកចិត្ត គាំទ្រ ចាំជួយពីខាងក្រោយ។ ដោយក្តីស្រលញ់និងគោរពពីក្រុមការងារឌីអរថបគ្លីនិក
#មន្ទីរសំរាកព្យាបាលឌីអរថប

ខ្ញុំដឹងថាកើតជំងឺមហារីកសុដន់ តាំងពីខែ ២​ ប្រភេទសាច់កាចខ្លាំង (Triple-negative breast cancer) ដំណាក់ការទី ៣ C ។ មុនទទួលការវះកាត់ ខ្ញុំចាក់ថ្នាំគីមី ១២ ដង និង ថ្នាំព្យាបាលប្រព័ន្ធភាពសុាំ ៥ដង (ដោយការព្យួរ)។ ខែមុន ខ្ញុំទទួលការវះកាត់បានជោគជ័យ របួសចាប់ផ្តើមជា តែដំណើរការនៃការព្យាបាលជំងឺមហារីកប្រភេទកាចខ្លាំង នៅវែងឆ្ងាយទៀត។ ខ្ញុំត្រូវទទួលការព្យាបាលដោយបាញ់កាំរស្មីចំនួន 15 ដង (៥ដង ក្នុង ១ សប្ដាហ៍; ៣ សប្ដាហ៍ជាប់គ្នា) ថែមទាំងត្រូវទទួលការព្យាបាលដោយប្រព័ន្ធភាពសុាំ (immunotherapy) ចំនួន ៩ដងទៀត គម្លាត ៣ អាទិត្យម្តង និងត្រូវលេបថ្នាំគីមី ៦ ខែទៀត (oral chemotherapy)។

ក្នុងនាមជាអ្នកចិត្តសាស្ត្រ ខ្ញុំឱ្យអាទិភាពការថែទាំផ្លូវចិត្តខ្លាំង ចាប់តាំងពីខ្ញុំដឹងថាកើតជំងឺនេះ ខ្ញុំតែងតែជួបអ្នកជំនាញព្យាបាលផ្លូវចិត្តតាមបែបចិត្តសាស្ត្រនៅពេលខ្ញុំត្រូវការ អ្នកស្គាល់ខ្ញុំតែងតែនិយាយថា​ ខ្ញុំរឹងម៉ាំ តែខ្ញុំគិតថា ខ្ញុំមានភាពធន់ផ្លូវចិត្តច្រើនជាង ព្រោះខ្ញុំចេះសម្រួលអារម្មណ៍និងរកជំនួយផ្លូវចិត្តពេលខ្ញុំទន់ជ្រាយ ខ្ញុំមិនមែនរឹងម៉ាំគ្រប់ពេលទេ។ ខ្ញុំគិតថា ខ្ញុំបានធ្វើវាល្អបំផុតហើយ តែការព្យាបាលផ្លូវចិត្ត មិនដូចការព្យាបាលផ្លូវកាយ។

ម្សិលមិញខ្ញុំចូលរួមអនឡាញក្នុងក្រុមអ្នកជំងឺមហារីកសុដន់ពីអង្គការខាងក្រោមនេះ ឥទ្ធិពលរបស់ក្រុមដែលមានមនុស្សកើតដូចគ្នា ឆ្លងកាត់ដំណើរការព្យាបាលដូចគ្នា គ្រាន់តែចាប់ផ្តើមណែនាំខ្លួន ទឹកភ្នែកហូរដោយមិនដឹងខ្លួន ខ្ញុំក៏នឹកស្មានមិនដល់។ ខ្ញុំដឹងគុណដែលខ្ញុំបានចូលរួមក្រុមនេះ 🙏 ក្រៅពីទទួលការគាំទ្រផ្លូវចិត្ត​ ខ្ញុំទទួលបានពត៌មានជាច្រើន ជាពិសេសអត្ថបទមួយនេះនិយាយពីទុក្ខសោក (Grief)។

"ទោះជាការព្យាបាលដំណើរការល្អ ឬមុខរបួសជាតាមការរំពឺងទុក​ ភាពធូរស្រាលមិនបានលុបបំបាត់ការបារម្ភឬធ្វើឱ្យអ្នកមានអារម្មណ៏ដូចមុន.... ការរស់នៅជាមួយមហារីកឬការរស់នៅបន្តក្រោយកើតមហារីក​ គឺជាការរៀនស្គាល់វា (ទុក្ខសោក)​ នៅពេលវាកើតឡើង និង​ដាក់ឈ្មោះអោយវា។... ទុក្ខសោកជាការឆ្លុះបញ្ចាំងពីក្តីស្រលាញ់។ វាបង្ហាញយើងពីអ្វីដែលមានតម្លៃនិងសំខាន់សម្រាប់យើង​ ហើយការយល់ដឹងបែបនេះ អាចធ្វើឱ្យយើងងាយស្រួលបន្តិចក្នុងការទទួលយក"

ការចែករំលែករបស់ខ្ញុំនេះ គ្រាន់តែចង់ប្រាប់ថា

១. ការថែទាំផ្លូវចិត្តពិតជាសំខាន់ណាស់ ជាពិសេសការរកជំនួយពីអ្នកចិត្តសាស្ត្រ ព្រោះអ្នកជាមនុស្ស អ្នកមិនអាចរឺងម៉ាំរហូតនោះទេ។

២. ទោះជាអ្នកមានអារម្មណ៏ថា អត់អី​ (អ្នកនៅអាចធ្វើការកើត បំពេញមុខងារប្រចាំថ្ងៃ) ឬមានភាពធន់ផ្លូវចិត្ត វាមិនមានន័យថា វាអត់អីទេ ជាពិសេស អារម្មណ៍ដែលផ្សាភ្ជាប់ជាមួយស្ថានភាពឬការលំបាកដែលអ្នកកំពុងជួបប្រទះ ព្រោះអ្នកមានបេះដូង អ្នកជាមនុស្ស មិនមែនមនុស្សយន្ត។ វាមិនអីទេ ដែលអ្នកទន់ជ្រាយ អ្នកយំ អ្នកមានអារម្មណ៍ឯកោ ទុក្ខសោក ខឹង​​ ។ល។

៣. អ្នកដែលជួបការលំបាក មិនត្រូវការការអាណិតទេ តែពួកគាត់ត្រូវការការយល់ចិត្ត ជាពិសេស កន្លែងសុវត្ថិភាពដែលអាចអោយគាត់បញ្ចេញអារម្មណ៍ទុក្ខសោកឬអារម្មណ៍ដែលកប់ក្នុងចិត្ត កន្លែងសុវត្ថិភាពដែលគាត់អាចយំបាន កន្លែងសុវត្ថិភាពដែលគាត់អាចធ្វើជាខ្លួងឯងពេញលេញ កន្លែងដែលទទួលយកគាត់ជាគាត់ទោះបីជាក្នុងស្ថានភាពទន់ជ្រាយ ... (កន្លែងសុវត្ថិភាព សំដៅលើការបង្កើតបរិយាសដែលផ្តល់ការគាំទ្រដោយការស្តាប់និងយល់ចិត្ត ជាពិសេសមិនវិនិច្ឆ័យ បន្ទោស​ ឬផ្តល់ដំបូន្មាន)។

៤. សម្រាប់អ្នកជំងឺមហារីកសុដន់ដែលចេះភាសាអង់គ្លេស អាចចូលអានអត្ថបទឬចូលក្រុមនេះបាន តាមគេហទំព័រនេះ
https://www.breastcancer.org/community/virtual-meetups

៥. នៅពេលដែលខ្ញុំស្ងាត់ មិនបានផុសវីដេអូចែករំលែក ឬផុសក្នុងក្រុមគាំទ្រផ្លូវចិត្តអ្នកជំងឺមហារីក មានន័យថា ខ្ញុំកំពុងឱ្យអាទិភាពលើការថែទាំសុខភាពខ្លួនឯងទាំងផ្លូវចិត្តនិងផ្លូវកាយ។ ខ្ញុំត្រូវជួយខ្លួនឯងមុនខ្ញុំអាចជួយអ្នកដទៃ។

#ថែទាំខ្លួនឯង #ថែទាំចិត្ត #មហារីកសុដន់​ #សុខភាពផ្លូវចិត្ត #លឹមប៊ួយហៀក #អ្នកចិត្តសាស្ត្រខ្មែរ

Pray for Nepal. សូមអោយបានសុខកុំអោយរបួសធ្ងន់រឺស្លាប់ច្រើន។
27/08/2026

Pray for Nepal. សូមអោយបានសុខកុំអោយរបួសធ្ងន់រឺស្លាប់ច្រើន។

មុខសើចដូចមិនអស់ចិត្តសោះកូន ដោយសារម៉ាក់បង្អាប់ថាច្រមុះក្រពិតមែន? ចង់ឃើញមុខកូនច្បាស់កុំភ្លេចមករកអ៊ុំពេទ្យ។ប្រឹក្សាយោបល់ជាម...
25/08/2026

មុខសើចដូចមិនអស់ចិត្តសោះកូន ដោយសារម៉ាក់បង្អាប់ថាច្រមុះក្រពិតមែន? ចង់ឃើញមុខកូនច្បាស់កុំភ្លេចមករកអ៊ុំពេទ្យ។

ប្រឹក្សាយោបល់ជាមួយ វេជ្ជបណ្ឌិតជំនាញ សម្ភព និងរោគស្រ្តី និងជំងឺទូទៅតាមរយៈ៖
🤰តេលេក្រាម ☎️ https://t.me/Ektes_Clinic
🩺 Call For Booking !
ម៉ាក់ៗ អាចប្រឹក្សាយោបល់ជាមួយ វេជ្ជបណ្ឌិតជំនាញ សម្ភព និងរោគស្រ្តី
មន្ទីរសំរាកព្យាបាល និងសម្ភព ឌី.អរ ថប មានសេវាកម្ម សម្រាប់ ពិនិត្យ ពិគ្រោះ សុខភាព ទូទៅ និងសម្ភពរោគស្រ្តី ៖
🔸 វិបត្តិគ្មានបុត្រ (Infertility )
🔸 វិបត្តិរលូតកូនច្រើនដង ( repeated abortion )
🔸 ដេរបង្រួមទ្វារមាស (Peri-neoplasty)
🔸 កាត់ស្លាបទ្វារមាស ( labioplasty )
🔸 ​ដុំដោះ ( Breast mass )
🔸 វះកាត់ដុំស្បូនដោះ. ( Breast Surgery )
🔸 ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ( HPV Vaccination )
🔸 ពន្យាកំណើត ( Contraception )
🔸 វិភាគមហារីកមាត់ស្បូន ( Ana-pathology Cervical Cancer )...
☎️ 085 568 926 / 016 568 926
Telegram : 085 568 926
📞 ប្រឹក្សាយោបល់ និងណាត់ជួបជាមួយគ្រូពេទ្យ
តេលេក្រាម ☎️ https://t.me/Ektes_Clinic
🏥 ច្រកផ្លូវចូលមណ្ឌលសុខភាពស្ទឹងមានជ័យ (ជាប់របងសាលារៀនបឋមសិក្សាស្ទឹងមានជ័យ) ផ្ទះលេខ 377 ផ្លូវលំ។
🕹️Google map
https://maps.app.goo.gl/QtKpBu17RjBPdpz37?g_st=com.google.maps.preview.copy
📹YouTube channel
https://youtube.com/?si=GSLP3NwJ2oVLdpXg
📬Telegram chanel
https://t.me/ektesclinic1
♣️TikTok
https://www.tiktok.com/?_t=ZS-90doQlAM7QG&_r=1

23/08/2026
23/08/2026

Do you have all this symptom?

22/08/2026

វយ័ជិតអស់រដូវជាវយ័ឈឺដោះឡើងដោះ តើត្រូវពិនិត្យខ្លួនឯងដូចម្តេច? ចុះបើរកឃើញថាមានគីស

Address

Https://maps. App. Goo. Gl/BvrrdYMxQ5n98P7p 7
Phnom Penh
120603

Alerts

Be the first to know and let us send you an email when D.R Top Clinic មន្ទីរសំរាកព្យាបាល ឌី.អរ ថប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to D.R Top Clinic មន្ទីរសំរាកព្យាបាល ឌី.អរ ថប:

Shortcuts

Share