Medical Materials Online Shop

Medical Materials Online Shop Bring you with modern medical materials.

01/01/2021
A1C now+ make your consulting room much more greater
11/12/2020

A1C now+ make your consulting room much more greater

A1C Now+ ជាប្រភេទ តេស្តរហ័ស (Rapid Test) សម្រាប់រកតម្លៃA1C or (HbA1C)ដែលមាន Accurate ខ្ពស់ប្រហាក់ប្រហែល​នឹងម៉ាស៊ីនតេស្តដ...
26/11/2020

A1C Now+ ជាប្រភេទ តេស្តរហ័ស (Rapid Test) សម្រាប់រកតម្លៃ
A1C or (HbA1C)ដែលមាន Accurate ខ្ពស់ប្រហាក់ប្រហែល​នឹងម៉ាស៊ីនតេស្តដែរ។

26/11/2020

This is "A1CNow+ Product Video - English Language" by PTS Diagnostics on Vimeo, the home for high quality videos and the people who love them.

A1cNow Point of Care Test
26/11/2020

A1cNow Point of Care Test

D2Metrix Carbohydrate ControlBlood Sugar | Weight Loss | All Naturalwww.d2metrix.com

តើតេស្តអេម៉ូក្លូប៊ី A1c (HbA1c) គឺជាអ្វី?តេស្តអេម៉ូក្លូប៊ីន A1c(HbA1c)វាស់បរិមាណជាតិស្ករក្នុងឈាម(គ្លុយកូស)ភ្ជាប់នឹងអេម៉ូ...
24/11/2020

តើតេស្តអេម៉ូក្លូប៊ី A1c (HbA1c) គឺជាអ្វី?

តេស្តអេម៉ូក្លូប៊ីន A1c(HbA1c)វាស់បរិមាណជាតិស្ករក្នុងឈាម(គ្លុយកូស)ភ្ជាប់នឹងអេម៉ូក្លូប៊ីន។ អេម៉ូក្លូប៊ីនគឺជាផ្នែកមួយនៃកោសិកាឈាមក្រហមរបស់អ្នកដែលផ្ទុកអុកស៊ីសែនពីសួតទៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក។
ការធ្វើតេស្តិ៍ HbA1c បង្ហាញនូវបរិមាណគ្លុយកូសជាមធ្យមដែលភ្ជាប់ទៅនឹងអេម៉ូក្លូប៊ីនក្នុងរយៈពេលបីខែកន្លងមក។ វាមានរយៈពេលជាមធ្យម ៣ ខែពីព្រោះថាវាអាស្រ័យទៅតាមកោសិកាគ្រាប់ឈាមក្រហម។

ប្រសិនបើកំរិត HbA1c របស់អ្នកខ្ពស់វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែមដែលជាជម្ងឺរ៉ាំរ៉ៃដែលអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងររួមមានជំងឺបេះដូង ជំងឺតំរងនោម និងខូចប្រព័ន្ឋប្រសាទ។

តើតេស្តនេះត្រូវបានប្រើសម្រាប់អ្វី?

តេស្ត HbA1c អាចត្រូវបានប្រើដើម្បីពិនិត្យរកជំងឺទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមបំរុងនឹងកើតចំពោះមនុស្សពេញវ័យ។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមរួចហើយការធ្វើតេស្ត HbA1c អាចជួយតាមដានស្ថានភាពនិងកម្រិតជាតិស្កររបស់អ្នក។

តើលទ្ធផល HbA1cមានន័យយ៉ាងណា?

លទ្ធផល HbA1c ត្រូវបានផ្តល់ជាភាគរយ។
លទ្ធផលធម្មតាគឺ:

ធម្មតា៖ HbA1c ក្រោម ៥.៧%
ជំងឺទឹកនោមផ្អែមបំរុងនឹងកើត៖ HbA1c ចន្លោះពី ៥,៧% ទៅ ៦,៤%
ជំងឺទឹកនោមផ្អែម៖ HbA1c ៦.៥% ឬខ្ពស់ជាងនេះ។

ក្រួសថង់ទឺកប្រម៉ាត់Gallbladder stones
03/10/2019

ក្រួសថង់ទឺកប្រម៉ាត់
Gallbladder stones

ការប្រើបាស់ឱសថCefixime (Cephalosporine ជំនាន់ទី3 )
03/10/2019

ការប្រើបាស់ឱសថ
Cefixime (Cephalosporine ជំនាន់ទី3 )

ក្រួសក្នុងប្រមាត់ ជាអ្វី?ក្រួសក្នុងប្រមាត់គឺជាវត្ដមានរបស់គ្រាប់ក្រួសមួយឬច្រើន ដែលមាននៅក្នុងថង់នៃទឹកប្រមាត់។ គ្រាប់ក្រួសទ...
20/09/2019

ក្រួសក្នុងប្រមាត់ ជាអ្វី?

ក្រួសក្នុងប្រមាត់គឺជាវត្ដមានរបស់គ្រាប់ក្រួសមួយឬច្រើន ដែលមាននៅក្នុងថង់នៃទឹកប្រមាត់។ គ្រាប់ក្រួសទាំងនេះមិន មែនជាគ្រាប់ក្រួសរឹង(ថ្មក្រួស)មិនអាចចុចបំបែកបាននោះទេវាគ្រាន់តែជាក្រួសដែលកើតឡើងពីកំណកនៃសារធាតុផ្សេងៗដែល មាននៅក្នុងថង់នៃទឹកប្រមាត់តែប៉ុណ្ណោះ។ ជាទូទៅគេតែងតែសង្កេតឃើញថាជម្ងឺប្រភេទនេះច្រើនកើតមានទៅលើមនុស្សស្រីច្រើន ជាងបុរស។

រោគសញ្ញាជម្ងឺក្រួសក្នុងប្រមាត់

គេអាចធ្វើការសន្និដ្ឋានថា អ្នកជម្ងឺមានកើតជម្ងឺក្រួសក្នុងប្រមាត់ទៅបាននោះគឺអាស្រ័យទៅលើរោគសញ្ញាជាក់លាក់មួយ ចំនួន។

អ្នកជម្ងឺមានអារម្មណ៍ថា ហូបបាយមិនបាន សម្រាន្ដមិនលក់ និងមានក្អួតចង្អោរ
មានអាការឈឺចុកចាប់នៅផ្នែកខាងស្ដាំក្រោមឆ្អឹងជំនីរ(ចំណុចត្រង់ថ្លើម)។ បន្ទាប់មកអ្នកជម្ងឺចាប់ផ្ដើមឈឺរាលដាល ចាប់ពីផ្នែកខាងក្រោមនៃឆ្អឹងជំនីរស្ដាំរហូតមកដល់ស្មាខាងស្ដាំ។
អ្នកជម្ងឺមានចេញលឿងនៅលើរាងកាយ ដូចជាប្រែពណ៌ស្បែក គ្រាប់ភ្នែកនិងទឹកនោមទៅជាពណ៌លឿងចាស់។ លើសពីនេះទៅទៀត អ្នកជម្ងឺអាចមានការឈឺចុកចាប់ខ្លាំង ដែលជាសញ្ញាបញ្ជាក់ប្រាប់ពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជម្ងឺដែល តម្រូវឱ្យបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីបញ្ចៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
ចំណុចសំខាន់ដែលអាចដឹងថា អ្នកជម្ងឺមានគ្រាប់ក្រួសក្នុងថង់ប្រមាត់បានឬអត់នោះគឺអ្នកជម្ងឺត្រូវទៅថតឆ្លុះមើលដោយ ម៉ាស៊ីនអេកូសាស្ដ្រ ដើម្បីឱ្យដឹងច្បាស់ថាមានកើតដុំក្រួសឬអត់ តើដុំក្រួសនោះតូចឬធំ មានរូបរាងយ៉ាងដូចម្ដេច។

មូលហេតុដែលបង្កឱ្យមានក្រួសក្នុងប្រមាត់

បើតាមការសិក្សាស្រាវជ្រាវ និងការកត់ចំណាំគេអាចសន្មតបានថាជម្ងឺក្រួសក្នុងប្រមាត់នេះអាចកកើតឡើងបានបណ្ដាល មកពីមូលហេតុចំនួន៣ធំៗ។

មូលហេតុទី១ បណ្ដាលមកពីការកើនឡើងនៃសារធាតុជាតិខ្លាញ់(កូលេសស្ដេរ៉ូល)ហើយកកនៅក្នុងថង់ទឹកប្រមាត់។ ការកកនៃជាតិខ្លាញ់នេះ អាចបង្កឱ្យកើតមានក្រួសនៅក្នុងប្រមាត់។
មូលហេតុទី២ បណ្ដាលមកពីសារធាតុម្យ៉ាងដែលមាននៅក្នុងទឹកប្រមាត់ស្រាប់ដែលគេឱ្យឈ្មោះថា“ពេចម៉ង់ទែរ”។ នៅក្នុងពេចម៉ង់ទែរ មានសារធាតុមួយចំនួនដូចជាសារធាតុកាលស្យូម សូដ្យូម គ្រីសស្ដូរជាដើម។ នៅពេលដែលសារធាតុទាំងអស់ នោះ(ពេចម៉ង់ទែរ)កក វានឹងក្លាយទៅជាគ្រាប់ក្រួសនៅក្នុងប្រមាត់។
មូលហេតុទី៣ អាចបណ្ដាលមកពីពពួកមេរោគ និងសត្វល្អិតមួយចំនួន ដូចជាពពួកព្រូនជាដើម។ គ្រាប់ក្រួសក្នុងប្រមាត់ អាចកើតដោយសារកម្ទេចកម្ទី ឬកាកសំណល់នៃពពួកសត្វល្អិតដែលស្លាប់ដោយសារការបញ្ចេញនៃទឹកប្រមាត់។
វិធីសាស្ដ្រក្នុងការព្យាបាល

សម្រាប់វិធីសាស្ដ្រនៃការព្យាបាល អ្នកជំនាញអាចមានជម្រើសផ្សេងៗទៅតាមសភាពជាក់ស្ដែងនៃអ្នកជម្ងឺ។ ចំពោះការ ព្យាបាលជម្ងឺប្រភេទនេះមាន២វិធីសាស្ដ្រ។
វិធីសាស្ដ្រទី១ ៖ នៅពេលពិនិត្យមើលទៅ ឃើញថាមានគ្រាប់ក្រួសនៅក្នុងថង់ប្រមាត់ហើយប៉ុន្ដែមិនបណ្ដាលឱ្យមានការ រលាកថង់ប្រមាត់ ឬមិនបានផ្ដល់ផលលំបាកទៅដល់អ្នកជម្ងឺទេ នោះគេមិនចាំបាច់ធ្វើការវះកាត់ឡើយ។ គេគ្រាន់តែធ្វើការព្យាបាល ដោយប្រើថ្នាំបំបាត់ការឈឺចាប់ ឬពពួកថ្នាំផ្សះ(ពពួកថ្នាំអង់ទីប៊ីយូទិច)ជាការស្រេច។ នៅក្នុងករណីដែលអ្នកជម្ងឺចេះតែក្អួតចង្អោរ គេអាចប្រើទុយោស៊កបញ្ចូលតាមច្រមុះទៅក្នុងក្រពះ(សុង)ដើម្បីបង្ហូរទឹកប្រមាត់ដែលស្ទះចេញមកក្រៅ។

វិធីសាស្ដ្រទី២ ៖ នៅពេលដែលគេសង្កេតឃើញថា ក្រោយពីបានធ្វើការព្យាបាលដោយប្រើថ្នាំពុំមានប្រសិទ្ធភាពហើយចេះ តែផ្ដល់ផលលំបាកដល់អ្នកជម្ងឺម្ដងហើយម្ដងទៀតនោះគឺមានតែវិធីសាស្ដ្រវះកាត់មួយគត់ដើម្បីជួយសង្គ្រោះអ្នកជម្ងឺ។

ក្នុងពេលបច្ចុប្បន្នភាពនេះ នៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនលើពិភពលោកដែលមានបច្ចេកទេសខ្ពស់ទំនើប នោះគេអាចធ្វើការវះកាត់ដោយម៉ាស៊ីនស្វ័យប្រវត្ដិ(វះកាត់ដោយម៉ាស៊ីនសឺរីយូស្កូបពី)ជំនួសវិធីសាស្ដ្រវះកាត់ដោយដៃផ្ទាល់ ដែលវិធី សាស្ដ្របែបនេះមិនបណ្ដាលឱ្យអ្នកជម្ងឺមានការឈឺចាប់ឡើយ។

ផលប៉ះពាល់ក្រោយពេលកើតក្រួសក្នុងប្រមាត់

នៅពេលដែលកើតមានជម្ងឺក្រួសក្នុងប្រមាត់អាចបណ្ដាលឱ្យមានផលលំបាកនិងការប៉ះពាល់មួយចំនួនទៅលើប្រព័ន្ធសរីរៈ ផ្នែកខាងក្នុង។ វាអាចបណ្ដាលឱ្យរលាកប្រមាត់ រលាកផ្លូវដែលទឹកប្រមាត់ហូរឆ្លងកាត់លើសពីនេះទៅទៀតវាអាចបណ្ដាលឱ្យអ្នក ជម្ងឺកើតនូវជម្ងឺបូសប្រមាត់មួយបន្ថែមពីលើមួយទៀត ដែលនាំឱ្យមានការលំបាកនៅក្នុងការព្យាបាល។

វិធីបង្ការជម្ងឺក្រួសក្នុងប្រមាត់

ឆ្លងកាត់តាមការបកស្រាយយ៉ាងលម្អិត អំពីបញ្ហាដែលបង្កឱ្យកើតមានក្រួសក្នុងប្រមាត់យើងអាចប្រើប្រាស់វិធីបញ្ចៀស ការឆ្លងមួយចំនួន។ ប្រការដែលត្រូវប្រតិបត្ដិគឺត្រូវចៀសវាង ឬកាត់បន្ថយនូវការបរិភោគអាហារទាំងឡាយណាដែលសម្បូរទៅ ដោយជាតិខ្លាញ់ច្រើន។ ម្យ៉ាងវិញទៀតយើងដឹងហើយថា ពពួកមេរោគពពួកសត្វល្អិតមួយចំនួនអាចធ្វើឱ្យមានការរលាកប្រមាត់ និង បង្កឱ្យកើតនូវគ្រាប់ក្រួស ដូច្នេះត្រូវយក ចិត្ដទុកដាក់ទៅលើការជម្រុះចោលនូវពពួកមេរោគចង្រៃទាំងនោះទៅតាមវេជ្ជបញ្ជាឱ្យបាន ត្រឹមត្រូវ ហើយត្រូវមានអនាម័យទាំងការរស់នៅ ទាំងការបរិភោគចំណីអាហារប្រចាំថ្ងៃទើបជាប្រការមួយដែលប្រសើរបំផុត។

19/09/2019

ការណែនាំពីរបៀបថែទាំត្រចៀករបស់អង្គការសុខភាពពិភពលោក

Address

No 1
Phnom Penh
12357

Website

Alerts

Be the first to know and let us send you an email when Medical Materials Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category