27/08/2026
🔬 តើតេស្ត HPV និង Pap Smear ខុសគ្នាដូចម្ដេចទៅ?
ទោះបីជាការយកសំណាក (Swab) សម្រាប់តេស្តទាំងពីរ ធ្វើនៅតំបន់មាត់ស្បូនស្រដៀងគ្នាក៏ដោយ ប៉ុន្តែ គោលដៅនៃការពិនិត្យគឺខុសគ្នា 👇
🦠 HPV Test
🔹ស្វែងរកវត្តមាន វីរុស HPV ប្រភេទកាច (High-Risk HPV) ដែលអាចបង្កឱ្យមានការប្រែប្រួលកោសិកា និងបង្កើនហានិភ័យមហារីកមាត់ស្បូន។
🔹អាចរកឃើញការឆ្លង HPV មុនពេលកោសិកាមាត់ស្បូនមានការប្រែប្រួលខុសប្រក្រតី។
🔬 Pap Smear Test
🔹ពិនិត្យមើល កោសិកាមាត់ស្បូន ដើម្បីរកការប្រែប្រួលខុសប្រក្រតី ឬកោសិកាមុនមហារីក។
🔹ជួយរកឃើញការប្រែប្រួលកោសិកា ដើម្បីអាចតាមដាន និងព្យាបាលបានទាន់ពេល។
💡 សរុបខ្លីៗ៖
HPV Test = រកវីរុស HPV 🦠
Pap Smear = រកការប្រែប្រួលកោសិកា (កោសិកាមហារីក និងកោសិកាត្រៀមមហារីក) 🔬
ការធ្វើតេស្តតាមការណែនាំរបស់គ្រូពេទ្យ អាចជួយរកឃើញភាពប្រឈម ឬការប្រែប្រួលនៅដំណាក់កាលដំបូង និង កាត់បន្ថយហានិភ័យមហារីកមាត់ស្បូន ក្នុងដំណាក់កាលត្រៀមមហារីក។ ❤️
━━━━━━━━━━━━━━
📞 សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីកក់ពេលពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេស ឬសេវាចាក់វ៉ាក់សាំងHPV តាមរយៈ៖
📲 តេលេក្រាម៖ https://t.me/camhealthclinic
☎️ ទូរសព្ទ៖ 092 99 0008 | 098 99 0008 | 067 99 0008
#មហារីកមាត់ស្បូន