12/08/2026
នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម ជូនដល់ប្រធានមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមស្វាមគន៍ពីលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ៕