TPO Cambodia

Call Directions Website Contact the practice

TPO Cambodia Mental Health Care & Psychosocial Support for Cambodians

TPO Cambodia is offering a wide range of mental health services and working on different projects within the following:

- Community Mental Health
- Justice and Relief for Victims of Khmer Rouge
- Psychosocial Rehabilitation
- Training on Psychosocial Aspects
- Promotion of Women's Right
- International Capacity Building
- International Research Project

អង្គការធីភីអូកម្ពុជា បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្ត ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលរស់នៅផ្ទះបៃតង ក្នុង...
28/08/2026

អង្គការធីភីអូកម្ពុជា បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្ត ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលរស់នៅផ្ទះបៃតង ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ដំណើរការនេះធ្វើឡើងក្រោមជំនួយឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ថា UNFPA Cambodia ។


#ផ្ទះបៃតង
#ភូមិរង់ចាំ
#ស្លក្រាម
Following

ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២៦៖ក្រោមការគាំទ្រថវិកាពីអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា World Vision Cambodia...
28/08/2026

ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២៦៖
ក្រោមការគាំទ្រថវិកាពីអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា World Vision Cambodia អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (ធីភីអូកម្ពុជា)បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពី " ការសង្គ្រោះបឋមផ្លូវចិត្ត សម្រាប់អ្នកផ្តល់សេវាសហគមន៍" ដល់លោកគ្រូ អ្នកគ្រូ ដែលជានាយក និងនាយិកា មកពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ដែលមានសមាសភាព ចូលរួមសរុបចំនួន ២៨ នាក់។ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៥ ដល់ ២៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

[English Below] - នៅកម្ពុជា តម្រូវការសេវា ការគាំទ្រសុខភាពផ្លូវចិត្ត និងសង្គម  និង ការសង្រ្គោះបឋមផ្លូវចិត្ត បានក្លាយជាតម្...
20/08/2026

[English Below] - នៅកម្ពុជា តម្រូវការសេវា ការគាំទ្រសុខភាពផ្លូវចិត្ត និងសង្គម និង ការសង្រ្គោះបឋមផ្លូវចិត្ត បានក្លាយជាតម្រូវការដ៏ចាំបាច់ បន្ទាប់ពីជម្លោះនៅតំបន់ព្រំដែនក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ កុមារ និងគ្រួសារដែលរស់នៅក្នុងមណ្ឌលសុវត្ថិភាព និងសហគមន៍ដែលរងផលប៉ះពាល់ បានបង្ហាញសញ្ញានៃភាពនឿយហត់ ការថប់បារម្ភ ភាពតានតឹងផ្លូវចិត្ត និងសង្គម ព្រមទាំងការប៉ះពាល់ពីអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។

យូនីសេហ្វ សហការជាមួយក្រសួងធម្មការនិងសាសនា និងអង្គការចិត្តសង្គម អន្តរវប្បធម៌ និងក្រោមការគាំទ្រមូលនិធិពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានគាំទ្រដល់ព្រះសង្ឃព្រះពុទ្ធសាសនា ដើម្បីផ្តល់ការគាំទ្រផ្លូវចិត្ត និងសង្គមជាបន្ទាន់ដល់កុមារ គ្រួសារ និងសហគមន៍ ដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍ដែលបង្ករបួសផ្លូវចិត្ត រួមបញ្ចូលទាំងជម្លោះព្រំដែននាពេលកន្លងមក។ ការសង្រ្គោះបឋមផ្លូវចិត្ត ជួយឱ្យបុគ្គល និងសហគមន៍អោយស្គាល់ និងគ្រប់គ្រងប្រតិកម្មផ្លូវអារម្មណ៍ចំពោះវិបត្តិ ពង្រឹងភាពធន់ សាមគ្គីភាពសង្គម និងគាំទ្រដល់ការស្ដារឡើងវិញ និងការសម្របខ្លួនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
-
In Cambodia, the need for Mental Health and Psychosocial Support In Cambodia, the need for mental health and psychosocial support and psychological first aid has become increasingly critical following the border conflict in 2025. Children and families in displacement sites and affected communities have shown signs of fatigue, anxiety, psychosocial distress, and exposure to physical and emotional violence.

UNICEF, in partnership with the Ministry of Cult and Religion and the Transcultural Psychosocial Organization (TPO Cambodia), has been supporting Buddhist monks to provide immediate psychosocial support to children, families, and communities affected by traumatic events, including conflict, with funding support from the Government of the Republic of Korea. Psychological first aid helps individuals and communities recognize and manage emotional reactions, strengthen resilience, foster social cohesion, and support recovery and adaptation to daily life.

주캄보디아대사관(Korean Embassy in Cambodia)💙

ព្រឹកថ្ងៃអង្គារ ៥កេីត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ 🇰🇭🇰🇭🇰🇭======================...
19/08/2026

ព្រឹកថ្ងៃអង្គារ ៥កេីត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ 🇰🇭🇰🇭🇰🇭
==========================
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង៖

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

ដោយមានការអនុញ្ញាតពី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រី សាស្ត្រាចារ្យជំនួយ ឃុត សុធីណា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការផ្តល់ការគាំទ្រផ្នែកចិត្តសង្គមដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» សម្រាប់មន្ត្រីសុខាភិបាល និងមន្ត្រីទទួលបន្ទុកការងារផ្នែកយេនឌ័រ។
ហេីយវគ្គបណ្តុះបណ្តាលនេះរៀបចំក្រោមគម្រោង"កាន់តែរឹងមាំ(STRONGER" និងទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលកាណាដា​ និងអង្គការអាដ្រា​ កាណាដា​ ដែលអនុវត្តផ្ទាល់ដោយ​ អង្គការ​ TPO កម្ពុជា​ និងអង្គការ​ ADRA កម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់មន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធ ក្នុងការផ្តល់ការគាំទ្រផ្នែកចិត្តសង្គម ការថែទាំ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងការគោរពសិទ្ធិដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះ ការផ្តល់ការគាំទ្រផ្នែកចិត្តសង្គម ការប្រឹក្សា ការរក្សាការសម្ងាត់ ការបញ្ជូនបន្ត និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យជនរងគ្រោះទទួលបានសេវាថែទាំ និងការគាំទ្រសមស្រប។

ក្នុងឱកាសនោះ លោកស្រីអធិបតី បានផ្តល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ ចូលរួមពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតាមអង្គភាព និងមូលដ្ឋានរៀងៗខ្លួន ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការការពារ និងគាំទ្រជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

✅រដ្ឋបាលខេត្តស្ទឹងត្រែង
✅មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង
✅អរគុណសន្តិភាព 🙏❤️🇰🇭

In Kampot province, Cambodia, survivors are taking part in ‘testimonial therapy’ with Transcultural Psychosocial Organiz...
18/08/2026

In Kampot province, Cambodia, survivors are taking part in ‘testimonial therapy’ with Transcultural Psychosocial Organization (TPO). The sessions are organised in small groups of five, and there are five sessions for each group. Each participant works through what they suffered by sharing their testimony, and take time to process it and find ways to heal, with the help of psychologists.

The process ends with a public ceremony at the local pagoda, where the therapist reads each story aloud, exactly as the survivor asked for it to be shared. A monk blesses the stories. Students, community, and family members attend. This is a very public event where those present come to offer acknowledgement and support to the survivors.

At one such ceremony, each survivor who took part spoke of the immense reparative value the process represented for them.

ខេត្តបន្ទាយមានជ័យ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦រយៈពេល ពេញ១សប្តាហ៍ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ អង្គការចិត...
15/08/2026

ខេត្តបន្ទាយមានជ័យ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

រយៈពេល ពេញ១សប្តាហ៍ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា បានរៀបចំវគ្គ បណ្តុះបណ្តាលស្តីពីការសង្រ្គោះបឋមផ្លូវចិត្ត ក្រោមជំនួយឧបត្ថម្ភពីអង្គការ សហប្រជាជាតិសម្រាប់កុមារ (យូនីសេហ្វ)ដែលប្រារព្ឋនៅក្នុង ទីអារាមវត្តចមសុទ្ឋាវាស ដើម្បីប្រគេនថ្វាយព្រះសង្ឃដែលបាននិមន្តមកពីក្រុងប៉ោយប៉ែត ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ ដោយបានសហការដឹកនាំផ្ទាល់ដោយ ឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធម្មការ និងសាសនា។ ពិធីបណ្តុះបណ្តាលបានទទួលនូវកិត្តិយដ៏ប្រពៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃវត្តមាននិមន្តបើក និងបិទកម្មវិធីដោយ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះវរមុនី វ៉ា ចិន្តា ព្រះមេគណខេត្ត គណៈធម្មយុត្តិនិកាយ ព្រះបាឡាត់គណៈខេត្ត អមដោយព្រះមន្រ្តីសង្ឃតាមឋានានុក្រុម លោកប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្ត។

ផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តទាន់ពេលវេលាអាចជួយសង្រ្គោះជីវិត  និងការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីក្នុងអំឡុងព...
13/08/2026

ផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តទាន់ពេលវេលាអាចជួយសង្រ្គោះជីវិត និងការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីក្នុងអំឡុងពេលមានវិបត្តិ!

ដើម្បីធានាថាបុគ្គលិកដែលបំពេញការងារនៅជួរមុខមានការត្រៀមខ្លួនរួចរាល់នៅពេលមានវិបត្តិកើតឡើង អ្នកផ្តល់សេវាកម្ម និងក្រុមគ្រប់គ្រងទីជម្រកសុវត្ថិភាពចំនួន ៦០នាក់ មកពីខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឯកទេសស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាក្នុងអំឡុងពេលមានអាសន្ន។

អ្នកចូលរួមទទួលបានជំនាញជាក់ស្តែងលើការផ្តល់ការសង្គ្រោះបឋមផ្លូវចិត្ត ដោយបានរៀនសូត្រអំពីរបៀបកំណត់តម្រូវការសុវត្ថិភាព ការស្តាប់ដោយក្តីមេត្តា និងការតភ្ជាប់ជនរងគ្រោះដោយផ្ទាល់ទៅកាន់សេវាកម្មចាំបាច់នានា រួមមានសេវាសុខភាព សេវាផ្នែកច្បាប់ និងសេវាសុខភាពផ្លូវចិត្ត នៅតាមទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការចិត្តសង្គម និងអន្តរវប្បធម៌ ដោយមានការគាំទ្រយ៉ាងសប្បុរសពីរាជរដ្ឋាភិបាលជប៉ុនប្រចាំកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA។

យើងរួមគ្នាពង្រឹងប្រព័ន្ធឆ្លើយតប និងការបង្ការអំពើហិង្សា ដើម្បីធានាថាស្ត្រី និងក្មេងស្រីគ្រប់រូបទទួលបានការថែទាំ សុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរដែលពួកគេសមនឹងទទួលបាន។

---

Timely emotional support can save lives and protect the dignity of women and girls during crises.

To ensure frontline workers are equipped when crisis strikes, 60 service providers and housing management teams across Preah Vihear and Banteay Meanchey recently completed specialized training on preventing and responding to gender-based violence during emergencies.

Participants gained practical skills in Psychological First Aid—learning how to observe safety needs, listen compassionately, and connect survivors directly to essential medical, legal, and mental health services in temporary shelters. This initiative was hosted in partnership with the National Committee for Disaster Management and Transcultural Psychological Organization, with generous support from the Embassy of Japan in Cambodia and UNFPA.

Together, we are strengthening violence response system and prevention so that every woman and girl receives the care, safety, and dignity she deserves.

អង្គការ​ចិត្ត​សង្គមអន្តរវប្បធម៌កម្ពុជា ហៅ​កាត់ថា​ TPO បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃអង្គារ​ថា ​កម្ពុជា​នឹង​បើក​ផ្ដល់​សេវា​ថែទា...
13/08/2026

អង្គការ​ចិត្ត​សង្គមអន្តរវប្បធម៌កម្ពុជា ហៅ​កាត់ថា​ TPO បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃអង្គារ​ថា ​កម្ពុជា​នឹង​បើក​ផ្ដល់​សេវា​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​សម្រាប់​ប្រជា​ពល​រដ្ឋភៀសសឹក​ពាក់ព័ន្ធនឹង​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ​កាល​ពី​ឆ្នាំ​មុន​​​ជាង​២ម៉ឺន​នាក់។

អង្គការ​ចិត្ត​សង្គមអន្តរវប្បធម៌កម្ពុជា ហៅ​កាត់ថា​ TPO បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃអង្គារ​ថា ​កម្ពុជា​នឹង​បើក.....

កម្ពុជា ដាក់ដំណើរការបន្ទប់ប្រឹក្សាយោបល់សម្រាប់ស្ត្រី និងក្មេងស្រី ដែលរងផលប៉ះពាល់ដោយសារវិបត្តិព្រំដែន
13/08/2026

កម្ពុជា ដាក់ដំណើរការបន្ទប់ប្រឹក្សាយោបល់សម្រាប់ស្ត្រី និងក្មេងស្រី ដែលរងផលប៉ះពាល់ដោយសារវិបត្តិព្រំដែន

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ក្រោមកិច្ចសហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា, អង្គការចិត្តសង្គមអ....

Address

TPO Building, #2-4 Oknha Vaing, (St 1952), Paung Peay Village, Phnom Penh Thmey Quarter, Sen Sok District
Phnom Penh

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+85595777004

Alerts

Be the first to know and let us send you an email when TPO Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TPO Cambodia:

Shortcuts

Share

Category