វេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា - Dr. Chhim Sotheara

  • Home
  • Cambodia
  • Phnom Penh
  • វេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា - Dr. Chhim Sotheara

វេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា - Dr. Chhim Sotheara សុខុមាលភាពផ្លូវចិត្តរបស់លោកអ្នក គឺជាអាទិភាពរបស់យើងខ្ញុំ​។

ខ្ញុំបាទសូមជំរាបជូនបងប្អូនទាំងអស់អោយបានជ្រាបថា ផេកនេះជាផេកក្លែងក្លាយទេ 🙏🙏🙏 សូមបងប្អូនប្រយត្ន័ចាញ់បោកគេ
08/07/2026

ខ្ញុំបាទសូមជំរាបជូនបងប្អូនទាំងអស់អោយបានជ្រាបថា ផេកនេះជាផេកក្លែងក្លាយទេ 🙏🙏🙏 សូមបងប្អូនប្រយត្ន័ចាញ់បោកគេ

24/06/2026

អ្នកជំងឺប៉ាគីនសុន បានមកទទួលការព្យាបាលជាបន្តបន្ទាប់!

ជំងឺប៉ាគីនសុន ត្រូវការរំញោចដោយរលកសម្លេង(shockwave) មួយថ្ងៃខានមួយថ្ងៃ មួយអាទិត្យ 3 ថ្ងៃ ចំនួន 4 អាទិត្យ។ ការំញោចម្តងៗត្រូវប្រើរលកសម្លេងចំនួន 10,000 pulses គ្របដណ្តប់នៅតំបន់ផ្សេងៗនៃខួរក្បាលដូចខាងក្រោម៖
- M1: 2,000 pulses (both sides)
- Brainstem (midbrain): 1,000 pulses (both sides)
- DLPFC: 2,000 pulses (both sides)
- Temporal lobes :1,000 pulses (both sides)
- Parietal lobes: 1,000 pulses (both sides)
- Precuneus: 1,000 pulses
- Foot soles: 2,000 pulses (both sides)

Total: 10,000 pulses

ជំងឺភ្លេចភ្លាំងឬ ជំងឺវង្វេង (Dementia)គ្រប់ជំងឺភ្លេចភ្លាំង​ឬជំងឺវង្វេង មិនមែនសុទ្ធតែបាត់ការចងចាំទេ។ ខាងក្រោមនេះជាប្រភេទផ...
18/06/2026

ជំងឺភ្លេចភ្លាំងឬ ជំងឺវង្វេង (Dementia)
គ្រប់ជំងឺភ្លេចភ្លាំង​ឬជំងឺវង្វេង មិនមែនសុទ្ធតែបាត់ការចងចាំទេ។ ខាងក្រោមនេះជាប្រភេទផ្សេងៗនៃជំងឺវង្វេង ហើយរោគសញ្ញាវាគឺអាស្រ័យទៅលើតំបន់នៃខួរក្បាលដែលរងការប៉ះពាល់៖ វាអាចទាក់ទងនិងការបាត់បង់ការចងចាំ (memory problems) ការផ្លាស់ប្តូរអត្តចរិត (personality changes) ការឮសម្លេងដែលគ្មានប្រភព​ (hallucination) ការគិតយឺត (slowed thinking) និងបញ្ហាទាក់ទងនិងការមើល (visual processing problems)។ ជំងឺវង្វេង ឬ ភ្លេចភ្លាំង មាន ៥ ប្រភេទ៖
1. ជំងឺអាល់ហ្សៃមើ (Alzheimers’ Disease)៖ អ្នកជំងឺតែងនិយាយថា “ខ្ញុំបាត់ការចងចាំហើយ ឬ ខ្ញុំអត់ចាំអីទេ” ករណីនេះសញ្ញារបស់គាត់គឺទាក់ទងនិងការចងចាំ។ រោគសញ្ញាគឺមាន អ្នកជំងឺសួរសំណួរដដែលៗ ភ្លេចកន្លែងដាក់របស់របរ វង្វេងទីកន្លែងដែលធ្លាប់ស្គាល់ពីមុន ពិបាកនិងរៀនអ្វីថ្មីៗ។ តំបន់ខួរក្បាលដែលប៉ះពាល់គឺតំបន់ហ៊ីប៉ូខាំពុស (hippocampus)។

2. ជំងឺវង្វេងដែលទាក់ទងតំបន់ថ្ងាស និងសៀតផ្កានៃខួរក្បាល (Frontotemporal Dementia): អ្នកជំងឺគឺផ្លាស់ប្តូរទៅជាមនុស្សផ្សេង អាចជាការផ្លាស់ប្តូរអត្តចរិត ឬ ភាសារនិយា។ រោគសញ្ញាគឺមាន បាត់បង់នូវការយល់ចិត្ត (loss of empathy) មានអកប្បកិរិយាចម្លែក ពិបាករកនឹកពាក្យនិយាយ ឬ មិនយល់នូវភាសារដែលធ្លាប់ស្តាប់ពីមុន និងជួនកាលញ៉ាំអ្វីច្រើនគំហុក​ឬបន់ស្រន់ច្រើនខុសធម្មតា។ តំបន់ខួរក្បាលដែលខូចខាតគឺតំបន់ថ្ងាស (frontal lobes) និងតំបន់ សៀតផ្កា (temporal lobes)។

3. ជំងឺវង្វេងទាក់ទងនិងជាតិប្រ៉ូតេអ៉ីនម្យាងឈ្មោះ អង្គ លូវី (demential with Lewy bodies): សភាពអ្នកជំងឺគឺប្រែលប្រួលសឹងតែរាល់ថ្ងៃ។ សញ្ញារបស់គាត់គឺការគិតឡើងចុះ ម្តងល្អ ម្តងអាក្រក់ និង មើលឃើញនូវអ្វីដែលយើងមិនអាចមើលឃើញ (visual hallucination)។ អ្នកជំងឺអាចមើលឃើញជាសត្វ ឬ មនុស្សដែលមិនមាននរណាអាចមើលឃើញ គាត់អាចមានសញ្ញាដូចជាជំងឺប៉ាគីនសុន ដូចជាញ័រ ឬ​យឺត គាត់គេងមមើច្រើន (REM sleep behaviour disorder)។ តំបន់ខួរក្បាលដែលប៉ះពាល់គឺលាតសន្ធឹងនៅតំបន់ជាច្រើននៃខួរក្បាល។

4. ជំងឺវង្វេងទាក់ទងនិងសសៃឈាម (Vascular dementia): សញ្ញាដែលចំណាំគឺអ្នកជំងឺមានសភាពយឺត និងលែងមានរបៀបរៀបរយ។ ជាទូទៅអ្នកជំងឺចាប់ផ្តើមពីការគិតយឺត និងការវិភាគយឺត (executive dysfunction)។ រោគសញ្ញារួមមាន ពិបាកនឹងគិត វិភាគ ឬ រៀបចំផែនការ មិនអាចធ្វើការងារច្រើនមុខក្នុងពេលតែមួយ និងមានបញ្ហាទាក់ទងនិងដំណើរ (gait problems)។ តំបន់ខួរក្បាលដែលប៉ះពាល់គឺវានៅតំបន់ដែលប៉ះពាល់ដោយស្ត្រូក ឬ តំបន់ដែលមានជំងឺទាក់ទងសសៃឈាម។

5. ជំងឺវង្វេងទាក់ទងនិងការស្វិតខួរក្បាលផ្នែកខាងក្រោយ (posterior cortical atrophy - visual variant): អ្នកជំងឺអាចនិយាយថា ខ្ញុំអាចមើលឃើញ តែខ្ញុំមិនអាចបកស្រាយឬពន្យល់ថាអ្វីដែលខ្ញុំឃើញនោះជាអ្វី? ជាទូទៅអ្នកជំងឺប្រភេទនេះ គាត់មានបញ្ហាទាក់ទងនិងការចក្ខុ មិនទាក់ទងនិងការចងចាំទេ។ រោគសញ្ញានៃអ្នកជំងឺរួមមាន ពិបាកក្នុងការអាន (អានមិនដាច់) ពិបាកកំណត់ចំងាយ ឬ​គំលាត វង្វេងទីកន្លែងទោះបីជាមើលឃើញច្បាស់ក៏ដោយ និង ពិបាកនិងចំណាំវត្ថុផ្សេងៗ។ តំបន់ខួរក្បាលដែលប៉ះពាល់គឺនៅតំបន់ចំហៀង និងតំបន់ខាងក្រោយ (parietal and occipital lobes).
(Ref: Dr Riaz, Neurologist, Cleverland Clinic)

សិន្និសិទ្ធអន្តរៈជាតិលើកទី២ ស្តីពីការព្យាបាលជំងឺអាល់ហ្សៃមើ និងជំងឺប៉ាគីនស៊ុន ជាមួយបច្ចេកវិទ្យារំញោចកោសិកាខួរក្បាលដោយប្រើ...
17/06/2026

សិន្និសិទ្ធអន្តរៈជាតិលើកទី២ ស្តីពីការព្យាបាលជំងឺអាល់ហ្សៃមើ និងជំងឺប៉ាគីនស៊ុន ជាមួយបច្ចេកវិទ្យារំញោចកោសិកាខួរក្បាលដោយប្រើ រលកសម្លេង (shockwave) នៅទីក្រុង ដូសុលដហ្វ ប្រទេសអាល្លឺម៉ង់ - 2nd International Conference on Transcranial Pulse Stimulation at Dusseldorf, Germany 🇩🇪

បងប្អូនរកខ្ញុំឃើញទេ?

QEEG ពិតជាជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺផ្លូវចិត្តបានកាន់តែច្បាស់!          យុវជនជំទង់ម្នាក់ បានមកពិគ្រោះតាមសំណូមពរបស់ម...
24/05/2026

QEEG ពិតជាជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺផ្លូវចិត្តបានកាន់តែច្បាស់!
យុវជនជំទង់ម្នាក់ បានមកពិគ្រោះតាមសំណូមពរបស់ម្តាយព្រោះម្តាយគាត់ឃើញថាគាត់អាចនឹងមានបញ្ហាផ្លូវចិត្ត។ យុវជនបានប្រាប់ខ្ញុំថា គាត់មានជំងឺ​ ADHD (ជំងឺក្មេងរពឹស)។ ខ្ញុំក៏បានសួរគាត់ថាតើធ្វើដូចម្តេចទើបដឹងថាប្អូនមានជំងឺ ADHD? ប្អូនបានរៀបរាប់ថា ប្អូនបានអានអត្ថបទជាច្រើនស្តីពីជំងឺនេះផង បានធ្វើតេស្តអនឡាញពីជំងឺនេះផង និងបានដឹងពីមិត្តម្នាក់ដែលមានជំងឺនេះផងដែរ។ នៅពេលដែលខ្ញុំសួរនាំតើប្អូនមានសញ្ញា ADHD ដូចម្តេចខ្លះ? គាត់បានរៀបរាប់ថា គាត់មិនអាចផ្តោតអារម្មណ៍លើការសិក្សា ឬ កិច្ចការផ្សេងៗ មិនអាចសន្ទនារជាមួយគេបានយូរ ភ្លេចច្រើន នៅមិនសុខ គេងមិនលក់ ខឹងច្រើន។ល។ ជាបន្ថែមទៀត យុវជននេះក៏មានសញ្ញាថប់បារម្ភ និងធ្លាក់ទឹកចិត្តដែរ។ គាត់មិនចង់ចេញជួបគេនៅខាងក្រៅ មានអារម្មណ៍ភ័យព្រួយៗ តូចចិត្តខ្លួនឯង បន្ទោសខ្លួនឯងជាដើម។
ទាំងនេះជាការរៀបរាប់របស់ប្អូនតែប៉ុណ្ណោះ (subjective data) តែយើងមិនបានដឹងថាក្នុងខួរក្បាលរបស់ប្អូន (objective data) មានសភាពដូចម្តេចទេ? ខ្ញុំក៏សាកល្បងវាស់អគ្គីសនីលេខនៃខួរក្បាលដល់ប្អូនវិញម្តង។
លទ្ធផលនៃការវាស់អគ្គីសនីលេខក្នុងខួរក្បាល (brain mapping) បានបង្ហាញលទ្ធផលផ្សេងទៅវិញ។ ខ្ញុំឃើញថា រលកអាល់ហ្វា (9-11Hz) មានសកម្មភាពខ្លាំងដែលនៅតំបន់ថ្ងាសខាងមុខ (frontal lobe) ដែលនេះវាជាសញ្ញានៃការថយចុះនៃជាតិគីមីនាំសារសេរ៉ូតូនីន ដែលនាំអោយមានសញ្ញាផ្នែកអារម្មណដូចជាក្នុងជំងឺធ្លាក់ទឹកចិត្តឬ ថប់បារម្ភជាដើម។ ជាបន្ថែមទៀតខ្ញុំឃើញមានការកើនឡើងនៃរលក បេតា (beta wave)នៅតំបន់សៀតផ្កាស្តាំ (right temporal lobe) ចន្លោះ 17-27Hz និងនៅថ្ងាសខាងមុខ ចន្លោះ 28-30Hz។ ការកើនឡើងនៃរលក បេតានេះ វាជាសញ្ញានៃការភ័យព្រួយពុះកញ្ជ្រោល (hyperarousal) និងប្រុងប្រយត្ន័ (hypervigilence)។
បើយោងទៅតាមសញ្ញាកំណត់ (neuro-marker) នៃជំងឺ ADHD វិញ គឺគេមើលទៅលើការកើនឡើងនៃផលធៀបរវាងរលកតេតា និងរលកបេតា (theta beta ratio or TBR)។ តែចំពោះករណីប្អូនវិញ គឺផលធៀប TBR នេះមានកំរិតធម្មតា ឬ ចុះខ្សោយពិសេសនៅតំបន់សៀតផ្កាខាងស្តាំ (right temporal lobe)។
ខ្ញុំបានធ្វើតេស្តដោយប្រើកំរងសំណួរទាក់ទងនិងធ្លាក់ទឹកចិត្ត ថប់បារម្ភ និង ស្រេ្តស (DASS) បញ្ជាក់ថា គាត់មានពិន្ទុ ធ្លាក់ទឹកចិត្ត 16 (ធ្ងន់ធ្ងរក្រៃលែង), ថប់បារម្ភ 14 (ធ្ងន់ធ្ងរក្រៃលែង), ស្ត្រេស 18 (ធ្ងន់ធ្ងរក្រៃលែង)។
ដូច្នេះសេចក្តីសន្និដ្ឋាន គឺយើងអាចសន្និដ្ឋានថា ប្អូនមិនមានជំងឺ ADHD ដូចប្អូនបានគិតទេ តែតាមពិតគឺប្អូនអាចនឹងមានភាគរយនៃជំងឺថប់បារម្ភ លាយនិងជំងឺធ្លាក់ទឹកចិត្តទៅវិញទេ។ ដូច្នេះ ការវាស់អគ្គីសនីលេខក្នុងខួរក្បាល (brain mapping or QEEG) អាចនឹងជួយអោយយើងធ្វើរោគវិនិច្ឆ័យលើជំងឺផ្លូវចិត្តផ្សេងៗកាន់តែច្បាស់ឡើង។
សូមបញ្ជាក់ថា ភ្នាក់ងារ FDA របស់សហរដ្ឋអាមេរីកបានអនុមត័ទទួលស្គាលថាការកើនឡើងនៃផលធៀបរវាងរលកតេតា និងរលកបេតា គឺជាសញ្ញាកំណត់ (neuro-marker) នៃរោគវិនិច្ឆ័ជំងឺ ADHD។

បងប្អូនដឹងទេ កន្លងមកយើងធ្លាប់តែឮ ខ្មែរយើងទៅព្យាបាលជំងឺនៅសាំងហ្គាពួរ តែពេលនេះមានជនជាតិសាំងហ្គាពួរ មកព្យាបាលនៅខ្មែរយើងវិញម...
16/05/2026

បងប្អូនដឹងទេ កន្លងមកយើងធ្លាប់តែឮ ខ្មែរយើងទៅព្យាបាលជំងឺនៅសាំងហ្គាពួរ តែពេលនេះមានជនជាតិសាំងហ្គាពួរ មកព្យាបាលនៅខ្មែរយើងវិញម្តង!

អ្នកជំងឺអូស៊ីឌីម្នាក់នេះ បានព្យាបាលដោយថ្នាំផង ដោយវិធីបន្សាំផង (Exposure Response Prevention - ERP) អស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសគាត់ តែមិនបានប្រសើរទេ។ មុននិងមកព្យាបាលនៅ គ្លីនិកវេជ្ជសាស្ត្រផ្លូវចិត្ត គឺគាត់ទើបចេញពីសម្រាកពេទ្យរយៈពេលជិត១ខែ ដោយសភាពធ្ងន់ធ្ងរនៃជំងឺគាត់។
ឥឡូវនេះ គាត់សម្រេចចិត្ត មកព្យាបាលដោយម៉ាស៊ីន Brainsway deep TMS នៅគ្លីនិកវេជ្ជសាស្ត្រផ្លូវចិត្ត នៅកម្ពុជាវិញម្តង។
(ផ្សាយដោយមានការអនុញ្ញាតិពីអ្នកជំងឺ - post with informed consent from the patient)

ករណីនៃជំងឺបាត់លំនឹង! Balance Disorder - Cerebella Ataxiaជំងឺបាត់លំនឹង គឺជាសភាពដែលអ្នកជំងឺមិនអាចទប់លំនឹងដងខ្លួនបាន ដែលជាហ...
15/05/2026

ករណីនៃជំងឺបាត់លំនឹង! Balance Disorder - Cerebella Ataxia
ជំងឺបាត់លំនឹង គឺជាសភាពដែលអ្នកជំងឺមិនអាចទប់លំនឹងដងខ្លួនបាន ដែលជាហេតុនាំអោយគាត់ដួល។ ដូច្នេះអ្នកជំងឺត្រូវរកន្លែងដែលអាចទប់ខ្លួន ឬ ពេលដើរគឺគាត់វែកជើងចេញក្រៅ (wide-based gait) ដើម្បីអាចអោយគាត់ទប់លំនឹងបាន។ អ្នកជំងឺបាត់បង់ការសម្របសម្រួលនៃអវយវៈ (poor limbs coordination) និយាយមិនច្បាស់ (slurred speech or dysarthria) មានចលនាគ្រាប់ភ្នែក (involuntary eye movement or nystagmus) ញ័រអវយវៈ (tremor) ពិបាកនិងប្រើសាច់ដុំក្នុងការធ្វើសកម្មភាពតូច ដូចជាការសរសេរ ពិបាកលេប ជាដើម។

មូលហេតុនៃជំងឺនេះគឺបណ្តាលមកពីការប៉ះពាល់ ឬខូចខាតដល់ខួរតូច (cerebellum) ឬ ការសឹករិករិលនៃកោសិកានៅតំបន់ខួរតូច (degeneration) មកពីកំណើត ឬ តំណរពូជ ឬក៏ដោយសារមូលហេតុផ្សេងៗដូចជា អាចមកពីរបួស រលាក ជាតិពុល និង ស្ត្រូកជាដើម។

នេះជាករណីនៃអ្នកជំងឺស្ត្រីវ័យក្មេង ដែលមានសញ្ញាបាត់លំនឹងខ្លាំង រួមនិងសញ្ញាផ្សេងទៀតរយៈពេល២ឆ្នាំមកហើយ។ កន្លងមកគាត់ទទួលការព្យាបាលដោយថ្នាំ និងការព្យាបាលដោយចលនាដែលបានជួយមួយកំរិត តែសញ្ញាទាំងឡាយនៅតែមាន។ ដូច្នេះអ្នកជំងឺបានមកសាកល្បងព្យាបាលដោយប្រើរលកសម្លេង TPS ជាបន្ថែមទៀត។

ក្រោយពីបានរួបភាពពី MRI ខួរក្បាលច្បាស់មក ខ្ញុំចាប់ផ្តើមព្យាបាលដោយរំញោចទៅតំបន់ឆ្វេង ស្តាំនិងកណ្តាល (vermis) នៃខួរតូចដើម្បីជួយគ្រប់គ្រង់លំនឹង។ រំញោចនៅតំបន់ M1 (motor cortex), SMA (supplementary motor area) និង S1 (sensory cortex) ដើម្បីជួយសម្រួលចលនាសាច់ដុំនិងការទទួលដឹងដោយញាណ។ រំញោចនៅតំបន់ថ្ងាស frontal (DLPFC) ឆ្វេងនិងស្តាំដើម្បីសម្រួលអារម្មណ៍និងបង្កើនមុខងារពុទ្ធិ និងរំញោចនៅតំបន់ Broca ដើម្បីសម្រួលក្នុងភាសារនិយាយ។

ការព្យាបាលដោយម៉ាស៊ីន TPS គឺជាការព្យាបាលបន្ថែម (add-on treatment) ទៅតំបន់ផ្សេងៗនៃខួរក្បាលដែលរងការខូចខាតដោយផ្ទាល់ ដោយការព្យាបាលនេះវាសម្រួលអោយកោសិកាខួរក្បាលទទួលបានចរន្តឈាមគ្រប់គ្រាន់ អុកស៊ីសែន និង សារធាតុចិញ្ចឹមផ្សេងៗ ពិសេសគឺកោសិកាមានលទ្ធភាពក្នុងការលូតលាស់និងការពារខ្លួនឯងតទៅទៀត។ ការព្យាបាលគឺជំហ៊ានដំបូងគឺត្រូវរំញោច មួយថ្ងៃខានមួយថ្ងៃ ចំនួន ៦ ដង ឬ​ ២ សប្តាហ៍។

ជំងឺអាល់ហ្សៃមើ ឬ​ជំងឺវង្វេង គឺជាជំងឺមួយដែលមានការវិវត្តន៍ដ៏ស្ងៀមស្ងាត់។ ពេលដែលយើងចាប់អារម្មណ៍ថា នរណាម្នាក់មានសញ្ញានៃជំងឺវ...
07/05/2026

ជំងឺអាល់ហ្សៃមើ ឬ​ជំងឺវង្វេង គឺជាជំងឺមួយដែលមានការវិវត្តន៍ដ៏ស្ងៀមស្ងាត់។ ពេលដែលយើងចាប់អារម្មណ៍ថា នរណាម្នាក់មានសញ្ញានៃជំងឺវង្វេងនៅថ្ងៃនេះ គឺមានន័យថា ជំងឺនេះបានចូលក្នុងខ្លួនគាត់ពី ១០ ទៅ ១៥ ឆ្នាំ ដ៏ស្ងៀមស្ងាត់រួចមកហើយ។ ដូច្នេះការព្យាបាលគឺវាចង់ហួសពេលទៅហើយ។

មានតែការស្វែងរកជំងឺនេះឃើញមុនពេលវាកើតមាន ឬ រកវាឃើញពេលវានៅកំរិតខូចខាតមុខងារពុទ្ធិតិចតួចទេ (Mild Cognitive Impairment or MCI) ទើបយើងអាចព្យាបាល ឬ កាត់បន្ថយការវិវត្តន៍របស់វាបានទាន់ពេល។

គ្លីនិគ វេជ្ជសាស្ត្រផ្លូវចិត្ត ប្រើបចេ្ចកវិទ្យាចុងក្រោយ QEEG ដែលជំនួយពីប្រពន្ធ័បញ្ញាសិប្បិនិមិត្ត (AI) អាចអោយយើងដឹងពី neuro-marker ក្នុងខួរក្បាល ហើយអាចទាយដឹងមុនថា នរណាម្នាក់អាចនឹងមាន ឬ មិនមានជំងឺអាល់ហ្សៃមើបាន!

ក្រោយពីរកឃើញនរណាម្នាក់មាន MCI ហើយ យើងអាចប្រើវិធីព្យាបាលផ្សេងៗ ដូចជា ការព្យាបាលដោយកាំរស្មី NIFR (Photobiomodulation) និង រលកសម្លេង (Transcranial Pulse Stimulation) ដើម្បីទប់ស្កាត់ ឬ​បន្ថយការវិវត្តន៍នៃជំងឺនេះបាន។

សូមផ្តល់ឱកាសអោយបច្ចេកវិទ្យាជួយអ្នកផង! Please give technology a chance!

គ្លីនិកវេជ្ជសាស្ត្រផ្លូវចិត្តគឺជាគ្លីនិកឈានមុខក្នុងក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាលំដាប់ពិភពលោក (worl...
26/04/2026

គ្លីនិកវេជ្ជសាស្ត្រផ្លូវចិត្តគឺជាគ្លីនិកឈានមុខក្នុងក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាលំដាប់ពិភពលោក (world class technology) ចុងក្រោយជាច្រើនប្រភេទ សំរាប់ព្យាបាលជំងឺផ្លូវចិត្តដោយការរំញោចកោសិកាខួរក្បាល។ ឥឡូវនេះ យើងប្រើ ឧបករណ៍វាស់រលកអគ្គីសនីខួរក្បាល ឬ វាស់ផែនទីរលកខួរក្បាល (brain mapping) ដែលជាឧបករណ៏ទីមួយក្នុងពិភពលោកដែលមានជំនួយពីប្រពន្ធ័បញ្ញាសិប្បនិមិត្ត AI។

Address

បុរីជីបម៉ុង 598 ផ្ទះអាជីវកម្មលេខ 91 & 93 ផ្លូវ ហ្គ្រែន សង្កាត់ច្រាំងចំរេះ ១ ខណ្ឌ ឬស្សីកែវ ភ្នំពេញ។
Phnom Penh
120705

Opening Hours

Monday 16:00 - 19:30
Tuesday 16:00 - 19:30
Wednesday 16:00 - 19:30
Thursday 16:00 - 19:30
Friday 16:00 - 19:30
Saturday 09:00 - 12:00
15:00 - 19:30

Telephone

+85512687185

Alerts

Be the first to know and let us send you an email when វេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា - Dr. Chhim Sotheara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា - Dr. Chhim Sotheara:

Shortcuts

Share

Category