Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ

Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ បេសកកម្មរបស់យើងគឺដើម្បីសុខភាពរបស់អ្នក។ សុខភាពល្អគឺជាគុណភាពជីវិត ។
(247)

គ្លីនីកវឌ្ឍនះវិជ្ជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីផ្តល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋទូទៅ ប្រកបដោយជំនាញ និង ក្រមសីលធម៌វិជ្ជាជីវះដោយមិនប្រកាន់ពូជសាសន៌ និង និន្នាការនយោបាយក្រោមកាអនុញាតពីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែនជាស្ថាបនិករបស់គ្លីនីក និង ជាអគ្គនាយក (Vadhanak Vichea Clinic Co.Ltd) ។លោកវេជ្ជបណ្ឌិតទទួលសញាបត្រ័ជាវេជ្ជបណ្ឌិតជំងឺទូទៅនៅឆ្នាំ ២០១០ ពីមហាវិទ្យាលយ័វេជ្ជសាស្រ្ត និង បញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅឆ្នាំ ២០១៥ រួចក៏បានចុះឈ្មោះជាផ្លូវការនៅ គណះគ្រូពេទ្យជាតិកម្ពុជា ។ លោកក៏ធ្លាប់បានឆ្លងកាត់ការសិក្សាបញ្ចប់ថ្នាក់គិលានុបដ្ឋាកនៅឆ្នាំ ២០០៣ ហើយបានធ្វើកានៅមន្ទីពេទ្យកាល់ម៉ែត្រ ឆ្នាំ ២០០៤ ដល់ ២០១២ បន្ទាប់ មកធ្វើការជាវេជ្ជបណ្ឌិតនៅមន្ទីរពហុព្យាបាលឡាសង់តេ ពីឆ្នាំ ២០១២ ដល់ ២០១៣ បន្ទាប់មកទៀតជាអគ្គនាយក និង នាយកបច្ចេកទេសនៃគ្លីនីក លី ស្រីវីណាពីឆ្នាំ ២០១២ ដល់ ២០១៥ ។ លោកវេជ្ជបណ្ឌិតក៏បានចេញទៅ ធ្វើ CME (Continuing Medical Education) នៅក្រៅប្រទេសដូចជា÷ កាណាដា បារាំង ឥណ្ឌា សឹង្ហបុរី ម៉ាឡេសុី ថៃ ហ្វីលីពីន ឥណ្ឌូនេសុី និង ហុងកុង តៃវ៉ាន់ ជាដើម ទៅលើការធ្វើបច្ចុប្បន្នភាពចំពោះការព្យាបាលជំងឺ ទូទៅ ជំងឺថ្លើម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ។ ចំនែកនៅក្នុងស្រុកវិញលោកវេជ្ជបណ្ឌិតក៏បានចូលរួមជាមួយគ្រប់កម្មវិធីCMEដែលរៀបចំដោយ សមាគមវេជ្ជសាស្រ្តកម្ពុជា ។ បច្ចុប្បន្នលោកវេជ្ជបណ្ឌិត ជាសមាជិកនៃសមាគមសិក្សាពីជំងឺថ្លើមសហរដ្ឋអាមេរិក ( AASLD) សមាគមសិក្សាពីជំងឺថ្លើមសហភាពអឺរ៉ុប (EASL) និង ជាសមាជិកវិជ្ជាជីវៈ (Professional member)នៃ Nohep Visionary របស់ World Hepatits Alliance (WHA) ផងដែរ៕

17/09/2026
17/09/2026
✍️ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦✍️លោកវេជ្ជបណ្ឌិត Kiran Kumar ...
16/09/2026

✍️ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
✍️លោកវេជ្ជបណ្ឌិត Kiran Kumar Satti ធ្វើបទបង្ហាញ និង ចែករំលែកបទពិសោធន៍ជាមួយ វេជ្ជបណ្ឌិត គិលានុបដ្ឋាក យិកា និងបុគ្គលិកទូទៅ​ នៃមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជាហ្គ្រេនភ្នំពេញ ទៅលើ ៖ "ជំងឺមហារីក ( Cancer )" ក្នុងគោលបំណងចែករំលែក​ នូវចដំណេះដឹងបន្ថែម ជួយដល់ការពង្រឹងសមត្ថភាព គុណភាព ក្រមសីលធម៌ វិជ្ជាជីវៈ របស់បុគ្គលិកដើម្បីឆ្លើយតបនឹងតម្រូវការផ្នែកកិច្ចការងារសុខាភិបាល ក៏ដូចជា គោរពអោយបានខ្ជាប់ខ្ជួន នូវគោលការបទបញ្ជារបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
✍️កម្មវិធីនេះ ប្រព្រឹត្តិទៅនៅសាលនាគព័ន្ធនៃមន្ទីរសម្រាកព្យាលវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា» ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាល ជួយអ្នកមានហានិភ័យបា...
16/09/2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា» ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាល ជួយអ្នកមានហានិភ័យបាត់បង់ជីវិតឱ្យនៅមានជីវិត ដូច្នេះប្រសិទ្ធភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកិច្ចការចំបងសម្រាប់ពេទ្យទាំងអស់។

ស្វាគមន៍ លោកវេជ្ជបណ្ឌិត Kiran Kumar Satti, MBBS, MD, DM, ECMO, MRCP (Onco), វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកផ្នែកវេជ្ជសាស្ត្រ ...
16/09/2026

ស្វាគមន៍ លោកវេជ្ជបណ្ឌិត Kiran Kumar Satti, MBBS, MD, DM, ECMO, MRCP (Onco), វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកផ្នែកវេជ្ជសាស្ត្រ (Medical Oncologist) មកពី MIOT International ប្រទេសឥណ្ឌា ។

លោកវេជ្ជបណ្ឌិតមានជំនាញក្នុងការវាយតម្លៃ ការធ្វើរោគវិនិច្ឆ័យ ការរៀបចំផែនការព្យាបាល និងការគ្រប់គ្រងអ្នកជំងឺមហារីក ព្រមទាំងការថែទាំអ្នកជំងឺមហារីកបែបពហុជំនាញ។

លោកវេជ្ជបណ្ឌិត Kiran Kumar Satti បានទទួលអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ (Clinical Practice) ពីគណៈគ្រូពេទ្យជាតិកម្ពុជា សម្រាប់ការប្រកបវិជ្ជាជីវៈនៅរាជធានីភ្នំពេញ
_______________________________________
We are pleased to welcome Dr. Kiran Kumar Satti, MBBS, MD, DM, ECMO, MRCP (Onco), Visiting Medical Oncologist from MIOT International, India, during his visit to VV Grand Phnom Penh Clinic.

Dr. Kiran Kumar Satti is a specialist in Medical Oncology, with clinical experience in the evaluation and medical management of different types of cancer, systemic anti-cancer therapy, and multidisciplinary cancer care.

His visit provides an opportunity for professional discussion, knowledge exchange, multidisciplinary case review, and strengthening medical collaboration between our clinic and MIOT International, India.

He is also licensed by the National Medical Council of Cambodia for clinical practice in Phnom Penh for 2026.

15/09/2026

✍សំណួរ៖ តើជំងឺក្រិនថ្លើមប្រភេទបេ អាចព្យាបាលជារឺទេ?

👉វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (នាយកគ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ សមាជិកសមាគមថ្លើមសហរដ្ឋអាមេរិកAASLD)

សូមរីករាយទស្សនាការនូវ ចំណេះដឹងសុខភាពស្តីអំពី " តើជំងឺក្រិនថ្លើមប្រភេទបេ អាចព្យាបាលជារឺទេ? " ដែលខ្ញុំព្រះករុណា ខ្ញុំបាទវេជ្ជបណ្ឌិត ភៀវ សូរ៉ែន (សមាជិកសមាគមថ្លើមសហរដ្ឋអាមេរិកAASLD) ធ្វើឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងសុខភាពទូទៅ ប្រគេន និងជូន ព្រះករុណាព្រះគុណម្ចាស់ ឯកឧត្តម លោកជំទាវ និងសាធារណៈជនទាំងអស់បានជ្រាបជាពត៌មានមួយផ្នែក ដើម្បីបានជាប្រយោជន៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខ្ញុំព្រះករុណា ខ្ញុំបាទក៏សូមអធ្យាស្រ័យ អភ័យទោសប្រសិនបើមានពាក្យពេចន៍ និងកាយវិការត្រង់ ណាមិនសមរម្យ និងរីករាយទទួលរាល់មតិរិះគុណពីគ្រប់មជ្ឈដ្ឋានក្នុងន័យស្ថាបនាដើម្បីបានជាចំណែកចូលរួមជំរុញអោយការ ផលិតមាតិការអំពីចំណេះដឹងសុខភាពនេះកាន់តែប្រសើរឡើង។ សូមអរព្រះគុណ និងអរគុណ!
(ចំណេះដឹងសុខភាព Health Education Series)

15/09/2026
👨‍⚕️ ការស្តាប់អ្នកជំងឺ ការពិនិត្យឲ្យម៉ត់ចត់ និងការធ្វើការងារជាក្រុម គឺជាមូលដ្ឋាននៃសុវត្ថិភាពអ្នកជំងឺ។👨‍⚕️ សុវត្ថិភាពអ្នក...
14/09/2026

👨‍⚕️ ការស្តាប់អ្នកជំងឺ ការពិនិត្យឲ្យម៉ត់ចត់ និងការធ្វើការងារជាក្រុម គឺជាមូលដ្ឋាននៃសុវត្ថិភាពអ្នកជំងឺ។

👨‍⚕️ សុវត្ថិភាពអ្នកជំងឺ មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចវិជ្ជាជីវៈ។ #វេជ្ជបណ្ឌិតភៀវសូរ៉ែន

Address

ផ្ទះលេខ 14 (C01&02) ភូមិឃ្មួញ, សង្កាត់ឃ្មួញ, ខណ្ឌសែនសុខ , រាជធានីភ្នំពេញ Building 14(C01-01&02, Phnom Penh Hanoi Friendship Boulevard (1019), Phnom Penh
Phnom Penh
120803

Alerts

Be the first to know and let us send you an email when Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ:

Shortcuts

Share

Category