Dr.Pin Vanlee Ear Nose Throat

Dr.Pin Vanlee Ear Nose Throat Ear nose throat cabinate

A Long trip
08/04/2026

A Long trip

07/04/2026

សួរស្តីអ្នកទាំងអស់គ្នារ ចាប់ពីថ្ងៃទី 8 ដល់ ថ្ងៃទី 20 ខែ មេសា កន្លែង ពិគ្រោះនិងព្យាបាលខ្ញុំត្រូវផ្អាកមួយរយះ ដោយមានធុរះ ទៅក្រៅប្រទេស និងបើកធម្មតាវិញនៅថ្ងៃទឹ 21 ខែ មេសា តាមម៉ោងដដែល សូមអរគុណ។

Happy new year
31/12/2023

Happy new year

23/08/2023
02/06/2022

Big ear wax remove

ប្រធានបទ:អាចម៍ត្រចៀក
03/03/2021

ប្រធានបទ:អាចម៍ត្រចៀក

អាចម៍ត្រចៀកមិនមែនជាជំងឺទេវាកើតឡើងដោយធម្មជាតិនៃខ្លួនប្រាណរបស់យើង ។ អាចម៍ត្រចៀកណែនជិតរន្ធត្រចៀកគឺកើតឡើង....

15/11/2020

ប្រធានបទ៖ អាឡាក់សុីច្រមុះ
បកស្រាយដោយ លោកវេជ្ជបណ្ឌិត ពិន វណ្ណលី

30/09/2020

ប្រធានបទ៖ ជំងឺដុះសាច់បំពង់ក
បកស្រាយដោយ លោកវេជ្ជបណ្ឌិត ពិន វណ្ណលី

តើកូននិងទៅជាយ៉ាងណាប្រសិនបើឪពុកម្តាយរបស់ពួកគេ "ទម្រើសពេក"ប្រទេសចិនឪពុកម្តាយជាច្រើនតែងតែបង្ហាញសេចក្តីស្រឡាញ់ដោយទំលាក់កំហុស...
30/08/2020

តើកូននិងទៅជាយ៉ាងណាប្រសិនបើឪពុកម្តាយរបស់ពួកគេ "ទម្រើសពេក"
ប្រទេសចិនឪពុកម្តាយជាច្រើនតែងតែបង្ហាញសេចក្តីស្រឡាញ់ដោយទំលាក់កំហុសរបស់កូនៗពួកគេថា“ នៅក្មេង” ហើយបង្វែរការទទួលខុសត្រូវក្នុងការអប់រំកូនៗខ្លួន។
ថ្មីៗនេះនៅបណ្តាញសង្គមចិន“ កក្រើកខ្លាំង” ជុំវិញហេតុការណ៏ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ខឹងនិងម្តាយវាបានវៃលើមុខម្តាយម្តងហើយម្តងទៀតរហូតទាល់តែបងស្រីរបស់វាសុំជំនួយពីប៉ូលីស។
នៅពេលប៉ូលីសចូលក្នុងផ្ទះក្មេងប្រុសនេះមិនបានបង្ហាញការភ័យខ្លាចទេហើយនៅតែបន្តជេរម្តាយវាទៀត។ ឪពុកដែរឈរក្បែរនោះបាននិយាយថា៖ "កូនខ្ញុំនៅក្មេងទើបតែអាយុ ១៣ ឆ្នាំទេខ្ញុំមិនត្រូវការសុំជំនួយពីប៉ូលីសទេ" ។
អ្នកអានម្នាក់បានអត្ថាធិប្បាយថា៖ " ទំរើសកូនពីក្មេងធ្វើរអោយទៅទម្លាប់ដោយវាគិតថាទង្វើរទាំងឡាយដែរវាធ្វើរមិនមែនអាក្រក់។ធំឡើងការជេរឬវាយតបទៅឪពុកម្តាយវិញដោយមិនយល់ថាជាកំហុស” អ្នកខ្លះទៀតបានឲ្យយោបល់ថា៖“ ការការពារហួសប្រមាណមិនមែនជាក្តីស្រលាញ់ពិតទេតែកំពុងរុញច្រានក្មេងៗឲ្យធ្លាក់ក្នុងអន្លង់ដ៍ជ្រៅបំផុត” ។
ក្តីស្រលាញ់គ្មានដែនកំណត់ពិតជាគ្រោះថ្នាក់ណាស់
នៅខេត្តហ៊ូណានមានក្រុមក្មេងអាយុ ៧-១០ បានយកពូកត្រួតគ្នាលើដំបូលឡានបួនកៅអីធ្វើរជាឧបករណ៍លោតលេង។
ម្ចាស់ឡានបានអោយដឹងថារថយន្តដែលគាត់ទើបនឹងទិញប៉ុន្តែបន្ទាប់ពីត្រូវបានក្មេងលោតអស់រយៈពេលជាងមួយម៉ោងរថយន្តនោះបានខូចខាតយ៉ាងដំណំ។ ការចំណាយសរុបដែលគាត់បានចំណាយក្នុងការជួសជុលគឺរហូតដល់ ១០.៦៤០ យ័ន។

បន្ទាប់មកម្ចាស់រថយន្តបានទៅរកឪពុកម្តាយរបស់ក្រុមក្មេងនេះដើម្បីទាមទារសំណង។
តែគ្មាននរណាម្នាក់ទទួលយលថាវាជាកំហុសរបស់កូនខ្លួនទេ។ មានអ្នកខ្លះនិយាយថាជើងរបស់ក្មេងដែលជាន់លើឡានមិនអាចខូចខ្លាំងទេ។ ម្នាក់ទៀតនិយាយថា "វាគ្រាន់តែលោតបន្តិចសោះធ្វើដូចជារឿងធំណាស់" ។ ឪពុកម្តាយម្នាក់ទៀតបានលើកឡើងថាគ្រួសារនីមួយៗផ្តល់សំណងដល់ម្ចាស់រថយន្ត ១.០០០ យ័នសល់ប៉ុន្មានម្ចាស់ឡាននាក់បង់ហើយយកហេតុផលថា”នាក់ណាអោយលោកយកឡានចតនៅទីនោះធ្វើអី” ។
ដោយសារតែភាគីទាំងពីរមិនអាចសម្របសម្រួលគ្នាបានម្ចាស់រថយន្តបានចាត់វិធានការតាមផ្លូវតុលាការ។
តើឪពុកម្តាយរបស់ក្មេងខាងលើការពារនិងស្រឡាញ់កូនៗរបស់ពួកគេដូច្នេះតើវាពិតជាល្អសម្រាប់ពួកគេទេ? ខ្ញុំអាចនិយាយថាទេពីព្រោះរាល់សេចក្តីស្រលាញ់ត្រូវមានដែនកំណត់។
ឪពុកម្តាយជាអ្នកណែនាំកូននៅពេលកូនធ្វើខុសឪពុកម្តាយត្រូវកែតម្រង់ពួកគេជាបន្ទាន់។
ដើមឈើខ្ពស់ៗ ដុះលូតលាស់ត្រង់ស្អាត់ត្រូវតែកាត់មែកដែលកោងចេញ។ ការអប់រំកុមារក៏ត្រូវកែតំរង់តាំងពីកំហុសតូចតាចដើម្បីធំឡើងក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គម។
កាលពីប៉ុន្មានថ្ងៃមុនរឿង“ ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់បានលួចយកប្រដាប់ក្មេងលេង, ម្តាយនាងហៅប៉ូលីស” បានលេចមុខនៅលើគេហទំព័រ Weibo បណ្តាលអោយមានការខ្វែងគំនិតគ្នាតាមអ៊ិនធរណេត។
ក្មេងស្រីតូចម្នាក់នេះបានយករបស់ក្មេងលេង ពីផ្សារទំនើបហើយត្រូវបានបុគ្គលិកចាប់បាន។ តាមរយៈកាមេរ៉ាផ្សារទំនើបក៏បានរកឃើញថានេះមិនមែនជាលើកទី ១ ទេដែលនាងធ្វើបែបនេះ។ ប៉ុន្តែទោះបីម្តាយនិងបុគ្គលិកសួរអ្វីក៏ដោយក្មេងស្រីបានរក្សាភាពស្ងៀមស្ងាត់ដោយមិននិយាយសូម្បីតែមួយម៉ាត់។
ដោយមិនមានវិធីផ្សេងទៀតម្តាយត្រូវទូរស័ព្ទទៅប៉ូលីសដោយមានបំណងចង់ជួយអប់រំកូនស្រីរបស់នាង។ បន្ទាប់ពីបញ្ចុះបញ្ចូលបានជាងមួយម៉ោងក្មេងស្រីអាយុ ៧ ឆ្នាំបានសារភាពថានាងពិតជាបានយករបស់ក្មេងលេងនោះដោយសារតែនាងមិនមានលុយទិញវាបាន។
"សុំទោសកូនពិតជាខុស …" ទីបំផុតនាងដឹងកំហុសរបស់នាង។ នាងបានបង្កើនភាពក្លាហានដើម្បីសុំទោសបុគ្គលិកនិងម្តាយរបស់នាងហើយបានសន្យាថានឹងមិនធ្វើរឿងបែបនេះទៀតទេ។
បន្ទាប់មកម្តាយបានផ្តល់សំណងពេញលេញដល់ហាងក្មេងលេង។ ប៉ុន្តែសកម្មភាពរបស់នាងត្រូវបានមនុស្សមួយចំនួនរិះគន់ថា "រឿងតូចតាចបង្កើតទៅជារឿងធំ។ម្តាយបានធ្វើឱ្យកូនមានរបួសក្នុងកាសំរេចចិត្តរបស់ខ្លួនហើយនឹងធ្វើឱ្យមានស្នាមប្រឡាក់នៅក្នុងចិត្តរបស់ក្មេង" ។
ប៉ុន្តែប្រសិនបើម្តាយគ្រាន់តែផ្តល់សំណងនិងរារាំងកុមារមិនឱ្យទទួលយកកំហុសតើម្តាយនិងក្មេងត្រូវបានគេថ្កោលទោសទេ?
"ឪពុកម្តាយតែងតែអនុញ្ញាតឱ្យកូនធ្វើខុសព្រោះនេះជាផ្នែកមួយនៃដំណើរការវិវត្តន៏ទៅរកភាពពេញវ័យ។ ប៉ុន្តែខណៈពេលដែលយើងអនុញ្ញាតិឱ្យពួកគេធ្វើខុសយើងត្រូវណែនាំកុមារឱ្យរស់នៅប្រកបដោយភាពទំនួលខុសត្រូវនិងមានហេតុផលចំពោះរាល់សកម្មភាពដែលគេធ្វើ" ដូចជាពេលដែប៉ូលីសបញ្ចុះបញ្ចូលក្មេងអោយនិយាយចឹង។
យោងទៅតាមប៉ូលីសនេះការអប់រំកុមារមិនមានគំនិតថា "រឿងតូចតាចបង្កើតទៅជារឿងធំទេ" ។ កុមារដែលមានកំហុសត្រូវកែដំរូវឱ្យបានរហ័សមុនពេលអ្វីៗមិនអាចបានគ្រប់គ្រង។
ប៉ូលីសបាននិយាយថា“ ជីវិតគឺមិនដូចជាការរស់ក្នុងបន្ទប់មួយដ៏កក់ក្តៅនោះទេ។ នៅពេលដែលកុមារត្រូវបានប៉ះពាល់នឹងខ្យល់បក់ដែលមានជាតិពុលពួកគេត្រូវទទួលការបង្រៀនដើម្បីកុំអោយជាតិពុលនោះបង្ករគ្រោះថ្នាក់ដល់ខ្លួន” ។
មានការអប់រំពេញលេញដល់កូនទើបជាសេចក្តីស្រលាញ់ពិត
កាលពីថ្ងៃទី ១០ ខែកក្កដាសារមន្ទីរកញ្ចក់នៅសៀងហៃបាននិយាយថាវត្ថុបុរាណនៅក្នុងសារមន្ទីរចំណាយអស់ថវិកាចំនួន ៤៥០.០០០ យ័ន ត្រូវបានបំផ្លាញ។
ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភានៅពេលដែលកុមារពីរនាក់បានផ្លោះរបងចូលតំបន់ហាមខាត់លេងដេញចាប់គ្នារនិងបានបំផ្លាញប្រាសាទធ្វើរពីកញ្ចក់នៅក្នុងសារមន្ទីរ។ វាត្រូវបានគេដឹងថាប្រាសាទកញ្ចក់ជាស្នាដៃរបស់បងប្អូនសិល្បករ Arribas ដ៏ល្បីល្បាញលើពិភពលោកដែលត្រូវបានគេធ្វើអស់រយៈពេល ៥០០ ម៉ោង។ ប្រឈមមុខនឹងវត្ថុដ៏មានតម្លៃបែបនេះការជួសជុលពេលវេលានិងលុយជាការពិតមិនមែនជាចំនួនតិចតួចទេ។
ឪពុកម្តាយរបស់កូនទាំងពីរនេះមិនគេចវេះពីការទំនួលខុសត្រូវឡើយ។ ពួកគេលើកទឹកចិត្តឱ្យកូនៗ របស់ពួកគេស្វែងរកបុគ្គលិកសារមន្ទីរដើម្បីរាយការណ៍និងសារភាពកំហុសនិងផ្តល់សំណង។
ឪពុកម្នាក់ក្នុងចំនោមកូនបាននិយាយថា "ក្នុងភាពជាឪពុកម្តាយកុំគេចវេះពីទំនួលខុសត្រូវហើយកុំនិយាយដោះសារទាំងងងឹតងងុលនូវរាល់កំហុសរបស់កូនខ្លួន " ។
ឧប្បត្តិហេតុនេះបានរំលឹកខ្ញុំនឹកឃើញពីលិខិតរិះគន់មួយដែលទទួលបានដោយសារមន្ទីរក្វាងទុង។ នៅក្នុងនោះអ្នកសរសេរបានត្អូញត្អែរថាបុគ្គលិកតឹងរ៉ឹងពេកមិនឱ្យយកចំនីអាហារហើយមិនអនុញ្ញាតឱ្យក្មេងៗរត់ជុំវិញសារមន្ទីរ។
ស្ដ្រីនោះបានផ្ញើលិខិតដោយសរសេរអក្សរធំៗថា"តើនេះមិនមែនជាគំនាបនៃការរៀនសូត្រនិងរីកចំរើនរបស់ក្មេងទេឬ? អតិថិជនជាស្តេចហេតុអ្វីក្មេងត្រូវធ្វើតាមបំរាមទាំងនេះ?"
ចំពោះសំណួរដែលមិនសមហេតុផលរបស់ម្តាយ នាយកសារមន្ទីរក្វាងទុងដែលបានទទួលលិខិតរិះគន់នេះបាននិយាយថា "គំនាបនៃការរៀនសូត្រនិងរីកចំរើនរបស់កុមារ" គឺជាឃ្លាដែលត្រូវបានប្រើដើម្បីលាក់បាំងកង្វះការអប់រំរបស់ឪពុកម្តាយ។ ភាពលំអៀងនិងការទាមទារមិនសមហេតុផលទាំងអស់នឹងជំរុញឱ្យកុមារធ្លាក់ចូលក្នុងរណ្តៅដ៏គ្រោះថ្នាក់។
ការឆ្លើយតបរបស់នាយកបានរំលឹកខ្ញុំពីមនោគមន៍វិជ្ជាមួយពីខ្សែភាពយន្តឯកសារ "គំរូ" ។
"ខ្ញុំជាគំរូ។ ផ្ទៃមុខរបស់ខ្ញុំអាចបង្ហាញថាខ្ញុំស្មោះត្រង់ចំពោះឪពុកម្តាយខ្ញុំប៉ុណ្ណាហើយ។ទាំងរូបរាងនិងចិត្តគំនិតខ្ញុំគ៏ដូចពួកគាត់ដែរ" ។
ទំនួលខុសត្រូវជាមូលដ្ឋានបំផុតរបស់ឪពុកម្តាយគឺបង្រៀនកូនៗរបស់ពួកគេឱ្យមានអាកប្បកិរិយាត្រឹមត្រូវ។
នាយកសារមន្ទីរក្វាងទុងបាននិយាយថា“ ក្នុងនាមជាឪពុកម្តាយមិនមែនត្រឹមធ្វើជាឆ័ត្រដើម្បីការពារកំដៅដល់កុមារទេតែក៏ត្រូវធ្វើរជាពន្លឺបញ្ចាំងផ្លូវដើម្បីណែនាំកុមារដើរលើផ្លូវត្រូវដែរ” ។
អត្ថបទរបស់អ្នកនិពន្ធដាយWubaoចុះផ្សាយលើវេទិការឪពុកម្តាយនៅប្រទេសចិន។

16/08/2020

កុំមើលស្រាលចំពោះសំណួរថាហេតុអ្វីបានជាម៉ាក់ត្រូវទៅធ្វើការ?

ម៉ាក់អើយម៉េចបានជាម៉ាក់ទៅធ្វើការ? ហេតុអ្វីបានជាម៉ាក់មិននៅផ្ទះលេងជាមួយកូន?” នៅពេលអ្នកជួបសំណួរនេះតើអ្នកនឹងឆ្លើយយ៉ាងណាចំពោះកូនរបស់អ្នក?
ថ្មីៗនេះនៅលើបណ្តាញសង្គមមានរឿងមួយ។ ក្មេងម្នាក់បានសួរថាៈ "ម៉ាក់ហេតុអ្វីបានជាម៉ាក់ចេញទៅធ្វើការ?" ម្តាយឆ្លើយថា "ម៉ាក់ត្រូវរកប្រាក់ដើម្បីទិញម្ហូបនិងចំណាយសម្រាប់ការសិក្សាកូន ៗ " ។ ក្មេងស្តាប់ហើយគ្រាន់តែឱនក្បាលចុះនិងនៅស្ងៀមស្ងាត់: "តាមពិតកូនគឺជាអ្នកធ្វើអោយម៉ាក់នឿយហត់" ។
ចំពោះសំណួរដដែលនេះអ្នកម្តាយម្នាក់ទៀតបានឆ្លើយថា“ ម៉ាក់ទៅធ្វើការដើម្បីរៀនចំណេះដឹងថ្មីៗបង្កើតមិត្តភក្តិនិងរកការសប្បាយ។ ដូចគ្នានឹងកូនជាសិស្សដែរកូនត្រូវតែខិតខំរៀនសូត្រនិងលេងសប្បាយជាមួយមិត្តភក្តិកូនដែរ" ។ ក្មេងស្តាប់ហើយក្មេងញញឹមហើយនិយាយថា "បាទកូនយល់ហើយ" ។
អ្នកជំនាញចិត្តសាស្ត្រជនជាតិអាមេរិចដ៏ល្បីល្បាញម្នាក់ឈ្មោះ Adele Farber ធ្លាប់បាននិយាយថា“ កុំមើលស្រាលឥទ្ធិពលនៃពាក្យទៅលើជីវិតរបស់កុមារ” ។
ចម្លើយទាំងពីរខាងលើឆ្លុះបញ្ចាំងពីតម្លៃខុសគ្នាពីរ។ នៅពេលក្មេងសួរសំណួរថា "ហេតុអ្វីបានជាឪពុកម្តាយត្រូវទៅធ្វើការ" វាឆ្លុះបញ្ចាំងពីការគិតរបស់ពួកគេអំពីពិភពខាងក្រៅ។ ការឆ្លើយតបរបស់ឪពុកម្តាយនឹងមានឥទ្ធិពលលើឥរិយាបថដំបូងរបស់កុមារអំពីអាជីពនិងជីវិតនាពេលអនាគត។
ប្រហែលជានៅពេលនិយាយអំពីបញ្ហានេះឪពុកម្តាយជាច្រើននឹងយល់ថាវាគួរឱ្យអស់សំណើចហើយគិតថាវាមិនសមនឹងពិភាក្សាទេ។ មនុស្សជាច្រើនមានអារម្មណ៍ថាកូនៗរបស់ពួកគេកំពុងបង្កើតបញ្ហាមិនសមហេតុផលពីព្រោះសំណួរមានចម្លើយច្បាស់លាស់។
"ប្រសិនបើម៉ាក់មិនទៅធ្វើការតើម៉ាក់មានលុយមកពីណា។ អាហារនិងប្រដាប់ប្រដាក្មេងលេងរបស់កូនប្រហែលជាធ្លាក់ពីលើមេឃ" ឬ "តើសៀវភៅដែលកូនអានសម្លៀកបំពាក់ដែលកូន ស្លៀកនិងផ្ទះដែលកូនរស់នៅត្រូវទិញដោយលុយទេ?" ម៉ាក់មិនធ្វើការមិនមានលុយទិញរបស់របរទាំងនោះទេ ... ... មនុស្សជាច្រើននឹងឆ្លើយដូចនេះ។
ប៉ុន្តែគិតឱ្យបានម៉ត់ចត់តើកូនរបស់អ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលដែលគាត់បានស្តាប់ចម្លើយដ៏គ្រោគគ្រាត់បែបនេះ។
ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់បានយំហើយបោះស្ករគ្រាប់ដាក់ម្តាយរបស់នាងនៅពេលនាងម្តាយនាងឆ្លើយថា "ម៉ាក់ទៅធ្វើការដើម្បីទិញស្ករគ្រាប់អោយកូន" ។ក្មេងស្រីតូចស្រែកថា "ចាប់ពីពេលនេះតទៅខ្ញុំនឹងមិនញ៉ាំស្ករគ្រាប់ទៀតទេ" ។
រូបភាពបែបនេះពិតជាគួរឱ្យសង្វេកណាស់។ នៅក្នុងគំនិតក្មេងគ្រាន់តែចង់អោយឪពុកម្តាយនៅជាមួយពួកគេអោយបានច្រើនប៉ុន្នោះ ហេតុដូច្នេះនៅពេលមនុស្សធំទៅធ្វើការក្មេងមិនបានជួបញឹកញាប់ធ្វើរអោយពួកគេមិនមានអារម្មណ៍ថាសុវត្ថិភាព។
ជាមួយនឹងសំណួរនេះអ្នកអាចឆ្លើយទៅកូន: "ម៉ាក់មិនចង់ចាកចេញពីកូនទេប៉ុន្តែម៉ាក់ត្រូវទៅធ្វើការហើយម៉ាក់នឹងត្រលប់មកផ្ទះជួបកូននៅពេលរសៀល។ម៉ាក់នឹងឱបកូនហើយម៉ាក់និងលេងជាមួយកូនទៀត។ហើយត្រូវប្រាប់ម៉ាក់ថាកូនបានលេងអីពេលម៉ាក់មិននៅណា! "។ ប៉ាម៉ាក់ទៅធ្វើការដើម្បីរៀនចំណេះដឹងថ្មីៗនិងនាំសុភមង្គលដល់អ្នកដទៃ។ ប៉ាម៉ាក់មិនអាចនាំកូនៗទៅធ្វើការជាមួយបានទេប៉ុន្តែប៉ាម៉ាក់នឹងនឹកដល់កូនគ្រប់ពេល” ។
ចម្លើយបែបនេះប្រហែលជាមិនអាចគ្រប់គ្រាន់បំណងប្រាថ្នាចង់នៅក្បែឪពុកម្តាយបានទេប៉ុន្តែវានឹងផ្តល់ឱ្យកុមារនូវអារម្មណ៍សុវត្ថិភាពនិងសេចក្តីស្រលាញ់។ ទន្ទឹមនឹងនេះវិធីនេះកូនៗ នឹងកាន់តែមានកម្លាំងចិត្តក្នុងការរៀនសូត្រ,ធ្វើអោយពួកគេចង់មានសុភមង្គលរាល់ពេលដែរវាទៅធ្វើការដូចឪពុកម្តាយវាដែរ។
នៅក្នុងសំបុត្រមួយផ្ញើទៅកូនស្រី, ឪពុកម្នាក់បានសរសេរថា "ពុកមិនដែលនិយាយថានឹងទៅធ្វើរការដើម្បីរកលុយទេព្រោះពុកខ្លាចកូនគិតថាលុយសំខាន់ជាងកូន" ។ សំបុត្រនេះត្រូវបានកូនរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំរហូតទាល់តែឪពុកបានស្លាប់ដោយសារគ្រោះថ្នាក់ក្នុងការងារក៏ដោយ។
កូនស្រីបានចែករំលែកថា“ ប៉ាតែងតែផ្តល់អារម្មណ៍ដល់ខ្ញុំជានិច្ចថាទោះបីគាត់ធ្វើអ្វីក៏ដោយទោះបីគាត់ទៅទីណាក៏ដោយក្តីស្រឡាញ់របស់គាត់ចំពោះកូនគឺតែងតែមានដ៏ដែរ” ។
សូមឱ្យកូនៗ ដឹងថាសូម្បីតែឪពុកម្តាយធ្វើការក៏ដោយក៏នៅតែស្រឡាញ់កូនដែរ!
នៅក្នុងកម្មវិធី“ សំលេងកុម៉ា” ថ្មីៗនេះមានក្មេងស្រីតូចម្នាក់បានស្រែកថា“ ម៉ាក់តើម៉ាក់នៅស្រឡាញ់ខ្ញុំទេ? ហេតុអ្វីម៉ាក់និយាយរឿងជាច្រើនជាមួយមនុស្សចំលែកប៉ុន្តែម៉ាក់មិនដែរនិយាយលេងជាមួយខ្ញុំទេ។ពេលកូនចង់និយាយជាមួយម៉ាក់ពេលណាក៏ម៉ាក់ថារវល់ដែរ កូនមិនដឹងថាតើម៉ាក់នៅតែស្រលាញ់កូនទៀតអត់ទេ?
សំលេងស្រែកយំរបស់នាងធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែក។ តាមពិតគ្រប់ឪពុកម្តាយតែងខិតខំធ្វើការដោយមានបំណងប្រាថ្នាចង់បានជីវិតនិងលក្ខខណ្ឌអប់រំល្អបំផុតសម្រាប់កូន ៗ របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយមិនមែនការខិតខំទាំងអស់អាចអោយកុមារយល់ពីនាក់បានទេ។ ព្រោះអ្វីដែលកូនឃើញគឺឪពុកម្តាយចាប់អារម្មណ៍តែលើការងារតែមិនផ្តោតអារម្មណ៏ដល់ពួកគេ។
នៅក្នុងភ្នែករបស់ក្មេងឪពុកម្តាយគឺជាពិភពលោកទាំងមូល។ នឹងបំណងចង់អមដំណើរជាមួយឪពុកម្តាយជានិច្ចកុំព្រងើយកន្តើយនឹងអាកប្បកិរិយារបស់កុមារដោយសារតែការងារ។ គ្រាន់តែការឱបជាមួយពាក្យដ៏ទន់ភ្លន់៖ "ទោះបីម៉ាក់រវល់យ៉ាងណាប៉ុន្តែកូនគឺជាអ្នកដែលម្តាយ ស្រលាញ់ជាងគេបំផុត" ដែលធ្វើឱ្យក្មេងៗមានអារម្មណ៍ថាពិភពលោកទាំងមូលជាកម្មសិទ្ធិរបស់ពួកគេ។
ឪពុកម្តាយជារឿយៗតែងត្អូញត្អែរអំពីការខិតខំធ្វើការនៅចំពោះមុខកូន ៗ របស់ពួកគេ។ តើវានឹងមានផលប៉ះពាល់អ្វីខ្លះ?
មានរឿងរ៉ាវមួយដែលបានចែករំលែកនៅលើ Weibo ថ្មីៗនេះ។ ម្ដាយតែងតែរត្អូញត្អែរពីការនឿយហត់បន្ទាប់ពីធ្វើការនៅមុខកូនស្រី។ នៅពេលមួយម្តាយបាននិយាយអាក្រក់ពីថៅកែថ្មីថាលំបាកហើយបង្ខំអោយធ្វើការថែមម៉ោងដោយមិនមានប្រាក់បន្ថែម។ នៅពេលខ្លះម្តាយយំសោកថាឈឺក្បាលព្រោះតែការងារស្ត្រេស។
ថ្ងៃមួយកូនស្រីបាននិយាយនឹងម្តាយរបស់នាងថា” ម៉ាក់រៀនច្រើនធ្វើឱ្យកូនឈឺក្បាល។គ្រូគណិតវិទ្យារបស់កូនអោយធ្វើកិច្ចការផ្ទះច្រើនណាស់ខ្ញុំពិតជាស្អប់ការទៅសាលារៀនណាស់ ប្រសិនខ្ញុំឈប់រៀនពិតជារឿងល្អ”
ម្តាយបាននិយាយទាំងខឹងនឹងកូនថា៖ "កូននៅក្មេងម៉េចបានមិនចង់ទៅសាលារៀនកូនទំរើសពេកហើយ" ។ ភ្លាមៗនោះកូនស្រីបានសួរម្តាយរបស់នាងថា "ហេតុអ្វីបានជាម៉ាក់ ស្អប់ធ្វើការហើយកូនមិនអាចស្អប់សាលា?" ។
នោះហើយជាមូលហេតុដែលការដាក់សម្ពាធការងារដល់កុមារនឹងបង្កើតបាននូវដុំមហារីកដ៏សាហាវនៅក្នុងបេះដូងរបស់កុមារ។
អ្នកសង្គមវិទ្យាចិននិយាយថា“ កុំផ្តល់ភាពអវិជ្ជមាននៃជីវិតតាមគ្រប់រូបភាពដល់កូនៗរបស់អ្នកនោះក្មេងនឹងជៀសឆ្ងាយពីការសិក្សានាំអោយប៉ះពាល់ដល់អនាគតរបស់ពួកគេ” ។
ខ្ញុំបានឃើញផ្ទាល់ភ្នែករឿងរ៉ាវពិតរបស់កម្មករបោសសំរាមម្នាក់នៅជិតផ្ទះ
ព្រឹកព្រលឹមរដូវរងារតែមេឃនៅស្រអាប់នៅឡើយម្តាយបាននិយាយលាកូនប្រុសរបស់គាត់ ទៅធ្វើការ។
ក្មេងអាយុ ៥ ឆ្នាំនៅងងុយគេងនៅឡើយបានស្រែកយំថា "ម៉ាក់ហេតុអ្វីបានជាទៅធ្វើការចោលកូនឆាប់ដូច្នេះ?" ។ម្តាយបានឱបកូនញញឹមហើយពន្យល់ថា "តើកូនត្រូវដើរតាមផ្លូវរាល់ថ្ងៃដើម្បីទៅសាលារៀនទេ? តើកូនចូលចិត្តផ្លូវដែលមានភក់ហើយសំរាមច្រើនទេ?"
ក្មេងនិយាយថា“អត់ទេ” ។ ម្តាយអង្អែលក្បាលកូន៖ "ក្មេងដែលចូលចិត្តស្អាតដូចកូនតែងតែជាក្មេងស្លូតបូតហើយស្តាប់បង្គាប់" ។ បន្ទាប់មកម្តាយបានបន្តទៀតថា "ដូច្នេះម៉ាក់ត្រូវចេញទៅមុនដើម្បីសំអាតផ្លូវអោយស្អាតធ្វើបែបនេះទាំងកូននិងក្មេងដូចកូននឹងបានស្អាតហើយរីករាយរាល់ថ្ងៃពេលដើរតាមផ្លូវនោះ" ។
ពេលស្តាប់ម្តាយនិយាយចប់កូនប្រុសអាយុ៥ឆ្នាំញញឹមយ៉ាងពេញចិត្ត។ គាត់បានលើកមេដៃដោយរំភើបហើយនិយាយថា "ម៉ាក់អ្នកពិតជាអស្ចារ្យណាស់" ។
ពេលខ្លះអាកប្បកិរិយារបស់ឪពុកម្តាយចំពោះការងារក៏ជាអាកប្បកិរិយារបស់ពួកគេចំពោះជីវិតដែរ។ មនុស្សដែលមានទស្សនៈមិនវែងឆ្ងាយច្រើនជាប់នៅស្រម៉ោលអាក្រក់របស់ពួកគេគឺតែងត្អូញត្អែរអំពីខ្លួនឯងនិងភាពអយុត្តិធម៌ចំពោះខ្លួននៅក្នុងសង្គម។
ផ្ទុយទៅវិញមនុស្សដែលមានចំណេះដឹងធំទូលាយសូម្បីតែនៅក្នុងតំណែងសាមញ្ញបំផុតក៏អាចបង្កើតសមិទ្ធិផលដែលលើសពីការយល់ដឹងរបស់មនុស្សសាមញ្ញនិងទទួលបាននូវសុភមង្គលដែលពួកគេចង់បាន។
ដូចរឿងខាងលើក្មេងពិតជាមានសុភមង្គល់ខ្លាំងណាស់ពេលលឺចម្លើយម្តាយ។ កុមារគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីរូបភាពរបស់ឪពុកម្តាយ។ ម្តាយរបស់មហាសេដ្ឋីអាមេរិកឈ្មោះ Elon Musk ធ្លាប់បាននិយាយថា៖ «ចូលឱ្យកូនៗធំឡើងនៅក្នុងបរិយាកាសមួយដែលឪពុកម្តាយតែងតែខិតខំធ្វើការ។ឱ្យពួកគេយល់ថាការខិតខំរបស់ពួកគេកាន់តែខ្លាំងសមិទ្ធិផលកាន់តែច្រើននិងឱកាសកាន់តែប្រសើរនិងទទួលបានជោគជ័យកាន់តែច្រើន "។
ឪពុកម្តាយគឺជាអ្នកដឹកនាំក្នុងជីវិតរបស់កុមារ។ រាល់ពាក្យដែលឪពុកម្តាយនិយាយនឹងបន្សល់ទុកពីដំណើរពេញវ័យរបស់កុមារម្នាក់ៗ។
ដូច្នេះនៅពេលកូនសួរ "ម៉ាក់ហេតុអ្វីបានជាម៉ាក់ទៅធ្វើការ" សូមអង្គុយចុះហើយពន្យល់ដោយអត់ធ្មត់។ ចម្លើយនិងអាកប្បកិរិយារបស់អ្នកចំពោះការងារនឹងកំណត់ពីឥរិយាបថនិងការយល់ដឹងរបស់កូនអ្នកចំពោះអាជីពនិងជីវិតនាពេលអនាគត។
ទោះបីជាអ្នកហត់នឿយបន្តិចក៏ដោយអ្នកគួរតែបង្កើតរឿងនិទានដ៏ស្រស់ស្អាតសម្រាប់កូនៗ របស់អ្នកដូច្នេះពួកគេមានឱកាសចាប់យកពិភពលោកនាពេលអនាគតដោយក្តីស្រឡាញ់ពីឪពុកម្តាយ។
អត្ថបទរបស់អ្នកនិពន្ធ Ketuk បានបង្ហោះលើវេទិកាឪពុកម្តាយនៅប្រទេសចិន។

09/08/2020

កុំនិយាយថាៈក្មេងប្រុសមិនអាចយំបានទេ

"ចិត្តជាកូនប្រុសត្រូវតែរឹងមាំ" ជាការលើកទឹកចិត្តប៉ុន្តែវាមានការប៉ះទង្គិចដល់អារម្មណ៏ក្មេងប្រុសជាច្រើន។
កាលពីសប្តាហ៍មុនខ្ញុំកំពុងតែចុះជណ្តើរក៍បានជួបក្មេងប្រុសម្នាក់កំពុងដេញឆ្មារបស់វា,ដោយសំលេងសើចសប្បាយនិងទឹកមុខញញឹមរបស់វាបានធ្វើអោយខ្ញុំចាប់អារម្មណ៍។
ភ្លាមៗក្មេងប្រុសនោះបានជំពប់ដួលខ្ញុំក៏ប្រញាប់ទៅជួយ។ ពេលនេះកែងដៃជង្គង់និងបាតដៃរបស់វាជាំទាំងអស់។ ក្មេងប្រុសនេះមានការឈឺចាប់ខ្លាំងណាស់រហូត មាត់ស្លេកស្លាង ហើយយំ។ ស្ត្រីជាម្តាយក៏រត់មកហើយនិយាយថា៖ "វាឈឺតែបន្តិចតើមានអ្វីដែលយំ? កូនប្រុសមិនអាចយំបានទេចូររឹងមាំឡើងមើលមនុស្សគ្រប់គ្នាសើចដាក់កូនណ៎" ។
ភ្នែកក្មេងប្រុសនោះឡើងក្រហមតែលឺម្តាយនិយាយវាមិនហ៊ានយំទេ។ វាបានក្រោកឈរឡើងយ៉ាងឈឺចាប់ដើរតាមពីក្រោយ។
"កូនប្រុសត្រូវតែរឹងមាំ" ។ កូនប្រុសមិនត្រូវយំទេ ... ខ្ញុំជឿថាឪពុកម្តាយជាច្រើនបាននិយាយរឿងនេះទៅកាន់កូនប្រុសរបស់ពួកគេ។
"កូនប្រុសត្រូវតែរឹងមាំ" "កូនប្រុសមិនត្រូវយំ" ជាពាក្យលើកទឹកចិត្តមួយហាក់ដូចជាធម្មតា តែវាធ្វើអោយក្មេងប្រុសជាច្រើនមិនហ៊ានបញ្ចេញអារម្មណ៍ពិត។
ក្មេងប្រុសក៏ត្រូវការឱបនិងថ្នាក់ថ្នមពីថាឪពុកម្តាយផងដែរ
ខ្ញុំមានមិត្តជាច្រើនពួកគេតែងតែបង្រៀនកូន ៗ ថា " ជាកូនប្រុសត្រូវតែរឹងមាំកុំទន់ខ្សោយទោះក្នុងកាលៈទេសៈណាក៏ដោយ" ។
ថ្ងៃមួយមានប្តីប្រពន្ធមួយគូទៅសាលារៀនដើម្បីទទួលកូនៗចេញេពីសាលា។ ឃើញឪពុកអោបប្អូនស្រីរបស់,វាក៏និយាយថា“ ម៉ាក់ខ្ញុំក៏ចង់អោបដែរ” ។ ប៉ាវាបានទះខ្នងថ្មមៗហើយនិយាយថា "កូនរៀនថ្នាក់ទី២កូនធំហើយអោបបែបនេះខ្មាស់គេណាស់" ។ បន្ទាប់មកឪពុកវាបាននិយាយពីភាពជាកូនប្រុសអោយវា។ វាចាប់យំដោយមិនហ៊ានចេញសំលេងហើយឱនក្បាលដើរតាមឪពុកម្តាយរបស់វាដែរពរប្អូនស្រីរបស់វានៅពីមុខ។

រូបភាពដ៏ក្រៀមក្រំនោះគឺពិតឈឺចាប់ណាស់។ ឪពុកម្តាយជាច្រើននិយាយថាពួកគេសុខចិត្តអោបកូនស្រីរបស់ពួកគេដើម្បីបង្ហាញការស្រឡាញ់ប៉ុន្តែក្មេងប្រុសឱបខ្លាំងពេកនឹងធ្វើឱ្យពួកគេងាយនឹងក្លាយជាមនុស្សកំសាក។ តើវាជាការពិតមែនទេ?

កាស្រាវជ្រាវផ្នែកអប់រំរបស់កុមារនៅសហរដ្ឋអាមេរិកបានធ្វើតេស្តរយៈពេល ៣ ឆ្នាំលើកុមារ ២០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ។ ការសិក្សាបានរកឃើញថាទិន្នន័យមួយចំនួនស្តីពីភាពវៃឆ្លាតនិងបុគ្គលិកលក្ខណៈវិជ្ជមានរបស់កុមារបានកើនឡើងយ៉ាងឆាប់រហ័សខណៈពេលដែលទិន្នន័យខ្លះមានការថយចុះ។

អត្រានៃការអភិវឌ្ឍបញ្ញានិងបុគ្គលិកលក្ខណៈវិជ្ជមានរបស់កុមារត្រូវបានកំណត់ជាចម្បងដោយភាពញឹកញាប់និងភាពត្រឹមត្រូវនៃទំនាក់ទំនងរវាងឪពុកម្តាយនិងកូន ៗ ។ ការសិក្សាត្រូវបានចង្អុលបង្ហាញយ៉ាងច្បាស់។

យោងតាមការសិក្សាដដែលការវិវឌ្ឍន៍ខួរក្បាលរបស់ក្មេងប្រុសគឺយឺតជាងក្មេងស្រីដែលមានអាយុដូចគ្នាហើយតម្រូវការរបស់ក្មេងប្រុសចំពោះការផ្សារភ្ជាប់ផ្លូវចិត្តគឺខ្លាំងជាងក្មេងស្រី។ ផ្លូវកាយនិងផ្លូវចិត្តក្មេងប្រុសត្រូវការការថែទាំនិងទំនាក់ទំនងជាមួយឪពុកម្តាយខ្លាំងជាង។

កុមារជាញឹកញាប់ឱបក្រសោបដោយឪពុកម្តាយរបស់ពួកគេនឹងកាន់តែមានសុវត្ថិភាពនិងមានទំនុកចិត្ត។ ការឱបជួយឱ្យកុមារជៀសវាងការជ្រៀតជ្រែកនៃអារម្មណ៍មិនល្អខណៈពេលដែលវាក៏ជួយបញ្ចេញអ័រម៉ូនលូតលាស់ក្នុងស្ថានភាពល្អបំផុតនិងជំរុញការអភិវឌ្ឍរាងកាយ។
នោះហើយជាមូលហេតុដែលការឱបសាមញ្ញបញ្ជូនសេចក្តីស្រឡាញ់ដ៏កក់ក្តៅជាច្រើន។

អ្នកជំនាញភ្នែកភាសាអាមេរិកាំងAlbert Meribinបានរកឃើញថាមានតែ ៧ ភាគរយនៃការប្រាស្រ័យទាក់ទងរបស់មនុស្សគឺតាមរយៈភាសាហើយរហូតដល់ទៅ ៩៣% នៃការប្រាស្រ័យទាក់ទងគឺតាមរយៈការមិនប្រើពាក្យ។ ប្រសិទ្ធភាពនៃការទំនាក់ទំនងសរុប = ភាសា ៧% + ៣៨% សម្លេង + ៥៥% ភាសារាងកាយ។ ចំពោះកុមារតូចៗភាសារាងកាយច្រើនតែមានឥទ្ធិពលជាងការនិយាយ។

"ការឱបគឺជាទង្វើដ៏សាមញ្ញបំផុតប៉ុន្តែមានថាមពលគ្មានកំណត់។ ឱបផ្លាស់ប្តូរសេចក្តីស្រឡាញ់និងភាពទន់ភ្លន់។ មិនថាកូនអ្នកជាប្រុសឬស្រីទេពួកគេច្រើនតែត្រូវការការឱបពីឪពុកម្តាយ។ តាមសំដីរបស់លោក Albert Meribin ។

ក្មេងប្រុសត្រូវការ”ស្តាប់”ពីឪពុកម្តាយពួកគេ

តារាសម្តែងហុងកុង Anita Yuen នៅក្នុងកម្មវិធីទូរទស្សន៍មួយបានចែករំលែកពីទំនាក់ទំនងរបស់នាងជាមួយកូនប្រុសរបស់នាងគឺ Morton Cheung គឺមានភាពល្អកកករខ្លាំង។ នៅពេលមួយ Morton ថែមទាំងស្រែកថាគាត់មិនត្រូវការម្តាយរបស់គាត់ទេហើយចង់មានម្តាយផ្សេង។
Anita Yuen មានអារម្មណ៍សោកសៅយ៉ាងខ្លាំង។ នាងសួរខ្លួនឯងថា“ ជាក់ស្តែងខ្ញុំបានព្យាយាមបង្រៀនកូនខ្ញុំខ្លាំងណាស់ហេតុអ្វីក៏គាត់ស្អប់ខ្ញុំខ្លាំងម៉្លេះ” ។
ជាមួយគ្នានេះដែរគ្រូបង្រៀននៅក្នុងសាលាក៏បាននិយាយផងដែរថា Morton តែងតែខឹងនឹងមនុស្សគ្រប់គ្នាហើយមិនផ្តោតលើការសិក្សាហើយថែមទាំងរំខានដល់កុមារដទៃទៀត។ គ្រូបង្រៀនបានណែនាំថាតារាសម្តែងគួរតែយកកូនរបស់នាងទៅជួបអ្នកចិត្តសាស្រ្ត។ ដោយមិននឹកស្មានដល់បន្ទាប់ពីបានជួបអ្នកជំនាញអ្នកដែលមានបញ្ហានៅទីនេះគឺម្តាយ។
Anita Yuen ធំធាត់នៅក្នុងគ្រួសារដែលមានឪពុកម្តាយជាប៉ូលីសបានប្រកាន់យករបបតឹងរឹង ក្នុងការអប់រំកូនប្រុសរបស់គាត់។
ឧទាហរណ៍នៅពេលកូនប្រុសចង់ធ្វើអ្វីមួយត្រូវតែមានការយល់ព្រមពីនាង។ បើកូនធ្វើខុសខ្ញុំមិនចាំបាច់ស្តាប់ការពន្យល់ហើយដាក់ទណ្ឌកម្មតែម្តង។ ដោយសារតែកាព្រងើយកន្តើយពីមនោសញ្ចេតនានឹងតំរូវការរបស់កូនទើប Morton កាន់តែស្អប់ម្តាយរបស់គាត់។

បន្ទាប់ពីបានជួបជាមួយអ្នកចិត្តសាស្រ្តរួចមក Anita Yuen បានផ្លាស់ប្តូរបន្តិចម្តង ៗ នូវការអប់រំកូនប្រុសរបស់នាង នាងតែងតែស្តាប់យោបល់របស់កូនប្រុសគាត់។ នៅពេលគំនិតរបស់កូនខុសពីនាងនាងលែងប្រើហឹង្សាទៀតហើយ ហើយសួរហេតុផលដើម្បីឱ្យម្តាយនិងកូនបានពិភាក្សាគ្នា។ បន្តិចម្ដងៗទំនាក់ទំនងរវាងពួកគេក៏កាន់តែល្អូកល្អិនទៅ។

ក្រោយធ្វើតាមអ្នកចិត្តសាស្រ្ត , Anita Yuen បានមានប្រសាសន៍ថាការ”ស្តាប់’’កឺជាអប់រំកូនដ៍ឆ្លាតវៃបំផុត។ សម្រាប់ក្មេងប្រុសវិធីល្អបំផុតគឺនាក់ទាំងអស់គ្នាត្រូវ”ស្តាប់’’កូនជាមុនសិន។
Anita Yuen បាននិយាយថា“ ការអត់ធ្មត់ស្តាប់ពេលក្មេងៗនិយាយធ្វើឱ្យកុមារមានអារម្មណ៍ពីការយកចិត្តទុកដាក់និងស្រឡាញ់របស់ឪពុកម្តាយ។ហើយនៅពេលដែរក្មេងនិយាយចប់គឺជាតំរូវការដ៏ចាំបាច់បំផុតរបស់ក្មេង”

ដើម្បីចិញ្ចឹមកូនប្រុសម្នាក់ម្ដាយត្រូវហ៊ានទន់ខ្សោយ
មិត្ដស្និតស្នាលបំផុតរបស់ខ្ញុំថ្មីៗនេះបានសារភាពថាកូនប្រុសតែម្នាក់គត់របស់គាត់លែងតាម គាត់ទៀតហើយគាត់តាមតែឪពុកពេញមួយថ្ងៃ។ហើយនាងបានលឺកូនប្រុសនិយាយកោតសរសើរពីឪពុករបស់គាត់ "ប៉ាគឺអស្ចារ្យណាស់" ឬ "ខ្ញុំចង់ធ្វើដូចប៉ា" ។
មិត្តខ្ញុំបានសំគាល់ឃើញថានៅតំណាក់កាលមួយក្មេងប្រុសចូលចិត្តនៅជាមួយឪពុកសូម្បីតែធ្វើត្រាប់តាមគ្រប់កាយវិការទាំងអស់របស់ឪពុក។ ដំណាក់កាលនេះគឺពិតជាដំណាក់សំខាន់មួយនៅពេលក្មេងប្រុសចង់ក្លាយជាបុរសពេញវ័យម្នាក់។ ដំណើរការស្និតស្នាលជាមួយឪពុកក៏ជាដំណើរការនៃការសង្កេតនិងរៀនពីលក្ខខណ្ឌដែលបុរសត្រូវតែមាន។
Albert Meribin បាននិយាយថា“ឪពុកនៅក្នុងគ្រួសារមួយ ភាគច្រើនបង្ហាញពីបុគ្គលិកលក្ខណៈរបស់ក្មេងប្រុស”
នៅលើ Weibo បុរសវ័យក្មេងម្នាក់បានចែករំលែករឿងរ៉ាវរបស់គាត់។ឪពុកម្តាយរបស់គាត់តែងតែឈ្លោះប្រកែក គ្នាម្តាយរបស់គាត់គឺជាមានប្រៀបហើយតែងប្រៀនប្រដៅឪពុករបស់គាត់។
តាំងពីវ័យក្មេងយុវជននេះជាមនុស្សដែលមានចរិតជាបុរសក្លាហានម្នាក់ ត្រៀមខ្លួន ដើម្បីជួយកុមារងាយរងគ្រោះ។ តែពេលធំឡើងគាត់ក្លាយជាមនុស្សខុសគ្នាទាំងស្រុង តែងតែចៀសវាងការទទួលខុសត្រូវអាត្មានិយមហើយមិនចង់ការពារអ្នកទន់ខ្សោយដូចកាលនៅក្មេង។ គាត់បានសារភាពថា "ខ្ញុំមានអារម្មណ៍ដូចជាឪពុករបស់ខ្ញុំនៅពេលខ្ញុំធំឡើង" ។
អ្នកវិភាគអាមេរិច Emerson ធ្លាប់បាននិយាយថាកុមារក្លាយជាមនុស្សប្រភេទណាវាអាស្រ័យលើសេចក្តីស្រឡាញ់ភាពជាដៃគូនិងគំរូដែលពួកគេទទួលបានពីអ្នកអប់រំដំបូង។
ខណៈពេលដែលចិត្តវិទូជនជាតិអូទ្រីសដ៏ល្បីល្បាញ Alfred W. Adler បានសន្និដ្ឋានថា“ ប្រសិនបើម្តាយកាន់តែមានឥទ្ធិពលនិងរអូរទាំដាក់សមាជិកក្នុងគ្រួសាររាល់ថ្ងៃកូនស្រីអាចធ្វើត្រាប់តាមនិង ក្លាយជាអ្នករិះគន់។ ហើយក្មេងប្រុសតែងតែធ្វើការប្រុងប្រយ័ត្នខ្លាចការរិះគន់ហើយព្យាយាមសម្របតាម។
លោក Alfred W. Adler មានប្រសាសន៍ថា“ ម្តាយកាន់តែរឹងមាំធ្វើអោយកូនប្រុសកាន់តែកំសាកនិងមិនមានទំនុកចិត្តលើខ្លួនឯង” ។
ម្តាយដែគំរស់បោះបោកបានលុបវត្តមានឪពុកនៅក្នុងគ្រួសារបណ្តាលឱ្យកូនមានការយល់ឃើញមិនពិតពីឪពុក។
តួនាទីរបស់ឪពុកគឺជារូបភាពដែលក្មេងប្រុសជាច្រើនធ្វើត្រាប់តាមនៅពេលពួកគេធំឡើង។ វិធីល្អបំផុតសម្រាប់ម្តាយបង្ហាញភាពទន់ខ្សោយគឺឪពុកបង្ហាញសិទ្ធិអំណាចរបស់គាត់។
ការបីបាច់ថែរក្សាក្មេងប្រុសគឺលំបាកទាំងរាងកាយនិងបញ្ញា។ មានគ្រួសារជាច្រើនរាប់មិនអស់ត្រូវយំដោយសាកូនប្រុស។ ប៉ុន្តែក្មេងប្រុសក៏ជាក្មេងធម្មតាម្នាក់ដែលត្រូវការឪពុកម្តាយរបស់គាត់រួមគ្នាចិញ្ចឹមបីបាច់គាត់ដោយក្តីស្រឡាញ់។
លោក Alfred W. Adler បានមានប្រសាសន៍ថា“ ជាមួយនោះកុមារនឹងមានភាពកក់ក្តៅគ្រប់គ្រាន់ក្នុងការបង្កើតភាពក្លាហានដើម្បីប្រឈមនឹងព្យុះភ្លៀង នាពេលអនាគត” ។

អត្ថបទរបស់អ្នកនិពន្ធ Dayu ដែលបានបង្ហោះនៅលើវេទិកាឪពុកម្តាយនៅប្រទេសចិន។

Address

348
Phnom Penh
12308

Telephone

087337337

Website

Alerts

Be the first to know and let us send you an email when Dr.Pin Vanlee Ear Nose Throat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Pin Vanlee Ear Nose Throat:

Shortcuts

Share

Category