02/05/2026
រោគសញ្ញាដើម្បីសម្គាល់ថាបុគ្គលម្នាក់មានជំងឺធ្លាក់ទឹកចិត្ត ត្រូវមានរោគសញ្ញាដូចខាងក្រោម:
១. មានអារម្មណ៍ធ្លាក់ចុះស្ទើររាល់ថ្ងៃ អារម្មណ៍ក្រៀមក្រំ អារម្មណ៍គ្មានន័យ អស់សង្ឃឹម ស្រក់ទឹកភ្នែកនិងអារម្មណ៍ឆាប់ខឹងឆេវឆាវ។
២. ការថយចុះចំណាប់អារម្មណ៍ ឬភាពរីករាយក្នុងសកម្មភាពទាំងអស់ស្ទើរតែរាល់ថ្ងៃ។
៣. មានអារម្មណ៍គ្មានតម្លៃ ឬមានកំហុសយ៉ាងធ្ងន់ធ្ងរស្ទើរាល់ថ្ងៃ។
៤. ការស្រកទម្ងន់គួរឱ្យកត់សម្គាល់នៅពេលមិនបានតមអាហារ ឬឡើងគីឡូ។
៥. អស់កម្លាំង ឬបាត់បង់ថាមពលស្ទើរតែរាល់ថ្ងៃ។
៦. ថយចុះសមត្ថភាពក្នុងការគិត ឬពិបាកក្នុងការផ្ចង់អារម្មណ៍ ឬពិបាកក្នុងការសម្រេចិត្ត។
៧. ដេកមិនលក់ ឬដេកលក់ច្រើនជ្រុល ស្ទើរតែរាល់ថ្ងៃ។
៨. មានចលនាឡេះឡះនៅមិនសុខ ឬចលនា ស្ទក់ៗ យឺតៗ ស្ទើរតែរាល់ថ្ងៃ។
៩. មានការគិតពីសេចក្តីស្លាប់ញឹកញាប់ មានគំនិតធ្វើអត្តឃាតដោយគ្មានគម្រោងជាក់លាក់ញឹកញាប់ ឬមានការប៉ុនប៉នធ្វើអត្តឃាតដោយមានគម្រោងជាក់លាក់។
១០. ការប៉ះពាល់ដល់ការបំពេញតួនាទី ក្នុងសង្គម ការងារ សិក្សា ឬផ្នែកផ្សេងៗទៀត។