Mayura Clinic and Maternity - មន្ទីរសំរាកព្យាបាល និង សម្ភពមយូរា

  • Home
  • Cambodia
  • Phnom Penh
  • Mayura Clinic and Maternity - មន្ទីរសំរាកព្យាបាល និង សម្ភពមយូរា

Mayura Clinic and Maternity - មន្ទីរសំរាកព្យាបាល និង សម្ភពមយូរា មន្ទីរសំរាកព្យាបាល និង សម្ភពមយូរា ជាទីទុក្ខចិត្តរបស់លោកអ្នក

✅✅✅ចំនាំ : សូមបងប្អូនកុំគិតថា ការឈឺរឹងពោះ ធ្ងន់ទៅក្រោម សំរាប់ផ្ទៃពោះ ក្រោម 37សប្តាហ៍ ជាសញ្ញាធម្មតា ប្រសិនបើពុំទាន់មានការ...
06/04/2026

✅✅✅ចំនាំ : សូមបងប្អូនកុំគិតថា ការឈឺរឹងពោះ ធ្ងន់ទៅក្រោម សំរាប់ផ្ទៃពោះ ក្រោម 37សប្តាហ៍ ជាសញ្ញាធម្មតា ប្រសិនបើពុំទាន់មានការពិនិត្យវាយតម្លៃអំពីវេជ្ជបណ្ឌិត 🙏🙏🙏

👉សញ្ញាដែលត្រូវប្រុងប្រយ័ត្ន : រឹងពោះញឹកញាប់ ឈឺធ្ងន់មកខាងក្រោមខុសប្រក្រតីជាញឹកញាប់ អារម្មណ៍ដូចជាមានសម្ពាធចុះក្រោម មានជ្រាបទឹកចេញតាមទ្វារមាសឬមានឈាមតិចៗ។ ប្រសិនបើមានអាការៈទាំងនេះ ស្ត្រីមានផ្ទៃពោះគួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញភ្លាមៗ ជាពិសេសដើម្បីពិនិត្យរកសញ្ញា នៃការគំរាមឈឺពោះមិនគ្រប់ខែ ដូចជាការ វាស់ប្រវែងនៃមាត់ស្បូនតាមទ្វាមាស រឺចាប់ការកន្ត្រាក់នៃស្បូនដោយម៉ាសុីន CTG ជាដើម ។

✅✅✅សូមមាតាៗទាំងអស់បន្ថែមការប្រុងប្រយ័ត្ន ប្រសិនបើបងប្អូនមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញទៅជួបពិនិត្យពិគ្រោះជាមួយមូលដ្ឋាន សុខាភិបាល ដែលនៅជិតផ្ទះបងប្អូនបំផុត អោយបានឆាប់រហ័ស ពិព្រោះអត្រានៃការឈឺពោះសម្រាលមិនគ្រប់ខែមានការកើនឡើងគួរអោយកត់សំគាល់ ។

✅ចុកពោះតំបន់ផ្នែកខាងក្រោមខាងស្តាំ ក្តៅខ្លួន រាគរួសរឺទល់លាមក ចង់ក្អួតចង្អោរ សុតតែជាអការៈដែលសង្ស័យថាជាជំងឺរលាកខ្នែងពោះវៀន ...
19/02/2026

✅ចុកពោះតំបន់ផ្នែកខាងក្រោមខាងស្តាំ ក្តៅខ្លួន រាគរួសរឺទល់លាមក ចង់ក្អួតចង្អោរ សុតតែជាអការៈដែលសង្ស័យថាជាជំងឺរលាកខ្នែងពោះវៀន

👉សូមពុកម៉ែបងប្អូន ជៀសវាងការផ្សំថ្នាំលេបផ្តេសផ្តាស់ ដែលនាំអោយបាត់រោគសញ្ញាមួយរយះពេលខ្លី ហើយខ្នែងពោះវៀនដែលរលាក អាចវិវត្តន៍ទៅជាការរលាកធ្ងន់ធ្ងរ រហូត ធ្លាយ និង ឈានដល់ ការរលាកស្រោមពោះ 🙏

✅✅✅សូមពុកម៉ែបងប្អូនអញ្ជើញទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលនៅជិតបំផុតអោយបានឆាប់រហ័ស ដើម្បីសុវត្តិភាព🙏

រីករាយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និង វៀតណាត អូនប្រសូតមកយកអាំងប៉ាវ ពីលោកប៉ានិងអ្នកម៉ាក់ហើយព្រឹកនេះ 🥰 🤰ម៉ាក់អូនថែអូនតាំងព...
17/02/2026

រីករាយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និង វៀតណាត អូនប្រសូតមកយកអាំងប៉ាវ ពីលោកប៉ានិងអ្នកម៉ាក់ហើយព្រឹកនេះ 🥰

🤰ម៉ាក់អូនថែអូនតាំងពីទុំពោះជាមួយ សម្ភព មយូរា រហូតថ្ងៃនេះ អូនប្រសូតមកឃើញពិភពលោកជាមួយសុខភាពមាំមួន ព៍ណសំបុរ ជាមួយនិងពិន្ទុ កំណើត អូនខ្ពស់ល្អណាស់ 💕

#រូបភាពមានការអនុញ្ញាត 🙏

រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ ពីសម្ភព មយូរា 💕💕💕 ផ្ញើរជូនក្តីស្រលាញ់ទៅដល់អ្នកម្តាយទាំងអស់នៅក្នុងសកលលោក ជាពិសេស អតិថិជន របស...
14/02/2026

រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ ពីសម្ភព មយូរា 💕💕💕 ផ្ញើរជូនក្តីស្រលាញ់ទៅដល់អ្នកម្តាយទាំងអស់នៅក្នុងសកលលោក ជាពិសេស អតិថិជន របស់ មន្ទីរសម្រាកព្យាបាល មយូរា របស់យើងខ្ញុំ 🙏🙏🙏

#រូបថតមានការអនុញ្ញាត🙏

🏥ខាងក្រោមនេះជាថង់ទឹកប្រម៉ាត់ដែលរលាកធ្ងន់ធ្ងរមានខ្ទុះ ហើយត្រូវបានធ្វើការវះកាត់យ៉ាងជោគជ័យ និង សុខសុវត្តិភាពដោយវេជ្ជបណ្ឌិតឯ...
17/12/2025

🏥ខាងក្រោមនេះជាថង់ទឹកប្រម៉ាត់ដែលរលាកធ្ងន់ធ្ងរមានខ្ទុះ ហើយត្រូវបានធ្វើការវះកាត់យ៉ាងជោគជ័យ និង សុខសុវត្តិភាពដោយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរសម្រាកព្យាបាល មយូរា របស់យើងខ្ញុំ🧑‍⚕️👨‍⚕️

📌 តើអ្វីទៅជាការរលាកថង់ទឹកប្រម៉ាត់?

គឺជាការរលាកនៃថង់តូចមួយនៅក្រោមថ្លើមដែលថង់នេះមានតួនាទីស្តុកទឹកប្រម៉ាត់ ក្នុងនោះភាគច្រើនបំផុត (ប្រហែល ៩៥%) បណ្តាលមកពី គ្រួសក្នុងថង់ទឹកប្រម៉ាត់ ទៅស្ទះផ្លូវបង្ហូរទឹកប្រម៉ាត់។

⚠️ រោគសញ្ញាអាសន្ន៖

ឈឺចុកចាប់ខ្លាំង៖ នៅពោះផ្នែកខាងស្តាំខាងលើ (អាចរាលដាលដល់ស្មាខាងស្តាំ ឬខ្នង)។

រោគសញ្ញារួមផ្សំ៖ ក្តៅខ្លួន រងាញាក់ ចង្អោរ ក្អួត និងហើមពោះ។
សញ្ញាធ្ងន់ធ្ងរ៖ ភ្នែក ឬស្បែកប្រែជាពណ៌លឿង។

📍ទីតាំង: ផ្លូវ151 ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

Dropped pin
https://maps.app.goo.gl/vUfjHVmLeaA3ebZYA?g_st=ic

📞លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង : 017 363 325 / 096 599 0343

ហើយមើលអ្នកជំងឺរបស់អុំពេទ្យផង គិតម៉េចឥលូវ មកដល់សើចស្ញេញ បបួលពេទ្យលេង បិទពួន 😂😂😂 កូនៗខ្លះ បបួលប៉ាម៉ាក់ជូនមកផ្ទះអុំពេទ្យទៀត...
07/12/2025

ហើយមើលអ្នកជំងឺរបស់អុំពេទ្យផង គិតម៉េចឥលូវ មកដល់សើចស្ញេញ បបួលពេទ្យលេង បិទពួន 😂😂😂 កូនៗខ្លះ បបួលប៉ាម៉ាក់ជូនមកផ្ទះអុំពេទ្យទៀតក៏មាន ដោយសារដឹងថា មកផ្ទះអុំមិនចេះតែចាប់អូនចាក់ដោតដាក់សារ៉ូមផ្តេសផ្តាស់ទេ បើមិនត្រឹមត្រូវតាមបច្ចេកទេស😊

អុំពេទ្យសូមគោររពថ្លែងអំណរគុណលោកប៉ាអ្នកម៉ាក់ទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្តមកលើ មន្ទីរសម្រាកព្យាបាល មយូរា របស់យើងខ្ញុំ 🙏🙏🙏

✅🫄អ្នកម៉ាក់ជ្រើសរើសការសម្រាលបុត្រធម្មជាតិ ដោយគ្មានការឈឺចាប់ ដូច្នេះហើយទើបអ្នកម៉ាក់នៅរក្សាស្នាមញញឹមបានយ៉ាងជាប់បែបនេះ 😍សូម...
18/11/2025

✅🫄អ្នកម៉ាក់ជ្រើសរើសការសម្រាលបុត្រធម្មជាតិ ដោយគ្មានការឈឺចាប់ ដូច្នេះហើយទើបអ្នកម៉ាក់នៅរក្សាស្នាមញញឹមបានយ៉ាងជាប់បែបនេះ 😍

សូមគោរពថ្លែងអំណរគុណដល់អ្នកម៉ាក់ដែលអញ្ជើញមកសម្រាលបុត្រម្តងហើយ ម្តងទៀត ជាមួយ សម្ភព មយូរា របស់យើងខ្ញុំ 🙏🙏🙏

សូមជូនពរអ្នកម៉ាក់ និងបុត្រធីតា មានសុខភាពល្អ រកទទួលទានមានបាន 🙏

#រូបភាពមានការអនុញ្ញាត🙏

❌❌❌ខ្ញុំគ្រោះថ្នាក់ហើយបាក់ឆ្អឹង ក្រោយពីរុំនិងផ្លុំស្តោះមួយរយះពេល វានៅតែឈឺហើមធំទៅៗ គ្រូខ្មែរស្នើរអោយខ្ញុំមកថតអេកូ 🫣🫣🫣✅✅✅ក...
06/06/2025

❌❌❌ខ្ញុំគ្រោះថ្នាក់ហើយបាក់ឆ្អឹង ក្រោយពីរុំនិងផ្លុំស្តោះមួយរយះពេល វានៅតែឈឺហើមធំទៅៗ គ្រូខ្មែរស្នើរអោយខ្ញុំមកថតអេកូ 🫣🫣🫣

✅✅✅ការពិនិត្យរកមើលវត្តមាននៃឆ្អឹងបាក់ មិនមែនជាតួនាទីរបស់ការពិនិត្យអេកូទេ សូមបងប្អូន ជាពិសេសលោកគ្រូខ្មែរ ឈប់បន្តរការយល់ច្រលំ និង ស្នើរអោយអ្នកជំងឺមកពិនិត្យអេកូមើលការបាក់ឆ្អឹងទៀត🙏🙏🙏

👉👉👉ការពិនិត្យរូបភាពសាស្រ្តដើម្បីរកវត្តមាននៃការបាក់បែកឆ្អឹង ចាប់ផ្តើមដំបូងចេញពីការ ថតដោយម៉ាសុីន X-ray (មិនមែន ម៉ាសុីនអេកូទេ)។ សូមបងប្អូនទាំងអស់ អញ្ជើញមកទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញអោយបានត្រឹមត្រូវ ដើម្បីជៀសវាងការអូសបន្លាយពេលវេលា រហូតផ្តល់អោយមានជាផលវិបាកធ្ងន់ធ្ងរ ដូចជា ខូចទំរង់ទ្រង់ទ្រាយ រឺ រលួយ អាវៈយវៈ ជាដើម 🙏🙏🙏

🏥មន្ទីរសម្រាកព្យាបាល មយូរា ផ្តល់ជូនសេវាកម្មថតកាំរស្មី X (X-ray) និង ពិគ្រោះ ជូនបងប្អូន 24ម៉ោង 🙏🙏

📍ទីតាំង: ផ្លូវ151 ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

Dropped pin
https://maps.app.goo.gl/vUfjHVmLeaA3ebZYA?g_st=ic

📞លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង : 017 363 325 / 096 599 0343

💋💋💋អូនភ្លោះរបស់សម្ភព មយូរា 😍😍😍សូមគោរពអរគុណ លោកប៉ាអ្នកម៉ាក់ ដែលអញ្ជើញផ្តល់ទំនុកចិត្ត ជ្រើសរើសយកសម្ភព មយូរា ជាទីតាំងផ្តល់ក...
04/06/2025

💋💋💋អូនភ្លោះរបស់សម្ភព មយូរា 😍😍😍

សូមគោរពអរគុណ លោកប៉ាអ្នកម៉ាក់ ដែលអញ្ជើញផ្តល់ទំនុកចិត្ត ជ្រើសរើសយកសម្ភព មយូរា ជាទីតាំងផ្តល់កំណើតដល់អូនភ្លោះដ៏គួរអោយស្រលាញ់ 🙏🙏🙏 សូមគោរពជូនពរលោកមានសុខភាពល្អ ដោយក្តីស្រលាញ់ និង គោរពអំពីសម្ភព មយូរា 💕

👼🏻រីករាយ ទិវាសិទ្ធិកុមារអន្តរជាតិ👼🏻សម្ភព មយូរា សូមផ្ញើរក្តីស្រលាញ់ទៅជូនដល់ កុមារៗទាំងអស់ 💋
01/06/2025

👼🏻រីករាយ ទិវាសិទ្ធិកុមារអន្តរជាតិ👼🏻

សម្ភព មយូរា សូមផ្ញើរក្តីស្រលាញ់ទៅជូនដល់ កុមារៗទាំងអស់ 💋

Address

Street 130
Phnom Penh
121102

Telephone

+85517363325

Website

Alerts

Be the first to know and let us send you an email when Mayura Clinic and Maternity - មន្ទីរសំរាកព្យាបាល និង សម្ភពមយូរា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mayura Clinic and Maternity - មន្ទីរសំរាកព្យាបាល និង សម្ភពមយូរា:

Shortcuts

Share