Rapha Clinic រ៉ាហ្វាគ្លីនិក

Rapha Clinic រ៉ាហ្វាគ្លីនិក រ៉ាហ្វាគ្លីនិក​ផ្តល់ជូនលោកអ្នកនូវ?
ទំនាក់ទំនង : https://linktr.ee/drtalkphearoum Family Medicine specialty

26/08/2026

ថែរក្សាសុខភាពថ្លើមរបស់អ្នកផង កុំចាំដល់ពេលក្រិនថ្លើមទាចទឹកឬកើតមហារីក ទើបមករកពេទ្យនោះគឺយឺតពេលហើយ

25/08/2026
16/08/2026
15/08/2026

ថ្នាំចាក់ GLP-1/GIP ពិតជាមានប្រសិទ្ធភាព និងត្រូវបានអនុម័តឱ្យប្រើប្រាស់ផ្លូវការដោយ US FDA (សហរដ្ឋអាមេរិក) និង
EMA (សហភាពអឺរ៉ុប) សម្រាប់ព្យាបាលជំងឺមេតាបូលិក (ទឹកនោមផ្អែម និងជំងឺធាត់)។
សូមជួបពិនិត្យពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុន មុននិងប្រើប្រាស់ថ្នាំព្យាបាល 👨‍⚕️👨‍⚕️🩺🩺

14/08/2026

#ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ ដែលប្រៀបដូចជា🏭 «រោងចក្រចម្រោះជាតិពុល និងផលិតថាមពល» សម្រាប់ទ្រទ្រង់ជីវិត។ ប្រសិនបើថ្លើមខូចខាត រាងកាយទាំងមូលនឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
- - - - -
I. តួនាទីសំខាន់ៗរបស់ថ្លើម
⚙️ចម្រោះជាតិពុល៖ បណ្តេញជាតិពុលពីចំណីអាហារ គ្រឿងស្រវឹង និងថ្នាំសង្កូវផ្សេងៗ។
⚙️ផលិតទឹកប្រមាត់៖ ជួយរំលាយ និងបឺតស្រូបជាតិខ្លាញ់។
ស្តុកថាមពល និងសារធាតុចិញ្ចឹម៖ រក្សាកម្រិតស្ករ វីតាមីន និងរ៉ែ សម្រាប់ប្រើប្រាស់ពេលចាំបាច់។
⚙️បង្កើតប្រូតេអ៊ីនសំខាន់ៗ៖ ជួយដល់កំណកឈាម និងប្រព័ន្ធការពាររាងកាយ។
- - - - -
II. ដំណាក់កាលនៃការខូចខាតថ្លើម (ដែលត្រូវប្រុងប្រយ័ត្ន)
ជំងឺថ្លើមភាគច្រើន «មិនសូវបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងឡើយ» ដែលធ្វើឱ្យមនុស្សភាគច្រើនមើលរំលង៖
1. ថ្លើមមានខ្លាញ់រុំ (Fatty Liver)៖ កើតឡើងពីការហូបចុកជាតិស្ករ/ខ្លាញ់ច្រើនពេក ឬគ្រឿងស្រវឹង។
2. រលាកថ្លើម (Hepatitis)៖ កើតពីវីរុស (ថ្លើម B, C...) គ្រឿងស្រវឹង ឬថ្នាំ។
3. ស្នាមសម្លាក/ឡើងរឹង (Fibrosis) និងក្រិនថ្លើម (Cirrhosis)៖ ថ្លើមចាប់ផ្តើមបាត់បង់មុខងារ។
4. មហារីកថ្លើម (Liver Cancer)៖ ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយ
- - - - -
III. វិធានការការពារ និងថែរក្សាថ្លើម

«ការការពារ ប្រសើរជាងការព្យាបាល» — ដើម្បីរក្សាថ្លើមឱ្យមានសុខភាពល្អ សូមអនុវត្តដូចខាងក្រោម៖

👉កាត់បន្ថយ ឬឈប់ពិសាគ្រឿងស្រវឹង៖ គ្រឿងស្រវឹងជាសត្រូវលេខ១ របស់ថ្លើម។
👉ចាក់វ៉ាក់សាំងការពារ៖ ជាពិសេសវ៉ាក់សាំង រលាកថ្លើមប្រភេទ ប៊ី (Hepatitis B)។
👉ហូបចុកប្រកបដោយអនាម័យ និងតុល្យភាព៖ កាត់បន្ថយអាហារផ្អែមខ្លាំង ខ្លាញ់ច្រើន និងអាហារផ្អាប់ ឬផ្អូម គ្រាប់ធុញ្ជាតិឬគ្រឿងទេស (ដែលមានដុះផ្សិត វាមានផុកជាតិពុលAflatoxin)
👉កុំប្រញាប់ប្រើថ្នាំផ្តេសផ្តាស៖ ជៀសវាងការទិញថ្នាំ ឬថ្នាំបំប៉នញ៉ាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ។
👉ពិនិត្យសុខភាពជាទៀងទាត់៖ ពិនិត្យឈាម និងអេកូថ្លើម ឬ ពិនិត្យដោយម៉ាសុីន (FIBROSCAN) យ៉ាងហោចណាស់ ១ ឆ្នាំម្តង ដើម្បីដឹងពីស្ថានភាពថ្លើមបានទាន់ពេលវេលា។

14/08/2026

#ខ្លាញ់រុំថ្លើមស្ងាត់ស្ងៀម គ្មានរោគសញ្ញាអោយយើងចាប់អារម្មណ៍នោះទេ តែវាអាចធ្វើអោយថ្លើម វិវត្តរឹងក្រិន និងទៅជាមហារីកបានប្រសិនបើយើងពុំបានដឹង និងដោះស្រាយព្យាបាលអោយបានទាន់ពេលវេលា។
- - - - -
ធ្វើដូចម្តេចទើបដឹងថាយើងមានខ្លាញ់រុំថ្លើមក្នុងកម្រឹតណា ដែលត្រូវចាប់ផ្តើមព្យាបាល? គឺត្រូវជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ និងធ្វើការពិនិត្យដោយម៉ាសុីន ហ្វៃប្រូស្កេន(FIBROSCAN ឬហៅថា Transient Elastography) ដែលវាអាចបង្ហាបរិមាណខ្លាញ់រុំថ្លើមបានច្បាស់លាស់ជាក់លាក់ និង បង្ហាពីកម្រឹតរឹងក្រិននៃសាច់ថ្លើមចាប់តាំងពីដំណាក់កាលដំបូង

Address

Rapha Boung Torteung Thngai Street
Phnom Penh
121001

Opening Hours

Monday 07:30 - 19:00
Tuesday 07:30 - 19:00
Wednesday 07:30 - 19:00
Thursday 07:30 - 19:00
Friday 07:30 - 19:00
Saturday 07:30 - 17:00

Telephone

+85592994003

Website

Alerts

Be the first to know and let us send you an email when Rapha Clinic រ៉ាហ្វាគ្លីនិក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rapha Clinic រ៉ាហ្វាគ្លីនិក:

Shortcuts

Share

Category